backup og meta

កុំគិតថាមិនអី សម្លឹងកុំព្យូទ័រយូរ អត់សម្រាកធ្វើឲ្យ​ស្ងួតភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 22, 2021

កុំគិតថាមិនអី សម្លឹងកុំព្យូទ័រយូរ អត់សម្រាកធ្វើឲ្យ​ស្ងួតភ្នែក

កុំ​ចេះ​តែ​គិត​ថា​មិន​អី ពេល​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូរទ័រ​ពេញ​មួយ​ថ្ងៃៗ​ហើយ​ទៅ​ដល់​ផ្ទះ​បន្ត​មើល​ទូរសព្ទ ឬ​ទូរទស្សន៍​ច្រើន​ម៉ោង​ទៀត​នោះ​។ ការ​ម្លឹង​មើល​អេក្រង់​អេឡិច​ត្រូនិក​ច្រើន​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឲ្យ​ភ្នែក​យើង​មាន​បញ្ហា​បាន​។

​ដោយ​សារ​តែ​ហេតុ​នេះ​ហើយ​បាន​ជា​មាន​ហេតុ​ផល​ច្រើន​ដែល​យើង​ត្រូវ​កម្រិត​ពេល​វេលា​នៅ​លើ​អេក្រង់​អេឡិច​ត្រូវនិក​។ ការ​ចំណាយ​ពេល​ប្រើ​កុំ​ព្យូទ័រ ឬ​មើល​ទូរសព្ទ​ដៃ​យូរ​ម៉ោង​បាន​ន័យ​ថា​យើង​បាន​កាត់​បន្ថយ​ពេល​វេលា​ក្នុង​ការ​ធ្វើ​ចលនា​រាង​កាយ​ ហើយ​ការ​មើល​អេក្រង់​ទូរសព្ទ ឬទូរទស្សន៍​ច្រើន​នៅ​ពេល​យប់​អាច​ឬ​រំញោច​ខួរ​ក្បាល​ឲ្យ​នៅ​តែ​ដំណើរ​ការ និង​ធ្វើ​ឲ្យ​យើង​ពិបាក​គេង​លង់​លក់​។​

​១. មូលហេតុ​សម្លឹង​អេក្រង់​អេឡិចត្រូនិក​ច្រើន​បង្ក​បញ្ហា​ភ្នែក

មូល​ហេតុ​ចម្បង​មួយ​គឺ ការ​សម្លឹង​មើល​អេក្រង់​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​យូរ​អាច​ធ្វើ​ឲ្យ​យើង​មិន​សូវ​បាន​ព្រិច​ភ្នែក​។ គ្រូពេទ្យ​ជំនាញ​ពន្យល់​ថា​ពេល​យើង​ប្រឹង​សម្លឹង​អេក្រង់​ខ្លាំង​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រិច​ភ្នែក​។ ជា​ធម្មតា​ការ​ព្រិច​ភ្នែក​ត្រូវ​ធ្វើ​ឡើង​១៥​ដង​ក្នុង​មួយ​នាទី តែ​ពេល​យើង​សម្លឹង​អេក្រង់​ឧបករណ៍​ទាំង​នេះ​យើង​នឹង​ព្រិច​ភ្នែក​បាន​តែ​ប្រាំ​ទៅ​ប្រាំពីរ​ដង​។ ការ​ព្រិច​ភ្នែក ជួយ​ផ្ដល់​សំណើម​ការ​ពារ​ភ្នែក ហើយ​ពេល​យើង​ព្រិច​ភ្នែក​តិច​ជាង​ធម្មតា អាច​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត បង្ក​ទៅ​ជា​ព្រិល​ភ្នែក និង​មិន​ស្រួល​ក្នុង​ភ្នែក​។

​​​ហេតុ​ផល​មួយ​ទៀត​គឺ ការ​សម្លឹង​អេក្រង់​អេឡិចត្រូនិក​យូរ​ម៉ោង​អាច​ធ្វើ​ឲ្យ​រួយ​ភ្នែក ដែល​អាច​​បណ្ដាល​មក​ពី​ពន្លឺ​របស់​ឧបករណ៍​ទាំង​នោះ ឬ​ការ​សម្លឹង​ខ្លាំង​ទៅ​ឧបករណ៍​ទាំង​នោះ​។ ពន្លឺ​ភ្លឺ​ខ្លាំង​ចេញ​ពី​អេក្រង់ ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​មិន​ស្រួល​ក្នុង​ភ្នែក ពិសេស​បើ​យើង​មាន​ភ្នែក​ឡើង​បាយ​។

បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​រួយ​ភ្នែក និង​ឈឺ​ក្បាល​បន្ទាប់ពី​មើល​អេក្រង់​កុំព្យូទ័រ​រយៈ​ពេល​យូរ នោះ​យើង​ត្រូវ​ពិនិត្យ​មើល​លើ​វ៉ែន​តា​ដែល​យើង​បាន​ពាក់​ដែរ​ថា​តើ​ត្រឹម​ត្រូវ​តាម​កម្រិត​ភ្នែក​ដែរ​ឬ​យ៉ាង​ណា​។ ការ​ប្រើ​ប្រាស់​វ៉ែន​តា​ត្រូវ​នឹង​ភ្នែក គឺ​ជួយ​កាត់​បន្ថយ​ការ​រួយ​ភ្នែក​។ អ្នក​ខ្លះ​មិន​ត្រូវ​ការ​ពាក់​វ៉ែនតា​ទេ​កន្លង​មក​ ប៉ុន្តែ​ពេល​ឈាន​ដល់​វ័យ​មួយ ចាប់​ផ្ដើម​មាន​បញ្ហា​ក្នុង​ការ​មើល និង​ឆាប់​រួយ​ភ្នែក នោះ​បាន​ន័យ​ថា​ត្រូវ​ប្រើ​វ៉ែន​តា​សម្រាប់​អាន ឬ​មើល​ហើយ ដើម្បី​ឲ្យ​អារៈ​រួយ​ភ្នែក និង​ឈឺក្បាល​បាន​ថយ​ចុះ​។​

មើលទូរសព្ទស្ងួតភ្នែក

២. តិចនិក​ខ្លះ​ដោះស្រាយ​បញ្ហា​ភ្នែក​

  • កំណត់​ពន្លឺ​​លើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ឲ្យ​ត្រូវ​នឹង​ពន្លឺ​នៅ​ជុំ​វិញ​ខ្លួន​យើង
  • អង្គុយ​ចម្ងាយ​ប្រហែល​៧០​សង់ទីម៉ែត្រ​ពី​អេក្រង់​កុំព្យូទ័រ កាត់​បន្ថយ​បញ្ហា​រួយ​ភ្នែក​
  • ប្រើ​ស្គ្រីន​ការពារ​ពន្លឺ​លើ​ទូរសព្ទ ឬកុំព្យូទ័រ
  • ប្រើ​ទំហំ​អក្សរ​ធំ​ល្មម​ស្រួល​មើល កុំ​ឲ្យ​ពិបាក​ប្រឹង​សម្លឹង​
  • សម្រាក​ភ្នែក​ពី​អេក្រង់​រាល់​១៥​ទៅ​៣០​នាទី​ម្ដង និង​សម្លឹង​ទៅ​របស់​ផ្សេង​ប្រហែល​មួយ​នាទី​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 22, 2021

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម