សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

តិចនិក ៥ យ៉ាង​ ជួយ​សង្គ្រោះស្បែកពីការរលាកដោយកម្ដៅព្រះអាទិត្យ​

គ្នា​យើង​មួយ​ចំនួន​ពិត​ជា​ធ្លាប់​ជួប​​បញ្ហា​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ហើយ។ ស្បែក​របស់​យើង​អាច​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​​បើ​សិនជា​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​ពេក និងមិន​បាន​ការពារ​ត្រឹម​ត្រូវ។ យ៉ាងណា​យើង​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ការ​រលាក​នេះ​បាន​ដែរ បើ​យើង​បាន​ដឹង​ពី​បញ្ហា​ទាន់​ពេល។ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​គ្នា​យើង​អាច​សាក​អនុវត្ត​បាន​បើ​មាន​បញ្ហា​នេះ​៖ ១. ងូតទឹក​​ត្រជាក់​ ​យើង​អាច​ងូត​ទឹក​​ត្រជាក់​​​ញឹកញាប់​បន្តិច​ដើម្បី​បន្ថយ​អាការៈ​ឈឺ​ចាប់​នៅ​លើ​ស្បែក​ដែល​រលាក។ ពេល​យើង​ងូត​ទឹក​រួច​ហើយ ត្រូវ​ប្រើ​កន្សែង​ជូត​​ខ្លួន​ថ្នមៗ តែ​ត្រូវ​ធ្វើ​ម៉េច​រក្សា​សំណើម​ទឹក​ឲ្យ​មាន​នៅ​លើ​ស្បែក​ខ្លះ​។​ ក្រោយ​ពី​ងូត​ទឹក​យើង​អាច​ប្រើ​ក្រែ​ម​ផ្ដល់​សំណើម​ដល់​ស្បែក​បន្ថែម​ទៀត ដែល​ការ​ធ្វើ​ដូច​នេះ​ជួយ​ការ​ពារ​កុំ​ឲ្យ​ស្បែក​យើង​ស្ងួត។ ២. ប្រើ​ក្រែម​ផ្ដល់​​សំណើម​ដល់​ស្បែក​ ​យើង​គួរ​ជ្រើស​រើស​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​មាន​ផ្ទុក​ប្រទាល​កន្ទុយ​ក្រពើ ឬ​សណ្ដែក ព្រោះថា​សារ​ធាតុ​នេះ​អាច​ជួយ​បន្ថយ​អាការៈ​រលាក​ស្បែក​ដោយ​កម្ដៅ​ព្រះអាទិត្យបាន។​ បើ​យើង​មាន​រលាក​នៅ​កន្លែង​ណាមួយ​លើ​ស្បែក យើង​អាច​លាបក្រែម​ប្រភេទ​ hydrocortisone cream ដែល​មាន​អាច​រក​ទិញ​បាន​នៅ​លើ​ទីផ្សារ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។ ៣. ផឹកទឹក​ឲ្យ​បាន​ច្រើន ពេល​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​ជាតិ​ទឹក​នឹង​ប្រមូល​ទៅ​នៅ​ស្បែក​ច្រើន ជាង​កន្លែង​ផ្សេង​នៃ​រាង​កាយ​។ ដូច​នេះ​បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​​ច្រើន​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ៤. ពិនិត្យ​មើល​ក្រែង​មាន​ពងលើស្បែក បើ​យើង​ឃើញ​ថា​មាន​ពង​នៅ​លើ​ស្បែកកុំ​ជោះ​ពង​ទាំងនោះ ត្រូវ​ទុក​ឲ្យ​ជា​សះ​ដោយ​ខ្លួនឯង។ ការ​មាន​ពង​លើ​ស្បែក​បែប​នេះ​ គឺ​យើង​មាន​ការ​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​កម្រិតពីរ​ហើយ។ ពង​នៅ​លើ​ស្បែក​លេច​ឡើ​ង​ដើម្បី​ជួយ​ឲ្យ​ស្បែក​ជាសះ និង​ការ​ពារ​ការ​ឆ្លង​រោគ។ ៥. យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក​ក្រោយ​ជាសះ​ស្បើយ ​ក្រោយ​បាន​ជា​សះពី​ការរលាក​នេះ​ហើយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក​បន្ថែម​ទៀត។ យើង​ត្រូវ​ស្លៀក​ពាក់​ជិតៗ​ពេល​យើង​ចេញ​ក្រៅ​ផ្ទះ។


ស្បែក

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ

ស្បែក​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​រាង​កាយ​យើងពី​ការ​ឆ្លង​រោគ​ផ្សេងៗ​ទេ ប៉ុន្តែ​ស្បែក​ក៏​ដើរ​តួរ​ជា​អ្នក​ផ្ដល់​សម្រស់​ឲ្យ​យើង​ទៀត​ផង។​ គ្នា​យើង​ដឹង​ទេ សម្រស់​​ស្បែក​របស់​យើង​អាច​នៅ​ក្មេង​ជាង​វ័យ ឬ​ភ្លឺ​រលោង​បាន​យូរ​ប៉ុន​ណា​នោះ គឺ​អាស្រ័យ​លើការ​ហូប​ចុក និង​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ ខាង​ក្រោម​នេះ ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង ពិសេស​ស្រីៗ​ថែរក្សា​ស្បែក​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ ឬ​​មើល​ទៅ​ចាស់​ជាង​វ័យ​។​ ១. របប​អាហារ​ល្អ​ចំពោះ​ស្បែក គ្នា​យើង​ចង់​បាន​ស្បែក​មាន​សុខ​ភាព​ល្អ? កុំរំលង​រឿង​របប​អាហារ​ឲ្យ​សោះ។ ការ​ដែល​គ្នា​យើង​ញ៉ាំ​អាហារមាន​វីតាមីន​ C បាន​ច្រើន និង​បន្ថយ​ការញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត គឺ​មាន​ទំនាក់​ទំនង​ជួយ​ដល់​សុខ​ភាព​ស្បែក​របស់​យើងឲ្យ​មើល​ទៅ​ឃើញ​ថា​​នៅ​ក្មេង​ជាង​វ័យ​។ អាហារ​សម្បូរ​ដោយ​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម (antioxidants) ដូច​ជា​ត្រី ផ្លែ​ឈើ និង​បន្លែ អាច​ជួយ​ការ​ពារ​ស្បែក​ឲ្យ​មាន​សុខ​ភាព​ល្អ។ ២. ញ៉ាំអាហារ​សម្បូរវីតាមីន C និងE គ្នា​យើង​ដឹង​ហើយ​ថា​គ្រីម​ការ​ពារ​ស្បែក​គឺមាន​ផ្ទុក​វីតាមីន C ឬ E ។ ចុះ​ហេតុ​អ្វី​យើង​មិន​ប្រើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មទាំងនេះ​ឲ្យ​ជួយ​ស្បែក​យើង​ពី​ខាង​ក្នុង​ខ្លួន​មក​វិញ? នេះ​គឺ​យើង​ត្រូវ​ញ៉ាំ​អាហារ​សប្បូរ​ដោយ​វីតាមីន​C និង E រួម​ជាមួយ​ជាតិ​រ៉ែស៊ីលីញ៉ូម(selenium) ដើម្បី​ជួយ​ការ​ពារ​ស្បែក​យើង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះ​អាទិត្យ ជួយ​យើង​ទប់ទល់​នឹង​បញ្ហា​ស្បែក​ជ្រីវ​ជ្រួញ​ និង​ប្រែ​ពណ៌​ស្បែក​។ ៣. ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​មាន​ប្រ​យោជន៍​ច្រើន​ដល់​រាង​កាយ​របស់​យើង មិន​ថា​សរីរាង្គ​មួយ​ណា​នោះ​ទេ គឺ​​រួម​ទាំង​ស្បែក​ផង​ដែរ។ ការ​ហាត់​ប្រាណ​​បង្កើន​ដំណើរការ​ល្អ​នៃ​​​ចរន្ត​ឈាម ជួយ​ឲ្យ​ស្បែកមាន​សុខ​ភាព​ល្អ។​ ចរន្តឈាម​ដើរ​បាន​ល្អ ជួយ​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមដល់​​ស្បែក និង​ជួយ​ស្បែក​​ផលិត​ខូឡាជែន ព្រម​ទាំង​ពន្យា​ភាព​ចាស់​របស់​ស្បែក​។ យ៉ាង​ណា​កុំ​ភ្លេច​ថាហាត់ប្រាណ​គឺ​បែក​ញើស ដូច​នេះកុំ​ភ្លេច​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ក្រោយ​ហាត់ប្រាណ។​ ៤. ប្រើកាហ្វេសម្រាប់ថែស្បែក ជាតិ​កាហ្វេអ៊ី​ន​នៅ​ក្នុង​កាហ្វេ​ ឬតែ​ អាច​ធ្វើ​ឲ្យ​​រាង​កាយ​យើង​ខ្សោះជាតិ​ទឹក​បាន […]


សក់និងស្បែកក្បាល

ក្រៅពី​បញ្ហា​តំណពូជ នៅមាន​បញ្ហាអ្វីទៀតធ្វើឲ្យមនុស្សយើងជ្រុះសក់​ដល់ទំពែក?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នាយើង​ធ្លាប់​ឆ្ងល់​អត់​អ្នក​ខ្លះ​វ័យ​ដំណាល​គ្នា​នឹង​យើង​ដែរ​​ តែ​សក់​ក្បាល​បែរ​ជា​ជ្រុះ​ចង់អស់ ខ្លះទៀត​បែរជា​ជ្រុះ​ដល់​ថ្នាក់​​ទំពែ​ក លែង​មាន​សក់​ដុះ​​បន្ត​ទៀត? ខាងក្រោម​នេះ​ ជា​មូល​ហេតុ​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។​ ១- ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ទំពែក? ភាគ​ច្រើន​នៃ​បុរស​យើង ការ​ដែល​ទំពែក​ក្បាល​ គឺ​កើត​ឡើង​តាម​តំណ​ពូជ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Male pattern baldness ដែល ៩៥ ភាគ​រយ​នៃ​បុរស​ដែល​ទំពែក​ក្បាល ​គឺ​សុទ្ធ​តែ​បណ្ដាល​មក​ពី​បញ្ហា​នេះ។ បញ្ហា​តំណ​ពូជ​ គឺ​ដោយ​សារ​តែ​ឫស​សក់​របស់​​យើង​​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ជាមួយ​នឹង​អ័រម៉ូន​មួយ​ដែល​មាន​ឈ្មោះ​ថា DHT (dihydrotestosterone) ធ្វើ​ឲ្យ​ឫស​សក់​ទាំង​នោះ​​កាន់​តែ​រួម​តូច​ទៅ​ៗ ជា​ហេតុ​នាំ​ឲ្យ​សក់​កាន់​តែ​ខ្លី​ទៅៗ រហូត​ដល់​សក់​ទាំង​នោះ​ជ្រុះ​ចេញ​អស់។ ការ​ជ្រុះ​សក់​ដោយ​សារ​បញ្ហា​នេះ គឺ​គេ​សុទ្ធ​តែ​អាច​សម្គាល់​បាន ហើយ​ការ​ជ្រុះ​សក់​ដែល​​ឃើញ​ជា​ញឹក​ញាប់​គឺ​មាន​ពីរ​របៀប៖ -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ខាង​លើ​កណ្ដាល​ក្បាល​រាល​ចុះ​មកក្រោម​ -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ចំហៀង​ក្បាល​ផ្នែក​ខាង​មុខ​រាល​ថយ​ក្រោយ​។ ២- តើ​នៅ​អាយុ​ប៉ុន្មាន​មនុស្ស​ប្រុស​ចាប់​ផ្ដើម​ជ្រុះសក់? ប្រសិន​បើយើង​​ឃើញ​ថា​សក់​កាន់​តែ​ស្ដើង​ទៅ​ៗ​ជាង​អ្វី​ដែល​យើង​ធ្លាប់​មាន​ពី​មុន​មក យើង​គួរ​តែ​ត្រៀម​ចិត្ត​ខ្លះ​ឲ្យ​ហើយ​ទៅ។​ ប៉ុន្តែ​យើង​ក៏​ពុំ​គួរ​​បារម្ភពេក​ដែរ​ ព្រោះ​ថា​មិន​មែន​មាន​តែ​យើងម្នាក់​​​ទេ​ដែល​មាន​បញ្ហា​ដូច​នេះ។ បញ្ហា​ជ្រុះ​សក់​ទំពែក​​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន គឺ​កើត​ឡើង​នៅ​ដំណាក់​កាល​មួយ​ចំនួន​នៃ​អាយុ​។ បើ​យោង​តាម​អង្គការ American Hair Loss Association មនុស្ស​ប្រុស​ប្រហែល ២៥ % ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ​តិច​ជាង​២១​ឆ្នាំ ហើយ​ប្រហែល ៦៦% ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ ៣៥ ឆ្នាំ […]


ស្បែក

ថែរក្សាស្បែក​ មិនមែនតែលើ​ផ្ទៃ​មុខ​ទេ នៅ​មាន​កន្លែង​ផ្សេងៗច្រើន​ទៀត​

ស្បែកគឺជាសរីរាង្គធំជាងគេបង្អស់នៅក្នុងខ្លួនយើង។ ស្បែក​ដើរតួ​ជាខ្សែ​ទីមួយ​នៃ​ការការ​ពារប្រឆាំង​នឹង​ជំងឺ និង​ការឆ្លងរោគ។ ដូច្នេះយើងត្រូវខិតខំដើម្បីថែរក្សាស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​ដំណើរ​ការ​បាន​ល្អ។ យើង​ប្រហែល​ជា​មាន​ទម្លាប់​ល្អក្នុង​ការថែរក្សា​ស្បែក​មុខ ប៉ុន្តែ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​គ្នា​យើង​បាន​យក​ចិត្ត​ទុក​ដាក់​កម្រិត​ណា​ដែរ​? ១- ក និងទ្រូង ​យើង​គួរ​តែ​គិត​គូរ​ប្រើផលិតផល​លើមុខ ប្រើលើ ក និងទ្រូងរ​ផង​ដែរ។ ការថែរក្សា​ស្បែក​មិន​មែន​មាន​ន័យ​ថា​យើង​ថែ​តែស្បែក​លើ​មុខ តែមួយ​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​មាន​ទម្លាប់សម្អាត និង​ផ្តល់​សំណើម​ដល់ក និងទ្រូង​ គ្នា​យើង​គួរតែ​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ​ហើយ​។ សូម​ចង​ចាំ​ថា​ស្បែក​ ក របស់​យើង​ងាយ​នឹង​ចាស់​ដោយសារ​វាស្តើង​ជាង​ស្បែក​នៅ​លើ​មុខ​របស់​យើង​។ ដូច​នេះ​យើង​ត្រូវ​ផ្តល់​ក្រែម​ប្រឆាំង​ភាព​ចាស់​ដើម្បី​ការ​ពារ​ពី​ភាព​ជ្រីវជ្រួញ។ ២- ដៃ ដៃ​របស់​យើង​ជា​កន្លែង​​ឲ្យសញ្ញា​មុន​គេ​ពីភាព​ចាស់​នៅ​លើ​ស្បែក​របស់​យើង​។ ប្រសិនបើយើង​មាន​ចំណុច​ខ្មៅៗ​នៅលើដៃ យើង​អាច​សាក​ល្បង​ប្រើផលិតផល​អាស៊ីដ​អាល់​ហ្វា​អុកស៊ីត​លាប​លើ​ដៃ។ យើង​ក៏​កុំភ្លេចប្រើ​ឡេការ​ពារ​កម្តៅថ្ងៃ​លើ​ដៃ​របស់​យើងដូច​គ្នា​ដែរ​​។ យើង​អាច​ទិញ​ក្រែម​លាប​ដៃ​ជាមួយ​នឹង​ប្រភេទ​មាន​ SPF ៣០ ឡើងទៅ។ ៣- កែងដៃ កែងដៃរបស់យើង​ជាកន្លែង​ដែល​ងាយ​នឹងស្ងួត​ជាង​គេ។​ ​ដូច្នេះ​សំខាន់​ណាស់ក្នុង​ការផ្តល់​សំណើម​ដល់​កែង​ដៃរ​បស់​យើង​។ យើង​គួរតែខាត់កែងដៃជាមួយនឹងស្បៃដុះខ្លួន នៅពេលដែលយើង​ងូតទឹក។ បន្ទាប់មក​ប្រើ​កន្សែង​រុំឲ្យស្ងួតហើយ​ម៉ាស្សា​វា​ដោយ​ប្រើប្រេង​ដែល​មានសំណើម (ដូចជាប្រេងអាល់ម៉ុង ឬ​ប្រេងអូលីវ)។ ចុងក្រោយលាបសំណើមជាមួយនឹងឡេលាបខ្លួន។ ៤- ផ្នែកខ្នង​ដៃ គ្នា​យើង​ជាច្រើន​មាន​ស្នាម​ជាំនៅលើខ្នង​ដៃ។ បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យប្រសើរ​ឡើង​វិញ​បាន​ដោយ​ការប្រើ​ប្រាស់​ឡេលាប​ខ្លួន​ដែល​មានផ្ទុក​អាស៊ីដ​ឡាក់​ទិក​ ប្រសិន​បើ​យើង​ឈប់​ប្រើ​ផលិតផល​ទាំងនោះ​ស្នាម​ជាំ​នឹង​អាច​ត្រលប់​មក​វិញ។ ដូច្នេះយើង​គួរតែប្រើវា​ជារៀងរាល់ថ្ងៃ។ ៥- ជើង ការ​កោរ​រោម គឺអាចបណ្តាល​ឲ្យស្បែក​ជើង​យើង​ស្ងួតបាន។ យើង​អាច​ថែរក្សា​ជើង​បាន​ដោយ​ប្រើ​ទឹកក្តៅ​ឧណ្ឌៗ និង​លាង​ជាមួយសាប៊ូ​ដោយ​លាង​ពីលើចុះក្រោមនៅ​ពេលកំពុងងូតទឹក។ បន្ទាប់​មក​ធ្វើ​ដូន​ការរក្សាកែងដៃរបស់​យើង​ដែរ។ ប្រសិន​បើស្បែក​​នៅ​ត្រង់ជង្គង់​ឡើង​គ្រើម យើង​គួរតែ​ផ្តោត​លើកន្លែង​នោះ​ឲ្យ​បាន​ច្រើន​។ ៦- កំភួនជើង កំភួនជើង គឺជាផ្នែកមួយនៃ​រាងកាយ​ដែលគ្នា​យើង​មិន​តិច​នាក់​ទេ​មិន​​​សូវ​យក​ចិត្ត​ទុក​ដាក់​។ យើង​គួរ​ថែ​រក្សា​ជើង​ដោយ​ការ​ប្រើឡេ​ដែល​មាន​ផ្ទុក​នូវសារធាតុល្អៗ​ ដូចជាអាស៊ីដ​អាល់ហ្វាអុកស៊ីត […]


ស្បែក

ចង់ឲ្យ​ស្បែកមាន​សុខភាពល្អ កុំ​រំលងអាហារទាំង ៥ នេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​ពិតជា​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ធំៗ​ជាច្រើន​បាន​ផលិត​​ផលិត​ផល​ថែរក្សា​ស្បែក​ លក់​ឲ្យ​យើង​ទាំង​អស់​គ្នា​ ដោយ​អះ​អាង​​ថា​អាច​ជួយ​រក្សា​ស្បែក​យើង​​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ ស ភ្លឺ​រលោង ជាដើម។ ទោះ​យ៉ាងណា គ្នា​យើង​ដឹង​ទេ របប​អាហារ​មាន​សុខ​ភាព គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​សុខភាព​ស្បែក​របស់​យើង​ដូច​គ្នា។ ការ​ញ៉ាំអាហារ​ល្អ គឺ​ជួយ​ដល់​សុខ​ភាព​ស្បែក​ពី​ខាងក្នុង​​​​មក​ខាង​ក្រៅ ​ធ្វើឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ។ ​តើ​អាហារ​ណា​ខ្លះ​ល្អ​ចំពោះ​សុខ​ភាព​ស្បែក? ១. ស្វាយ ផ្លែ​ស្វាយ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីកម្ម​ជា​ច្រើន ដែល​សារធាតុ​ទាំងនេះ​ជួយ​ការ​ពារ​សមាសធាតុ​​ស្បែក​របស់​យើង ដូច​ខូឡាជែន ជាដើម។​ ២. ប៉េង​ប៉ោះ ប៉េង​ប៉ោះ​មាន​ប្រ​យោជន៍​ក្នុង​ការ​ការ​ពារស្បែក​ពី​ជំងឺ​មហារីក។​ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ប៉េង​ប៉ោះ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​ដោយ​ត្រូវ​កាំ​រស្មី​ UV ព្រះអាទិត្យ​រហូត​ដល់​៥០​ភាគរយ។ ការ​សិក្សា​បង្ហាញ​ថា​ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​នឹង​ជួយ​ការ​ពារ​ស្បែក​របស់​យើង​ប្រឆាំង​នឹង​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ តាម​ការពិសោធន៍ ការ​ញ៉ាំ​ប៉េងប៉ោះ​ចំនួន​៤០​ក្រាម​​​ក្នុង​មួយ​ថ្ងៃ ចំនួន​១០​ថ្ងៃ គឺ​បាន​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​បាន​ដល់ទៅ​៤០​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ​ប៉េង​ប៉ោះ។ ៣. ប្រេងអូលីវ ប្រេង​អូលីវ ត្រូវ​គេ​ដឹង​ថា​ជា​ប្រេង​ដែល​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​​អាច​កើត​លើ​មុខ​ផ្សេងៗ​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ខូច។ ប្រេង​អូលីវ ជួយ​ការពារ​ស្បែក​មុខ​ពី​បញ្ហា​ជ្រីវជ្រួញ អុជ​ខ្មៅ និង​ការ​ប្រែ​ពណ៌​ស្បែក​មុខ ដោយ​ពន្លឺ​ព្រះអាទិត្យ។ ៤. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​នៅ​ក្នុង​ខ្លាញ់​ត្រី គ្រាប់​Walnuts គ្រាប់​ល្ពៅ ឬ​ក្នុង​ប្រេង​ពោត ជាដើម។ អាស៊ីដ​ខ្លាញ់​នេះ​ជួយ​ការ​ពារ​ស្បែក​កុំ​ឲ្យ​ស្ងួត និង​របក។ ៥. តែ​បៃតង តែ​បៃតង​ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ស្បែក។​ ធាតុ​ផ្សំ​សំខាន់​​នៅ​ក្នុង​តែ​បៃតង​ដែល​គេ​ស្គាល់​ឈ្មោះ […]


ស្បែក

ជួប​បញ្ហា​ស្បែកមុខ​ស្រអាប់​ដោយ​ពន្លឺព្រះអាទិត្យ សាកប្រើគ្រឿងផ្សំក្នុង​ផ្ទះបាយ ៣ មុខនេះ

គ្នា​យើង​មួយ​ចំនួន​ ពិសេស​ស្រីៗ​អាច​ថា​កំពុង​ជួប​បញ្ហា​ស្បែក​មុខ​ឡើង​ខ្មៅ​ស្រអាប់​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក។ អ្នក​ជួប​បញ្ហា​បែប​នេះ មាន​ខ្លះ​បាន​ប្រើ​ប្រាស់​គ្រឿង​សំអាង​មួយ​ចំនួនដែល​មាន​តម្លៃ​ថ្លៃៗ ដើម្បីបំបាត់​ស្នាម​ទាំងនេះ។ ទោះ​យ៉ាងណា ក្រៅពី​គ្រឿង​សំអាង​ យើង​ក៏​មាន​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ​មួយ​ចំនួន​អាច​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នេះ​បាន​ដែរ។ ១. ប៉េងប៉ោះ ស្រីៗ​យើង​អាច​សាក​យក​​​ជាតិ​រម្អិល​ក្នុង​ផ្លែ​ប៉ែង​ប៉ោះ​​ជាប់មាន​ទាំង​គ្រាប់​ផង​នោះ​ទៅ​លាប​លើ​មុខ​របស់​យើង​ឲ្យ​បាន​១០​នាទី នោះវា​នឹង​ជួយ​កម្ចាត់ស្នាមខ្មៅ​ស្រអាប់​នៅ​លើ​មុខ​យើង​បាន។ ជាតិ​អាស៊ីដ​ធម្មជាតិ​ស្រាល​នៅ​ក្នុងផ្លែ​ប៉េង​ប៉ោះ​នឹងជួយ​​កម្ចាត់​កោសិកាស្បែក​ងាប់​នៅ​លើ​មុខ ហើយ​នឹង​ជួយ​បង្កើត​ឡើង​វិញ​នូវ​ភាព​ភ្លឺ​រលោង​របស់​ស្បែក​ ដែល​ពី​មុន​បាន​បំផ្លាញ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ ២. ដំឡូងបារាំង ដំឡូងបារាំង​មាន​ផ្ទុកអង់ហ្ស៊ីម​ម្យ៉ាង​ហៅ​ថា Catecholase ដែល​ជួយ​ធ្វើ​ឲ្យ​ពណ៌ស្បែក​ និង​ស្នាម​ខ្មៅ​លើស្បែក​មាន​សភាព​​ភ្លឺថ្លាឡើង​វិញ។ បន្ថែម​ពីនេះ​ដំឡូង​បារាំង​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ ដែល​ជួយ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ផ្សេងៗ ​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ព្រោះ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក​។ ដូច​នេះ ស្រីៗ​យើង​អាច​យក​សាច់​ដំឡូង​មក​ម៉ាស្សាលើ​មុខ ឬលាប​លើ​មុខ​ថ្នមៗ នោះ​យើង​នឹង​ឃើញ​លទ្ធ​ផល​ក៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មិន​ខាន។​ ៣. ផ្លែល្ហុងទុំ ផ្លែ​ល្ហុង​ទុំ​មាន​ផ្ទុក​អង់ហ្ស៊ីម​ម្យ៉ាងហៅ​ថា papain ដែលអាចជួយ​ឲ្យ​ស្បែក​ភ្លឺ​ ​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នៅ​លើស្បែក និង​ជួយ​កាត់​បន្ថយ​ស្នាម​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ​។ អង់ហ្ស៊ីមមួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង​ក៏​ជួយ​ដល់ការ​បង្កើត​ស្បែក​ថ្មី ជម្រុះ​ស្បែកងាប់ និង​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក និង​សំណើម។ ដូច​នេះ​ស្រីៗ​យើង​អាច​សាក​យក​សាច់ល្ហុង​មក​ម៉ាស្សា​លើ​មុខ ដើម្បី​ជួយ​កម្ចាត់​ស្នាមស្រអាប់​លើ​ស្បែក​នេះ​បាន។


សក់និងស្បែកក្បាល

បើ​សក់ជ្រុះច្រើនជាង​ ១០០ សរសៃក្នុង​មួយ​ថ្ងៃ មានបញ្ហាអីអត់?

គ្នា​យើង​ខ្លះ​ប្រ​ហែល​ជា​មាន​ក្ដី​បារម្ភក្នុង​ចិត្ត​ខ្លះៗ​ហើយ​ពេល​សិតសក់​ម្ដងៗ​ឃើញ​សក់ជាប់​នឹង​ក្រាស​រាប់​សិប​សរ​សៃ​នោះ។ យ៉ាងណា​​ការ​ជ្រុះ​សក់​វាជារឿង​ធម្មតាក្នុង​ជីវិត​របស់​យើង​គ្រប់គ្នាទៅ​ហើយ។ ជាទូទៅ​ការ​ជ្រុះសក់នេះ​អាច​មាន​ចំ​នួន​ចន្លោះពី​​៨០ ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ ដែល​គេ​ចាត់​ទុក​ថា​មិន​មាន​បញ្ហា​នោះទេ ហើយ​ការណ៍​នេះ​កើតមាន​ពី២ទៅ​៦ឆ្នាំ​ម្ដង ហើយ​សក់ជ្រុះ​នឹង​ជំនួស​ដោយ​សក់​ថ្មី​មក​វិញ។ ចុះ​បើ​យើង​ជ្រុះ​សក់​ច្រើន​ជាង​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​មាន​​បញ្ហា​អ្វី​អត់? លោក​វេជ្ជបណ្ឌិត Deepak Vohra ឯកទេស​ខាង​ជំងឺ​សើរស្បែក​បាន​និយាយថា​បើ​គ្នា​យើង​ជ្រុះ​សក់​ចន្លោះពី​៨០​ទៅ​១០០​សរសៃ​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​រឿងធម្មតា ប៉ុន្តែ​បើជ្រុះ​ច្រើនជាង​នេះ​គឺខុស​ប្រក្រតី​ហើយ និងត្រូវ​តែ​ពិនិត្យ​តាម​ដាន​លើ​រឿង​នេះ។ លោក​ថា​បញ្ហា​សក់ជ្រុះ​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​យ៉ាង មាន​មកពី​កត្តាបរិស្ថាន អតុល្យ​ភាព​អ័រម៉ូន ការ​រស់នៅប្រចាំ​ថ្ងៃ ឬ​មក​ពី​ហ្សែន​របស់​យើង​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង ខាង​ក្រោម​នេះ​ជា​វិធីមួយ​ចំនួន​​គ្នា​យើង​អាច​សាក​ល្បង​បាន​ដើម្បី​ទប់​ស្កាត់​បញ្ហា​ជ្រុះសក់នេះ៖ ១. រក្សា​អនាម័យ​ស្បែក​ក្បាល គ្នា​យើង​គួរ​កក់​សក់​ឲ្យ​បាន​យ៉ាង​តិច​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ សាប៊ូ​កក់​សក់​ជួយ​​ការ​ពារ​ការ​បង្កើត​ស្បែក​ក្បាល​បន្ថែម​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​ឫស​សក់ នាំ​ឲ្យ​កើត​មាន​បញ្ហា​ជ្រុះ​សក់។ គ្នា​យើង​ត្រូវ​ដឹង​ដែរ​ថាការ​កក់​សក់​ញឹកញាប់ពេក​ក៏​មិន​ល្អ​ដែរ ដោយ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​ស្បែក​ក្បាល​ ដែល​ជា​ធាតុ​សំខាន់​សម្រាប់​សុខ​ភាព​សក់។ ២. ចៀសវាងជូតសក់ខ្លាំងៗ គ្នា​យើង​តែង​សម្ងួត​សក់​ ក្រោយ​ងូតទឹក​រួច ហើយ​អ្នក​ខ្លះ​ប្រើ​កន្សែង​សម្រាប់ជូន​សក់។ ដូចនេះ​ហើយ​ គ្នា​យើង​កុំ​ប្រើ​កន្សែង​ជូត​សក់ខ្លាំងៗ​ពេក​ ព្រោះថា​ពេល​សក់​សើម​វា​ងាយ​នឹងធ្វើ​ឲ្យ​សក់​ដាច់។ យើង​ត្រូវ​ជូត​សក់​ថ្នមៗដើម្បី​រក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ពេល​សិត​សក់​ក៏​ដូច​គ្នា កុំ​ប្រឹង​សិត​សក់​ខ្លាំងៗ​ពេក។​ ៣. គិត​គូរ​លើ​របបអាហារ ការ​ដែល​យើង​ញាំអាហារ​បាន​ត្រឹម​ត្រូវ គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខ​ភាព​រាង​កាយ​យើង​ទាំង​មូល ពិសេស​គឺ​សុខ​ភាព​សក់​ហ្នឹង​តែ​ម្ដង។ បើ​យើង​មាន​បញ្ហា​ជ្រុះសក់​គួរ​គិត​គួរ​បន្ថែម​របប​អាហារ​ដែល​សម្បូរ​ដោយ​វិតាមីន​ C, D, B, E ជាតិស័ង្កសី ជាតិដែក អាស៊ីដខ្លាញ់អូមេហ្គា៣ […]


សក់និងស្បែកក្បាល

ចង់បានសក់ស្អាត នេះជាតិចនិកគួរ និងមិនគួរធ្វើពេលកក់សក់

ចំពោះ​ស្រីៗ បើ​មាន​សក់​ស្អាត​នោះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បាន​មួយ​កម្រិត​ទៀត។ ដូច​នេះ ការ​កក់​សក់​ក៏​ជា​ផ្នែក​ចាំ​បាច់​មួយ​ក្នុង​ការ​ជួយ​ថែ​រក្សា​សក់​យើង​ឲ្យ​ស្អាត ប៉ុន្តែ បើ​យើង​មិន​ដឹង​តិចនិក​កក់​បាន​ល្អ មិន​ដឹង​ពី​អ្វី​គួរ និង​មិន​គួរ​ធ្វើ​ពេល​កក់​សក់ វា​អាច​មិន​ជួយ​ដល់​សុខភាព​សក់​យើង​វិញ​បាន។ អ្វី​ដែល​គួរ​ធ្វើ​ពេល​កក់​សក់ ១. លាង​សក់​ឲ្យ​សព្វ មុន​ពេល​កក់​សក់ យើង​ត្រូវ​លាង​សក់​ជា​មួយ​ទឹក​ឲ្យ​ស្អាត​ជាមុន​សិន សឹម​ប្រើ​សាប៊ូ​កក់​សក់។ ធ្វើ​ដូច​នេះ វា​អាច​ឲ្យ​សាប៊ូ​ជ្រាប​ចូល​សរសៃ​សក់​បាន​ល្អ​ជាង​សក់​ស្ងួត ហើយ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ពេល​សក់​មិន​សូវ​សើម​ល្អ។ យក​ល្អ គួរ​លាង​សក់​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​បើក​រន្ធ​គល់​សក់ ដែល​ធ្វើ​ឲ្យ​សាប៊ូ​ជ្រាប​ចូល​បាន​ជ្រៅ​ទៅ​សម្អាត ធូលី​កខ្វក់​លើ​ស្បែក​ក្បាល​យើង។ ២. លាយ​សាប៊ូ​នឹង​ទឹក ចៀស​វាង​ប្រើ​សាប៊ូ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​ក្បាល យើង​គួរ​តែ​លាយ​វា​ជាមួយ​ទឹក​បន្តិច ដើម្បី​ធានា​ថា សាប៊ូ​អាច​ជ្រាប​បាន​សព្វ​គ្រប់​កន្លែង​នៅ​លើ​ស្បែក​ក្បាល​របស់​យើង។ លើស​ពី​នេះ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​សន្សំ​សំចៃ​សាប៊ូ​កក់​សក់ ធ្វើ​ឲ្យ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ដាក់​សាប៊ូ​ផ្ទាល់​ទៅ​លើ​សក់​តែ​ម្ដង។ អ្វី​មិន​គួរ​ធ្វើ​ពេល​កក់​សក់ ១.កក់​សក់​មិន​សម្អាត​ស្បែក​ក្បាល នៅ​ពេល​កក់​សក់ ស្បែក​ក្បាល​គឺ​ជា​ផ្នែក​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​វា​ជា​កន្លែង​ដែល​សម្បូរ​ប្រេង​ជាង​គេ​ចុង​សក់។ ចំណែក​ចុង​សក់​មាន​សភាព​ស្ងួត​ជាង​គល់​សក់​ពេល​កក់​សក់​ហើយ។ ដូច​នេះ​ហើយ ពេល​កក់​សក់​យើង​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​សម្អាត​ស្បែក​ក្បាល​ជាង​ចុង​សក់។ ២.កក់​សក់​ខ្លាំង​ៗ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ក្រចក​យក​ទៅ កោស​ៗ​ស្បែក​ក្បាល​ពេល​កក់​សក់ ត្បិត​តែ​វា​ស្រួល​ខ្លួន​មែន ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​រហែក​ស្បែក ឬ​ឆ្លង​មេរោគ​បាន។ ពេល​កក់​សក់ យើង​គួរ​ប្រើ​ម្រាម​ដៃ ញីៗ​ស្បែក​ក្បាល ពី​គល់​ដល់​ចុង​សក់​បាន​ហើយ។ ៣.ប្រើ​គ្រីម​បន្ទន់​សក់​លើ​ស្បែក​ក្បាល ត្រូវ​ចាំ​ថា មិន​ត្រូវ​ប្រើ​គ្រីម​បន្ទន់​សក់​នៅ​លើ​ស្បែក​ក្បាល​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ឡើង​ប្រេង។ ពេល​ដែល​យើង​ប្រើ​គ្រីម​បន្ទន់ យើង​គួរ​តែ​ប្រើ​ចាប់​ពី​ពាក់​កណ្ដាល​សក់​ចុះ​ទៅ​ចុង​សក់​បាន​ហើយ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​ចុង​សក់​ដែល​ជា​ផ្នែក​ងាយ​ស្ងួត​បន្ទាន់​ពី​កក់​សក់​ហើយ។ ៤. ញី​សក់​ឲ្យ​ស្ងួត យើង​មិន​ត្រូវ​យក​កន្សែង​មក​ញី​ៗ​សក់​រហូត​ទាល់​តែ​វា​ស្ងួត​ទេ។ យក​ល្អ ពេល​កក់​សក់​ហើយ គ្រាន់​តែ​យក​កន្សែង​មក​ជូត​សក់​ឲ្យ​ស្ងួត​ទឹក​ថ្នមៗ រួច​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​ខ្លួន​ឯង តាម​បែប​ធម្មជាតិ​ៗ។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ