ពិតណាស់ គ្មានអ្នកណាម្នាក់មិនចង់បានសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញនោះទេ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា ទម្លាប់ខុសឆ្គងមួយចំនួន អាចធ្វើឲ្យយើងមើលទៅចាស់មុនអាយុទៅទៀត។ ដូច្នេះហើយ យើងគួររៀនស្វែងយល់ និងផ្លាស់ប្ដូរទម្លាប់ខុសឆ្គងទាំងនោះ ឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ។
ទម្លាប់ខុសឆ្គងដែលប៉ះពាល់ដល់ស្បែក
១. មិនផ្តល់សំណើមដល់ស្បែក
ជួនកាល ការងារមមាញឹក អាចធ្វើឲ្យយើងភ្លេចផ្តល់សំណើមដល់ស្បែកឲ្យបានគ្រប់គ្រាន់ ដែលចំណុចនេះ អាចជាហេតុដែលនាំឲ្យស្បែកកាន់តែឆាប់ចាស់ជ្រីវជ្រួញ។ ដូច្នេះហើយ យើងចាំបាច់ត្រូវផ្តល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ ដើម្បីទទួលបានស្បែកទន់ម៉ត់រលោង និងបង្កើតជារបាំងការពារស្បែកផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. មិនលាងជម្រះគ្រឿងសម្អាងមុនចូលគេង
ប្រសិនបើយើងប្រើប្រាស់គ្រឿងសម្អាងជាប្រចាំ ការលាងជម្រះគ្រឿងសម្អាងឲ្យបានស្អាតល្អ គឺជារឿងចាំបាច់មួយ ដើម្បីជៀសវាងការស្ទះរន្ធញើស និងបណ្តាលឲ្យកើតមុន។
៣. ជម្រុះកោសិកាជ្រុលពេក
ជាមួយគ្នានេះដែរ ការជម្រុះកោសិកាស្បែកខ្លាំងជ្រុល ក៏អាចបង្កឲ្យមានការរលាត់ផ្នែកតូចៗនៃស្បែក និងបណ្តាលឲ្យពណ៌ស្បែកមិនស្មើគ្នាផងដែរ ប្រសិនបើយើងបន្តទម្លាប់បែបនេះរយៈពេលយូរ។
៤. ញ៉ាំជាតិស្ករច្រើនជ្រុល
គ្នាយើងដឹងអត់ថា ការញ៉ាំស្ករក្នុងកម្រិតច្រើនជារៀងរាល់ថ្ងៃ អាចនាំឲ្យខូឡាជែននៃស្បែកថយចុះយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ ប្រសិនបើយើងចូលចិត្តញ៉ាំរបស់ផ្អែមខ្លាំង គឺដល់ពេលដែលត្រូវកាត់បន្ថយហើយ។
![](https://cdn.hellokrupet.com/wp-content/uploads/2023/03/ចាស់មុនវ័យ២-scaled.jpg)
៥. មិនញ៉ាំទឹកគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យយើងប្រឈមនឹងបញ្ហាសុខភាពជាច្រើន រួមទាំងបញ្ហាសុខភាពស្បែក។ ដូចនេះ យើងចាំបាច់ត្រូវញ៉ាំទឹកយ៉ាងហោចណាស់ចំនួន៨កែវ ជារៀងរាល់ថ្ងៃ។
៦. ញ៉ាំគ្រឿងស្រវឹង
គ្រឿងស្រវឹងអាចបំផ្លាញស្បែករបស់យើងដោយមិនដឹងខ្លួន។ ប្រសិនបើយើងញ៉ាំគ្រឿងស្រវឹងញឹកញាប់ ដល់ពេលដែលយើងគួរផ្លាស់ប្ដូរហើយ ពីព្រោះគ្រឿងស្រវឹងអាចស្រូបយកជាតិទឹកចេញពីស្បែក និងបន្សល់ស្នាមជ្រីវជ្រួញលើស្បែក។
អត្ថបទគួរអាន៖