ម៉េចបានស្រីៗខ្លះមករដូវតែ១ថ្ងៃ ២ថ្ងៃអីចឹង? គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2022

    ម៉េចបានស្រីៗខ្លះមករដូវតែ១ថ្ងៃ ២ថ្ងៃអីចឹង? គួរដោះស្រាយបែបណា?

    ​ជា​ទូទៅ វដ្ដ​រដូវ​តែង​មាន​រយៈពេល​ចន្លោះ​ពី​៤​ថ្ងៃ​ ទៅ​៨​ថ្ងៃ​ ប៉ុន្តែ​បើ​គ្នា​យើង​ខ្លះ​មក​រដូវ​រយៈពេល​ខ្លី​​ត្រឹម​​តែ​១​ថ្ងៃ ឬ​២ថ្ងៃ ​នោះ​បាន​ន័យ​ថា​សុខភាព​វដ្ដ​រដូវ​របស់​យើង​ចាប់ផ្ដើម​មាន​បញ្ហា​ហើយ។

    កត្តា​មួយ​ចំនួន​​វដ្ដ​រដូវ​មាន​រយៈពេល​ខ្លី

    ១. ស្រ្តេស

    កម្រិត​ស្រ្តេស​ឡើង​ខ្លាំង​​ ក៏​អាច​នាំ​ឲ្យ​រដូវ​មក​តិចតួច​ និង​មាន​រយៈពេល​ខ្លី​ផង​ដែរ​ នេះ​ដោយ​សារ​តែ​ស្រ្តេស​​ប៉ះពាល់​ធ្ងន់ធ្ងរ​​លើ​អ័រម៉ូន។ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ថយ​ចុះ នោះ​រដូវ​​ក៏​អាច​ត្រលប់​មក​​សភាព​ធម្មតា​វិញ​បាន។

    ២. ហាត់​ប្រាណ​ខ្លាំង​ជ្រុល

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា​ពេក​ អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​គ្រប់គ្រង​ការ​បញ្ចេញ​ពង​អូវុល​ ដែល​ជា​ហេតុ​នាំ​ឲ្យយើង​មក​រដូវ​រយៈពេល​ខ្លី។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៣. ការប្រើថ្នាំ​​មួយ​ចំនួន

    ការប្រើ​ថ្នាំ​​មួយ​ចំនួន​ ដូចជា​​ថ្នាំ​គ្រាប់​ឈាម​ ថ្នាំ​ពង្រាវ​ឈាម​ និង​ថ្នាំSteroids សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​រដូវ​មក​រយៈពេល​ខ្លី។

    ៤. កត្តា​ជំងឺ​

    បញ្ហា​សុខភាព​ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ ក្រពេញ​ទីរ៉ូអ៊ីត និង​ជំងឺ​កាមរោគ​មួយ​ចំនួន​ ក៏​អាច​​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​ដូច​គ្នា។

    ៥. ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ

    ជាមួយ​គ្នា​នេះ​ដែរ ការ​មក​រដូវ​រយៈពេល​ខ្លី​ អាច​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ ដែល​នាំ​ឲ្យ​គ្នា​យើង​មក​រដូវ​រយៈពេល​ខ្លី និង​មិន​ទៀងទាត់។

    មករដូវពណ៌ក្រមៅ

    អត្ថបទគួរអាន៖

    គន្លឹះ​ទាំង​៥ ជួយ​ថែទាំ​វដ្ដ​រដូវ​ឲ្យ​មាន​សុខភាព​ល្អ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 29, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម