home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក

ក្នុង​ស្ថានភាព​​យើង​ពិបាក​ចេញ​ទៅ​ខាង​ក្រៅ ជួប​ជុំ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​អារម្មណ៍​ឯកា​ចាប់​ផ្ដើម​កើត​ឡើង​ភ្លាម។ អារម្មណ៍​ឯកា​យូរ អាច​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​​គិត​អី​លែង​ចេញ និង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក៏​មាន ហើយ​បើ​វា​បន្ត​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ការ​ឈឺ​ចាប់ ពិបាក​គេង និង​ប្រព័ន្ធការពារ​រាងកាយ​ចុះ​ខ្សោយ​ផងដែរ។ ពេល​​​ជួយ​បញ្ហា​បែបនេះ គ្នា​យើង​អាច​សាកល្បង​ដោះ​ស្រាយបាន​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ។

១. បង្កើត​សំឡេង​ក្នុង​ផ្ទះ

ពេល​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកាប្រជ្រៀតចូល​ក្នុង​ការ​គិត ឬ​ខួរក្បាល យើង​អាច​បំបាត់​វា​ទៅ​វិញ​ដោយ​ការ​បន្ថែម​សំឡេងនៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​យើង​នៅ។ តន្ត្រី​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ​ឡើងវិញ ហើយ​យើង​ក៏​អាច​មើល​រឿង ឬ​ស្ដាប់​កម្មវិធី Podcast ឬ Audiobook ដើម្បី​បន្លប់​អារម្មណ៍​ឯកា។

២. រក្សា​ទំនាក់​ទំនង

ត្បិត​តែ​មិន​អាច​ចេញ​ក្រៅ​ជួប​គ្នា​បាន យើង​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិតស្និទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត​បាន​ដែរ។ បើ​យើង​មានអារម្មណ៍​ឯកា​នឹក​ពួក​គេ យើង​អាច​ឆាត​អន​ឡាញ ទូរស័ព្ទ ឬ​តេ​តាម​វីដេអូ​យើង​អាច​ជួប​មុខ​គ្នា ឬ facetime ជាមួយ​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ដទៃ។

៣. ចេញ​ក្រៅ​ផ្ទះ

ចំពោះគ្នា​យើង​មួយ​ចំនួន​ធំ ការ​ដែល​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក អារម្មណ៍​ស្មុគស្មាញ​នឹង​កើត​ឡើង​ដោយ​ឯកឯង យូរៗ​ទៅ​បណ្ដាល​ទៅ​ជា​ស្ត្រេស​វិញ។ ហេតុ​នេះ យើង​គួរ​ចេញ​ពី​បន្ទប់ ឬ​ចេញ​ទៅ​យ៉រ​មុខ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​លេង​មុខ​ផ្ទះ​ខ្លះ ឬ​អាច​ដើរ​ហាត់​ប្រាណ មើល​គេ​ឯង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​ក៏​បាន (បើ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន)។

៤. ចិញ្ចឹម​សត្វ

ការ​ចិញ្ចឹម​សត្វ​ទាមទារ​ភាព​អត់ធ្មត់ ពេល​វេលា និង​ថវិកា ដើម្បី​ថែទាំ​វា​ឲ្យ​បាន​ល្អ មិន​ថា​ជា​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មារ ឬ​ត្រី​ក្នុង​អាង​នោះ​ទេ។ ត្បិត​តែ​សត្វ​មិន​អាច​និយាយ​ភាសា​យើង​យល់​បាន ក៏​ប៉ុន្តែ​ពួក​គេ​តែង​តែ​នៅ​ក្បែរ​យើង ចាំ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​គ្រប់​ពេល​វេលា​ដែល​យើង​ត្រូវ​ការ។

៥. ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់

អារម្មណ៍​ឯកា​អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​រហូត​យើង​លែង​ចង់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក៏​មាន ឬ​លែង​ចង់​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់​ទៀត។ ដូច​នេះ យើង​គួរ​បន្ត​ធ្វើ​សកម្មភាព​ណា​ដែល​យើង​ស្រលាញ់ និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​យើង ដើម្បី​បន្លប់​ពេល​វេលា ក៏​ដូច​ជា​ភាព​ឯកា។ ឧ. ការ​អាន​សៀវភៅ មើល​រឿង​ភាគ ភាព​យន្ត ឬ​បង្កើត​អ្វី​ៗ​ថ្មី​តាម​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​ក៏​បាន។

ស្ត្រេស

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/mental-health/how-to-not-feel-lonely#remind-yourself

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត