ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2020

    ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ជឿ​ថាគ្នា​យើង​មួយ​ចំនួន​ធំ​ដែល​កើត​ផ្ដាសាយ​ចាត់​ទុក​ថា វា​ជា​រឿង​ធម្មតា អ្នក​ណាៗ​ក៏​កើត​ជំងឺ​នេះដែរ មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ភាគ​ច្រើន​ពេល​ផ្ដាសាយ យើង​មិន​សូវ​ទៅ​ខ្វាយ​ខ្វល់​រក​ពេទ្យ​ពិនិត្យ​ទេ គ្រាន់​តែ​ទិញ​ថ្នាំ​ញ៉ាំ​ទៅ​ក៏​ជា​ដែរ ប៉ុន្តែ​បើ​យើង​ផ្ដាសាយ​ដល់​កម្រិត​នេះ​ហើយ ទុក​ចោល​យូរ​មិន​បាន​ទេ។

    ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​នៅ​ពេល​យើង​ប៉ះ​ពាល់​ត្រូវ​វីរ៉ុស​ផ្ដាសាយ ដែល​មាន​រាប់​ម៉ឺន​ប្រភេទ ប៉ុន្តែ​វីរុស​បង្ក​ពេទ្យ​តែង​ប្រទះ​ឃើញ​ច្រើន​ជាង​គេ​នោះ​គឺ Rhinoviruses ឬ​ត្រូវ​ឆ្លង​ដោយ​វីរុស​ផ្ដាសាយ​ធំ​តែ​ម្ដង។ ធម្មតា យើង​អាច​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្ដាសាយ​ក្នុង​រយៈ​ពេល​ ៧-១០ថ្ងៃ។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    ផ្ទុយ​ទៅ​វិញ បើ​សិន​ឈឺ​ហួស​ ១០​ ថ្ងៃ​ហើយ នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ទៀត គួរ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែល​ភាគ​ច្រើន​រោគ​សញ្ញា​សម្គាល់​មាន​៖

    ចំពោះ​មនុស្ស​ធំ៖

    – គ្រុន​ក្ដៅ​ខ្លាំង (លើស​៣៨.៥អង្សារសេ)

    – ក្ដៅ​ខ្លួន​លើស​៥​ថ្ងៃ ឬ​បាត់​ទៅ​វិញ​ម្ដង​ហើយ តែ​ក្ដៅ​ខ្លួន​ម្ដង​ទៀត

    – ដក​ដង្ហើម​ខ្លីៗ

    – ដក​ដង្ហើម​ឮ​សូរ​សំឡេង

    – ឈឺ​ក ឬ​ឈឺ​ក្បាល​ខ្លាំង

    ចំពោះ​កុមារ

    – ក្ដៅ​ខ្លួន ៣៨អង្សារសេ

    – កម្ដៅ​ឡើង ឬ​កម្ដៅ​នៅ​ថេរ រយៈ​ពេល​ពីរ​ថ្ងៃ​ឡើង​ទៅ (កម្ដៅ​មិន​ស្រក​ចុះ)

    – ដក​ដង្ហើម​ឮ​សូរ​សំឡេង

    – ឈឺត្រចៀក

    – មួរ​មៅ​ច្រើន

    – សន្លឹម​ៗ ឬ​មិន​ចង់​ញ៉ាំ​ចំណី​អាហារ

    – រោគ​សញ្ញា​មិន​ធូរ​ស្បើយ ឬ​ប្រែ​ខ្លាំង​ទៅ។ល។

    បើ​យើង​ផ្ដាសាយ ហើយ​លេច​ចេញ​រោគ​សញ្ញា​ខាង​លើ​នេះ​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ចំណែក​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ផ្ដាសាយ​មាន​ដូច ហៀរ​សម្បោរ តឹង​ច្រមុះ ឈឺ​បំពង់​ក ក្អក ឈឺ​ខ្លួន​ប្រាណ ឬ​ក្បាល កណ្ដាស់ ក្ដៅ​ខ្លួន​តិចៗ ឬ​មួយ​យើង​មិន​ស្រួល​ខ្លួន​ជាដើម​។

    យើង​ក៏​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​បាន​ដែរ​ដោយ​លាង​ដៃ​ឲ្យ​បាន​ស្អាត កុំ​នៅ​ជិត​អ្នក​ជំងឺ​ផ្ដាសាយ កុំ​ប្រើ​របស់​ជា​មួយ​អ្នក​ឈឺ​ផ្ដាសាយ ត្រូវ​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ និង​ហាត់​ប្រាណ​ទៀង​ទាត់​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម