ប៉ុន្តែពេលនេះ អ្វីដែលអ្នកវិទ្យាសាស្រ្ដបានដឹងច្បាស់គឺថាការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយបញ្ហាភ្នែក។ បើសិនជាយើងកំពុងមានបញ្ហាភ្នែក ការហាត់ប្រាណនឹងជួយឲ្យស្ថានភាពជំងឺប្រសើរឡើង។ ការសិក្សាបានរកឃើញថាអ្នកធ្វើលំហាត់ប្រាណកម្រិតមធ្យមមានការវិវត្តកើតជំងឺទឹកដក់បាតភ្នែក២៥ភាគរយតិចជាងអ្នកមិនហាត់ប្រាណ។
ការធ្វើលំហាត់ប្រាណក៏ជួយដល់ការគ្រប់គ្រងជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ូលខ្ពស់។ ជំងឺទាំងនេះ អាចធ្វើឲ្យភ្នែក ឬគំហើញរបស់យើងមានបញ្ហា។ ដូចនេះ ការហាត់ប្រាណបានជាប្រចាំនឹងជួយយើងកាត់បន្ថយហានិភ័យជំងឺភ្នែកដោយសារបញ្ហាសុខភាពទាំងនេះ។
៣. គួរហាត់ប្រាណកម្រិតណា?
ការសិក្សាជាច្រើនបានរកឃើញ និងបានណែនាំថាមនុស្សយើងហាត់ប្រាណកម្រិតមធ្យមមានប្រយោជន៍ល្អចំពោះសុខភាព។ អង្គការសុខភាពពិភពលោក និងCDC អាមេរិកបានណែឲ្យយើងហាត់ប្រាណដូចជាដើរ ជិះកង់ ហែលទឹក រាំ ឬរត់ត្រឹកៗឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬប្រហែល១៥០នាទីក្នុងមួយសប្ដាហ៍។ ការហាត់ប្រាណជាប្រចាំនឹងជួយឲ្យសុខភាពរាងកាយ និងភ្នែកយើងមានសុខភាពល្អ។