– ឈឺទ្រូងផ្នែកចំហៀងឆ្វេង ឬស្កាំ អាស្រ័យទៅលើការទឹកចូលស្រោមសួតខាងណា
– មានរោគសញ្ញាផ្សេងៗទៀត អាស្រ័យលើមូលហេតុបង្កនៃជំងឺនេះ។
៤- ហេតុអ្វីបានមានជំងឺទឹកចូលស្រោមសួត?
ជំងឺនេះមានមូលហេតុបង្កផ្សេងៗ ដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
– រលាកស្រោមសួតដោយមេរោគ បាក់តេរី ឬរបេងជាដើម
– ជំងឺមហារីកស្រោមសួត ឬមហារីកសរីរាង្គផ្សេង តែរាលដាលដល់ស្រោមសួត
– ជំងឺខ្សោយបេះដូង
– ជំងឺខ្សោយតម្រងនោម
– ជំងឺក្រិនថ្លើម
– មូលហេតុផ្សេងៗជាច្រើនទៀត
៥- ធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនោះ?
ជាទូទៅគ្រូពេទ្យនឹងវិភាគតាមរយៈថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចធ្វើការស្កេនសួត។ ភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួត ដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។