បញ្ហាសក់ជ្រុះ អាចបង្កឡើងដោយកត្តាមួយ ឬច្រើនខាងក្រោមនេះ៖
តំណពូជ៖ ជ្រុះសក់ដោយសារតំណពូជកើតឡើង នៅពេលដែលយើងមានវ័យកាន់តែច្រើនទៅៗ។
ការប្រែប្រួលអ័រម៉ូន និងបញ្ហាសុខភាព៖ លក្ខខណ្ឌមួយចំនួន ក៏អាចនាំឲ្យសក់ជ្រុះបណ្ដោះអាសន្ន ឬជារៀងរហូត រួមទាំងការប្រែប្រួលអ័រម៉ូន ដោយសារមានផ្ទៃពោះ សម្រាលកូន អស់រដូវ និងបញ្ហាក្រពេញទីរ៉ូអ៊ីត។

ការប្រើប្រាស់ថ្នាំ និងអាហារបំប៉ន៖ ផលប៉ះពាល់នៃថ្នាំជាក់លាក់មួយចំនួន ដូចជាថ្នាំសម្រាប់ព្យាបាលជំងឺមហារីក បាក់ទឹកចិត្ត ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ឬរលាកសន្លាក់ជាដើម។
ស្រ្តេស៖ នៅពេលដែលយើងប្រឈមនឹងការប៉ះទង្គិចខាងផ្លូវកាយ ឬផ្លូវចិត្ត យើងអាចនឹងជួបបញ្ហាសក់ស្ដើង ឬសក់ជ្រុះបណ្ដោះអាសន្ន។
កត្តាហានិភ័យ
កត្តាមួយចំនួន ដែលអាចបង្កើនហានិភ័យនៃការជ្រុះសក់ រួមមាន៖
- ប្រវត្តិគ្រួសារដែលជួបបញ្ហាទំពែក
- អាយុ
- ស្រកទម្ងន់ហួសហេតុ
- បញ្ហាសុខភាពជាក់លាក់ ដូចជាជំងឺទឹកនោមផ្អែម
- ស្រ្តេស
- អាហារូបត្ថម្ភមិនគ្រប់គ្រាន់។