គ្នាយើងស្រីៗដែលសម្គាល់ឃើញស្នាមអុជខ្មៅតូចៗនៅលើជើងក្រោយកោររោមរួចទេ? មានគ្នាយើងមួយចំនួនរអ៊ូនឹងបញ្ហាជើងឡើងកន្ទួល រន្ធរោមធំ មើលទៅដូចមុនក្បាលខ្មៅ បើនិយាយឲ្យស្រួលស្ដាប់គឺដូចនឹងសម្បកផ្លែស្រ្តបឺរី ឬ Strawberry leg ។ ពេលជើងរលោង ទោះខោខ្លីក៏ហ៊ានស្លៀកដែរ តែបើជើងមិនស្អាត ទោះខ្លីត្រឹមជង្គង់ក៏មិនចង់ស្លៀក អ៊ីចឹងមានតែកម្ចាត់បញ្ហានេះជាមួយរូបមន្តងាយៗ បង្កើនទំនុកចិត្តស្លៀកខ្លីមកវិញ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. ប្ដូរឡាមកោរញឹកញាប់
ការកោររោមជើងដោយប្រើឡាមចាស់ មិនសូវមុត អាចធ្វើឲ្យជើងងាយកើត Strawberry leg ណាស់។ យកល្អ គ្នាយើងគួរតែផ្លាស់ប្ដូរឡាមកោរឲ្យបានញឹកញាប់បន្តិច (ដើម្បីជើងរលោងស្អាត ទ្រាំចំណាយលើឡាមថ្មីច្រើនបន្តិច) ព្រោះការប្រើឡាមថ្មីអាចជួយការពារបញ្ហាស្បែកជើងដូចសម្បកស្ត្របឺរីបាន។
២. ប្រើគ្រីមកោររោមផ្ដល់សំណើម
វាជាការល្អបំផុតក្នុងការកោររោម នៅពេលរោម និងស្បែកយើងទន់អំឡុងពេលងូតទឹក។ ការប្រើគ្រីមកោររោមផ្ដល់សំណើមអាចជួយការពារស្បែកពីការរលាកបានទៀតផង។ មុននឹងចាប់ផ្ដើមកោររោមជើង គ្នាយើងគួរសម្អាតខ្លួនជាមួយសាប៊ូ ដើម្បីជម្រះបាក់តេរី និងភាពកខ្វក់ឲ្យអស់សិន សឹមលាបគ្រីមកោររោម ហើយចាំកោរតែម្ដង។ សម្រាប់អ្នកមានបញ្ហាស្បែកងាយប្រតិកម្ម គួរជ្រើសរើសផលិតផលដែលបញ្ជាក់ថា សម្រាប់ស្បែកងាយប្រតិកម្ម និងគួរចៀសវាងផលិតផលមានជាតិពណ៌ ឬបន្ថែមក្លិនក្រអូប។
អត្ថបទពាក់ព័ន្ធ៖
ស្តាប់ហេតុផលនេះហើយ ប្រុសៗគួរពិចារណាកោររោមក្លៀកឲ្យស្អាតដូចស្រីៗដែរទៅ! ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ កោរ និងបករោមដៃជើង វិធីមួយណាល្អជាង? ៣. ខាត់ស្បែកទៀងទាត់
ស្រីៗគ្នាយើងគួរតែខាត់ស្បែកឲ្យបានទៀងទាត់ ដើម្បីកម្ចាត់កោសិកាស្បែកងាប់ ដែលអាចធ្វើឲ្យស្ទះរន្ធញើស និងឫសរោមរីកធំ។ យើងគួរខាត់សម្អាតស្បែកជាមួយ scrub ថ្នមៗ ដោយដៃផ្ទាល់ ឬអាចប្រើជាកំណាត់ទន់ៗ មកដុសខាត់ស្បែក បន្ទាប់មកសឹមលាបឡេផ្ដល់សំណើម។ ការធ្វើបែបនេះឲ្យបានទៀងទាត់ យើងនឹងទទួលបានជើងរលោងទៅតាមពេល។
៤. ផ្ដល់សំណើមស្បែកជាប្រចាំ
លើសពីតិចនិកអស់ខាងលើ យើងគួរតែផ្ដល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ ដើម្បីការពារស្បែកស្ងួត និងរលាកស្បែក។ លាបគ្រីមផ្ដល់សំណើមភ្លាមៗ ក្រោយងូតទឹករួច ជាពិសេសចំពោះអ្នកដែលទើបតែកោររោមរួច។
យ៉ាងណាមិញ បើជើងរបស់គ្នាយើងទាមទារឲ្យកោររោមញឹកញាប់ យកល្អគួរតែសម្រេចចិត្តជម្រុះរោមដោយប្រើឡាស៊ែវិញ ព្រោះវាអនុវត្តឡើងដោយអ្នកជំនាញ ហើយយើងមិនសូវចំណាយពេលច្រើន ដែលជាធម្មតា ក៏យ៉ាងហោចណាស់ ១៥នាទី/ថ្ងៃ ក្នុងបន្ទប់ទឹកកោររោមរាល់ថ្ងៃដែរ។
ចំណុចសំខាន់
ឧស្សាហ៍កោររោមជើង ងាយជួបបញ្ហា Strawberry Leg ប៉ុន្តែអាចដោះស្រាយបានដោយការ
- ប្ដូរឡាមកោរញឹកញាប់
- ប្រើគ្រីមកោររោមផ្ដល់សំណើម
- ខាត់ស្បែកទៀងទាត់
- ផ្ដល់សំណើមស្បែកជាប្រចាំ ៕