២. កត្តាប្រឈម
កត្តាប្រឈមមួយចំនួនអាចបង្កើនហានិភ័យកើតជំងឺរលាកក្រពះ៖
ឆ្លងបាក់តេរី៖ ទោះបីជាការឆ្លងបាក់តេរី Helicobacter pylori មានកើតច្រើនលើមនុស្សលើពិភពលោក ប៉ុន្តែមានមនុស្សតែមួយចំនួនប៉ុណ្ណោះដែលវិវត្តទៅជាជំងឺរលាកក្រពះ។ គ្រូពេទ្យជាច្រើនជឿថាការងាយឆ្លងបាក់តេរីគឺកើតចេញពី បែបបទនៃការរស់នៅ ដូចជាការជក់បារី និងរបបអាហារ។
ប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ ក៏អាចបង្កឲ្យមានជំងឺរលាកក្រពះស្រួចស្រាល់ដែរ។ ប្រើថ្នាំប្រភេទនេះច្រើន អាចរារាំងដល់សារធាតុសំខាន់ៗមិនអាចជួយការពារជញ្ជាំងក្រពះបាន។
វ័យចំណាស់៖ មនុស្សវ័យកាន់តែច្រើនហានិភ័យកើតជំងឺរលាកក្រពះក៏មានខ្ពស់ដែរ ពីព្រោះជញ្ជាំងក្រពះចាប់ផ្ដើមស្ដើងទៅតាមអាយុ ហើយក៏ព្រោះតែមនុស្សវ័យចំណាស់ ហាក់មានបញ្ហាឆ្លង បាក់តេរីHelicobacter pylori ឬជំងឺប្រព័ន្ធភាពស៊ាំខ្ពស់ជាមនុស្សវ័យក្មេង។
ផឹកគ្រឿងស្រវឹងច្រើន៖ គ្រឿងស្រវឹងអាចរំខាន និងធ្វើឲ្យសឹកជញ្ជាំងក្រពះ ដែលអាចធ្វើឲ្យក្រពះបញ្ចេញអាស៊ីដក្រពះ ផឹកគ្រឿងស្រវឹងច្រើនជ្រុល ភាគច្រើនកើតមានជំងឺរលាកក្រពះស្រួចស្រាល់។
៣. ផលវិបាក
បើគ្នាយើងមានជំងឺរលាកក្រពះ ហើយបណ្ដោយខ្លួនមិនព្រមព្យាបាល វាអាចនាំឲ្យកើតជាជំងឺដំបៅក្រពះ និងហូរឈាមក្រពះ។ ករណីកម្រ ជំងឺរលាកក្រពះរ៉ាំរ៉ៃខ្លះអាចបង្កឲ្យមានហានិភ័យខ្ពស់កើតជំងឺមហារីកក្រពះ ជាពិសេសប្រសិនជាយើងមានជញ្ជាំងក្រពះស្ដើងខ្លាំង និងមានការប្រែប្រួលកោសិកានៅជញ្ជាំងក្រពះ។
ដូចនេះហើយ គ្នាយើងគួរជួបជាមួយគ្រួពេទ្យជាថ្មីទៀតបើសិនជាជាអាការៈមិនធូរ ក្រោយមានទទួលបានការព្យាបាលម្ដងហើយក៏ដោយ។