– មានចំណង់ផ្លូវភេទខ្លាំងជាមួយក្មេងៗមានភេទដូចគ្នា។
២- កត្តាប្រឈម
មកទល់នឹងពេលនេះ នៅតែមានការខ្វែងគំនិតគ្នាឡើយទេ ពាក់ព័ន្ធអ្វីជាមូលហេតុពិតប្រាកដបណ្តាលឲ្យក្មេងៗមិនពេញចិត្តភេទកំណើតរបស់ខ្លួន ប៉ុន្តែភាគច្រើន អាចមកពីកត្តាសង្គម។ បច្ចុប្បន្ន សង្គមជាច្រើនជុំវិញពិភពលោក យល់ថា Transgender ជាក្រុមមនុស្សប្រឆាំងច្បាប់ធម្មជាតិ ជាហេតុនាំឲ្យក្មេងៗ ហាក់មានសម្ពាធដើម្បីសម្របតាមប៉ាម៉ាក់ពួកគេ ឬអាម៉ាស់ មានអារម្មណ៍ខ្លួនឯងខុសពីអ្នកដទៃ ឬត្រូវសង្គមទាត់ចោល និងរើសអើងតែម្តង។ យ៉ាងណា ក្មេងៗក្រុមនេះ ភាគច្រើននៅតែតស៊ូរស់នៅដោយសន្តិវិធី ជាមួយនឹងភេទកំណត់ដោយខ្លួនឯង។

៣- ធ្វើរោគវិនិច្ជ័យ
មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ឬមិនស្រួលក្នុងចិត្ត ដោយសារការបែងចែកភេទមិនដាច់ រវាងភេទពីកំណើតនិងភេទខ្លួនកំណត់ រយៈពេលយ៉ាងតិច ៦ខែ អាចជាសញ្ញាមិនពេញភេទខ្លួនឯង។ គ្នាយើងមានរោគសញ្ញានេះ តែងរងសម្ពាធធ្ងន់ធ្ងរ រំខានដល់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីធ្វើរោគវិនិច្ជ័យបាន គ្រូពេទ្យនឹងពិនិត្យផ្តោតសំខាន់លើភាពខុសគ្នារវាងអវយវៈភេទខាងក្រៅ និងខាងក្នុងខ្លួន (Intersex) និងបញ្ហាមួយចំនួនទៀតដែលអាចប៉ះពាល់ដល់ការលូតលាស់ប្រដាប់ភេទ។
៤- ការព្យាបាល
ការព្យាបាលដោយចិត្តសាស្ត្រអាចជួយព្យាបាលបាន។ វិធីព្យាបាលនេះនឹងធ្វើឲ្យក្មេងយល់ពីភេទរបស់ខ្លួន និងគ្រប់គ្រងទឹកចិត្តក៏ដូចជាស្រ្តេសបាន។
៥- ជំងឺប្រឈមផ្សេងៗ
ក្មេងៗ ឬគ្នាយើងមានបញ្ហានេះ អាចប្រឈមនឹងការឈឺចាប់ដោយសារករណីប្រឆាំងគ្នាពាក់ព័ន្ធការកំណត់អត្តសញ្ញាភេទរបស់ខ្លួន។ អាចត្រូវរងការរើសអើង ធ្វើទារុណកម្មទាំងផ្លូវចិត្ត ទាំងផ្លូវកាយ និងអាចសង្គមបោះបង់ចោលទៀតផង នាំឲ្យងាយកើតជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឈានដល់ការប្រើប្រាស់សារធាតុញៀន។