៤- ជីរអង្កាម
គ្នាយើងភាគច្រើន ច្បាស់ជាចង់ឲ្យក្លិនមាត់ប្រហើរ មិនប៉ះពាល់អ្នកដទៃ ឬដៃគូអំឡុងពេលចាប់ផ្តើមប្រតិបត្តិការមិនខាន ហេតុនេះភាគច្រើនបានជ្រើសរើសផលិតផលមានជាតិម៉ុនតុល ដើម្បីកម្ចាត់ក្លិនមាត់។ ប៉ុន្តែការប្រើប្រាស់ជីរអង្កាម គឺមិនត្រូវត្រឹមទេ ពិសេសប្រុសៗតែម្តង ព្រោះជាតិម៉ុនតុលរបស់ជីរអង្កាម អាចធ្វើអ័រម៉ូនតេសស្តូតេរ៉ូនធ្លាក់ចុះ ជាមូលហេតុចំណង់ផ្លូវភេទថយចុះដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- មានបញ្ហាផ្លូវភេទ ប្រើអាហារបំប៉នជួយបានអត់?
- នេះជាមូលហេតុ និងវិធីព្យាបាលបញ្ហាញៀនរួមភេទ
៥- ទឹកក្រូចគ្មានជាតិស្ករ
ទឹកក្រូចគ្មានជាតិស្ករ មិនត្រឹមតែមិនល្អសម្រាប់សុខភាពរាងកាយនោះទេ វាក៏ជាភេសជ្ជៈបំផ្លាញដល់ជីវិតផ្លូវភេទថែមទៀតផង។ ប៉ុន្តែអ្វីយើងត្រូវស្ដីបន្ទោស គឺជាតិស្ករសប្បនិម្មិតក្នុងភេសជ្ជៈប្រភេទនេះតែម្តង។ ផឹកគ្រឿងផ្អែមសប្បនិម្មិត ពិសេសពពួកអាស្ប៉ាតាម គឺសុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតសេរ៉ូតូនីន នាំឲ្យរំខានដល់អារម្មណ៍សប្បាយរីករាយកំពុងធ្វើរឿងលើគ្រែ។ និយាយឲ្យចំទៅ មនុស្សមានសុខភាពល្អ មិនញ៉ាំរបស់ទាំងអស់នេះទេ។

៦- សូកូឡា
និយាយដល់រឿងសូកូឡា គ្នាយើងច្បាស់ជាភ្ញាក់ផ្អើលបន្តិច ព្រោះអត្ថបទមុន “Hello គ្រូពេទ្យ” ធ្លាប់អះអាង សូកូឡាខ្មៅ អាចជួយឲ្យអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល។ ជាការពិត សូកូឡាខ្មៅ ពិតជាអាចបង្កើនអារម្មណ៍ស្រណុកសុខស្រួល និងក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែបើយោង វេជ្ជបណ្ឌិតល្បីល្បាញមួយរូបនៅអាមេរិក ឈ្មោះ Michael Hirt សូកូឡា អាចធ្វើឲ្យប៉ះពាល់ដល់កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់ប្រុសៗធ្លាក់ចុះ ព្រោះអ័រម៉ូននេះ គឺសំខាន់ជំរុញឲ្យអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំង។