ស្រីៗយើងតែងតែផ្ដោតសំខាន់ទៅលើការថែទាំស្បែកពីខាងក្រៅ ដូចជាការជ្រើសរើសផលិតផលថែទាំស្បែកល្អៗ ជម្រុះកោសិកាចាស់ៗ និងម៉ាស្សាមុខជាទៀងទាត់។ ប៉ុន្តែ យើងដឹងអត់ថា ស្បែកយើងមានសភាពទន់ខ្សោយ និងត្រូវការតុល្យភាពដោយការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារជាប្រចាំ។ ពិតណាស់ អ្វីដែលយើងញ៉ាំរាល់ថ្ងៃ មានឥទ្ធិពលខ្លាំងមកលើស្បែករបស់យើង ហេតុនេះហើយ គ្នាយើងគួរជ្រើសរើសសារធាតុចិញ្ចឹមដែលស័ក្ដិសមចំពោះស្បែក។
សារធាតុចិញ្ចឹម៣ប្រភេទ ជួយឲ្យស្បែកកាន់តែលេចធ្លោទ្វេដង
១. វីតាមីនC
វីតាមីនC មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយភាពចាស់នៃស្បែក និងមានតួនាទីផលិតខូឡាជែន។ បន្ថែមពីនេះ វីតាមីនមួយប្រភេទនេះ ក៏ជួយព្យាបាលការបំផ្លាញស្បែកដោយកម្ដៅថ្ងៃផងដែរ។ ដូចនេះ គ្នាយើងគួរញ៉ាំទឹកក្រូចស្រស់ នៅពេលព្រឹកព្រលឹម ទើបជាការប្រសើរ ហើយមួយវិញទៀត យើងត្រូវញ៉ាំអាហារដែលផ្ទុកវីតាមីនC ជាប្រចាំ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកមានសុខភាពល្អ។ អាហារដែលសម្បូរទៅដោយវីតាមីនC មានដូចជាពពួកផ្លែក្រូច និងស្រ្តប៊ឺរី។
![វីតាមីន C](https://cdn.hellokrupet.com/wp-content/uploads/2022/02/shutterstock_1127066180.jpg)
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. វីតាមីនD
ដើម្បីបំពេញមុខងារបានត្រឹមត្រូវ រាងកាយយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ វីតាមីនដ៏សំខាន់បំផុតមួយសម្រាប់រាងកាយ គឺវីតាមីនD ជាវីតាមីនដ៏មានសារៈសំខាន់បំផុត សម្រាប់មុខងារជីវសាស្ត្រ។ វីតាមីនD មានមុខងារប្រឆាំងនឹងអុកស៊ីតកម្ម និងជួយបង្ការបញ្ហាចាស់មុនវ័យ។ ចំពោះអាហារដែលសម្បូរទៅដោយវីតាមីនD មានដូចជាទឹកដោះគោ ស៊ុតផ្នែកពណ៌លឿង និងផ្សិតជាដើម។
![សម្រស់](https://cdn.hellokrupet.com/wp-content/uploads/2022/10/សម្រស់២.jpg)
៣. ខ្លាញ់អូមេហ្គា៣
ទន្ទឹមនឹងនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ មាននៅក្នុងត្រីដែលមានខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីសាឌីន និងត្រីធូណា អាចជួយគ្រប់គ្រងការផលិតប្រេងនៃស្បែក ការពារខួរក្បាល កាត់បន្ថយការរលាកដោយផ្ទាល់ ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការឈឺចាប់ពេលមករដូវ និងធ្វើឲ្យសុខភាពឆ្អឹងប្រសើរឡើង។ បន្ថែមពីនេះ ពពួកខ្លាញ់អូមេហ្គា៣ ក៏ជួយដល់ការវិវត្តនៃរបាំងស្បែក ការពារការកើតមុន និងធ្វើឲ្យស្បែកភ្លឺថ្លា ទន់រលោង ព្រមទាំងមានសុខភាពល្អ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
ការថែទាំស្បែកពីខាងក្រៅ ដោយប្រើផលិតផលថែទាំស្បែក ឬម៉ាស្សាស្បែកមុខជាប្រចាំ នៅមិនទាន់គ្រប់គ្រាន់ទេ។ ស្រីៗយើងចាំបាច់ចិញ្ចឹមបំប៉នស្បែកពីខាងក្នុង ដោយការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ ដើម្បីជួយឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង។ ពិតណាស់ វីតាមីនជំនួយស្បែកដែលយើងមិនគួររំលងដែលមានក្នុងរបបអាហារនោះមានដូចជា៖
- វីតាមីន C
- វីតាមីន D
- និងខ្លាញ់អូមេហ្គា៣។