សំណួរនេះច្បាស់ជាម៉ាក់ៗថ្មីថ្មោងចង់ដឹងហើយ តើក្រោយសម្រាលអាអូនរួចប៉ុន្មានខែ ទើបអាចរួមភេទបាន មិនព្រួយរឿងប៉ះពាល់សុខភាព ឬទាស់ដំណេក ដែលចាស់តែងនិយាយនោះ។
សំណួរនេះច្បាស់ជាម៉ាក់ៗថ្មីថ្មោងចង់ដឹងហើយ តើក្រោយសម្រាលអាអូនរួចប៉ុន្មានខែ ទើបអាចរួមភេទបាន មិនព្រួយរឿងប៉ះពាល់សុខភាព ឬទាស់ដំណេក ដែលចាស់តែងនិយាយនោះ។

តាមក្បូនវេជ្ជសាស្ត្រ រាងកាយរបស់ស្រីៗនឹងត្រឡប់មកធម្មតាវិញរយៈពេល ៦ សប្តាហ៍ ក្រោយពេលសម្រាលកូន នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
ទោះជាបែបនេះក្តីលោកស្រីវេជ្ជបណ្ឌិតលើកទឹកចិត្តឲ្យស្រីៗយើងរួមភេទក្រោយពេលមានរដូវឡើងវិញ អាច ៦ សប្តាហ៍ក្រោយសម្រាល ឬលើសពីនេះ ព្រោះប្រដាប់បន្តពូជរបស់មនុស្សស្រីយើងចាប់ផ្តើមដំណើរការធម្មតាវិញ ធ្វើឲ្យការរួមភេទមានសុវត្ថិភាពបំផុត។
ការវាយតម្លៃមុន/អំឡុងពេល/និងក្រោយពេលអស់រដូវ
កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ

លោកស្រីថា ស្រីៗយើងក្រោយសម្រាលរួចឆាប់ ឬក្រក៏មករដូវវិញ អាស្រ័យទៅលើការបំបៅកូនដោះកូនដែរ បើម៉ាក់ៗបំបៅដោះកូនញឹកញាប់ ហើយរយៈពេលយូរ នោះអាចពន្យារការមករដូវ។
ទោះមិនទាន់មានឈាមរដូវ ការរួមភេទអំឡុងពេល ៦ សប្តាហ៍ ក្រោយសម្រាលអាចមានកូនបាន ដូច្នេះយើងត្រូវមានវិធីការពារ បើមិនឲ្យភ្លាត់ស្នៀតមានកូនមួយទៀត។
ស្វែងយល់បន្ថែមពីបញ្ហាស្ត្រី៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sex after pregnancy: Set your own timeline – https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/sex-after-pregnancy/art-20045669#:~:text=While%20there’s%20no%20required%20waiting,first%20two%20weeks%20after%20delivery.
Sex after a baby: 10 questions to ask yourself – https://www.nct.org.uk/life-parent/sex-after-baby/sex-after-baby-10-questions-ask-yourself
Sex after pregnancy – https://www.tommys.org/pregnancy-information/after-birth/sex-after-pregnancy
Sex and contraception after birth – https://www.nhs.uk/conditions/baby/support-and-services/sex-and-contraception-after-birth/
Sex After Childbirth: How Long to Wait and What to Expect – https://www.lancastergeneralhealth.org/health-hub-home/motherhood/fourth-trimester/sex-after-childbirth-how-long-to-wait-and-what-to-expect
Sex After Birth: What to Do When It Just Doesn’t Feel the Same – https://www.pennmedicine.org/updates/blogs/womens-health/2015/august/sex-after-birth-what-to-do-when-it-just-doesnt-feel-the-same
Caring for Your Health After Delivery – https://my.clevelandclinic.org/health/articles/9679-postpartum-care
កំណែប្រែបច្ចុប្បន្ន
03/03/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ