៣- រោគវិនិច្ឆ័យនៃជំងឺប្រមេះទឹកថ្លា
ជំងឺប្រមេះទឹកថ្លាអាចធ្វើរោគវិនិច្ឆ័យឃើញដោយធ្វើគំរូទឹកនោម ឬការយកសំណាក់ពីទ្វារមាស។
៤- ការព្យាបាលជំងឺប្រមេះទឹកថ្លា
ការព្យាបាលត្រឹមត្រូវអាចព្យាបាលជំងឺប្រមេះទឹកថ្លាបាន។ វារឿងជាសំខាន់ណាស់ដែលយើងត្រូវធ្វើតាមការណែនាំរបសគ្រូពេទ្យក្នុងការប្រើថ្នាំ ទោះបីជាយើងលែងមានរោគសញ្ញាក៏ដោយ។ ទោះជាយ៉ាងណាយើងអាចកើតជំងឺប្រមេះទឹកថ្លាច្រើនដង ដូច្នេះគួរតែទៅពិនិត្យជំងឺនេះរៀងរាល់ ៣ ខែម្តងបន្ទាប់ពីបានជាសះស្បើយហើយ។
៥- តើអ្វីនឹងកើតឡើងប្រសិនបើមិនបានព្យាបាល
ជំងឺប្រមេះទឹកថ្លាដែលមិនបានព្យាបាលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពបាន។ ចំពោះស្ត្រី អាចបណ្តាលឲ្យរលាកដល់សរីរាង្គក្នុងអាងត្រគាក និងធ្វើឲ្យខូចប្រព័ន្ធបន្តពូជដែលបណ្តាលឲ្យមានកូនក្រៅស្បូន និងគ្មានកូន។ ចំណែកបុរសវិញអាចនឹងទទួលរងនូវផលវិបាកតិចតួច។ ការឆ្លងជំងឺនេះអាចរាលដាលដល់ពងស្វាស និងបង្កឲ្យមានការឈឺចាប់ ឯការគ្មានកូនវិញអាចគឺកម្រមានណាស់សំរាប់បុរស។ ម៉្យាងវិញទៀតជំងឺប្រមេះទឹកថ្លាត្រូវបានគេជឿថានឹងបង្កើនហានិភ័យមួយក្នុងការឆ្លងមេរោគអេដស៍ដែរ។
៦- ផលប៉ះពាល់នៃជំងឺប្រមេះទឹកថ្លាលើស្រ្តីមានផ្ទៃពោះ
ក្នុងអំឡុងពេលសម្រាលកូន ម្តាយអាចចម្លងជំងឺប្រមេះទឹកថ្លាទៅកូនបាន។ ទារកមានហានិភ័យខ្ពស់នៃការឆ្លងនៅត្រង់ភ្នែក និងជំងឺរលាកសួត។ ជំងឺប្រមេះទឹកថ្លាក៏បង្កើននូវហានិភ័យមួយដែលធ្វើឲ្យកូនកើតមិនគ្រប់ខែផងដែរ។ ប្រសិនបើជាយើងកំពុងពពោះ យើងនឹងត្រូវណែនាំឲ្យធ្វើតេស្តរកមើលពីមេរោគនៃជំងឺប្រមេះទឹកថ្លាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាជួយការពារផលវិបាកនៃជំងឺបាន។
៧- ការការពារ
ក្រៅពីការជៀសវាងពីការរួមភេទ ក៏នៅមានវិធានការជាច្រើនដែលអាចការពារយើងពីជំងឺប្រមេះទឹកថ្លាបានមានដូចជា៖
– ប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវរាល់ពេលរួមភេទ តែក៏យើងក៏ត្រូវចាំដែរថាហានិភ័យគឺនៅតែមានជានិច្ច។
– ត្រូវមានដៃគូររួមភេទមួយនឹងមួយ។ ការមានដៃគូរួមភេទច្រើនអាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគជាច្រើនដោយមិនត្រឹមតែជំងឺប្រមេះទឹកថ្លាប៉ុណ្ណោះទេ។
– ត្រូវធ្វើតេស្តរកជំងឺប្រមេះទឹកថ្លា និងជំងឺកាមរោគផ្សេងៗទៀតឲ្យបានទៀងទាត់។ ពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីដឹងថាចំនួនតេស្តដែលយើងត្រូវធ្វើ។
– ស្រីៗយើងមិនត្រូវធ្វើការត្រដុសនៅនៅត្រង់ទ្វារមាសឡើយ។ ការដុសខាត់ធ្វើឲ្យរំខានដល់តុល្យភាពរវាងបាក់តេរីល្អ និងបាក់តេរីអាក្រក់នៅក្នុងទ្វារមាសដែលអាចបង្កើនហានិភ័យនៃការឆ្លងជំងឺនេះបាន។