មុនអ័រម៉ូនកើតឡើងបណ្ដាលមកពីអ្វី?
មុនប្រភេទនេះ កើតឡើងដោយសារតែការស្ទះរន្ធញើស នៅពេលដែលមានបម្រែបម្រួលអ័រម៉ូន ដែលជាហេតុនាំឲ្យមានការផលិតជាតិខ្លាញ់ច្រើនជ្រុល។ ជាតិខ្លាញ់ដែលប្រមូលផ្ដុំទៅដោយបាក់តេរីនៅក្នុងរន្ធញើស អាចបង្កជាការកើតមុន។
ការស្ទះរន្ធញើសបណ្ដាលមកពី៖
- ការផលិតជាតិខ្លាញ់ជ្រុល
- កោសិកាស្បែកដែលងាប់
- បាក់តេរី
មូលហេតុនៃមុនអ័រម៉ូន ដែលយើងអាចគ្រប់គ្រងបាន
- ស្រ្តេស
- គេងមិនគ្រប់គ្រាន់
- ប្រើសាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែកដែលមានជាតិខ្លាញ់ ឬមានសារធាតុផ្សំដែលនាំឲ្យស្ទះរន្ធញើស។