ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងធ្លាប់ដឹងអត់ថាយើងអាចឆ្លងរើមពីអ្នកផ្សេងបាន? រើមអាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានតាមរយៈការប៉ះស្បែក និងស្បែក ឬតាមរយៈទឹកមាត់។ ដូចនេះហើយ គ្រាន់តែការថើបគ្នាក៏អាចឆ្លងរើមបានដែរ បើសិនជាដៃគូរបស់យើងមានផ្ទុកវីរុសរើម។ វីរុសរើមអាចចម្លងពីម្នាក់ទៅម្នាក់ទៀតទាំងពេលមិនទាន់ចេញរោគសញ្ញា និងនៅពេលមានចេញជាពងតូចៗលើស្បែក គឺរឹតតែងាយចម្លងទៅអ្នកផ្សេងទៀត។
វីរុសរើមមានពីរប្រភេទគឺ HSV-1 និងHSV-2។ ភាគច្រើនវីរុសរើមដែលអាចឆ្លងតាមរយៈមាត់ គឺជាប្រភេទវីរុសHSV-1 ។ វីរុសប្រភេទមួយនេះឆ្លងតាមរយៈការថើបគ្នា ឬតាមរយៈការរួមភេទតាមមាត់ ពេលដៃគូរបស់យើងមានផ្ទុកវីរុសនេះ។ ចំណែកឯវីរុសរើមប្រភេទ HSV-2 ភាគច្រើនឆ្លងតាមរយៈការរួមភេទ ហើយអាចកើតនៅលើប្រដាប់ភេទ ឬបរិវេណរន្ធគូទ។
ចុះរើមអាចឆ្លងតាមការប្រើប្រាស់របស់រួមគ្នាឬអត់?
ពិតណាស់ ឱកាសដែលរើមអាចចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការប្រើប្រាស់របស់រួមគ្នាពិតជាមាន។ ប៉ុន្តែការចម្លងនេះអាចកើតមានទៅបានលុះត្រាតែមានទឹកមាត់អ្នកកើតរើម ជាប់នៅនឹងរបស់របរប្រើប្រាស់ទាំងនោះ ហើយអ្នកផ្សេងបានទៅប៉ះនឹងទឹកមាត់ជាប់លើរបស់របរទាំងនោះដែរ។
ទោះយ៉ាងណា បើតាម CDC អាមេរិកយើងមិនអាចឆ្លងរើមពីអ្នកផ្សេងតាមរយៈការប្រើបង្គន់រួមគ្នា ការប្រើអាងហែលទឹក ឬសាប៊ូ រួមគ្នានោះទេ។
ដូចនេះបើសិនជាគ្នាយើងមានកើតរើម ឬមានដៃគូកើតរើម យើងគួរចៀសវាងចំណុចខាងក្រោមនេះដើម្បីកុំឲ្យចម្លងទៅកាន់ដៃគូរបស់យើង៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕