តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

    វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

    គ្នា​យើង​ឲ្យ​តែ​និយាយ​ពី​បញ្ហា​ស្បែក ​គឺ​តែង​តែ​រក​គ្រប់​វិធី​ដើម្បី​ចង់​បាន​ស្បែក​ស្អាត​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ។ ការ​ថែទាំ​ស្បែក​និង​ជម្រើស​ពី​របៀប​រស់នៅ​​ក៏​អាច​ជួយ​ពន្យារ​ភាព​ចាស់​តាម​ធម្មជាតិ​ និង​ការពារ​បញ្ហា​ស្បែក​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​តិចនិក​មួយ​ចំនួន​ដែល​ជួយ​ឲ្យ​ស្រីៗ​គ្នា​យើងទទួល​បាន​ស្បែក​ស្អាត។

    ១.ការពារ​ខ្លួន​អ្នក​ពី​ពន្លឺ​ព្រះ​អាទិត្យ

    វិធី​សំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​ស្បែក​ គឺ​យើង​ត្រូវ​ការពារ​ខ្លួន​ពី​ពន្លឺ​ព្រះអាទិត្យ​ ព្រោះ​ការ​ប៉ះ​នឹង​កម្ដៅ​ថ្ងៃ​យូរ​​អាច​បណ្ដាល​ឱ្យ​យើង​មាន​ស្នាម​ជ្រីវ​ជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ទៀត​ព្រម​ទាំង​អាច​បង្កើន​ហានិភ័យ​ជា​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដើម្បី​ការពារ​ស្បែក​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​យើង​ត្រូវ៖

    • ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​កម្រិត SPF យ៉ាង​តិច ១៥ ដោយ​លាប​ឲ្យ​​បាន​ច្រើន​រៀង​រាល់ ២ ម៉ោង​ម្ដង ​ឬ​ញឹក​ញាប់​ជាង​នេះ។
    • ស្វែង​រក​ម្លប់​ដើម្បី​ជៀស​វាង​ពី​កម្ដៅ​ព្រះអាទិត្យ​នៅ​ចន្លោះ​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៤ រសៀ ល​ព្រោះ​ជា​ពេល​ដែល​កាំ​រស្មី​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង​បំផុត។
    • ស្លៀក​ពាក់​អាវ​វែង​គ្រប​ស្បែក​របស់​យើង​ពី​ពន្លឺ​ព្រះអាទិត្យ​ប្រសិន​បើ​ចេញ​ទៅ​ខាង​ក្រៅ។

    មហារីកស្បែក

    ២.កុំ​ជក់​បារី

    ការ​ជក់​បារី​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ និង​បង្ក​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ដែល​នៅ​ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក​កាត់​បន្ថយ​លំហូរ​ឈាម​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ផង​ដែរ។ វា​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​អុកស៊ីសែន ​និង​សារ​ធាតុ​ចិញ្ចឹម​ដែល​មាន​សារ​សំខាន់​ចំពោះ​សុខភាព​ស្បែក​ទៀត​ផង។ ការ​ជក់​បារី​ ក៏​បំផ្លាញ​ ខូឡាជែន​ ភាពរលាស់នៃ​ស្បែគ​ ​និង​ភាព​យឺត​របស់​​ស្បែក​។ លើស​ពី​នេះ​បារី ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​កោសិកា​ស្បែក​ squamous ។

    ៣.ញាំ​របប​អាហារ​សុខភាព

    របប​អាហារ​​ល្អ​ គឺ​អាច​​ធ្វើ​ឲ្យ​យើង​មាន​​សុខភាព​ល្អ។ ដើម្បី​សុខ​ភាព​ស្បែក យើង​គួរ​ញាំ​ផ្លែ​ឈើ បន្លែ​ ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន។ តាម​ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ការ​ញាំ​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ខ្លាញ់​ដូច​ជា​ខ្លាញ់​ត្រី​ឬ​សារធាតុ​បំប៉ន​ដែល​គេ​យក​ចេញ​ពី​ខ្លាញ់​ត្រី កាបូអ៊ីដ្រាត​កែច្នៃ​ទាប ​អាច​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ។ ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​ក៏​ជួយ​រក្សា​ស្បែក​របស់​យើង​មាន​សំណើម​ផ​ងដែរ​។

    ៤.គ្រប់​គ្រង​ភាព​តាន​តឹង

    ពេល យើង មិន អាច គ្រប់គ្រង ភាព​តាន​តឹង​បាន​ នោះ​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​យើង​ងាយ​នឹង​ប្រតិកម្ម​ និង​បង្ក​ឱ្យ​កើត​មាន​មុន​ ព្រម​ជាមួយ​បញ្ហា​ស្បែក​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​យើង​ត្រូវ​គ្រប់​គ្រង​ភាព​តាន​តឹង​របស់​យើង​ដោយ គេង​ឱ្យ​បាន​គ្រប់​គ្រាន់ កាត់​បន្ថយ​ការងារ​ដែល​យើង​ត្រូវ​ធ្វើ​​ ហើយ​ឆ្លៀត​ពេល​ធ្វើ​អ្វី​ដែល​យើង​ចូល​ចិត្ត។ នោះ​លទ្ធផល​ប្រហែល​ជា​ល្អ​ជាង​អ្វី​ដែល​យើង​រំពឹង​ទុក។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Skin care tips: https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/skin-care/art-20048237
    Skin care: https://health.clevelandclinic.org/what-products-do-i-actually-need-for-a-simple-everyday-skin-care-routine/
    Skin care problems: https://www.aarp.org/entertainment/style-trends/info-2020/skin-care-problems.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 21/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត