២.ការឱប
ផ្ដល់ក្ដីស្រលាញ់ដោយការឱប ក៏ជាវិធីមួយដែលនារីចង់បានក្រោយពេលរួមភេទ។ ជាក់ស្ដែងកំហុសមួយដែលប្រុសៗមិនសូវគិតដល់ក្រោយពេលរួមភេទ គឺតែងតែធ្វើតាមអារម្មណ៍អស់កម្លាំងជាក់ស្ដែង ពោលអាចគេងយកសុខតែម្នាក់ឯង ដោយមិនសូវខ្វល់ពីដៃគូ។ ចំណុចនេះក៏អាចធ្វើឲ្យដៃគូឆាប់អន់ចិត្ដ ហើយក៏មិនចង់ទទួលបានទង្វើរមួយនេះឡើយ។ ការឱបទោះឆាប់ក្ដី យូរក្ដីក៏យើងអាចធ្វើសម្រាប់ដៃគូបានប្រសិនជាមានឱកាសនោះមែន។
៣.សួរពីអារម្មណ៍ពិត
ចំណុចនេះអាចមានភាពខ្មាសអៀនបន្ដិចសម្រាប់ដៃគូថ្មីថ្មោង ឬដៃគូដែលមិនសូវមានពេលវេលាជាមួយគ្នាញឹកញាប់។ ម្យ៉ាងវិញទៀតនារីក៏មានការអៀនខ្មាសនឹងឆ្លើយសំណួរនេះដែរ ប៉ុន្ដែអាចនឹងប្ដូរអារម្មណ៍មកវិញដោយភាពរីករាយអាចនិយាបានថា ការបង្កើតបរិយាកាសស្រស់ស្រាយ ក្រោយពេលហត់នឿយពីរួមភេទហើយ។ យើងអាចសួរពីអារម្មណ៍ដែលគាត់ទទួលបាន ក្នុងកំលុងពេលរួមភេទ ពេលនោះទោះគាត់ឆ្លើយឬមិនឆ្លើយក៏មិនអីដែរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤.ការសន្ទនាខ្លីៗ
បន្ទាប់ពីប្រតិបត្ដិការរួច យើងបុរសៗមិនគួរសម្រាកគេងលក់ភ្លាមនោះទេ យើងអាចបង្កើតការសន្ទនាខ្លីៗបង្ហាញពីទំហំអារម្មណ៍ខ្វាយខ្វល់ និងសុខទុក្ខពីគាត់ឲ្យបានច្រើន។ នារីភាគច្រើនគាត់តែងតែចង់ស្ដាប់សម្ដីដែលយើងសួរគាត់អំពីសុខទុក្ខដែលយើងគិតចំពោះគាត់ ព្រោះគាត់មិនអាចសុខៗ និយាយចេញមកដោយគ្មានការសួរនាំពីយើងនោះទេ។ ការគិតដល់ចំណុចនេះ គាត់នឹងអាចសប្បាយចិត្ដខ្លាំង និយាយពីទុក្ខកង្វល់ដែលគាត់មាន ប្រាប់មកកាន់យើងជាមិនខាន។
៥.ការធ្វើឲ្យភ្ញាក់ផ្អើល
ការធ្វើរឿងដែលភ្ញាក់ផ្អើល ដោយការបង្ហាញនូវរបស់អ្វីមួយ ទុកជាកាដូរសម្រាប់គាត់ មិនថាតិចឬច្រើនទេ គឺដៃគូនឹងសប្បាយចិត្ដ ជាពិសេសរបស់ដែលគាត់ស្រលាញ់។ ភាគីខាងស្រីនឹងទទួលអារម្មណ៍កក់ក្ដៅពីយើងបាន១០០% ពិសេសភាពសប្បាយរីករាយដែលយើងអាចផ្ដល់ឲ្យបានក្រៅពីក្ដីសុខដោយការរួមភេទ។ ការផ្ដល់ជារបស់អ្វីមួយដល់ដៃគូ យើងអាចធ្វើបាន តាមពេលវេលាក្នុងឱកាសកម្មវិធីអ្វីមួយ ដូចជាបុណ្យនៃក្ដីស្រលាញ់ ឬឱកាសផ្សេងទៀតទៅតាមពេលវេលាជាក់ស្ដែង។
៦.បង្ហាញការយកចិត្ដទុកដាក់
នារីៗចង់បានការយកចិត្ដទុកដាក់ពីដៃគូ ច្រើនជាងដៃគូយកចិត្ដទុកដាក់លើទូរស័ព្ទ។ មានន័យថាយើងត្រូវទុកទូរស័ព្ទចោលមួយឡែកសិន បើគ្មានភារកិច្ចចាំបាច់។ ការចំណាយពេលប្រើប្រាស់ទូរស័ព្ទនៅក្បែរដៃគូ អាចបណ្ដាលឲ្យគាត់មានអារម្មណ៍ធុញថប់ និងពេលខ្លះគាត់អាចមានអារម្មណ៍អន់ចិត្ដដោយមិនឲ្យយើងឃើញ។ ដូច្នេះគ្មានអ្វីដែលពិបាកនោះទេ បើគ្រាន់តែផ្ដល់ស្មាឲ្យគាត់កើយ និយាយពាក្យល្អៗ សប្បាយៗទៅកាន់គាត់នោះ។
ចំណុចសំខាន់
ជារួម នារីៗគាត់ចង់បានភាពផ្អែមល្ហែម ការយកចិត្ដទុកដាក់មិនថាពាក្យសម្ដី ឬកាយវិការនោះទេ គឺជាតម្រូវការរបស់គាត់ទាំងអស់។ ភាពផ្អែមល្ហែមត្រូវផ្ដើមឡើងពីយើងប្រុសៗ ប៉ុន្ដែតាមភាព ជាក់ស្ដែងភាគច្រើន បុរសៗគាត់តែងតែអស់កម្លាំង អាចគេងលក់ចោលដៃគូក៏មាន។