អ្វីសំខាន់បំផុតគ្នាយើងត្រូវចាំ បើមានបញ្ហាភ្នែកក្រហមត្រូវរក្សាភ្នែកឲ្យស្អាតជានិច្ច តាមរយៈការលាងភ្នែកថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតអាចម៍ភ្នែកចេញឲ្យបានត្រឹមត្រូវ។
៥- គេងទាំងមិនបានដោះcontact lenses ចេញ
រឿងនេះត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនបំផុត ព្រោះគេងពាក់លែន (contact lenses) វាកាន់តែងាយស្រួលឲ្យបាក់តេរីធំលូតលាស់ក្នុងចន្លោះរវាងផ្ទៃភ្នែក និងលែន ហើយវាមិនត្រឹមតែបង្កជាបញ្ហាហើមភ្នែកពេលព្រឹកប៉ុណ្ណោះទេ ថែមទាំងកើតចេញជាបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។
៦- ផឹកគ្រឿងស្រវឹងច្រើន
គ្នាយើងប្រហែលធ្លាប់ប្រទះមិនខាន ក្រោយផឹកស្រាស្រវឹងខ្លាំងនៅពេលយប់ ក្រោកព្រឹកឡើងបែរជាហើមភ្នែកមើលមិនយល់។ ខណៈដែលយើងមិនបានគេងគ្រប់ ៨ម៉ោងហើយនេះ វាជាហេតុធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ដូចជាករណីរៀបរាប់ខាងលើដូច្នោះដែរ ទាំងគេងមិនគ្រប់ និងញ៉ាំជាតុប្រៃច្រើន។
ចំណុចសំខាន់
ក្រោកពីគេងឡើងមានបញ្ហាហើមភ្នែក អាចបណ្ដាលមកពីយើងមានទម្លាប់ញ៉ាំប្រៃ ឬមានបញ្ហាអាលែកហ្ស៊ីដែរ។ ក្រៅពីនេះ ក៏អាចបណ្ដាលមកពីគេងមិនគ្រប់គ្រាន់ ឬផឹកគ្រឿងស្រវឹងពីយប់ច្រើនពេកដែរ។