backup og meta

បើដៃគូគ្មានអារម្មណ៍ផ្លូវភេទ គួរពិនិត្យលើចំណុចទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14, 2023

បើដៃគូគ្មានអារម្មណ៍ផ្លូវភេទ គួរពិនិត្យលើចំណុចទាំងនេះ

គិតទៅដល់រឿងលើគ្រែគឺជាពេលវេលាដែលមានក្ដីសុខកំពូលរបស់ដៃគូស្នេហា។ ប៉ុន្ដែគួរឲ្យស្ដាយថា គ្រប់ពេលវេលាមិនមែនចេះតែមានអារម្មណ៍ដូចគ្នាទាំងអស់នោះទេ មានពេលខ្លះ ការកើតអារម្មណ៍ចំណង់ភេទអាចមានភាពខុសពេលគ្នា ពេលខ្លះដៃគូម្ខាងចង់ តែម្ខាងទៀតមិនចង់ ទាំងនេះគឺជាឧបសគ្គមិនអាចប្រកែកបាន ហើយត្រូវប្រឈមមុខដោះស្រាយទាំងសងខាង។ មានកត្ដាមួយចំនួនដែលតម្រូវឲ្យខ្លួនយើង ដែលជាអ្នកមានអារម្មណ៍ខ្លាំងត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ពីមូលហេតុដែលបង្កឲ្យដៃគូរបស់យើងជួបករណីនេះ។

១. គិតពីសកម្មភាពប្រចាំថ្ងៃ

សកម្មភាពប្រចាំថ្ងៃគឺចំណុចសំខាន់ដែលត្រូវស្វែងយល់ពីគ្នាមិនថាភាគីខាងប្រុស ឬស្រីនោះទេ។ ការងារប្រចាំថ្ងៃយើងអាចនិយាយបានថា ទាំងបុរស និងស្រ្ដីដែលមានការរវល់ច្រើនពួកគាត់តែងតែហត់នឿយ មិនថាតែអ្នកធ្វើការដោយប្រើកម្លាំង ឬការគិតនោះទេ ទាំងអស់គឺរមែងប៉ះពាល់ទៅដល់ការផ្ដោតអារម្មណ៍លើការបំពេញក្ដីសុខដល់ដៃគូ។ យើងមិនអាចប្រើប្រាស់ការសម្រេចចិត្ដទៅតាមចំណង់មួយពេលដោយភ្លេចគិតទៅដល់ចំណុចនេះបាន​​ទេ ព្រោះពេលខ្លះ វាអាចប៉ះពាល់ទៅដល់មិត្ដភាពបាន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. គិតពីសុខភាព

ក្នុងចំណុចនេះត្រូវផ្ដោតសំខាន់ទៅលើខាងស្ដ្រីច្រើន ព្រោះស្រ្ដីគ្រប់រូបតែងតែមានពេលវេលានៃ​ការ​មករដូវប្រចាំខែ ក៏ជាពេលដែលមិនអាចផ្ដល់ក្ដីសុខដល់ដៃគូបានដែរ។ ក្នុងកំឡុងពេលស្ដ្រីមករដូវ តែងតែមានការផ្លាស់ប្ដូរស្ទើតែ ៧០% ទាំងរាងកាយ និង ស្មារតី។ ស្រ្តីអាចមានអារម្មណ៍ឆាប់ឆេវឆាវ ខឹង អន់ចិត្ដច្រើន និង មានការ​ឈឺចាប់លើរាងកាយ ដែលជាហេតុ មិនអាចផ្ដល់ក្ដីស្រលាញ់មួយនេះដល់ដៃគូបាន។ បើចំពោះបុរសវិញ បញ្ហាសុខ​ភាពក៏អាចកើតមាន ដែលដៃគូមិនបានចាប់អារម្មណ៍។ បញ្ហាបុរសពាក់ព័ន្ធនឹងចំណង់ផ្លូវភេទអាចមានច្រើន​​​​ករណីបុរសៗខ្លះគាត់មានបញ្ហាខ្សោយផ្លូវភេទ ដោយការបង្កពីជំងឺផ្សេងៗដូចជា ការលើសឈាម ជំងឺ​បេះដូង ការ​កើនឡើងជំងឺស្ដ្រេស សុទ្ធសឹងតែជាបញ្ហាចំបងបង្កឲ្យមនុស្សប្រុសត្រូវថយចុះអារម្មណ៍ផ្លូវភេទ។

ជំងឺបេះដូង Hello គ្រូពេទ្យ

អត្ថបទគួរអាន៖

៣. សុខភាពផ្លូវចិត្ដ

សុខភាពផ្លូវចិត្ដគឺជាមូលហេតុសំខាន់ដែលជំរុញឲ្យដៃគូអាចឈានទៅដល់ការអស់អារម្មណ៍រួមភេទ។ ភាគច្រើនចំណុចនេះកើតមានចំពោះស្ដ្រីច្រើនជាងបុរស ព្រោះស្រ្តី​ត្រូវចំណាយការគិតគូរឿងគ្រួសារប្រចាំថ្ងៃច្រើន កត្ដានេះ​​បង្កឲ្យឆាប់កើតមានអារម្មណ៍ស្រ្តេស ស្មុគស្មាញ ខ្វល់ខ្វាយ ឬថប់បារម្ភ។ ពេលមានអារម្មណ៍​ខ្វល់​ខ្វាយ គិតច្រើន ពេលនោះហើយដែលស្រ្តីមិនអាចផ្ដល់អារម្មណ៍បានពេញលេញដល់ដៃគូស្នេហាឲ្យមានក្ដីសុខ។

ថប់បារម្ភ២

ជារួមភាពរីករាយការនៃការរួមភេទមិនមែនជារឿងដែលអាចធ្វើទៅបានត្រឹមតែភាគីម្ខាងនោះទេ ពោលត្រូវចូលរួមទាំងសងខាងដោយរីករាយ ទាំងផ្លូវកាយ និង ផ្លូវចិត្ដ ទើបធ្វើឲ្យមិត្ដភាពដៃគូកាត់តែមានភាពស្អិតរមួត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម