backup og meta

ទម្លាប់ថែទាំអនាម័យទ្វារមាសមិនល្អ អាចនាំឲ្យស្រីៗអត់កូន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Yesterday

    ទម្លាប់ថែទាំអនាម័យទ្វារមាសមិនល្អ អាចនាំឲ្យស្រីៗអត់កូន?

    ការ​ថែទាំ​អនាម័យ​ទ្វារ​មាស​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ថា​បើ​យើង​ធ្វើ​​អនាម័យ​ទ្វារ​មាស​មិន​ល្អ​ទេ​នោះ ​យើង​អាច​ប្រឈម​នឹង​​បញ្ហា​ធ្ងន់ធ្ងរ​​ជា​ច្រើន។ ជាក់ស្ដែង​ បញ្ហា​ទ្វារ​មាស​មួយ​ចំនួន​ ដូចជា​ជំងឺ​រលាក​ទ្វារ​មាស​ដោយ​បាក់តេរី និង​រលាក​អាង​ត្រគាក សុទ្ធ​តែ​អាច​រួម​ចំណែក​ដល់​ការ​គ្មាន​កូន​របស់​ស្រី​ៗ​យើង។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ល្អ យើង​គួរ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

  • ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស
  • ជៀសវាង​កាត់​តម្រឹម​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ពីព្រោះ​អាច​បង្ក​ជា​អាលែកហ្ស៊ី រមាស់​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ
  • ប្រើ​ស្រោម​អនាម័យ​​រាល់​ពេល​​រួម​ភេទ និង​លាង​សម្អាត​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច
  • ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​ជំរុញ​បាក់តេរី​ល្អ​
  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ញឹកញាប់​អំឡុង​ពេល​មក​រដូវ លាង​សម្អាត​ទ្វារ​មាស​ក្រោយ​ពេល​នោម​រួច ព្រម​ទាំង​ជៀសវាង​ការ​ប្រើ​ផលិតផល​​បន្ថែម​ក្លិន​នៅ​បរិវេណ​សំខាន់
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​កម្រិត​pH របស់​​ទ្វារ​មាស​ឲ្យ​មាន​តុល្យភាព ក៏​ដូចជា​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ។
  • ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    គន្លឹះ​ទាំង​៥ ជួយ​ជំរុញ​ឱកាស​មាន​កូន​របស់​ស្រី​ៗ

    • រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​
    • គ្រប់គ្រង​ស្ត្រេស​ ដោយ​ការ​ហាត់​យូហ្គា និង​ធ្វើ​សមាធិ
    • ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​របប​អាហារ​តុល្យភាព​ដែល​រួម​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដើម្បី​បង្កើន​ឱកាស​មាន​ផ្ទៃពោះ
    • ឈប់​ជក់បារី
    • ​​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង។

    ចំណុចសំខាន់

    ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ល្អ យើង​គួរ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
    • ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស
    • ជៀសវាង​កាត់​តម្រឹម​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ពីព្រោះ​អាច​បង្ក​ជា​អាលែកហ្ស៊ី រមាស់​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ
    • ប្រើ​ស្រោម​អនាម័យ​​រាល់​ពេល​​រួម​ភេទ និង​លាង​សម្អាត​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច
    • ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​ជំរុញ​បាក់តេរី​ល្អ​
    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ញឹកញាប់​អំឡុង​ពេល​មក​រដូវ លាង​សម្អាត​ទ្វារ​មាស​ក្រោយ​ពេល​នោម​រួច ព្រម​ទាំង​ជៀសវាង​ការ​ប្រើ​ផលិតផល​​បន្ថែម​ក្លិន​នៅ​បរិវេណ​សំខាន់
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​កម្រិត​pH របស់​​ទ្វារ​មាស​ឲ្យ​មាន​តុល្យភាព ក៏​ដូចជា​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Yesterday

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម