backup og meta

មុនលើមុខជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់?

មុនលើមុខជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់?

ស្នាម​មុន​! ស្នាម​ខ្មៅ​លើ​មុខ​!​ ខ្មាស​គេ​ណាស់! ទុក​យូរ​មិន​កើត​ទេ​ បើ​ទោះ​បី​ជា​ដឹង​យើង​ថា​ស្នាមនេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ក៏​ដោយ​។ ​គ្នា​យើង​​ត្រូវ​ដឹង​ថា​ ស្នាម​ខ្លះ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ ៦​ខែ​ដើម្បី​បាត់​ទាំង​ស្រុង​ពី​លើ​មុខ​ ហើយ​ទម្រង់​ខ្លះ​នៃ​ស្នាម​ដូច​ជា​ស្នាម​មក​ពី​ អាលែកហ្សុី​ ឬ​អាយុ​ នឹង​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​​កាន់​តែ​ខ្មៅទៅវិញ​។​​ ដូច​នេះ គ្នាយើង​ចូរ​ក្រឡេក​មក​មើល​វិធីសាស្រ្តមួយ​ចំនួន​ក្នុង​ការ​លុប​ស្នាម​លើ​មុខ​នេះ​។

អត្ថបទពាក់ព័ន្ធ៖ អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

១- ការអត់ធ្មត់​

គន្លឹះ​សំខាន់​​ គឺ​ការ​អត់​ធ្មត់​។ ពីរ ឬ បី​អាទិត្យ​ក្រោយ​ឡើង​មុន​ សសៃ​ឈាម​ថ្មី​នឹង​ត្រូវ​បង្កើត​នៅ​ស្បែក​​ដែល​ខូច​ ដើម្បី​ចិញ្ចឹម​កន្លែងនោះ​​ ដែល​នេះ​ជា​មូល​​ហេតុ​​យើង​ឃើញ​ស្នាម​មាន​ពណ៌​ផ្កាឈូក​។ ប៉ុន្មាន​ខែ​ក្រោយ​ ខូឡាជេន​ នឹង​ចាប់​ផ្តើម​បង្កើត​ ចាក់​បំពេញ​ស្បែក​ដែល​ខូច​នោះ។ ស្នាម​ដែល​កើត​ពី​មុន​មាន​ខ្ទុះ​ (cystic acne)​ នឹង​ត្រូវ​ការ​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី​បាត់​ទៅ​វិញ​ ដោយ​សារ​មុន​ប្រភេទ​នេះ​នឹង​ទៅ​បំផ្លាញ​ជាតិ​ខ្លាញ់​និង​ស្បែក​​។

អត្ថបទពាក់ព័ន្ធ៖

មុន

២- ក្រែមការពារកម្តៅថ្ងៃ

ការ​ប្រើ​ប្រាស់​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ពិត​ជា​សំខាន់ ទាំង​ពេលដែល​យើង​ព្យាយាម​ព្យាបាល​ស្នាម​មុន​ ឬ​សូម្បី​តែ​ពេល​គ្មាន​ស្នាម​។ ក្រែមការពារកម្ដៅថ្ងៃ​​មិន​ត្រឹម​តែ​ជួយ​ការពារ​ស្បែក​យើងពី កាំរស្មី​UV ទេ​ ប៉ុន្តែ​ថែមទាំងការពារ​​បញ្ហា​មហារីក​ទៀត​ផង​។

យើងគួរ​ប្រើ​ក្រែមការពារ​កម្តៅ​ថ្ថ្ងៃ​ឲ្យ​បាន​ជាប់​លាប់​ ប្រសិន​យើង​ចង់​ឲ្យ​ស្នាម​លើ​មុខ​​បាត់​លឿន​។ ក្រែមក៏​អាច​ជួយ​ការ​ពារ​ស្នាម​មុន​ចាស់​ៗ​ និង​ស្នាម​ខ្មៅ​ដទៃ​ទៀត​មិន​ឲ្យ​ខ្មៅ​ជាង​មុនដែរ​។

អត្ថបទពាក់ព័ន្ធ៖

៣- ការខាត់ស្បែក​

ការ​ខាត់​ស្បែក​អាច​ជួយ​ឲ្យ​បាត់​ស្នាម​លឿន​ ដោយ​ការ​ជម្រុះ​នូវ​ស្បែក​ចាស់​ៗ និង​បង្កើត​ស្បែក​ថ្មី​។ ជា​ការ​ពិត​ណាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ខាត់​ស្បែក​ ដូចជា​ផលិតផល​ខាត់​ស្បែក​(scrub) និង​ក្រណាត់​ខាត់​ស្បែក​។ ទោះបីជាយ៉ាង​​ណា​ក៏​ដោយ ​យើង​​ត្រូវដឹង​ថា​​ប្រភេទ​នៃ​ផលិតផល​ខាត់​ស្បែក​ និង​ការ​ព្យាបាល​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដល់​ស្បែក​មុខនិង​ផល​រំខាន​មួយ​ចំនួន​ដូចជា​ ឡើង​ក្រហម​ ស្ងួត​ និង​របក​ ក៏​ដូចជា​ភាព​ងាយ​រង​ប្រតិកម្ម​នៃ​ពន្លឺ​ព្រះអាទិត្យ​។ ដូច​នេះ​ ការ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ជា​រឿង​ដែល​ចាំ​បាច់​។​

អត្ថបទពាក់ព័ន្ធ៖

៤- ផលិតផលធ្វើឲ្យស្បែកភ្លឺ

យើង​អាច​ប្រើ​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​បាន​ប្រសិន​បើ​យើង​ចង់​ឲ្យ​បាត់​ស្នា​ខ្មៅ​លើ​ស្បែកបាន​រហ័ស​។​ យើង​​អាចប្រើ​អាសុីត​ កូសីក (kojic Acid) សារធាតុ​ទាញ​ចេញ​ពីដើម​ឈើ​អែម​ សារធាតុ​​អាប៊ុទីន​ សារធាតុ​ចេញពី​ដើម​មន​ និង​វីតាមីន​ C។

យើង​​មិន​ត្រូវ​ប្រើ​ប្រាស់​ វីតាមីន​ E ទៅ​លើ​ស្នាមទាំង​នោះ​ទេ។​ យើង​ប្រហែល​ជា​ធ្លាប់​ឮ​ថា វីតាមិន​ E អាច​ជួយ​ឲ្យ​ស្នាម​មុន​បាត់​លឿន​។ ប៉ុន្តែ​ ការ​សិក្សា​ពី​សាកល​វិ​ទ្យា Miami បាន​បង្ហាញ​ថា​ការ​ប្រើ​ប្រាស់​វីតាមីន​លាប​លើ​ស្នាម​ នឹង​មិន​បន្ថយ​ការ​រលុប​ទៅ​វិញ​ទេ​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ប្រើ​ប្រាស់​ វីតាមីន​E មិន​មាន​ប្រសិទ្ធភាព​អ្វី​​ទាំង​អស់​ទៅ​លើ​ស្នាម​នោះ​ទេ​ ហើយ​បញ្ហា​នេះ កាន់​តែ​ធ្ងន់​ចំពោះ អ្នក​ជំងឺ​ជាង​៩០ភាគរយ​។ ប្រសិន​បើ​ស្នាម​មុនមិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង យើង​​គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ស្បែក​។​​ យើង​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ការ​បាញ់​ឡាស៊ែរ​លើ​ស្នាម​មុន​ដើម្បី​បណ្តុះ​ខូឡាជេន​​ថ្មី​ៗ ដើម្បី​បំពេញ​ស្នាម​មុន​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Fade Post-Acne Red Marks, Dark Spots, Pigmentation, Etc. http://www.skinacea.com/how-to/fade-acne-marks.html#.WCVH75A2sds. Accessed November 11, 2016.

Dark Marks and Acne Scars: Your Complete Guide http://www.teenvogue.com/story/how-to-treat-acne-scars-and-dark-marks. Accessed November 11 , 2016.

Guide to Treating Acne Scars and Skin Damage http://www.webmd.com/skin-problems-and-treatments/acne/features/acne-scars#1. Accessed November 11, 2016.

កំណែ​ប្រែបច្ចុប្បន្ន

01/03/2021

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Mar 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម