ពិតណាស់ ការនោមក្រោយរួមភេទរួច អាចជួយកម្ចាត់ចោលពពួកបាក់តេរីគ្រោះថ្នាក់ដែលតោងជាប់នៅក្នុងបង្ហួរនោម។ យ៉ាងណាមិញ ការនោមក្រោយរួមភេទរួច មិនអាចបង្ការការមានផ្ទៃពោះបានឡើយ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ពិតណាស់ ការនោមក្រោយរួមភេទរួច អាចជួយកម្ចាត់ចោលពពួកបាក់តេរីគ្រោះថ្នាក់ដែលតោងជាប់នៅក្នុងបង្ហួរនោម។ យ៉ាងណាមិញ ការនោមក្រោយរួមភេទរួច មិនអាចបង្ការការមានផ្ទៃពោះបានឡើយ។
មិនមានភស្តុតាងណាមួយបញ្ជាក់ថាការនោមក្រោយរួមភេទរួច អាចការពារការបង្ករោគលើផ្លូវទឹកនោមបានទេ ប៉ុន្តែវាអាចកាត់បន្ថយហានិភ័យនៃការបង្ករោគនេះ តាមរយៈការអនុវត្តតាមជំហានដូចខាងក្រោម៖
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
យើងគប្បីនោមក្នុងចន្លោះរយៈពេល៣០នាទីក្រោយរួមភេទ ដើម្បីបញ្ចៀសការបង្ករោគលើផ្លូវទឹកនោម។
បាក់តេរីដែលបង្កជំងឺកាមរោគ ខុសគ្នាពីបាក់តេរីដែលបង្ករោគលើផ្លូវទឹកនោម។ ដោយឡែក បាក់តេរីដែលបង្កជំងឺកាមរោគស្រូបចូលទៅក្នុងរាងកាយរបស់យើងតាមរយៈការដាច់រលាត់តូចៗនៅក្នុងភ្នាសរម្អិលនៃទ្វារមាស ហើយការនោមក្រោយរួមភេទមិនអាចបង្ការជំងឺកាមរោគបានឡើយ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការការពារខ្លួនពីជំងឺមួយនេះ គឺការប្រើប្រាស់ស្រោមអនាម័យ។
អត្ថបទគួរអាន៖
ទោះបីជាយើងព្យាយាមយកកូន យើងនៅតែអាចនោមក្រោយរួមភេទបាន។ ជាក់ស្ដែង មេជីវិតឈ្មោលផ្លាស់ទីតាមរន្ធមាត់ស្បូន ទៅក្នុងស្បូន និងទៅដល់ដៃស្បូន ដែលជាកន្លែងដែលស៊ុតញីរង់ចាំបង្កកំណើត។ បន្ទាប់ពីបញ្ចេញទឹកកាម មេជីវិតឈ្មោលនឹងចំណាយពេលពី២ ទៅ១០នាទី ដើម្បីទៅដល់ដៃស្បូន ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕