ពិតណាស់ វដ្ដរដូវស្រីៗយើងមិនដូចគ្នាទេ ដោយអ្នកខ្លះមកច្រើនជ្រុល និងអ្នកខ្លះមករដូវតិចតួច សឹងតែមិនចាំបាច់ប្រើសំឡីអនាម័យផង។ យ៉ាងណាមិញ តើកត្តាអ្វីខ្លះដែលនាំឲ្យយើងមករដូវតិចបែបនេះ? ហើយគួរដោះស្រាយបែបណាល្អ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពិតណាស់ វដ្ដរដូវស្រីៗយើងមិនដូចគ្នាទេ ដោយអ្នកខ្លះមកច្រើនជ្រុល និងអ្នកខ្លះមករដូវតិចតួច សឹងតែមិនចាំបាច់ប្រើសំឡីអនាម័យផង។ យ៉ាងណាមិញ តើកត្តាអ្វីខ្លះដែលនាំឲ្យយើងមករដូវតិចបែបនេះ? ហើយគួរដោះស្រាយបែបណាល្អ?
ឆៃថាវក្រហម សម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីនA វីតាមីនC ប៉ូតាស្យូម ម៉ង់ហ្គាណែស អាស៊ីដហ្វូលិក និងជាតិសរសៃ។ បន្លែមួយប្រភេទនេះ អាចជួយបង្កើនកម្រិតជាតិអេម៉ូក្លូប៊ីន ដែលជួយសម្រួលដល់ចរន្តឈាម និងលំហូរឈាមអំឡុងពេលមករដូវ និងជួយឲ្យយើងមករដូវកាន់តែច្រើន។
សូកូឡាជួយបង្កើនលំហូរឈាមអំឡុងពេលមករដូវ ហេតុនេះហើយ គ្នាយើងគួរញ៉ាំសូកូឡាខ្មៅដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា ជាតិដែក ទង់ដែង ប្រូតេអ៊ីន និងកាល់ស្យូម។
ចំណែកឯគ្រាប់ល្ងផ្ទុកទៅដោយជាតិដែក ម៉ាញ៉េស្យូម ទង់ដែង និងម៉ង់ហ្គាណែស ដែលជួយគ្រប់គ្រងលំហូរឈាមអំឡុងពេលមករដូវ។
ទន្ទឹមនឹងនេះដែរ ការធ្វើលំហាត់ប្រាណអំឡុងពេលមករដូវ អាចជួយរក្សាទម្ងន់ខ្លួន និងជំរុញលំហូរឈាមរដូវបានល្អ។ គ្នាយើងក៏អាចហាត់យូហ្គា ដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអារម្មណ៍ផងដែរ។
អ្នកជំនាញបានឲ្យដឹងថា លំហូរឈាមរដូវរបស់ស្ត្រីយើង មានលាយឡំជាមួយនឹងសារធាតុរាវដទៃទៀតប្រហែលជា៩០% ហើយនៅពេលដែលឈាមក្រាស់ខាប់ពេក គឺពិបាកនឹងហូរខ្លាំងណាស់ ដែលកត្តានេះ យើងចាំបាច់ត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនបរិមាណនៃឈាមរដូវ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ