តើការលាងសម្អាតមុខបែបណាទើបស័ក្ដិសមជាមួយស្បែកមុខយើង?
១. ស្បែកស្ងួត ឬងាយប្រតិកម្ម
សម្រាប់អ្នកដែលមានស្បែកស្ងួត ឬងាយប្រតិកម្ម ការលាងសម្អាតមុខមួយថ្ងៃ២ដងអាចធ្វើឲ្យស្បែករលាក ឬក្រហាយ។ ដូច្នេះហើយ ស្រីៗយើងគប្បីលាងសម្អាតមុខនៅពេលព្រឹកជាមួយនឹងទឹកក្ដៅឧណ្ហៗ និងប្រើហ្វូមលាងមុខដែលមានជាតិប្រេងនៅពេលយប់ ដើម្បីកម្ចាត់រាល់ធូលីដី ឬកាកសំណល់ផ្សេងៗ ដោយមិនធ្វើឲ្យរលាកស្បែក។
២. ស្បែកប្រេង និងងាយកើតមុន
ប្រសិនបើស្បែករបស់យើងរលើបរលោង និងងាយកើតមុខជាប្រចាំនោះ យើងគួរតែលាងសម្អាតមុខឲ្យបានញឹកញាប់ ទើបជាការប្រសើរ។ យ៉ាងណាមិញ ការលាងសម្អាតមុខច្រើនជាង២ដងក្នុងមួយថ្ងៃ អាចបំផ្លាញស្បែករបស់យើងទៅវិញ ពីព្រោះថាវានឹងបង្កើនការផលិតជាតិខ្លាញ់ ព្រមទាំងនាំឲ្យកើតមុនកាន់តែច្រើន។ ដើម្បីជួយពន្យឺតដល់ការផលិតជាតិខ្លាញ់ គ្នាយើងគប្បីជ្រើសរើសប្រើហ្វូមលាងមុខដែលមានជាតិអាស៊ីដ និងមិនត្រូវលាងមុខច្រើនដងពេកឡើយ។