ធម្មតាទ្វារមាសតែងតែមានធំក្លិនបន្តិចបន្តួច ដោយសារវាសាំញ៉ាំ ជាកន្លែងដែលសើម ហើយបើយើងស្លៀករឹប និងខ្វះអនាម័យទៀតនោះ ងាយនឹងកើតរោគផ្សិត ទៅជាធុំក្លិនអាក្រក់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ធម្មតាទ្វារមាសតែងតែមានធំក្លិនបន្តិចបន្តួច ដោយសារវាសាំញ៉ាំ ជាកន្លែងដែលសើម ហើយបើយើងស្លៀករឹប និងខ្វះអនាម័យទៀតនោះ ងាយនឹងកើតរោគផ្សិត ទៅជាធុំក្លិនអាក្រក់។
ដើម្បីដោះស្រាយបញ្ហាដ៏ក្រពុលមុខរបស់ស្រីៗ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងបង្ហាញតិចនិកងាយៗថែកន្លែងសម្ងាត់ស្រីៗមិនឲ្យធំក្លិនអាក្រក់។
១- ញ៉ាំទឹកឲ្យបានច្រើន
យើងត្រូវញ៉ាំទឹកឲ្យច្រើន ហោចណាស់ ២លីត្រ/ថ្ងៃ ដើម្បីឲ្យក្លិនអាក្រក់ទាំងនេះចេញមកក្រៅតាមរយៈទឹកនោមយើង។
២- ធ្វើអនាម័យទៀងទាត់
អនាម័យខ្លួនប្រាណ ប្រដាប់ភេទ ជារឿងចាំបាច់ បើមិនបានងូតទឹកច្រើនដងទេក្នុង១ថ្ងៃ យើងចាំបាច់ត្រូវសម្អាតទ្វារមាសរៀងរាល់ពេលនោម ឬបន្ទោរបង់រួចឲ្យបានស្អាតល្អ ដោយជូតពីមុខទៅក្រោយ។
ពេលងូតទឹកបើយើងប្រើទឹកអនាម័យលាងសម្អាត ត្រូវជ្រើសរើសទឹកអនាម័យដែលមានកម្រិត PH ទាប និងលាងសម្អាតតែផ្នែកខាងក្រៅប៉ុណ្ណោះ ហាមលូកលាងទៅខាងក្នុង មិនត្រូវប្រើម្សៅ ឬស្ព្រៃបាញ់ប្រដាប់ភេទឲ្យក្រអូបនោះទេ។
៣- ឧស្សាហ៍ផ្លាស់ប្តូរខោក្នុង
ត្រូវជ្រើសខោក្នុងដែលមានសាច់ទន់ៗ និងត្រូវបោកគក់ហាលឲ្យត្រូវពន្លឺថ្ងៃ មិនត្រូវស្លៀកផ្អាប់ច្រើនថ្ងៃ ហើយក៏មិនត្រូវស្លៀកខោក្នុងដែលរឹបតឹងយូរៗពេកដែរ។
៤- ញ៉ាំត្រី បន្លែផ្លែឈើ
ត្រី បន្លែ ផ្លែឈើ ជាអាហារងាយរំលាយ សម្បូរវីតាមីន និងជាតិទឹក ញ៉ាំទៅល្អចំពោះសុខភាព ឯទ្វារមាសក៏មិនសូវមានក្លិនដែរ។
អត្ថបទពាក់ព័ន្ធ៖
៥- ហាត់ប្រាណ
យើងត្រូវឆ្លៀតពេលហាត់ប្រាណហោចណាស់ ៣០នាទី/ថ្ងៃ ដើម្បីឲ្យរាងកាយយើងបញ្ចេញជាតិពុលមកក្រៅតាមរយៈញើស ធ្វើឲ្យសុខភាពមាំមួន ឯប្រដាប់ភេទក៏មិនមានក្លិនអាក្រក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ