ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. អង្គការAFESIP CAMBODIA
AFESIP CAMBODIA ជាអង្គការមិនមែនរដ្ឋាភិបាល មិនប្រកាន់បក្សពួក និងមិនមែនជាអង្គការបម្រើសាសនាណាមួយឡើយ។ អង្គការនេះយកចិត្តទុកដាក់ និងធានាសិទ្ធិស្ត្រី និងកុមារីរងគ្រោះ ឬដែលមានហានិភ័យក្លាយជាជនរងគ្រោះដោយការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ អំពើហិង្សា ការរំលោភបំពាន ក៏ដូចជាការកេងប្រវ័ញ្ច ដើម្បីធ្វើយ៉ាងណាឲ្យស្ត្រី និងកុមារីរងគ្រោះទាំងនោះបានជាសះស្បើយទាំងស្រុង និងទទួលបានការអប់រំ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗ។
យើងអាចចូលរួម ក៏ដូចជាស្វែងយល់បន្ថែមតាមរយៈគេហទំព័រ៖ https://www.afesip.org/programs/education-training
និងតាមរយៈហ្វេកប៊ុក៖ https://www.facebook.com/afesip

៣. អង្គការ CARE CAMBODIA
ទន្ទឹមនឹងនេះដែរ អង្គការCARE CAMBODIA ជាអង្គការអភិវឌ្ឍន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសាកល ដោយផ្ដោតជាពិសេសលើស្ត្រី និងកុមារី ដើម្បីនាំមកនូវការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាពដល់សហគមន៍របស់ពួកគេ។ នៅប្រទេសកម្ពុជាយើង អង្គការCAREបានធ្វើការជាមួយនឹងស្ត្រីដែលចំណាកស្រុកទៅកាន់តំបន់ទីក្រុង ស្ត្រី និងក្មេងស្រីមកពីជនជាតិភាគតិច និងស្ត្រីជនបទ ដែលមិនទទួលបានសិទ្ធិជាច្រើន។
សម្រាប់ស្ត្រីយើងដែលមានចំណាប់អារម្មណ៍ ក៏ដូចជាចង់ដឹង ឬចែករំលែកព័ត៌មានរបស់អង្គការCARE CAMBODIA ទៅកាន់ស្ត្រី ឬកុមារីរងគ្រោះណាម្នាក់ ចូរទាក់ទងពួកគេតាមរយៈ
https://www.care-cambodia.org/
៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GENDER AND DEVELOPMENT FOR CAMBODIA)
ចំណែកឯអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងមិនបម្រើដល់នយោបាយឡើយ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដោយស្ត្រីមួយក្រុម ដែលម្នាក់ក្នុងចំណោមនោះ គឺលោកស្រី រស់ សុខភាព ជានាយកប្រតិបត្តិរបស់អង្គការបច្ចុប្បន្ន។ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ផ្ដោតលើសមភាពយេនឌ័រ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសិទ្ធិស្ត្រី ដោយជឿថា បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ និងអាចធ្វើការជ្រើសរើសដោយគ្មានដែកកំណត់។
ចង់ដឹងបន្ថែមពីអង្គការនេះ សូមចូលទៅកាន់គេហទំព័រ៖ https://www.gadc.org.kh/who-we-are/vision-mission-and-value/
ចំណុចសំខាន់
ប្រសិនបើស្រ្តីយើងត្រូវការជំនួយ និងការគាំទ្របន្ថែម ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ និងការឈឺចាប់ដែលធ្លាប់ឆ្លងកាត់កន្លងមក អាចចូលរួមជាមួយនឹងអង្គការចំនួន ៤ខាងក្រោម៖
១. អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ
២. អង្គការAFESIP Cambodia
៣. អង្គការCARE Cambodia
៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
ហើយយើងជឿថា ក្រៅពីស្ថាប័នខាងលើនេះ ក៏នៅមានបុគ្គល ឬស្ថាប័នផ្សេងទៀតក្នុងការផ្ដល់ជំនួយ និងគាំទ្រដល់ស្ត្រីលើវិស័យផ្សេងៗដែរ។