backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

រើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគម៉េចទើបមិនប៉ះពាល់ស្បែក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 12, 2022

រើសទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគម៉េចទើបមិនប៉ះពាល់ស្បែក?

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគជាជម្រើសងាយស្រួលដែលអាចការពារយើងពីការឆ្លងនិងចម្លងជំងឺ ប៉ុន្តែភាគច្រើនយើងតែងសង្កេតឃើញថា ក្រោយពេលលាងដៃញឹកញាប់ជាមួយទឹកលាងសម្អាត​ដៃនិងកម្ចាត់​មេរោគ ស្បែកដៃរបស់យើងប្រែជាស្ងួត ហើយអ្នកខ្លះអាចមានប្រតិកម្ម​ស្បែក​ទៀតផង។ អីចឹងដើម្បីកុំឱ្យមានបញ្ហាស្បែក យើងគួរជ្រើសរើស​ទឹកលាងសម្អាតដៃ​និងកម្ចាត់មេរោគ​បែបម៉េច?

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានសុវតិ្ថភាពចំពោះស្បែក​ដៃ​គួរតែ

១. មានភាពណឺត (Neutral pH)

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានភាពណឺតមានកម្រិត PH ស្មើ ៧។ កម្រិត PH ជា​រង្វាស់​ពីលេខ ០ ដល់លេខ ១៤ ដែលបញ្ជាក់ពីជាតិអាស៊ីដឬបាសមានក្នុងផលិតផលណាមួយ។ បើកម្រិត PH ធំជាង ៧ មានន័យថា ផលិតផលនោះមានជាតិបាស ហើយកម្រិត PH កាន់តែធំ ជាតិបាសកាន់តែខ្លាំង។ ផ្ទុយមកវិញបើកម្រិត PH តូចជាង ៧ មាន​ន័យថា ផលិតផលនោះ​មានជាតិ​អាស៊ីដ ហើយកម្រិត PH កាន់តែតូច ជាតិ​អាស៊ីដកាន់តែខ្លាំង។

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានភាពណឺតមិនមានជាតិកាត់ខ្លាំងទេ មានន័យថាអាចកម្ចាត់​មេរោគ​បានល្អតែមិនធ្វើឱ្យស្បែកដៃស្ងួត​ឬរលាក។

២. គ្មាន Alkali

Alkali ជាសារធាតុដែលយើងប្រើផ្សំជាមួយទឹកដើម្បីផលិតជាសាប៊ូ។ បើទឹកលាងសម្អាតដៃនិង​កម្ចាត់​មេរោគ​មានផ្ទុក Alkali មានន័យថាមានកម្រិត PH ធំជាង ៧ ក៏មានន័យថាមាន​ផ្ទុកជាតិ​បាស​ដែរ។ ទឹកលាង​សម្អាត​ដៃនិងកម្ចាត់មេរោគដែលមានជាតិបាស មានជាតិកាត់ខ្លាំង អាចបណ្តាល​ឱ្យ​ស្បែក​ដៃរបស់យើងស្ងួតនិងរលាក។

៣. បានធ្វើតេស្តលើស្បែក (Dermatologically tested)

ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលបានធ្វើតេស្តលើស្បែកមាន​ន័យ​ថាត្រូវបានប្រើសាកល្បងលើស្បែកដើម្បីមើលថា ស្បែកមានប្រតិកម្ម​ជាមួយធាតុផ្សំណាមួយនៅក្នុងផលិតផលដែរឬទេ? ម្យ៉ាងទៀតមានន័យថា ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគ​មានសុវត្ថិភាពក្នុងការប្រើប្រាស់​និង​មិន​បង្កគ្រោះថ្នាក់ឬបង្កប្រតិកម្មដល់ស្បែកទេ។

បានធ្វើតេស្តលើស្បែក (Dermatologically tested)

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤. គ្មានក្លិនក្រអូប

ក្លិនក្រអូបជាធាតុផ្សំធ្វើឱ្យទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគមានក្លិនក្រអូប ប៉ុន្តែសារធាតុក្លិន​ក្រអូប​អាចបណ្តាលឱ្យស្បែកយើងមានប្រតិកម្មឬរលាក ជាពិសេសអ្នកដែលមាន​ស្បែកងាយ​ប្រតិកម្ម។ ម្យ៉ាងទៀតអ្នកមានជំងឺត្រអកនៅប្រអប់ដៃ ជំងឺរលាកស្បែករុំារ៉ៃ (psoriasis) ឬមាន​បញ្ហា​ស្បែក​ផ្សែងទៀតក៏គួរចៀសវាងទឹកលាងសម្អាតដៃនិងកម្ចាត់​មេរោគដែលមានក្លិនក្រអូបដែរ។

៥. គ្មាន Phenoxyethanol

សារធាតុ Phenoxyethanol មាននាទីការពារទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគ​ពីការដុះផ្សិត​និង​ខូច​ដើម្បីឱ្យផលិតផលអាចរក្សាទុកបាន​យូរ។ យ៉ាងណាមិញ សារធាតុនេះអាចបណ្តាល​ឱ្យស្បែក​យើង​រលាកនិង​មានប្រតិកម្ម ជាពិសេសអ្នកមានស្បែកងាយប្រតិកម្មឬមានជំងឺត្រអក។

ដើម្បីចៀសវាងទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលអាចមាន​ផល​ប៉ះពាល់ដល់ស្បែកដៃ យើង​គួរ​មើលធាតុផ្សំនៅក្នុងទឹកលាងសម្អាតដៃនិង​​កម្ចាត់មេរោគឱ្យបានច្បាស់ មុននឹងជ្រើសរើស​ទិញ​មក​ប្រើ។

អត្ថបទគួរអាន៖

  • ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត!
  • លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?
  • កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព
  • ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ
  • កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
  • អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 បានអត់?
  • ចំណុចសំខាន់

    ទឹកលាងសម្អាតដៃនិងកម្ចាត់មេរោគដែលមានសុវតិ្ថភាពចំពោះស្បែកដៃគួរតែ៖
    • មានភាពណឺត (Neutral pH)
    • គ្មាន Alkali
    • បានធ្វើតេស្តលើស្បែក (Dermatologically tested)
    • គ្មានក្លិនក្រអូប
    • គ្មាន Phenoxyethanol

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 12, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម