home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​

ស្វែងយល់​ពី​មធ្យោបាយ​ធ្វើ​តេស្ដ​រក​​ HIV ខ្លួន​ឯង កុំ​ចាំ​តែ​ពេទ្យ​

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​រាលដាល​មេរោគ​អេដស៍ អត់​សូវ​ខ្លាំង តែ​ជំងឺ​ដ៏​កាច​សាហាវ​ មិន​មាន​ថ្នាំ​បង្ការ ឬ​ថ្នាំ​ព្យាបាល​មួយ​នេះ នៅ​តែជា​ក្តីបារម្ភ​របស់​យើង​គ្រប់​គ្នា ប្រុសៗ​ដែល​ចូលចិត្ត មាន​ដៃគូ​សិច​ច្រើន ឬ​ឧស្សាហ៍​រក​សេវា​ខាងក្រៅ អាច​ប្រឈម​ខ្ពស់ ប្រសិន​បើ​អត់​ប្រើ​ស្រោម ដាច់​រលាត់ ហើយ​ប៉ះ​ផ្ទាល់​ទៅ​នឹង សារធាតុ​រាវ​ពី​ដៃគូ ដូចជា​ទឹករងៃ ឈាមឬ​ភ្លាត់​បែក​ស្រោម​ជាដើម។ ប្រសិន​បើ​សង្ស័យ ឬ​គ្រាន់​តែ​ចង់​ដឹង​ធ្វើ​តេស្ដ​ឈាម រក​មេរោគ​អេដស៍ សាក​វិធី​ប៉ុន្មាន​នេះ បាន ព្រោះ ពេល​ខ្លះ​គ្នា​យើង អត់​ចូលចិត្ត​ទៅ​ធ្វើ​តេស្ដ​នៅ​ពេទ្យ​ទេ មិន​ថា​ខ្មាស​ពេទ្យ ឬ​ភ័យ​ជា​ដើម។

មេរោគហ៊ីវនិងជំងឺអេដស៍

ហ៊ីវ (HIV) ​ឬ អេច.អាយ.វី មក​ពី​ពាក្យ​ពេញ ​Human​ Immunodeficiency Virus (មេ​រោគដែល​បំផ្លាញប្រព័ន្ធ​ភាពស៊ាំ​និង​ជំងឺ​ក្នុង​រាង​កាយ​មនុស្ស) មេ​រោគ​នេះ​វា​ទៅ​បំផ្លាញ​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​អន់​ខ្សោយ។

-AIDS​ មក​ពី​ពាក្យ​ Acquired ​immune deficiency syndrome (ជំងឺខ្វះ​ប្រព័ន្ធ​ស៊ាំ) ​ជា​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​វិវត្តន៍​នៃ​មេរោគHIV

HIV-អេដស៍

របៀបធ្វើតេស្តមើលហ៊ីវ

រោគ​សញ្ញា​ភាគ​ច្រើន​នៃ​មេរោគHIV ​មិន​សូវ​លេច​ឡើង​នោះ​ទេ ​រហូត​ទាល់​តែ​វិវត្តន៍​ទៅ​ជា​ជំងឺ ​AIDS ​តែ​ម្ដង។​ ម៉្យាង​ទៀត​អ្នក​​ផ្ទុក​មេរោគ​ HIV​ គឺ​មិន​បាន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​មេរោគ​នេះ​តាំង​ពី​ពេល​ណា​មក​នោះ​ដែរ។ វិធី​តែ​មួយ​គត់​ដើម្បី​ប្រាកដ​ថា​យើង​​ឆ្លង​មេរោគ ​HIV ឬ​ក៏​អត់ ​គឺ​ការ​ធ្វើ​តេស្ដ​ឈាម។ ហើយ​ការ​ធ្វើ​តេស្ត​ឈាម​ទៀត​សោត ​មិន​មែន​មាន​ន័យ​ថា​ពិនិត្យ​ស្វែង​រក​មេរោគ​នោះ​ទេ ​ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ ​គោល​បំណង​ចម្បង​​ គឺ​ស្វែង​រក​អង់ទីករ​ដែល​ផ្ដល់​សញ្ញា​មាន​មេរោគ ​HIV ​នៅ​ក្នុង​ខ្លួន។

នៅ​ពេល​មេរោគ HIVជ្រាប​ចូល​រាងកាយ ​ពេល​នោះ​រាង​កាយ​យើង​នឹង​បញ្ចេញ​អង់ទីករ​ទៅ​សម្លាប់​មេរោគ​នោះ ​ទោះ​បី​ជា​អង់ទីករ​ទាំង​នោះ​មិន​អាច​ទប់ទល់​បាន​នឹង​មេរោគ ​HIV ​ប៉ុន្តែ​ចំនួន​ដ៏​សន្ធឹក​សន្ធាប់​នៃ​អង់ទីករ​អាច​បញ្ជាក់​ថា​អ្នក​មាន​ផ្ទុក​មេរោគ ​HIV

ដើម្បី​អាច​ធ្វើ​ឲ្យ​អង់ទីករ​​មាន​វត្ត​ក្នុង​លទ្ធផល​ការ​ធ្វើ​តេស្ត​ឈាម ​គឺ​ត្រូវ​ការ​ពេល​វេលា​ច្រើន​សម្រាប់​កកើត ​ ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ពិបាក​ពិនិត្យ​រក​មេរោគ​ HIV ​ ​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​តិច​ ៦ខែ ​បន្ទាប់​ពី​ការ​ប៉ះពាល់​ឬ ឆ្លង​មេរោគ

ការ​ធ្វើតេស្ត​រក​វីរុស​នេះ អាច​មាន​ច្រើន​របៀប និង​អាស្រ័យ​ទៅតាម​ការ​សម្រេច​ចិត្ត របស់​អ្នក​ចង់​តេស្ដ។

តេស្តនៅពេទ្យ៖ ប្រភេទ​តេស្ត​ ​និយម​ជាង​គេ តាម​បណ្ដា​មន្ទីរពេទ្យ ឬ​គ្លីនិក ​គឺ​តេស្ត ​EIA​ ELISA​ តាមរយៈ​ពិនិត្យ​ទៅ​លើ​គំរូ​ឈាម ដើម្បី​ស្វែង​រក​អង់ទីករ​នៃ​មេរោគ ​HIV​ ហើយ​លទ្ធផលត្រូវ​រង់ចាំ​​យូរ​បំផុត ​២សប្តាហ៍។

បើ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ការធ្វើ​​តេស្ត​ហៅ​ថា Western blot​ នឹង​ត្រូវ​ធ្វើ​ភ្លាម​បញ្ជាក់​ការ​ពិត​ ព្រោះ​ធ្វើ​តេស្ត ​EIA ​ELISA ​អាច​មាន​ការ​ភ័ន្ត​​ច្រឡំ​អង់ទីករ​ផ្សេង​ទៀត ជាមួយ​អង់ទីករ​មេរោគ HIV នាំ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស​ ​បើ​មាន​ករណី​បែប​នេះ ​ការ​ធ្វើ​តេស្ត Western blot លទ្ធផល​ទទួល​បាន​គឺ​​អវិជ្ជមាន​។ ម៉្យាង​វិញ​ទៀត ​តេស្ត ​EIA ​ELISA ​អាច​ជំនួស​បាន​ដោយ​តេស្ត rapid មាន​ភាព​រហ័ស ​និង ​ពិត​ប្រាកដ​ជាក់លាក់​រយៈ​ពេល​ត្រឹមតែ​ ២០នាទី។ ទោះ​យ៉ាង​ណា តេស្ត​ Western blot ​នៅ​តែ​ចាំបាច់ ​ក្នុង​ការ​បញ្ជាក់​ការ​ពិត ​រាល់​លទ្ធផល​ដែល​ទទួល​បាន។

តេស្តខ្លួនឯង៖ រក​ទិញ​ឧបករណ៍​តេស្ដ​ពី​បណ្ដា​ហាង លក់​សម្ភារៈ​ពេទ្យ ឬ​អនឡាញ។ ឧបករណ៍​តេស្ដ​នោះ គឺ​សម្រាប់​ចាក់​ម្ជុល​នៅ​ចុង​ម្រាម​ដៃ​ ហៅ​តាមតេស្ត Finger-Prick ​និង​ជូត​យក​ភ្នាស​សើម​ពី​ក្នុង​មាត់ ហៅ​ថាតេស្ត Mouth-Swab

.តេស្ត Finger-Prickវីធី​នេះ គ្រាន់​តែ​ជោះឈាមមើលខ្លួន​ឯង (ចាក់​ចុង​ម្រាម​ដៃ) ​រួច​បន្តក់​ឈាម​ទៅលើ​បន្ទះ​កាត មាន​ភ្ជាប់​មក​ជាមួយ​ប្រអប់​តេស្ត ​បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍។ លទ្ធផល​នឹង​ផ្ញើ​ត្រលប់​មក​វិញ​ចូល​ក្នុង​ទូរស័ព្ទ​អ្នក​ តាម​រយៈ​លេខ​ទូរស័ព្ទ​​មិន​បង្ហាញ​អត្ត​សញ្ញាណ​ ដោយ​ត្រូវ​រង់​ចាំ​រយៈ​ពេល​ ១​សប្ដាហ៍​ ដើម្បី​ទទួល​បាន​លទ្ធផល​ជាក់លាក់​ ៩៩,៩ភាគរយ។ ចំពោះ​តេស្ដ​រក​HIV នៅ​ខ្មែរ​យើង​អត់​មាន​សេវា​នេះ នៅ​ឡើយ​ទេ តែ​បើ​គ្រាន់​តែ​មើល​ជាតិ​ស្ករ ជាតិ​ខ្លាញ់ធម្មតា​មាន។

ខ.តេស្ដ Mouth-Swab៖ យើង​គ្រាន់​តែ​ជូត​យក​ភ្នាស​សើម​នៅ​ក្នុង​មាត់ (តាម​អញ្ចាញ​ខាង​លើ​ និង​ខាង​ក្រោម) រួចយក​សំឡី​ដែល​ជូត​ហើយ​នោះ ​ទៅ​ដាក់​ក្នុង​បំពង់​តេស្ត​មានភ្ជាប់​​មក​ជាមួយ​ប្រអប់​តេស្ត​ បន្ទាប់​មក​រង់​ចាំ​២០នាទី​ដើម្បី​ពិនិត្យ​លទ្ធផល។ ការ​ធ្វើ​តេស្ត​ ប្រភេទ​នេះ​មិន​សូវ​ទទួល​បាន​លទ្ធផល​ជាក់លាក់​ដូច​វិធី​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដែរ ​ព្រោះ​វា​អាច​ពិនិត្យ​បាន​ត្រឹមតែ​៩២ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​ឆ្លង​មេរោគ ​HIV

បើ​សិន​ជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​គួរ​តែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ​ត្រៀម​ខ្លួន​ទទួល​ការ​ព្យាបាល​ តាម​រយៈ​​ការ​ថែ​ទាំ​សុខភាព ​និង​ទទួលទាន​ថ្នាំ​បាន​ត្រឹមត្រូវ បែបនេះ​មេរោគ ​HIV នឹង​មិន​វិវត្តន៍​ទៅ​ជា​ជំងឺ AIDS ​នោះ​ឡើយ។ អ្នកមាន​ផ្ទុក​មេរោគ​ HIV ​អាច​មាន​អាយុ​វែង ​និង អាច​បំពេញ​តម្រូវ​ការ​ជីវិត​ដូច​មនុស្ស​គ្មាន​ផ្ទុក​មេរោគ​ដែរ។

ជំនួយ​តែង​តែ​មាន​ជានិច្ច​សម្រាប់​យើង​ សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សុំ​ជំនួយ​ ព្រោះ​មាន​អង្គការ​ ឬ​ពេទ្យ​ជា​ច្រើន​បើក​ថ្នាំ​លេប បាន​ផ្ដល់​ការ​គាំទ្រ​ទាំង​ថវិកា ​និង​ផ្លូវចិត្ត​សម្រាប់​អ្នក​ផ្ទុក​មេរោគ ​HIV ​ជា​ជំនួយ​ដ៏​មហិមា​នៃ​ដំណាក់កាល​ព្យាបាល​មេរោគ ​HIV

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

HIV Testing Resources. http://kidshealth.org/en/teens/hiv-tests.html#. Assessed August 21, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 11/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត