– ស្ត្រីធាត់លើសទម្ងន់ លើសសម្ពាធឈាម មានជំងឺទឹកនោមផ្អែម
– ស្ត្រីចូលចិត្តញ៉ាំ ខ្លាញ់សត្វច្រើន។ល។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ជំងឺមហារីកភ្នាសស្បូន មានរោគសញ្ញាបែបណាខ្លះ?
ស្ត្រីគួរយកចិត្តទុកដាក់នឹងរោគសញ្ញាមួយចំនួនរួមមាន៖
– ស្ត្រីអស់រដូវ បែរជាមានធ្លាក់ឈាមតាមទ្វារមាស ខុសធម្មតា
– ស្ត្រីនៅដំណាក់កាលបន្តពូជ មានរដូវមិនទៀងទាត់ ឈាមរដូវធ្លាក់យូរថ្ងៃ ធ្លាក់ឈាមខុសធម្មតា
– ដំណាក់កាលយឺត (កើតយូរខែឆ្នាំ) ឈឺចាប់នៅក្នុងអាងត្រគៀក បទជើងតូចនោមមានលាយឈាម ទឹកដក់ក្នុងពោះ(ពោះប៉ោងធំ)។
អត្ថបទគួរអាន៖
ជំងឺមហារីកភ្នាសស្បូន ព្យាបាលដោយរបៀបណាខ្លះ?
ក្នុងករណីដែលកើតជំងឺមហារីកភ្នាសស្បូន ក្រុមគ្រូពេទ្យអាចធ្វើការព្យាបាលបានតាម៣វិធីសាស្ត្រ៖
១. ព្យាបាលដោយវះកាត់ស្បូនចោលទាំងស្រុង កន្សោមពងញីទាំងសងខាង វះយកកូនកណ្ដុរចេញ
២. ប្រើប្រាស់ថ្នាំគីមី
៣. បាញ់កាំរស្មីសម្លាប់កោសិកាមហារីក។