អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
ប្រព័ន្ធដង្ហើមនិងប្រព័ន្ធសរសៃឈាមបេះដូង
មេរោគHIV បង្កើនហានិភ័យនៃជំងឺផ្តាសាយ គ្រុនផ្តាសាយធំ និង ជំងឺរលាកសួត។ យោងទៅតាមសមាគមសួតអាមេ៉រិច ជំងឺអេដស៍អាចនាំឱ្យមានជំងឺឱកាសនិយមដូចជាជំងឺសួត។ ដោយគ្មានការព្យាបាល ឬបង្ការ អ្នកដែលមានមេរោគអេដស៍ងាយនឹងឆ្លងជំងឺរបេង រលាកសួត និងជំងឺម៉្យាងហៅថា pneumocystis carini pneumonia (PCP) ។ PCP បង្កឲ្យមាន ការពិបាកដកដង្ហើម ក្អក និងគ្រុនក្ដៅ។
មេរោគHIV បង្កើនហានិភ័យនៃការកើតជំងឺលើសសម្ពាធឈាមក្នុងសួត(PAH)។ PAH គឺជាការលើសសម្ពាធឈាមនៅក្នុងសរសៃអាកទែ ដែលផ្គត់ផ្គង់ឈាមទៅសួត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បេះដូង។
ជំងឺសរសៃឈាមបេះដូងដែលបង្កដោយមេរោគHIV បានធ្វើកំណែប្រែដោយបុព្វហេតុការព្យាបាលនៃរបប HAART (highly active antiretroviral therapy)។ HAART បានកែប្រែដំណើរការនៃមេរោគអេដស៍គួរឲ្យកត់សម្គាល់ បន្តអាយុជីវិត និងធ្វើឱ្យគុណភាពជីវិតប្រសើរឡើងសម្រាប់អ្នកផ្ទុកមេរោគHIV។ ម្យ៉ាងវិញទៀត ទិន្នន័យដំបូង បានលើកឡើងពីការព្រួយបារម្ភថា HAART មានទំនាក់ទំនងនឹងការកើនឡើងនៃជំងឺសរសៃឈាមអាកទែ Peripheral និង Coronary ។ ការប្រែប្រួលដែលទាក់ទងនឹង HAART អាចមានពាក់ព័ន្ធទៅនឹងមនុស្សភាគតិចដែលមានផ្ទុកមេរោគអេដស៍នៅទូទាំងពិភពលោក ដែលធ្វើការព្យាបាលតាមរយៈ HAART។ ដូចនេះ ការសិក្សាដែលធ្វើឡើងមុនពេល HAART ដាក់ឲ្យប្រើប្រាស់ នៅតែអនុវត្តបានទូទាំងពិភពលោក។
អត្ថបទពាក់ព័ន្ធ៖ ប្រដាប់តេស្ដមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
ប្រព័ន្ធរំលាយអាហារ
ការចម្លងរោគនៃមេរោគHIVមួយ ជាទូទៅត្រូវបានគេហៅថា Candidiasis។ រោគសញ្ញារួមមានដូចជា ការរលាក និងមានច្រាំងពណ៌សនៅលើអណ្តាត។ វាក៏អាចបណ្តាលឱ្យរលាកបំពង់អាហារដែលអាចធ្វើឱ្យពិបាកក្នុងការបរិភោគ។ ការឆ្លងវីរុសផ្សេងទៀតដែលប៉ះពាល់លើមាត់គឺ oral hairy leukoplakia ដែលបង្កឲ្យមានដំបៅពណ៌សនៅលើអណ្តាត។
ការឆ្លងមេរោគ Salmonella ត្រូវបានឆ្លងតាមរយៈអាហារដែលមានមេរោគឬទឹក ហើយបណ្តាលឲ្យមានជំងឺរាករូស ឈឺពោះ និង ក្អួត។ អ្នកណាក៏អាចកើតវាបាន ប៉ុន្តែប្រសិនបើអ្នកមានមេរោគHIV អ្នកនោះនឹងមានហានិភ័យខ្ពស់ដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរពីការឆ្លងមេរោគនេះ។
ការទទួលទានអាហារ ឬ ទឹកដែលមានមេរោគអាចបណ្តាលឲ្យមានការឆ្លងវីរុសក្នុងពោះវៀនដែលហៅថា cryptosporidiosis ។ វាប៉ះពាល់ដល់បំពង់ទឹកប្រមាត់ និងពោះវៀន ហើយវាអាចបង្កភាពធ្ងន់ធ្ងរ និងបណ្តាលឱ្យរាករ៉ាំរ៉ៃដល់អ្នកដែលមានជំងឺអេដស៍។ ការឆ្លងមេរោគ Cryptosporidiosis អាចកើតនៅលើមនុស្សដែលមានប្រព័ន្ធភាពស៊ាំធម្មតា ប៉ុន្តែវាក៏អាចក្លាយជាបញ្ហារ៉ាំរ៉ៃ ចំពោះអ្នកដែលមានកម្រិត CD4 ក្រោម២០០ ។
ជំងឺសរសៃប្រសាទដែលបង្កដោយមេរោគ HIV (HIVAN) គឺនៅពេលដែលតម្រងនៅក្នុងតម្រងនោមរបស់អ្នកជំងឺរលាកធ្វើឱ្យពិបាកក្នុងការបញ្ចេញនូវកាកសំណល់ពីសរសៃឈាម។
ប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺមានបញ្ហា អាចកាត់បន្ថយការឃ្លានអាហារ និងធ្វើឱ្យពិបាកក្នុងការបរិភោគឲ្យបានត្រឹមត្រូវ។ ចំណែក ការស្រកទម្ងន់ក៏ជាផលប៉ះពាល់ទូទៅមួយនៃមេរោគអេដស៍ដែរ។
ប្រព័ន្ធសរសៃប្រសាទកណ្ដាល
ផលវិបាកនៃបញ្ហាសរសៃប្រសាទស្មុគស្មាញបណ្ដាលមកពីជំងឺអេដស៍។ ថ្វីបើមេរោគHIVមិនចម្លងទៅកោសិកាសរសៃប្រសាទដោយផ្ទាល់ក៏ដោយ ក៏វាចម្លងទៅលើកោសិកាដែលគាំទ្រនិងសរសៃប្រសាទនៅជុំវិញខួរក្បាល និងនៅលើរាងកាយ។
រាល់យន្ដការនៃការខូចខាតទៅលើប្រព័ន្ធប្រសាទដែលទាក់ទងនឹងមេរោគHIV គឺមិនអាចយល់ទាំងស្រុងបាននោះទេ ប៉ុន្តែការចម្លងមេរោគនៃកោសិកាជំនួយទាំងនេះ រួមចំណែកដល់ការមានគ្រោះថ្នាក់នៃសរសៃប្រសាទ។ ការឆ្លងមេរោគHIVកម្រិតខ្ពស់ អាចបំផ្លាញសរសៃប្រសាទ(neuropathy)។ រន្ធតូចៗដែលនៅក្នុងបំពង់សរសៃប្រសាទ peripheral (vascular myelopathy) អាចបណ្តាលឲ្យមានការឈឺចាប់ សុខភាពចុះខ្សោយ និងពិបាកក្នុងការដើរ។
ជំងឺHIVឬអេដស៍ អាចបង្កឱ្យមាន ជំងឺវង្វេង HIV-associated dementia ឬ AIDS dementia complex ដែលលក្ខខណ្ឌទាំងពីរយ៉ាង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារនៃការយល់ដឹង។
ជំងឺរលាកខួរក្បាល Toxoplasma គឺជាផលវិបាកមួយទៀតនៃការឆ្លងមេរោគHIV។ អ្នកដែលមានជំងឺAអេដស៍គឺបានបង្កើនហានិភ័យនៃការរលាកនៃខួរក្បាលនិងខួរឆ្អឹងខ្នងដោយសារពពួកប៉ារ៉ាស៊ីតដែលបានរកឃើញជាទូទៅនៅក្នុងលាមកឆ្មា រោគសញ្ញារួមមាន ការភាន់ភាំង ឈឺក្បាល និងប្រកាច់។
ផលវិបាកមួយចំនួននៃជំងឺអរដស៍ រួមមានបាត់បង់ការចងចាំ ការថប់អារម្មណ៍ និងការបាក់ទឹកចិត្ត។ នៅក្នុងករណីកម្រីតខ្ពស់ ការរវើរវាយ និងបញ្ហាសតិអារម្មណ៍ អាចកើតឡើង មនុស្សមួយចំនួនជួបប្រទះ ការឈឺក្បាល បញ្ហាលំនឹង និងបញ្ហាភ្នែក។
សើស្បែក
សញ្ញាមួយដែលបញ្ជាក់ពីរោគសញ្ញាជំងឺHIV ឬអេដស៍ អាចឃើញមាននៅលើស្បែក។ ការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំដែលចុះខ្សោយ ធ្វើឱ្យអ្នកជំងឺងាយរងគ្រោះនឹងវីរុសដូចជា herpes។ វីរុសHerpes អាចបង្កឲ្យមានដំបៅនៅជុំវិញមាត់ និង ប្រដាប់បន្តពូជ។ អ្នកដែលមានផ្ទុកមេរោគHIV គឺបង្កើនហានិភ័យនៃការកើតជំងឺរើម ដែលបង្កមកពីវីរុស herpes zoster ។ រោគសញ្ញានៃជំងឺរើមរួមមាន កន្ទួលរមាស់ខ្លាំង ដែលជាញឹកញាប់មានលក្ខណៈជាពងបែក។
ការឆ្លងមេរោគលើស្បែកដោយវីរុសដែលហៅថា molluscum contagiosumបានបង្កឲ្យមានការលេចឡើងនូវដុំពកលើស្បែក។ លក្ខខណ្ឌមួយប្រភេទទៀតត្រូវបានគេហៅថា prurigo nodularis ដែលវាបង្កឲ្យមានដុំពកស្ងួតក្រៀម នៅលើស្បែកហើយក៏មានការរមាស់ធ្ងន់ធ្ងរផងដែរ។
អត្ថបទពាក់ព័ន្ធ៖