ទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម។
ក្រពេញប្រូស្តាតគឺជាផ្នែកមួយ ជួយផ្ដល់សារធាតុមួយចំនួនដល់ទឹកកាម មានដូចជា អាស៊ីតស៊ីទ្រិច អាស៊ីតហ្វូស្វាតាស អ៊ីណូស៊ីតុល កាល់ស្យូម ស័ង្កសី និង ម៉ាញ៉េស្យូម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ដោយសារតែទឹកកាមមានផ្ទុកប្រូតេអ៊ីន និង សារធាតុផ្សេងទៀតបូករួមទាំង ស្ពែម ដូច្នេះការលេបទឹកកាម មិនបង្កគ្រោះថ្នាក់នោះឡើយ។ ប៉ុន្ដែត្រូវតែប្រុងប្រយ័ត្នសម្រាប់ករណីមួយចំនួន នៅពេលលេបទឹកកាមចូលក្នុងពោះ។ មានអ្នកខ្លះអាលែកហ្ស៊ីជាមួយទឹកកាម ទោះបីវាជាករណីកម្រក្ដីក៏គួរត្រូវប្រុងប្រយ័ត្ន។
ជាមួយគ្នាផងដែរ លោកវេជ្ជបណ្ឌិត អ៊ុច ចាន់ពិសិទ្ធ ឯកទេសទឹកនោមផ្អែម ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងសុខភាពផ្លូវភេទ មានប្រសាសន៍ទាក់ទងទៅនឹងការលេបទឹកកាមចូលពោះគឺមិនបង្កផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ ព្រោះថាក្នុងទឹកកាមក្រៅពីមានមេជីវិតគឺមានជាតិ ទឹក ជាតិរ៉ែ ប្លាស្មា និងប្រូតេអ៊ីន ឬជាតិសាច់។ ហើយចំណែកប្រូតេអ៊ីនក្នុងទឹកកាម ក៏មិនទាន់មានការសិក្សាណាមួយបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាព ដូចប្រូតេអ៊ីនក្នុងអាហារដែលយើងបានញ៉ាំប្រចាំផងដែរ។
លោកបញ្ជាក់ទៀតថា ជំងឺកាមរោគមិនអាចឆ្លងតាមប្រដាប់រំលាយអាហារទេ តែអាចឆ្លងតាមមាត់នៅពេលដែលខាងស្រី រួមភេទតាមមាត់ ឬក៏យកលិង្គដាក់ក្នុងមាត់ដើម្បីលេបទឹកកាម ដែលជាហេតុឆ្លងជំងឺបាន ប្រសិនបើក្រអូមមាត់របស់ស្ត្រីនោះមានដាច់រលាត់ហើយមានឈាម គឺមានហានិភ័យឆ្លងជំងឺកាមរោគ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
[embed-health-tool-ovulation]