កំពូលអាហារ៤ប្រភេទ ប្រឆាំងនឹងបញ្ហាសក់ជ្រុះបណ្ដាលមកពីបញ្ហាគីសក្រពេញអូវែ
១. វីតាមីន
ពពួកវីតាមីនD វីតាមីនB12 និងជាតិដែកមានសារសំខាន់ណាស់ ដើម្បីជួយទ្រទ្រង់ការលូតលាស់នៃសរសៃសក់។ ដូចនេះហើយ យើងគួរតែញ៉ាំអាហារបំប៉នដែលផ្សំពីវីតាមីនទាំងនេះភ្លាមៗ ប្រសិនបើរាងកាយខ្វះវីតាមីន រហូតដល់កម្រិតវីតាមីនទាំងប៉ុន្មានមុខនេះ ត្រលប់មករកភាពប្រក្រតីវិញ។
២. បន្លែ
ជាមួយគ្នានេះដែរ យើងមិនគួររំលងការញ៉ាំបន្លែ និងប្រូតេអ៊ីនឡើយ។ បន្ថែមពីនេះ កុំភ្លេចកាបូអ៊ីដ្រាត ដែលមានដូចជាអង្ករសម្រូប និងOatmeal ក៏ជាអាហារដ៏ស័ក្ដិសមផងដែរ។
