សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ក្រចក

អ្នកមាន​ទម្លាប់ខាំក្រចកគួរកែប្រែទៅ ប្រយ័ត្នជួបបញ្ហាទាំងនេះ

ជាទូទៅ​ការ​ខាំ​ក្រចក​ជា​ទម្លាប់​មិន​ល្អ​មួយ។ ការ​ខាំ​ក្រចក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រហែក​ក្រចក​ខូច​ទេ នៅ​បង្ក​បញ្ហា​ដល់​សុខភាព​ផង​ដែរ។ ហេតុអ្វី​បាន​ជា​យើង​ខាំ​ក្រចក? មនុស្ស​មួយ​ចំនួន​ឧស្សាហ៍​ខាំ​ក្រចក ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក ជាពិសេស​នៅ​ពេល​ដែល​ឃើញ​ក្រចក​រាង​ស្រួច ឬ​រឆេចរឆូច​។ ប៉ុន្តែ​ការ​ខាំ​ក្រចក​អាច​ជា​វិធី​មួយ​សម្រាប់​បន្ធូរបន្ថយ​ភាព​អផ្សុក ឬ​ស្ត្រេស។ ម៉្យាងទៀត បើ​គ្នាយើង​ងាយ​នឹង​ខាំ​ក្រចក ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក យើង​អាច​សម្គាល់​ឃើញ​ថា​យើង​ច្រើន​ធ្វើ​សកម្មភាព​នេះ​អំឡុង​ពេល​ដែល​យើង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​អ្វី​មួយ។ ទោះបី​សកម្មភាព​អាច​បង្វែរ​ចំណាប់​អារម្មណ៍​របស់​យើង​ពី​ស្ថានការណ៍​នោះ ប៉ុន្តែ​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដល់​សុខភាព។ មូលហេតុ​ដែល​យើង​គួរ​បញ្ឈប់​ទម្លាប់​នេះ ១. ដៃ​មាន​បាក់តេរី​ច្រើន អ្នក​ខាំ​ក្រចក​តែង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្ដាសាយ និង​ឆ្លង​មេរោគ​ក្នុង​ក្រពះ​ពោះវៀន​ នេះបើ​យោង​តាម​វេជ្ជបណ្ឌិត​ Nikhil Bhayani អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង។ ដៃ​របស់​យើង​ជា​កន្លែង​ដែល​សម្បូរ​ដោយ​បាក់តេរី​ព្រោះ​ដៃ​របស់​យើង​ឧស្សាហ៍​ប៉ះ​នឹង​ផ្ទៃ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​ជុំវិញ​ក្រចក​ និង​នៅ​ក្រោម​ក្រចក​ដែល​សម្បូរ​ដោយ​បាក់តេរី​មិន​ល្អ។ នៅ​ពេល​យើង​ខាំ​ក្រចក បាក់តេរី​ទាំង​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​មាត់ និង​ងាយ​បង្ក​ជា​ជំងឺ​ផ្សេងៗ។ ២. ការ​ឆ្លង​មេរោគ​លើ​ស្បែក ការ​ខាំ​ក្រចក​ ឬ​ឆ្កឹះ​ស្បែក​ជុំវិញ​ក្រចក​បង្ក​ឲ្យ​មាន​ការ​រលាត់​ស្បែក​ដែល​អាច​មាន​បាក់តេរី​ឆ្លង​ចូល​របួស​នោះ​បាន​យ៉ាង​ងាយ​ស្រួល ដែល​នេះ​អាច​បង្ក​ការ​ឈឺចាប់​បាន។ ការ​ឆ្លង​មេរោគ​នៅ​ជុំវិញ​ក្រចក​តែង​បង្ក​ឲ្យ​មាន​អាការៈ ក្រហម ឡើង​ទន់ និង​ហើម​ជុំវិញ​ក្រចក ហើយ​អាច​បង្ក​ក្រចក​ទៅ​ជា​រឹង និង​ក្រាស់​ទៀត​ផង។ ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ពងបែក​នៅ​ជុំវិញ​ក្រចក​ដែល​អាច​បែក ឬ​ត្រូវ​កាត់ចេញ។ ៣. ប៉ះពាល់​ដល់​ធ្មេញ និង​អញ្ចាញ​ ការ​ខាំ​ក្រចក​ក៏​អាច​បង្ក​បញ្ហា​ដល់​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ដែរ។ ការ​ខាំ​ក្រចក​អាច​ធ្វើ​ឲ្យ​ធ្មេញ​ខ្សោយ​ដែលបង្ក​ឲ្យ​ឆែប ឬ​បាក់​បាន។ ក្រៅ​ពី​បញ្ហានេះ​ ការ​ខាំ​ក្រចក​ជា​ប្រចាំ​អាច​ធ្វើ​ឲ្យ​បំណែក​ក្រចក និង​បាក់តេរី​ជាប់​នឹង​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ និង​បង្ក​មេរោគ។ ៤. ក្លិន​មាត់​មិន​ល្អ ទោះបីជា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ពី​បញ្ហា​នេះ ប៉ុន្តែ​ប្រសិនជា​គ្នាយើង​ជា​អ្នក​ឧស្សាហ៍​ខាំ​ក្រចក និង​មាន​បញ្ហា​ក្លិន​មាត់ នេះ​អាច​ជា​មូលហេតុ​បង្ក។ ទន្តពេទ្យ Heather Kunen បាន​លើក​ឡើង​ថា​នៅ​ពេល​ខាំ​ក្រចក […]


បញ្ហាស្បែកផ្សេងទៀត

ងូតទឹករាល់ថ្ងៃ តែដុះក្អែលមិនស្អាត ប្រយ័ត្នកើតគីសប្រភេទនេះ

ធម្មតា យើង​តែង​ងូត​ទឹក​យ៉ាង​ហោច​ណាស់​ម្ដង/ថ្ងៃ ដើម្បី​សម្អាត​រាង​កាយ ពី​ធូលី ញើស​ (ក្អែល) ជាដើម​ដែល​តោង​ជាប់​ស្បែក។ កាល​ណា​យើង​មិន​ងូត​ទឹក ហើយដុះ​ខ្លួន​ឲ្យ​បាន​ស្អាត​ទេ អាច​ធ្វើ​ឲ្យ​យើង​កើត​មុន មាន​បញ្ហា​ស្បែក រហូត​អាច​កើត​គីស​នៅ​ក្នុង​ក្រពេញ​គល់​រោម​បាន​។ មន្ទីរ​ពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា គីស​ក្រពេញ​គល់​រោម គឺ​ជា​ប្រភេទ​គីស​ដែល​កើត​ឡើង​ដោយ​មាន​ការ​កក​ស្ទះ​រន្ធ​របស់​ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ម្យ៉ាង ដែល​ស្ថិត​ជាប់​ជាមួយ​រោម​លើ​ស្បែក​នៃ​រាង​កាយ​ខ្លួន​យើង​ជា​ពិសេស នៅ​លើ​ខ្នង។ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កក​ស្ទះ​នេះ បង្ក​ឡើង​ដោយ៖ - មេរោគ - ក្អែល - ធូលី - កម្ទេចកំទី​ល្អិត​ផ្សេង​ៗ ដែល​ជាប់​នៅ​លើ​រាង​កាយ និង​កត្តា​រួម​ផ្សំ​ដទៃ​ទៀត ដូច​ជា​ស្ត្រេស កម្ដៅ​ព្រះ​អាទិត្យ ឬ​ការ​ជក់​បារី​ជាដើម។ ចំពោះ​ជំងឺ​គីស​ក្រពេញ​គល់​រោម យើង​អាច​សង្កេត​ដឹង​ថា វា​កើត​ឡើង​នៅ​ពេល​ដែល​មាន​សញ្ញា​ដូច​ជា កន្ទួល​លើ​ស្បែក រឹង​ពណ៌​ស ឬ​លឿង។ នៅ​ក្នុង​ដំណាក់​កាល​ដំបូង វា​មិន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ទេ ប៉ុន្តែ​បើ​មិន​បាន​ថែ​ទាំ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​ទេ​នោះ ដុំ​គីស​នឹង​វិវត្ត​ទៅ​ជា​កន្ទួល​ក្រហម​ធំ​ឡើង​ៗ និង​មាន​សភាព​ឈឺ​ចាប់ ហើយ​ក​រោគ ឬ​ធ្លាយ​ទឹក​រងៃ អាច​មាន​ក្លិន​ស្អុយ​ចេញ​មក​ក្រៅ។ ស្រប​គ្នា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ពី​វិធី​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​គីស​ប្រភេទ ជាមួយ​វិធាន​ការ​៣សំខាន់ៗ​ទាំង​នេះ​មាន៖ ១. ត្រូវ​អនាម័យ​ខ្លួន​ប្រាណ​ដោយ​ការ​លាង ជម្រះ​ក្អែល ឬ​ធូលី អ្វី​ដែល​កខ្វក់​លើ​រាង​កាយ បន្ទាប់​ពី​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ ២. មិន​ត្រូវ​ស្លៀក​ពាក់​តឹង​ចង្អៀត​ពេក ៣.ព្យាយាម​រើស​ក្រណាត់ ឬ​ខោអាវ​ណា​ដែល​អាច​ជួយ​ស្បែក​មាន​ខ្យល់​ចេញ​ចូល​បាន​ស្រួល មិន​ធ្វើ​ឲ្យ​ក្ដៅ​ស្អុះ​ស្អាប់​ដល់​ស្បែក​យើង។ល។


បញ្ហាស្បែកផ្សេងទៀត

តិចអត់ដឹង! ក្រៅ​ពី​​ពង​បែក ក៏​អាច​កើត​គីស​លើ​បបូរ​មាត់​ដែរ

ជា​ទូទៅ នៅ​ពេល​ក្នុង​មាត់​យើង​មាន​បញ្ហា​ដូច​ជា រលាក​អញ្ចាញ​ធ្មេញ ឬ​ពង​បែក​មាត់ យើង​មិន​សូវ​​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា​វា​ជា​បញ្ហា​ទូទៅ មនុស្ស​ភាគ​ច្រើន​កើត​ស្ទើរ​គ្រប់​គ្នា។ ប៉ុន្តែមាន​ដឹង​អត់​ថា មាត់​របស់​យើង ក៏​អាច​កើត​មាន​បញ្ហា​កើត​គីស​នៅ​បបូរ​មាត់​ដែរ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ក្នុង​ប្រអប់​មាត់​សម្បូរ​ទៅ​ដោយ​ក្រពេញ​ទឹក​មាត់​តូចៗ រាប់​លាន​ដែល​ស្ថិត​នៅ​ក្រោម​ភាស​ស្ដើង​សើម​ក្នុង​មាត់។ នៅ​ពេល​ដែល​មាន​ការ​ស្ទះ ឬ​ដាច់​រហែក​នៃ​ក្រពេញ​នេះ ធ្វើ​ឲ្យ​កំណើន​ទឹក​ដក់ ទៅ​ជា​ជាលិកា​ជុំវិញ​បង្កើត​ជា​គីស​ក្រពេញ​ទឹក​មាត់។ ប្រភេទ​គីស​នេះ​វា​អាច​កើត​ឡើង​គ្រប់​កន្លែង​ក្នុង​មាត់ លើក​លែង​តែ​លើ​អញ្ចាញ​ធ្មេញ ហើយ​ភាគ​ច្រើន​វា​កើត​ឡើង​ញឹក​ញាប់​លើ​បបូរ​មាត់។ ការ​កើត​ឡើង​ប្រភេទ​គីស​នៅ​លើ​បបូរ​មាត់​នេះ បង្ក​ឡើង​ដោយ​មូលហេតុ នឹង​បង្ក​ជា​រោគ​សញ្ញា យើង​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​រួម​មាន៖ មូលហេតុ​កើត​គីស​បបូរមាត់ - ការ​ស្ទះ​នៃ​ក្រពេញ​ទឹក​មាត់​តូចៗ - មូល​ហេតុ​ចម្បង​មក​ពី​ការ​ខាំ​បបូរ​មាត់ ឬ​ប៉ះ​ទង្គិច​បបូរមាត់ រោគ​សញ្ញាគីស​បបូរ​មាត់ - គ្មាន​ការ​ឈឺ​ចាប់​នោះ​ទេ - មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ - មាន​សភាព​ឡើង​ប៉ោង និង​ពេល​ប៉ះ​ជា​ដុំ​ទន់​រអិល ក្រឡាច់។ល។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា បញ្ហា​គីស​បបូរ​មាត់​អាច​កើត​ឡើង​វិញ​បាន​ក្រោយ​ព្យាបាល​រួច ក្នុង​ករណី​ដែល​អ្នក​ជំងឺ ខាំ​បបូរ​មាត់​កន្លែង​ដដែល ឬ​ការ​ព្យាបាល​មិន​យក​ដុំ​សាច់ និង​ក្រពេញ​ទឹក​មាត់​នៅ​ជុំ​វិញ​គីស​នោះ​ចេញ​អស់។ ចំពោះ​បញ្ហា​គីស​នៅ​លើ​បបូរ​មាត់​នេះ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ ដោយ​ការ​លេប​ថ្នាំ​បាន​ដែរ។ ដូច​នេះ ប្រសិន​បើ​នៅ​ក្នុង​មាត់​មាន​បញ្ហា​ដំបៅ ឬ​មាន​ជំងឺ​មាត់​ធ្មេញ​កើត​ឡើង គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ជាមួយ​ទន្ត​បណ្ឌិត​មាន​ជំនាញ​ច្បាស់​លាស់ ដើម្បី​​ព្យាបាល​មាន​ប្រសិទ្ធភាព។


ស្បែក

ជឿអត់ ​ស្បែកមនុស្សស្រីនៅអាស៊ីងាយនឹងជាំ ឬប្រែពណ៌? គួរ​ដោះស្រាយបែបណា?

​ស្រីៗគ្នា​យើង​​ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស្រីៗ​នៅ​អាស៊ី​ងាយ​នឹងជាំមុខ​​(melasma) ​ជាង​ស្រីៗនៅតំបន់​ផ្សេងៗ​ទៀតនៅ​លើ​​ពិភព​លោក? អត្ថបទខាង​ក្រោម​នេះ​នឹង​ឆ្លើយសំណួរនេះ ព្រម​ទាំង​ផ្តល់ការ​ណែនាំខ្លះ​ឲ្យយើង​ដឹង​អំពី​វិធី​ទប់ទល់​នឹង​ការឡើង​ជាតិពណ៌លើស្បែក​នេះ​ (hyperpigmentation)។ ១– ស្ថានភាពនៃការឡើង​ជាតិពណ៌លើស្បែក (hyperpigmentation) របស់​ប្រជាជនអាស៊ី ស្បែកប្រជាជន​​អាស៊ី​ជា​ទូទៅងាយ​នឹង​មាន​បញ្ហា​។ ថ្វី​បើ​ស្បែកអ្នក​នៅ​អាស៊ីមាន​ត្រូវ​គេ​គិត​ថា​មាន​លក្ខណៈរឹងមាំ​ជាង​ប្រ​ជា​ជន​នៅ​ទ្វីប​ផ្សេង​ ប៉ុន្តែវាក៏​ងាយនឹងមានស្លាកស្នាម និង​ងាយនឹងធ្វើឲ្យមាន​ការឡើង​ជាតិពណ៌លើស្បែក​​។ ដូច្នេះ ការឡើង​ជាតិពណ៌លើស្បែក​​គឺ​ជាជំងឺ​ទូទៅ​មួយ​សំរាប់ស្រីៗ​អាស៊ី។ នេះ​ជាមូលហេតុ​មួយ​ដែលយើង​​តែង​តែ​រក​​ឃើញ​​ថា​​មាន​​គ្រឿង​​ផ្សំសំរាប់​ធ្វើ​ឲ្យស្បែក​ភ្លឺរលោង​ជា​ច្រើន​នៅក្នុងគ្រឿងសំអាងសម្រាប់​អ្នក​រស់​នៅតំបន់អាស៊ី។ មុខ​នឹងប្រែ​ជាពណ៌ត្នោត ឬមាន​ពណ៌​ត្នោតនៅថ្ពាល់ ចង្កា ឬ​ថ្ងាសជាដើម។ នេះ​មានន័យថាយើង​កំពុង​មាន​​ការ​​ឡើង​ជាតិ​ពណ៌​។ សារធាតុ​ពណ៌​លើស្បែក​ច្រើន​កើត​មាន​ចំពោះ​ស្ត្រីមាន​ផ្ទៃពោះ ឬទើប​សម្រាល​កូន​រួច​។ អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​ ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន? ២– ហេតុអ្វីបានជាស្ត្រីអាស៊ីជាច្រើនមានការឡើង​ជាតិពណ៌លើស្បែក​ ​​ការសិក្សា​មួយចំនួន​បាន​លើកឡើងថា មូល​ហេតុ​ដែល​ស្ត្រី​នៅ​អាស៊ី​ជា​ច្រើនឡើង​ជាំ​លើស្បែក​គឺបណ្តាល​មក​ពី​ការ​ផលិតជាតិ​មេឡា​នីន​។ មេឡានីន​គឺ​ជាសារ​ធាតុ​ពណ៌​ស្បែក​ធម្មជាតិ​ដែល​មាន​នាទីការពារ​ស្បែក​ពីផល​ប៉ះពាល់​នៃ​កាំរស្មី​យូវី​ (UV) ។ នៅ​ពេល​ដែល​រាងកាយ​ផលិតជាតិ​មេឡានីន​ច្រើន នោះ​យើង​នឹងមានស្បែក​ខ្មៅ​ស្រអាប់។ នៅពេល​ដែល​ការ​ផលិតមេឡានីន​ត្រូវ​បាន​កើនឡើង​ (ដោយសារអតុល្យភាពអ័រម៉ូន) នោះ​ការ​ឡើង​ជាំ​នឹងលេច​ឡើង​។ ម៉្យាង​វិញ​ទៀត​ជាមួយ​នឹង​អាកាស​ធាតុ​នៅអាស៊ី​ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​យើង​ងាយ​នឹង​មាន​បញ្ហា​ជាមួយ​នឹង​សារ​ធាតុពណ៌​ដូច​ជាការ​ឡើង​ជាំ ​ឬ ​ការឡើង​​ជាតិ​ពណ៌​លើស្បែក​​​ផង​ដែរ​។ ៣– ការព្យាបាលសារធាតុពណ៌លើស្បែក? បច្ចុប្បន្ន​នេះ​មិន​មាន​ការព្យា​បាល​សម្រាប់បញ្ហា​ជាំមុខ (melasma) ទេ តែ​យើង​អាចកាត់​បន្ថយ​រោគ​សញ្ញា​បាន​ដោយ​អនុវត្តតាម​ដំណោះ​ស្រាយ​ដូចខាង​ក្រោម​៖ – ប្រើ hydroquinone, tretinoin និង corticosteroid ៖ ការប្រើសារធាតុទាំងនេះលើស្បែកអាចជួយឲ្យស្បែក​យើង​ភ្លឺរលោងបាន។ – ថ្នាំផ្សេងទៀត៖​ ការប្រើថ្នាំដើម្បីជួយឲ្យស្បែក​ភ្លឺ​មាន​ដូច​ជាអាស៊ីត​ azelaic​ ឬអាស៊ីត​ kojic ។ ​អាស៊ីត […]


ជំងឺមុន

មុនខ្នងបង្កពីអ្វី? គួរធ្វើម៉េចខ្លះអាចសម្រាលបញ្ហានេះបាន?

មុន​គឺ​ជា​បញ្ហា​ស្បែក​មួយ​ដែល​យើង​គ្រប់គ្នា​ចង់​គេច​ឲ្យ​ផុត។ បញ្ហា​មុន​គឺ​អាច​កើត​នៅស្ទើរ​​គ្រប់​វ័យ និង​​បង្កដោយសារ​មូលហេតុ​ផ្សេងៗ​រួមទាំង​អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​រួមទាំង​ខ្នង​ផង​ដែរ។ តើមុនខ្នងបង្កមកពីអ្វី? រាងកាយ​យើង​ផលិត​ខ្លាញ់​ឈ្មោះ សេបូម (Sebum) ។ ខ្លាញ់​នេះ​ផលិត​នៅ​ក្រពេញ​ខ្លាញ់​ ហើយ​បញ្ជូន​ទៅ​កាន់​ឫស​រោម​ដើម្បី​បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក។ មុន​កើត​មាន​នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ និង​កោសិកា​ងាប់​ច្រើន​ផ្តុំ​គ្នា​ ហើយការ​ផ្តុំ​នេះ​បាន​បង្ក​ឲ្យ​ស្ទះ​រន្ធញើស និង​មាន​បាក់តេរី។ មុន​ក៏​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​ទៀត​ដែរ​ដូចជា៖ កត្តា​ហ្សេន៖ នៅពេល​សមាជិក​គ្រួសារ​មាន​បញ្ហា​មុន ថ្នាំ៖ មុន​អាច​កើត​មាន​ដោយសារ​ប៉ះពាល់​ពី​ការ​ប្រើ​ថ្នាំ​ដូចជា​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត​ជាដើម។ អ័រម៉ូន៖ នៅ​ពេល​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​វ័យ​ជំទង់​។ សម្រាប់​ស្ត្រី​ដែល​ពេញវ័យ​ និង​មាន​បញ្ហា​មុន​អាច​បង្ក​មក​ពី​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​រដូវ ឬ​ពពោះ។ ញើស៖ ជាពិសេស​ពេល​បែក​ញើស និង​ពាក់​អាវ​រឹប​ ស្ត្រេស៖ ស្ត្រេស​ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​មុន​ដោយ​ប្រយោល អត្ថបទពាក់ព័ន្ធ: ជួបបញ្ហារមាស់ស្បែកសាក ៤ វិធីនេះជួយបន្ថយអាការៈបាន​ ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន? វិធី​ព្យាបាល​មុន​ខ្នង ក្នុង​ករណី​មួយ​ចំនួន យើង​អាច​កម្ចាត់​មុន​ខ្នង​បាន​ដោយ​ផ្លាស់ប្តូរ​របៀបរបបការ​រស់នៅ​ និង​អនុវត្ត​វិធី​ថែទាំមួយ​ចំនួន​នៅ​ផ្ទះ។ ១. ងូតទឹក​ក្រោយ​ហាត់ប្រាណ ការ​ទុក​ឲ្យ​ញើស និង​ធូលី​ជាប់​នឹង​ស្បែក​យូរ​ក្រោយ​ពី​ហាត់ប្រាណ​អាច​ជា​មូល​ហេតុ​មួយ​ដែល​បង្ក​ឲ្យ​មាន​មុន​ខ្នង។ ដូចនេះ​យើង​គួរ​ងូតទឹក​ភ្លាមៗ​​ក្រោយ​ហាត់ប្រាណ និង​បោក​សម្អាត​សម្លៀកបំពាក់​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់។ ២. ខាត់ស្បែក ការ​ប្រើ​ប្រដាប់​ខាត់​ស្បែក​ដែល​មាន​អាស៊ីដ​សាលីស៊ីលិក (Salicylic acid) អាច​ជួយ​កម្ចាត់​នូវ​ធូលីដី និង​ខ្លាញ់​ចេញ​ពី​ស្បែក​ដែល​អាច​​ជួយ​បន្ថយ​បរិមាណ​កោសិកា​ងាប់​ស្ទះ​នៅ​រន្ធ​ញើស។ ៣. ចង​សក់​ សម្រាប់​ស្រីៗ​យើង​វិញ សក់​វែង​អាច​បន្ថែម​ជាតិ​ខ្លាញ់ និង​ធូលី​ទៅ​លើ​ស្បែក​នៅ​ខ្នង និង​បង្ក​ឲ្យ​មាន​មុន។ ការ​កក់​សក់​ជា​ប្រចាំ និង​​ចង​សក់​ឡើង​ពេល​ហាត់ប្រាណ​ក៏​អាច​ជួយ​បន្ថយ​បញ្ហា​មុន​ខ្នង​ដែរ។ ម៉្យាងទៀត សាប៊ូ​កក់​សក់ និង​សាប៊ូ​បន្ទន់​សក់​ក៏​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បង្ក​បញ្ហា​មុន​ដែរ។ ៤. របប​អាហារ​ របប​អាហារ​មិន​ល្អ​អាច​ប៉ះពាល់​ដល់​រាងកាយ​បាន។ ប្រសិន​ជា​យើង​ងាយ​ឡើង​មុន អាហារ​មួយ​ចំនួន​អាច​ជា​មូលហេតុ​បង្ក។ ការ​សិក្សា​បាន​បង្ហាញ​ថា​អាហារ​ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​លឿន​អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់តែ​ធ្ងន់ធ្ងរ។ អាហារ​ទាំង​នោះ​មាន​នំប៉័ង បាយ […]


បញ្ហាស្បែកផ្សេងទៀត

ពន្លឺថ្ងៃមាន​ទាំងគុណសម្បត្តិ និង​គុណវិប្បត្តិដល់សុខភាពស្បែក ត្រូវ​ចេះការពារឲ្យបានល្អ

កាំរស្មីអ៊ុលត្រាវីយ៉ូឡេ (UV)​ ដែលបញ្ចេញដោយព្រះអាទិត្យត្រូវបានគេដឹងថាជាមូលហេតុចម្បងដែលនាំឲ្យមនុស្ស​យើង​មានជំងឺមហារីកស្បែក។ តែទោះជាយ៉ាងនេះក្ដី ការនៅក្រោមពន្លឺព្រះអាទិត្យគឺជារឿងសំខាន់ដែលត្រូវធ្វើ ដើម្បីឲ្យរាងកាយផលិតវិតាមីន D ដែលជាវីតាមីនសំខាន់ការពារសរីរាង្គខាងក្នុងខ្លួនពីជំងឺមហារីក និងការពារពីជំងឺមួយចំនួនផ្សេងទៀត។ ដោយសារតែបែបនេះហើយ តើយើងគួរកាត់បន្ថយ ឬគួរតែបង្កើនការនៅក្រោមពន្លឺថ្ងៃ? ដើម្បីធ្វើការសម្រេចចិត្តនេះឲ្យ​បានត្រឹមត្រូវ យើង​គួរតែដឹងពី​គុណប្រយោជន៍ និងគុណវិបត្តិរបស់ពន្លឺ​ថ្ងៃ​ជាមុន​សិន។ ១- គុណប្រយោជន៍ការនៅក្រោមពន្លឺថ្ងៃ ការនៅក្រោមពន្លឺថ្ងៃ អាចជួយឲ្យ​រាងកាយរបស់យើងផលិតវីតាមីន D ដែលក្នុងអាហារ​ធម្មជាតិតិចណាសដែលមានវីតាមីននេះ។ វិតាមីន D អាចឃើញមាននៅក្នុងសាច់ត្រីដែលមានខ្លាញ់ច្រើន ដូចជាត្រីសាល់ម៉ុន និងធុណា ក៏ដូចជាខ្លាញ់ថ្លើមត្រីជាដើម។ វីតាមីន D ក៏មាន​កម្រិត​តិចតួចនៅក្នុង ថ្លើមគោ ឈីស និងផ្នែកលឿងរបស់ស៊ុត ហើយផ្សិតក៏ផ្ដល់វីតាមីន D ក្នុងកម្រិតតិចតួចដូចគ្នា។ វីតាមីននេះ ជំនួយក្នុងការស្រូបយកជាតិកាល់ស្យូម និងផូស្វាត ដែលជាសារធាតុសំខាន់សម្រាប់ឲ្យ​ឆ្អឹង ធ្មេញ និងសាច់ដុំ មានសុខភាពល្អ។ ការដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់ អាចការពារយើង​ពីជំងឺមួយចំនួនរួមមាន ជំងឺមហារីក ជំងឺបេះដូង និងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង។ ក្នុងការសិក្សារមួយកាលពីឆ្នាំ ២០១៤ លើអ្នកជំងឺមហារីកសុដន់ ដែលទទួលបានកម្រិតវីតាមីន D ក្នុងបរិមាណខ្ពស់ (ច្រើនជាង ៣២ […]


ជំងឺមុន

កើតមុនលើដងខ្លួន សាកវិធីនេះ អាចជួយ​បាន

មុន​ គឺជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ ប៉ុន្តែ​ មុន​ដែល​បង្ក​ដោយ​កត្តា​ខាង​ក្រៅ​រាងកាយ​ ងាយស្រួល​ព្យាបាល​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​មូលហេតុ​បង្ក​ពី​ខាង​ក្រៅ ​មុន​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ១. មុន​នៅ​ខ្នង និង​ស្មា មុន​ខ្នង​អាច​បង្ក​ដោយសារ​ខ្សែ​កាតាប ឬ​ពាក់​អាវ​រឹបៗ។ ប្រសិនបើយើង​មាន​មុន​ក្រហម​តូចៗ នេះ​អាច​ជា​ប្រតិកម្ម​ជាមួយ​នឹង​សាប៊ូ។ ការ​ញ៉ាំ​អាហារ​បំពង ឬ​មាន​ខ្លាញ់​ច្រើន ​ក៏​ជា​មូលហេតុ​បង្ក​មុន​ដែរ។ យើង​អាច​ព្យាបាល​មុន​ដែល​បង្ក​ដោយ​មូលហេតុ​ខាង​លើ​ដោយ​ងូត ទឹកមាន​លាយ​​អំបិលខ្លះៗ ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ២. មុន​នៅ​ទ្រូង មុន​នៅ​ទ្រូង​អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន ឬ​អាច​មក​ពី​យើង​ផឹក​ពពួក​ទឹកក្រូច ញ៉ាំគ្រឿងទេស និង​គ្រឿង​សមុទ្រ។ យើង​អាច​ប្រើ Baking soda សម្រាប់​បញ្ហា​មុន​នេះ​ ដោយ​គ្រាន់​តែ​លាយ Baking soda ជាមួយ​នឹង​ទឹក ​រួច​យក​មក​ម៉ាស្សា​នៅ​ទ្រូង និង​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ៣. មុន​នៅ​ក មុន​នៅ​ក​ អាច​មក​ពី​អាលែកហ្សី​ជាមួយ​នឹង​សាប៊ូ​កក់​សក់ ឬ​ផលិតផល​ថែរក្សា​សក់​ផ្សេងៗ ហើយ​ក៏​មក​ពី​ញ៉ាំ​អាហារ​ជាតិ​ផ្អែម​ច្រើន។ យើង​អាច​កម្ចាត់​មុន​នៅ​ក​បាន​ ដោយ​យក​សំឡី​ជ្រលក់​ទឹក​ក្រូចឆ្មារ​ជូត​នឹង​ក ទុក​ចោល ​១០ ​នាទី ​រួច​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ៤. មុន​នៅ​ដៃ មុន​នៅ​ដៃ​ អាច​មក​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ អាលែកហ្សី​ជាមួយ​សាប៊ូ​បោក​ខោអាវ និង​ថ្នាំ​អង់ទីប្យូទិច (ថ្នាំផ្សះ)​។ ប្រសិនជា​យើង​ឧស្សាហ៍​ទៅ​ហែលទឹក សូណា ឬ​កន្លែង​ហាត់ប្រាណ​ យើង​អាច​មាន​មុន​ដោយសារ​ការ​ឆ្លង​ផ្សិត។ យ៉ាង​ណា​មិញ បើ​សិន​មុន​បង្ក​ដោយ​អាលែកហ្សី​ យើង​អាច​ប្រើ​ដំឡូង​បារាំង​កម្ចាត់​បាន​ដោយ​កាត់​ដំឡូងបារាំង​ជា​ពីរ​ រួច​យក​មក​ត្រដុស​នៅ​កន្លែង​​មាន​មុន […]


ស្បែក

ជួបបញ្ហាស្បែកមុខស្ងួត គ្នាយើងគួរដឹង​ចំណុចទាំងនេះ

គ្នាយើង​មួយ​ចំនួន​អាច​នឹងមាន​ជួប​បញ្ហា​ស្បែក​មុខ​ស្ងួត។ ប្រសិនជា​ស្បែក​មុខ​ស្ងួត អាច​នឹង​របក ឬ​រមាស់ និង​ពេលខ្លះ​បង្ក​ការ​ឈឺចាប់​ទៀត​ផង។ យើង​អាច​កាត់បន្ថយបញ្ហា​​ស្បែក​ស្ងួត​ដោយ​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការ​ថែទាំ​ស្បែក​របស់​យើងបាន​។ ១. ទម្លាប់​ងូតទឹក សម្រាប់គ្នា​យើង​ចូល​ចិត្ត​ងូត​ទឹក​ក្ដៅ គួរបន្ថយ​សីតុណ្ហភាព​ឲ្យ​នៅទាបជាង​ធម្មតាបន្តិច​វិញឬឲ្យនៅ​ក្ដៅ​ឧណ្ហៗ​ ព្រោះ​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជាង​ធម្មតា ​ដោយ​ទឹកក្ដៅអាច​​កម្ចាត់​នូវ​ជាតិ​ខ្លាញ់​ធម្មជាតិ​នៅ​ស្បែក។ ម៉្យាងទៀត ការ​ងូត​ទឹក​លឿន​ត្រឹម​៥​ទៅ​១០​នាទី​ក៏​មាន​ប្រយោជន៍​ដល់​ស្បែក​ស្ងួត​ដែរ។ ២. លាង​សម្អាត​មុខ​ថ្នមៗ នៅ​ពេល​ជ្រើស​រើស​​ផលិតផល​សម្អាត​មុខ យើង​គួរ​ចៀសវាង​ផលិតផល​ណា​ដែល​មាន​ផ្ទុក​សារធាតុ​ខ្លាំងៗ​ដូចជា​អាល់កុល retinoid ឬ​ alpha hydroxy acids (AHA)។ សារធាតុ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​បង្ក​ការ​រលាក​ជាដើម។ ក្រៅ​ពី​ចៀសវាង​សារធាតុ​ទាំង​នេះ​ នៅ​ពេល​ប្រើប្រាស់​ផលិតផល​សម្អាត​មុខ​គួរ​លាប​លើ​មុខ​ថ្នមៗ និង​កុំ​ត្រដុស​ខ្លាំងៗ។ សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត​គួរ​លាង​សម្អាត​មុខ​តែ​ម្ដង​បាន​ហើយ​ក្នុង​មួយ​​​ថ្ងៃគឺ​លាង​​សម្អាត​នៅ​ពេល​យប់​។ ម៉្យាងទៀត កុំ​ខាត់​ស្បែក​មុខ​រាល់ថ្ងៃ គួរ​ធ្វើ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​វិញ។ ៣. ប្រើប្រាស់​ទឹក​ផ្តល់​សំណើម (Moisturizer) គ្នាយើង​គួរ​ប្រើប្រាស់​ទឹក​ផ្ដល់​សំណើម​ជា​ប្រចាំ​ ជាពិសេស​ក្រោយ​ពី​ងូត​ទឹក​ហើយ។ ទឹក​ផ្ដល់​សំណើម​គួរ​តែ​មិនមាន​ក្លិន​ក្រអូប និង​អាល់កុល​ព្រោះ​សារធាតុ​ពីរ​នេះ​អាច​បង្ក​ការ​រលាក។ យើង​អាច​ជ្រើសរើស​ទឹក​ផ្ដល់​សំណើម​ប្រភេទ​ប្រេង​ដែល​ជួយ​រក្សា​សំណើម​នៅ​ស្បែក។ សម្រាប់គ្នា​យើង​មាន​បញ្ហា​ប្រេះ​បបូរមាត់​គួរ​ប្រើ​ក្រែម​រលោង​ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​នេះ។ ៤. ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម (Humidifier) ការ​ប្រើ​ឧបករណ៍​រក្សា​តុល្យភាព​សំណើម​ក្នុង​បន្ទប់​អាច​ជួយ​ផ្ដល់​សំណើម​ក្នុង​ខ្យល់​ និង​បង្ការ​មិន​ឲ្យ​ស្បែក​ស្ងួត។ យ៉ាងណាមិញ​​យើង​ក៏​គួរ​សម្អាត​ឧបករណ៍​ឲ្យ​បាន​ញឹកញាប់​ចៀសវាង​មាន​បាក់តេរី​ច្រើន​ក្នុង​ឧបករណ៍​នោះ។


ស្បែក

ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

គ្នា​យើង​ជា​សុភាព​នារី ពិសេស​អ្នក​​ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ច្រើន ក៏​នៅ​តែ​ប្រាថ្នា​ចង់​បាន​ឱ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន​ស្អាត ទាំង​ម្រាម​ដៃ និង​ប្រអប់​ដៃ ឱ្យ​​មាន​ភាព​ទាក់​ទាញ​។ ដើម្បីបាន​ប្រអប់ដៃ​ស្រឡូន​បែបនេះ​អ្នកជំនាញ​​ផ្នែក​សម្ផស្ស​ផ្ដល់​ជា​គន្លឹះ​ខ្លះ​ៗ ​ដូច​ខាង​ក្រោម​៖ ១. ការ​ឧស្សាហ៍​លាង​ដៃ​ ការ​លាង​ដៃ​​​ញឹក​ញាប់ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ស្បែក​ដៃ​យើង​ស្អាត មានអនាម័យ​​ ​ជួយ​បង្ការ​យើង​ពី​មេរោគ​ និង​បង្ក​ជំងឺ​ផ្សេង​ៗ​ទៀត​។ យើង​​អាច​លាង​ដៃ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ជម្រើស​ល្អ ដែល​ផ្ទុយ​ពី​ទឹក​​ត្រជាក់​ពេក​ នាំ​ឱ្យ​​ខូច​ស្បែក​ទៅ​វិញ​។ ២. ជ្រើស​រើស​សាប៊ូ​លាង​ដៃឱ្យ​បាន​ត្រឹម​ត្រូវ​ ស្រីៗ​យើង​គួរ​ចេះ​ជ្រើស​រើស​ និង​ប្រើ​សាប៊ូ​សម្រាប់​លាង​ដៃ​ដែល​មាន​សារធាតុ​គីមី​ស្រាល​ៗ ផ្សំ​ពី​ជ័រ​ ឬ​តែ​ធម្មជាតិ ឬ​​មាន​ក្លិន​ឈើ ដែល​ល្អ​សម​ស្រប​សម្រាប់​សម្អាត​ដៃ។ អត្ថបទ​ពាក់ព័ន្ធ៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ ៣. ការ​ប្រើ​ឡេ​លាប​ផ្តល់​សំណែម​ដល់​ស្បែក​ដៃ បន្ទាប់​ពី​ងូត​ទឹក​រួច យើង​ក៏​អាច​ប្រើ​ប្រាស់ ឡេ​លាប​ដែល​ជួយ​រក្សា​សំណើម និង​ធ្វើ​ឱ្យ​ស្បែក​ដៃ​មាន​ភាព​ស្រស់​ស្អាត​។ ស្រីៗ​យើង​គប្បី​ប្រើ​ឡេ​លាប​ដែល​ស័ក្តិសម​​នឹងស្បែក​យើង​។ ៤. ប្រើ​ប្រេង​ធម្មជាតិ ឬ​ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​សមាស​ធាតុ​ប្រឆាំង​មេរោគ ដែល​ជួយ​សម្អាត​ដៃ​បាន​ស្អាត។ យើង​អាច​ប្រើ​ទឹក​ឃ្មុំ​ ម្តង​ក្នុង​មួយ​សប្តាហ៍​ ដោយ​លាប​ថ្នម​ៗ​លើ​ដៃ​ និង​ទុក​ចោល​រយៈ​ពេល​ ៥-១០​នាទី រួច​លាង​ជម្រះ​ នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ម្យ៉ាង​ទៀត​ គ្នា​យើង​ក៏​អាច​ប្រើ​ប្រេង​អូលីវ​​មក​ត្រាំ​ដៃ​រយៈ​ពេល​៥​នាទី ដែល​​ជួយ​ឱ្យ​​ស្បែក​ដៃ និង​ក្រចក ស្អាត​ និង​​មាន​​សំណើម​។ ៥. សម្អាត​ប្រអប់​ដៃ សម្រាប់​​​គ្នា​យើង ចង់​​ឱ្យ​ស្បែក​ដៃ​​ភ្លឺ​រលោង​បន្ថែម គឺ​អាច​យក​ក្រូច​ឆ្មារ​មក​ដុស​ស្បែក​ដៃ […]


ស្បែក

គន្លឹះ ៥ យ៉ាងថែរក្សាស្បែកឲ្យមានសំណើមពេលប្រើម៉ាស៊ីនត្រជាក់

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺផ្ដល់​នូវ​ផាសុកភាព​ក្នុងរដូវក្តៅ ប៉ុន្តែគ្នា​យើង​ដឹងទេ​ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងត្រជាក់យូរអាចបណ្តាលឲ្យស្បែកស្ងួត និងបាត់បង់ជាតិទឹក។ នៅពេលដែលភាគរយនៃជាតិទឹកក្នុងខ្លួនយើង​មានការថយចុះ និងមានការហួតទឹកចេញពីស្បែកវិញ​ នោះយើង​​អាចនឹងមានអារម្មណ៍ថាស្បែកឡើង​តឹង ស្បែកមើលទៅជ្រួញ ឬរបក ស្បែកឡើងក្រហម មានស្នាមឆ្នូត ឬស្នាមជ្រីវជ្រួញ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរនឹងមានស្នាមប្រេះជ្រៅ ហើយក៏អាចវិវត្តឲ្យហូរ​ឈាម​បាន​ថែមទៀត។ ខាងក្រោមនេះជាជំរើសល្អៗចំនួន ៥ សម្រាប់គ្នា​យើង​ដើម្បីជួយឲ្យស្បែកមានភាពស្រស់ស្អាត និងគួរឲ្យស្រឡាញ់ពេលកំពុង​ប្រើ​ម៉ាស៊ីនត្រជាក់​។ ១-រក្សាសំណើម​ក្នុង​បរិយាកាស នៅពេលបើកម៉ាស៊ីនត្រជាក់យើង​អាចមានអារម្មណ៍រីករាយ ប៉ុន្តែក៏អាចហួតយកជាតិទឹកពីក្នុងខ្លួនយើង​តាមស្បែកផងដែរ។ សីតុណ្ហភាពដែលត្រជាក់ពេកគឺមិនមាន​ផល​ល្អសម្រាប់ស្បែកនោះទេ ដូច្នេះយើង​អាចតំឡើង​ម៉ាស៊ីន​សំណើម​ដើម្បី​ជួយ​ឲ្យ​បន្ទប់​មាន​សំណើម​នៅពេលដែលយើង​កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់។ ម៉ាស៊ីនផ្តល់​សំណើមជួយឲ្យមានតុល្យភាពសំណើមនៃខ្យល់នៅកន្លែលរបស់យើង​។ ម៉ាស៊ីនសំណើមមាន​ប្រភេទ​ផ្សេងៗ​គ្នា​ដែល​យើ​ង​អាច​​រក​​ទិញ​​បាន​​ពី​ហាង​លក់​ម៉ាស៊ីន​ត្រជាក់។​ យើង​​អាច​ប្រើដោយដាក់ទឹកតែមួយមុខ ឬបញ្ចូលជាមួយប្រេងសំខាន់ៗមួយចំនួនតាមការជ្រើសរើសបាន​។ អត្ថបទពាក់ព័ន្ធ: សាប៊ូលាងមុខមិនមែនចេះតែទិញប្រើទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវស្បែកមុខយើង​ដែរ អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត ២-រក្សាជាតិទឹក ជាធម្មតា​យើង​ត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។ រាងកាយដែលមានជាតិទឹកគ្រាប់​គ្រាន់​មិន​ត្រឹម​តែ​ល្អសម្រាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ការលូតលាស់នៃកោសិកាក្នុងរាងកាយទៀតផងដែរ។ បរិមាណដែលល្អនៃការផឹកទឹកគឺ ៨ កែវក្នុងមួយថ្ងៃ ឬនៅពេលដែលយើង​មានអារម្មណ៍ស្រេក​ទឹកក៏ដូចជានៅ​ពេល​ដែលដឹងថារាងកាយកំពុងមានការបាត់បង់ជាតិទឹកច្រើនដូចជាបែកញើស ឬនោមជាដើម។ ៣-គ្រប់គ្រងជាតិសំណើម មធ្យោបាយដ៏ល្អមួយទៀតដើម្បីការពារភាពស្ងួតពេលកំពុងប្រើម៉ាស៊ីនត្រជាក់គឺដោយប្រើសារជាតិផ្តល់សំណើម។ យើងមិនអាចបិទម៉ាស៊ីនត្រជាក់នៅកន្លែង ឬបន្ទប់ដែលគ្មានលំហូរខ្យល់ដូចជាបង្អួច និងយ៉រទេ ដោយសារតែយើង​អាចនឹងមានអារម្មណ៍មិនស្រួលជាមួយនឹងការកើននៃសីតុណ្ហភាពដែលយើងនៅ។ ជាតិសំណើមជាជម្រើស​ដ៏ល្អ និងជាវិធីងាយមួយដើម្បីជួយឲ្យស្បែកមានសំណើម​ក៏ដូចជាការពារស្បែកពីភាពជ្រីវជ្រួញមុនអាយុ ឬសញ្ញានៃភាពចាស់ដែលកើតឡើងដោយសារការស្ងួត​ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់។​ ៤- បើកបង្អួចឲ្យបានញឹកញាប់ បន្ទប់ដែលមានម៉ាស៊ីនត្រជាក់កម្របើកបង្អួចហើយមនុស្សតែងតែគិតថាមិនចាំបាច់ក្នុងការបើកបង្អួចទេលុះត្រាតែចាំបាច់។ ទាំងនេះគឺជាការសន្និដ្ឋានដែលមិនត្រឹមត្រូវ។ ការបើកបង្អួចអាចនាំយកខ្យល់ល្អពីខាងក្រៅជួយធ្វើឲ្យបន្ទប់មានសំណើម។ យើងអាចបើកបង្អួចនៅពេលចេញទៅក្រៅហើយបិទបង្អួចវិញនៅពេលយើង​មក​វិញ និង​ត្រូវបើកម៉ាស៊ីនត្រជាក់។ កម្រិតសំណើមល្អនៅក្នុងបន្ទប់អាចជួយការពារស្បែកយើង​ពីការខ្វះជាតិទឹកបាន។ ៥- រៀបចំធុងទឹក មនុស្សយើង​ជា​ច្រើន​មិនចាប់អារម្មព៍​ពីផលប៉ះពាល់​នៃម៉ាស៊ីនត្រជាក់ដែលអាចស្រូបយកសំណើមចេញពីកន្លែងផ្សេងៗ និងពីរាងកាយរបស់យើងផងដែរ។ ដើម្បីជាជំនួយយើង​អាចដាក់ធុងទឹក​នៅក្រោមម៉ាស៊ីនត្រជាក់ដើម្បីឲ្យទឹកហួតទៅម៉ាស៊ីនត្រជាក់ពេល​កំពុង​ដំណើរការ​។ វិធីនេះអាចជួយយើង​ក្នុងការការពារកុំឲ្យស្បែកស្ងួត ដោយសារម៉ាស៊ីនត្រជាក់នឹងបឺតយកជាតិទឹកចេញពីធុងទឹកជំនួស​ស្បែករបស់យើង​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ