ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?
រដូវកាលប្រែប្រួល ក៏អាចប៉ះពាល់ដល់អារម្មណ៍ និងថាមពលរបស់យើងផងដែរ។ បញ្ហាដំណេក និងអារម្មណ៍ស្រងូតស្រងាត់ គឺជារោគសញ្ញាមួយចំនួននៃការធ្លាក់ទឹកចិត្តតាមរដូវកាល ឬSeasonal Affective Disorder និងជំងឺធ្លាក់ទឹកចិត្ត។ តើវិបត្តិផ្លូវចិត្តទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងម៉េចខ្លះ? អ្វីទៅជាការធ្លាក់ទឹកចិត្តតាមរដូវកាល? ការធ្លាក់ទឹកចិត្តតាមរដូវកាល ជាប្រភេទនៃការធ្លាក់ទឹកចិត្តដែលកើតឡើងនៅពេលជាក់លាក់មួយ ជាទូទៅ គឺនៅអំឡុងពេលរដូវរងារ នៅពេលដែលពន្លឺថ្ងៃមានតិចតួច។ ថ្វីត្បិតតែក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៃការធ្លាក់ទឹកចិត្តតាមរដូវកាល ប៉ុន្តែគេជឿថា បញ្ហានេះអាចពាក់ព័ន្ធនឹងការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញាទូទៅនៃការធ្លាក់ទឹកចិត្តតាមរដូវកាលរួមមាន៖ ខ្សោយថាមពល គេងច្រើន ឡើងទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ចង់ញ៉ាំអាហារ ឬភេសជ្ជៈផ្អែមៗ អ្វីទៅជាការធ្លាក់ទឹកចិត្ត? ការធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តដែលកំណត់ដោយអារម្មណ៍សោកសៅ អស់សង្ឃឹម និងគ្មានចំណាប់អារម្មណ៍ ឬភាពរីករាយនៅក្នុងសកម្មភាពផ្សេងៗ។ បញ្ហាមួយនេះ អាចប៉ះពាល់ដល់ជីវិតរបស់យើងបាន រួមទាំងអារម្មណ៍ គំនិត និងសុខុមាលភាពរាងកាយ។ មូលហេតុនៃការធ្លាក់ទឹកចិត្តមានភាពស្មុគ្រស្មាញ ហើយអាចពាក់ព័ន្ធនឹងការរួមផ្សំនៃកត្តាហ្សែន បរិស្ថាន និងផ្លូវចិត្ត។ រោគសញ្ញាទូទៅនៃការធ្លាក់ទឹកចិត្តរួមមាន៖ ពិបាកចិត្តជាប់ជានិច្ច អស់កម្លាំង ប្រែប្រួលដំណេក និងចំណង់អាហារ មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ពិបាកផ្តោតអារម្មណ៍ មានគំនិតចង់ធ្វើអត្តឃាត។ ភាពខុសគ្នារវាងការធ្លាក់ទឹកចិត្តតាមរដូវកាល និងការធ្លាក់ទឹកចិត្ត ការធ្លាក់ទឹកចិត្តតាមរដូវកាលកើតឡើងតាមរដូវកាលប៉ុណ្ណោះ ដែលជាទូទៅកើតឡើងនៅរដូវរងារ។ ចំណែកឯជំងឺធ្លាក់ទឹកចិត្ត អាចកើតឡើងនៅពេលណាមួយដោយមិនកំណត់ពេលវេលាជាក់លាក់។ […]



































