ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ការផឹកទឹកត្រជាក់
ចង់ឲ្យសុខភាពក្រពះល្អគួរតែកាត់បន្ថយ ឬបញ្ឈប់ការផឹកទឹកត្រជាក់ខ្លាំងនៅពេលព្រឹក។ ព្រោះស្របពេលដែលក្រពះមិនទាន់ទទួលបានអាហារ ការផឹកទឹកប្រភេទនេះនឹងជំរុញឲ្យក្រពះប្រើប្រាស់ថាមពលខ្លាំងដើម្បីរក្សាសីតុណ្ហភាពក្នុងក្រពះ។ មិនត្រឹមតែទឹកត្រជាក់នោះទេ សូម្បីតែពពួកអាហារកក ត្រជាក់ខ្លាំងក៏នឹងធ្វើឲ្យក្រពះដំណើរការមិនល្អ បង្កជាការហើមពោះ ចុកពោះ និង ភើជាដើម។ ទម្លាប់ល្អគួរតែញ៉ាំទឹកក្នុងសីតុណ្ហភាពធម្មតា សមល្មម ឬក្ដៅឧណ្ហៗកាន់តែល្អ។
២.រំលងអាហារពេលព្រឹក
ការរំលងអាហារពេលព្រឹកនឹងបណ្ដាលឲ្យក្រពះប្រឈមការកើនឡើងអាស៊ីដ។ កត្ដានេះនឹងបង្កឲ្យក្រពះមានជំងឺ ដូចជា ជំងឺច្រាលជាតិអាស៊ីដក្រពះ ការលាកក្រពះ ដំបៅក្រពះ ធ្វើឲ្យក្រពះចុះខ្សោយមុខងារ មិនអាចបំបែកអាហារបានល្អ។ ភាគច្រើនអ្នករំលងអាហារពេលព្រឹកនឹងមានអាការៈ ភើរមានជាតិជូរក្នុងមាត់ ខ្លះចុកពោះខ្មួលៗ និងបណ្ដាលឲ្យរាក។