backup og meta

ចំណុចសំខាន់ៗអាចសម្គាល់ដឹង បើដៃគូមានផ្ទុកជំងឺកាមរោគ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14

    ចំណុចសំខាន់ៗអាចសម្គាល់ដឹង បើដៃគូមានផ្ទុកជំងឺកាមរោគ

    ជំងឺកាមរោគមានច្រើនប្រភេទ មានខ្លះអាចមានលក្ខណៈស្រាល និងខ្លះទៀតអាចគំរាមកំហែងដល់ជីវិត។ ដោយ​ឡែកជំងឺកាមរោគមានភាគតិចណាស់ អាចបញ្ចេញរោគសញ្ញាលើខ្លួនប្រាណផ្នែកខាងក្រៅរបស់​អ្នកជំងឺ ដូច្នេះយើងត្រូវ​តែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងកំលុងពេលរួមភេទ។ ក្នុងករណីដែលដៃគូកំពុងតែលាក់បាំងពីជំងឺ​កាមរោគ ឬក្នុងករណីខ្លះអាចខ្លួនអ្នក​ជំងឺ​ផ្ទាល់មិនបានដឹងថាមានផ្ទុកជំងឺទាំងនេះ យើងក៏អាចកត់សម្គាល់ដឹងពីរោគសញ្ញា​ផ្សេងៗដែលបានកើតឡើងចំពោះដៃគូ​ផងដែរ។

    ១.បណ្ដុំរោគសញ្ញាគួរកត់សម្គាល់

    ជំងឺកាមរោគជាប្រភេទជំងឺដែលភាគច្រើនបង្ហាញរោគសញ្ញា នៅត្រង់បរិវេណប្រដាប់ភេទ ដោយមានលក្ខណៈប្រែប្រួលខុសធម្មតាទៅតាមប្រភេទជំងឺ។ អាការៈអ្នកជំងឺគឺមិនអាចលាក់បាំងបាននោះទេប្រសិន​ជាបង្ហាញរូបសញ្ញាទាំងនេះ៖

    • មានការឈឺចាប់ពេលរួមភេទ
    • មានការធ្លាក់ស ឬធ្លាក់រម្អិលពីប្រដាប់ភេទ
  • មានការរអាក់រអួល ឬឈឺចាប់ពេលនោម
  • មានការរមាស់ និងឡើងកន្ទួលក្រហម ជុំវិញបរិវេណភេទ
  • មានការរលាក ធ្លាក់ស មានខ្ទុះ នៅត្រង់បរិវេណទ្វារមាស
  • មានអការៈប្រែប្រួល ប្រដាប់ភេទមានក្លិនមិនល្អ មានពងបែក
  • មានអាការៈរមាស់បរិវេណប្រដាប់ភេទ និងករណីខ្លះអាចមានធ្លាក់ឈាម
  • ២.កាយវិការគួរកត់សម្គាល់

    ដៃគូស្នេហាភាគច្រើនដែលមានជំងឺកាមរោគជាប់ខ្លួន ឬកំពុងតែផ្ទុកស្ថិតក្នុងការសង្ស័យ រមែងមានការប្រែប្រួលឥរិយាបថរួមភេទខុសប្លែកពីធម្មតា អាចជាការបដិសេធសំណើររួមភេទពីដៃគូ អាចជំរុញឲ្យមានការប្រើប្រាស់ស្រោម និង​​​ចុងក្រោយជាការបង្វែការចាប់អារម្មណ៍ធ្វើរឿងផ្សេងដែលអាចគេចវេសពីចំណង់ដៃគូ។ ក្នុងចំណុចនេះអ្នកជំងឺ​​​អាចមានផ្ទុកប្រភេទជំងឺ ជាការសង្ស័យពីដៃគូ គឺប្រភេទជំងឺប្រមេះទាំងពីរប្រភេទ។ ជំងឺប្រមេះទាំងពីរប្រភេទអាច​​បង្ហាញរោគសញ្ញាច្បាស់នៅត្រង់បរិវេណប្រដាប់ភេទ មិនអាចលាក់បាំងបាន។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ៣.ភាពខ្មាសអៀន និងភ័យខ្លាច

    ដៃគូស្នេហារាប់ឆ្នាំ ការបង្ហាញអាការៈខ្មាសអៀនគឺជារឿងចម្លែក ជាពិសេសចំពោះភាគីខាងស្រីតែម្ដង បើខាងប្រុសវិញ គឺកម្រខ្លាំងណាស់។ មនុស្សស្រីដើម្បីឆ្លើយតបនឹងតម្រូវការខាងប្រុស ស្ថិតក្នុងស្ថានភាពភ័យខ្លាច មិនហ៊ានបដិសេធនោះទេ បានត្រឹមបង្ហាញអាការៈខ្មាសអៀន និងមិនស្រណុកចិត្ដ ព្រោះអាចយល់ថាខ្លួន​កំពុងតែសាងកំហុសមួយ គឺការផ្ទេរមេរោគទៅកាន់ដៃគូរបស់ខ្លួន។ អ្នកជំងឺ​អាចមិនហ៊ាននិយាយប្រាប់ដៃគូរបស់​​ខ្លួនដោយផ្ទាល់ ព្រោះខ្លាចទទួលការរើសអើង បាត់បង់ក្ដីស្រលាញ់ និង អាចឈានដល់ការប្រែប្រួលទំនាក់​ទំនង​។ ករណីនេះ យើងជាដៃគូត្រូវកត់សម្គាល់ឲ្យច្បាស់ បើមើលដឹងពីមូលហេតុ និង បញ្ហាប្រឈម ត្រូវពិភាក្សាពិគ្រោះយោបល់ដោយបើកចំហរ ផ្ដល់ក្ដីសង្ឃឹម ស្វែងរកដំណោះស្រាយព្យាបាលឲ្យបានលឿនតាមដែលអាចធ្វើ​បាន។ អ្នកជំងឺ​ត្រូវការភាពកក់ក្ដៅ ទំនុកចិត្ដ និងការលួងលោម ក្នុងស្ថានភាពចាំបាច់ អ្នកជំងឺ​ក៏អាច និយាយពីមូល​​ហេតុដែលឈានដល់ការបង្ករោគលើខ្លួនឯងផងដែរ។

    អារម្មណ៍ផ្លូវភេទ

    ដោយឡែកក្នុងករណីដែលដៃគូរបស់យើង​ស្ថិតក្នុងការសង្ស័យ ឬទើបតែកើតមានជំងឺប្រភេទនេះដោយមិនទាន់បង្ហាញរោគសញ្ញាគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចជ្រើសរើសប្រើប្រាស់ស្រោមអនាម័យ ប្រសិនជាយើង​មិនជឿជាក់លើទំនាក់ទំនង​ដៃគូស្នេហ៍ស្មោះមួយនឹងមួយ។ មួយវិញទៀតជំងឺកាមរោគខ្លះអាចនឹងបង្ហាញរោគសញ្ញាយូរបំផុត ទៅលើប្រដាប់ភេទ នោះគឺជំងឺអេដស៍ដែលជាការប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 14

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម