សំណួរនេះច្បាស់ជាម៉ាក់ៗថ្មីថ្មោងចង់ដឹងហើយ តើក្រោយសម្រាលអាអូនរួចប៉ុន្មានខែ ទើបអាចរួមភេទបាន មិនព្រួយរឿងប៉ះពាល់សុខភាព ឬទាស់ដំណេក ដែលចាស់តែងនិយាយនោះ។
តាមក្បូនវេជ្ជសាស្ត្រ រាងកាយរបស់ស្រីៗនឹងត្រឡប់មកធម្មតាវិញរយៈពេល ៦ សប្តាហ៍ ក្រោយពេលសម្រាលកូន នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
ទោះជាបែបនេះក្តីលោកស្រីវេជ្ជបណ្ឌិតលើកទឹកចិត្តឲ្យស្រីៗយើងរួមភេទក្រោយពេលមានរដូវឡើងវិញ អាច ៦ សប្តាហ៍ក្រោយសម្រាល ឬលើសពីនេះ ព្រោះប្រដាប់បន្តពូជរបស់មនុស្សស្រីយើងចាប់ផ្តើមដំណើរការធម្មតាវិញ ធ្វើឲ្យការរួមភេទមានសុវត្ថិភាពបំផុត។