អំឡុងពេលស្រ្តេសការងារធ្ងន់ធ្ងរ យើងអាចមានអារម្មណ៍ខឹងមួម៉ៅចំពោះរឿងរ៉ាវតូចតាច ដោយមានការយល់ច្រឡំនឹងសកម្មភាព ឬការនិយាយស្ដីរបស់បុគ្គលិកផ្សេងទៀត។
៦. មានបញ្ហាក្នុងការគេង
បន្ថែមពីនេះ ស្រ្តេសការងារធ្ងន់ធ្ងរ ក៏អាចធ្វើឲ្យយើងពិបាកគេង ឬគេងច្រើនជ្រុល ដែលសុទ្ធតែបង្កផលប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ហេតុនេះហើយ យើងគួរគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
៧. មានអារម្មណ៍ឯកោ
បន្ថែមពីនេះ ស្រ្តេសការងារធ្ងន់ធ្ងរក៏អាចធ្វើឲ្យយើងមានអារម្មណ៍ឯកា និងគិតថាគ្មានអ្នកណាគាំទ្រយើងឡើយ។ អារម្មណ៍បែបនេះ អាចនឹងប្រសើរវិញ ប្រសិនបើយើងពិភាក្សាជាមួយអ្នកផ្សេងទៀត ឬព្យាយាមចូលរួមនៅក្នុងសង្គម។
