នៅពេលដែលមុនក្បាលខ្មៅតោងជាប់នៅស្បែករយៈពេលយូរ អាចធ្វើឲ្យស្បែកបរិវេណនោះបាត់បង់ភាពយឺត និងធ្វើឲ្យរន្ធញើសធំ។ យ៉ាងណាមិញ គ្នាយើងអាចបង្ការមុនក្បាលខ្មៅ ដោយកាត់បន្ថយទម្លាប់ជាក់លាក់មួយចំនួនខាងក្រោម។
១. ប្រើប្រាស់ផលិតផលកម្ចាត់ជាតិខ្លាញ់ពីស្បែក
ការកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចធ្វើឲ្យស្បែកទៅជាស្ងួតខ្លាំង និងអាចបំផ្លាញជាតិខ្លាញ់ធម្មជាតិរបស់ស្បែក។ ផលិតផលថែរក្សាសម្រស់ ដូចជាហ្វូមលាងមុខ ទឹកជូតមុខ (Toners) និងការបកស្បែកមុខ (Chemical peels) ដែលកម្ចាត់ជាតិខ្លាញ់ច្រើនជ្រុលពីស្បែក អាចបង្កជាផលប៉ះពាល់ដល់ស្បែករបស់យើងយ៉ាងច្រើន។ នៅពេលដែលស្បែកស្ងួតខ្លាំង ក្រពេញខ្លាញ់នឹងបញ្ចេញខ្លាញ់កាន់តែច្រើន ដើម្បីរក្សាសំណើមធម្មជាតិនៃស្បែក ក៏ដូចជាប្រឆាំងនឹងស្បែកស្ងួត។ កត្តានេះហើយ ដែលជំរុញដល់ការផលិតខ្លាញ់ច្រើនជ្រុល ជាហេតុបង្កឲ្យស្ទះរន្ធញើស និងកើតមុនក្បាលខ្មៅ។