សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

សក់និងស្បែកក្បាល

ស្រីៗ​យើងមានសក់វែង គួរដឹងវិធីថែសក់សាមញ្ញៗទាំង ៣យ៉ាង នេះ

គ្នា​យើង​ស្រីៗ​កុំ​គិត​ថា​សក់វែង និង​សក់​ខ្លី​ ការ​ថែ​ទាំគឺ​ដូច​គ្នា​នោះ។ គ្នា​យើង​មាន​សក់​វែង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំសក់​ខុស​ពី​អ្នក​មាន​សក់​ខ្លី។ ការ​​ថែទាំ​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​សក់​យើង​ខូចខាត​ខ្លាំង​មិន​ខាន។ ខាង​ក្រោម​នេះ​ជា​តិចនិក​បី​យ៉ាងគ្នា​យើង​អាច​សាក​ល្បង​ថែរក្សា​សក់​វែង​ឲ្យនៅ​មាន​សុខ​ភាព​ល្អ។ ១. ជ្រើស​រើស​ក្រាស​សិត​សក់​ត្រឹម​ត្រូវ បើ​គ្នា​យើង​មាន​សក់​វែង យើង​មិន​អាច​យក​ក្រាស​សម្រាប់​អ្នក​សក់​ខ្លី​មក​សិត​បាន​នោះ​ទេ។ ក្រាស​ដែល​មាន​ធ្មេញ​ញឹក​ល្អិត​នឹង​ធ្វើ​ឲ្យ​សក់​របស់​យើង​ខូច ព្រោះ​ថា​អាច​ធ្វើ​ឲ្យ​សក់​យើង​បាក់ និង​ដាច់​បាន​ទៀត​ផង​។​ ពិសេស​ជាង​នេះ​ទៀត​នោះ យើង​រឹត​តែ​មិន​គួរ​ប្រើ​ក្រាស​ប្រភេទ​នេះ​ទៀត បើ​សក់​យើង​សើម ព្រោះ​សក់​កាន់តែ​ងាយ​ខូច​ខាត។ ដូច​នេះ​ហើយ យើងគួរ​ជ្រើស​រើស​ក្រាស​សិត​សក់​ណា​មាន​ធ្មេញ​ទូលាយ​បន្តិច​ដើម្បី​សិតសក់។​ ២. កុំប្រើកន្សែង​សម្ងួតសក់ គ្នា​យើង​ស្រីៗ​មួយ​ចំនួន​ទំនងជា​យក​កន្សែង​​មក​សម្ងួត​សក់​មិន​ខាន​ក្រោយ​ពី​ងូត​ទឹក​រួច។ គ្នា​យើង​ដឹង​ទេ​ សក់​យើង​វែង មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ ពេល​យើង​យក​កន្សែង​​មក​ជូត​សក់ វា​អាច​ធ្វើឲ្យ​សក់​យើង​បាក់​ខូច​បាន។ កាល​ណា​យើង​យក​កន្សែង​​មក​រុំ និង​ជូត​សម្ងួត នឹង​ធ្វើ​ឲ្យ​ប្រហោង​តូចៗ​​កើត​មាន​នៅ​គល់​សក់ ធ្វើ​ឲ្យ​សក់​ខ្សោយ​។ ៣. កក់​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​យើង​ជា​អ្នក​មាន​សក់​វែង យើង​មិន​គួរ​កក់​សក់​រាល់​ថ្ងៃ​នោះ​ទេ ជំនួស​មក​វិញ​យើង​គួរ​កក់​សក់​បី​ថ្ងៃ​ម្ដង​វិញ។ បើ​យើង​ជា​អ្នក​មាន​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​ច្រើន យើង​គ្រាន់តែ​លាង​សម្អាត​សក់​ជាមួយ​ទឹក​ស្អាត​ក៏​បាន​ក្នុង​ចន្លោះ​ពេល​រង់ចាំ​ដល់​ថ្ងៃ​ត្រូវ​កំណត់​កក់​សក់​។ ពេល​កក់​សក់​យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​សាប៊ូ​បាន​ដល់​ស្បែក​​ក្បាល​យើង​ឲ្យ​បាន​ល្អ។


ជំងឺមុន

ខ្ជិលទៅពេទ្យ?​​ វិធីបំបាត់​ស្នាមមុនបែប​ធម្មជាតិ​ អាចជួយបាន

គ្នាយើង​ណា​ខ្លះ ថា​ព្យាបាល​មុន​ចាយ​អស់ច្រើន? មិន​ប្រាកដ​ទេ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​យើង​ប៉ុណ្ណោះ ថា​តើ​ចង់​បាន​មធ្យោបាយ​ដោះស្រាយ​សម្អាត​មុន​យ៉ាង​ម៉េច។ បើ​ខ្ជិល​ស្មុគស្មាញ​រឿង​ណាត់​ជួប​ពេទ្យ ឬ​ទៅ​កន្លែង​កែសម្ផស្ស ព្យបាល​នៅ​គ្លីនិក​ច្រើន សាក​វិធី​ងាយៗនៅ​ផ្ទះ​នេះ​មើល៎ ក្រែង​បាន​ផល។ ១- ចំណិតប៉េងប៉ោះ សម្បូរ​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ជា​ វីតាមីន A និង​ការូ​ទែន (Carotenes)។ វីតាមីន​ A ​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា ដោយ​សារ​បញ្ហា​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​ ធ្វើ​ឲ្យ​សភាព​ស្បែក​ល្អ​ប្រសើរ​ជាង​មុន។ គួរ​បិទវា​នៅ​ពេល​ល្ងាច​ ហើយ​ទុក​ប្រហែល ១០នាទី ចាំ​លាង​ចេញ។ ២- ទឹកកក ទឹក​កក​​ជួយ​បន្តឹង​រន្ធ​រោម​លើ​ស្បែក។ ភាព​ត្រជាក់​ចេញ​ពី​ទឹក​កក ជួយ​បន្ថយ​ទំហំ​សរសៃ​ឈាម បន្ថយ​ការ​រលាក​បាន។ ទោះ​មិន​អាច​ព្យាបាល​ស្នាម​មុន​ក៏​ពិត​មែន ប៉ុន្តែ​អាច​ជួយ​បន្ថយ​ការ​ឡើង​ក្រហម ហើម​មុន​ និង​ធ្វើ​ឲ្យ​សភាព​ស្នាម​ប្រសើរ​ជាង​មុន។ ស្អំ​ប្រហែល​ ១០-១៥ នាទី​ ដោយ​ប្រើ​ប្លាស្ទិក​ទ្រាប់ ​ដើម្បីកុំ​ឲ្យ​​កោសិកា​ស្បែក​ខូច ហើយ​ទឹកកក​ត្រូវ​ស្អាត ចៀស​វាង​​មានមេ​រោគ។ ៣- ទឹកក្រូចឆ្មារ មាន​ជាតិ​ជម្រះ​ខ្លាំង អាច​លាប​ទឹក​ក្រូច​ឆ្មារ កន្លែង​មាន​មុន ទុក​ចោល​ប្រហែល​ ២-៣ នាទី ចាំ​លាង​ចេញ។ សារធាតុ​មាន​ក្នុង​ទឹក​ក្រូចឆ្មារ ជួយ​ឲ្យ​ស្នាម​រលុប​ពេល​ប្រើ​យូរ​ ហើយ​យើង​អាច​យក​មក​ខាត់​ស្បែក​ក៏​បាន ព្រោះ​វា​ជួយ​ជម្រះ​កោសិកា​ងាប់ ផលិត​ស្រទាប់​ស្បែក​ថ្មី និង​ធ្វើ​ឲ្យ​ស្នាម​រលុប​ជាង​មុន​ ប៉ុន្តែ​ត្រូវ​ប្រើ​ក្រូច​ឆ្មារ​ស្រស់។ ៤- […]


ជំងឺមុន

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាលដែលយើងគួរដឹង

ជា​ទូទៅ ភាគច្រើន​នៃ​យើង កម្រគេចផុតពី​ការ​កើតមុនណាស់ ដែលអាច​និយាយបានថា នរណាក៏កើត មុន ដែរ។ គ្រាន់តែថា យើងអត់ចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីរបៀបព្យាបាលឲ្យបានត្រឹមត្រូវ ប្រយ័ត្ន​ខូច​មុខ​ខ្ទេច​ខ្ទី​អត់ទៅ។ "Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីប្រភេទ មូលហេតុកើតមុន និងការព្យាបាលមួយចំនួនឲ្យគ្នាយើងបានដឹង។ ប្រភេទ​មុន​ទាំងនោះ​រួមមាន៖ ១- មុនមានក្បាល ចែកជាពីរ គឺ មុនក្បាលខ្មៅ និង មុនក្បាលស។ ការស្ទះរន្ធញើស លាយឡំជាតិខ្លាញ់ និងកោសិកាស្បែកសឹករេចរឹល ឬងាប់ ជាមូលហេតុសំខាន់បំផុតនាំឲ្យមុនកើត។ មុនទាំងនេះ អាចក្លាយទៅជាដុំពក។ ពេលវាស្ថិតនៅក្រោមស្រទាប់ស្បែក ភាគច្រើនវាមានមុខពណ៌ស ឬហៅថា "មុនបិទមុខ" ឬ "មុនក្បាលស"។ ឯ "មុនក្បាលខ្មៅ" ភាគច្រើនស្ថិតលើផ្ទៃមុខ ជាតិខ្លាញ់មានប្រតិកម្មជាមួយខ្យល់ធ្វើឲ្យមុខវាប្រែពណ៌ទៅជាខ្មៅ ឬភាគច្រើនគេឲ្យឈ្មោះថា "មុនក្បាលបើក" ឬ "មុនក្បាលខ្មៅ"។ ក្បាលមុនខ្មៅនេះ មិនមែនកើតឡើងដោយសារធូលីដីទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- មុនកន្ទួលក្រហម ពេលរន្ធញើសកាន់តែស្ទះខ្លាំង មុនមានក្បាលទាំងនោះ នឹងចាប់ផ្ដើមរលាក ហើយកាន់តែរីកធំឡើងកន្ទួលក្រហម។ មុនប្រភេទនេះ លេចឡើងជាដុំពកតូចៗពណ៌ក្រហមលើស្បែក។ ទោះជាឡើងកន្ទួលក្រហមកាន់តែធំ […]


សក់និងស្បែកក្បាល

វិធីធម្មជាតិ ៣ យ៉ាង ជួយ​ឲ្យ​សក់​ដុះ​ឡើង​វិញ​បាន​ល្អ និងឆាប់រហ័ស

មិន​មាន​អ្វី​ប្លែក​ទេ​បើ​​គ្នា​យើង​ ឃើញ​មាន​សក់​ខ្លះ​ជាប់​នៅ​ក្រាស ឬ​ខ្នើយ​យើង​នោះ ដែល​នេះ​ជា​រឿង​​ធម្មតាទេ ព្រោះ​សក់​យើង​មាន​ជ្រុះ មាន​ដុះ​ឡើង​វិញ។ មនុស្ស​យើង​ភាគ​ច្រើន​មិន​បាន​សម្គាល់​ អំពី​ការ​ជ្រុះ​សក់​តាម​ធម្មជាតិ​នេះទេ តែ​ថា​បើ​ជ្រុះ​ច្រើន​វិញ​យើង​អាច​ដឹង​បាន​ដែរ ដូច​ជាភ្លាមៗ​ស្រាប់តែ​ជ្រុះ​សក់​ច្រើន ឬ​សក់​ក្បាល​កាន់តែ​ស្តើង​ទៅៗ​ជា​ដើម​។ បញ្ហា​ជ្រុះ​សក់​នេះ​អាច​បណ្ដាល​មកពី​បញ្ហា​សហ្សែន​តំណ​ពូជ បញ្ហា​ស្រ្តេស បញ្ហា​អ័រម៉ូន​ប្រែ​ប្រួល ការ​ប្រើ​ប្រាស់​ថ្នាំ និង​ការ​ធ្វើ​សក់​របស់​យើង​ផង​ដែរ។ តើ​យើង​អាច​មាន​វិធី​ធម្មជា​តិ​ណា​មួយ​អាច​ជួយ​កែកុន​បញ្ហា​សក់​ជ្រុះ​នេះ​ទេ? ១. ប្រេងដូង ប្រេង​​ដូងមាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ដែល​អាច​ជ្រាប​ចូល​ក្នុង​សរសៃ​សក់ និង​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ប្រូតេអ៊ីន​ពី​សក់។ ប្រេង​ដូង​អាច​ប្រើ​បាន​ទាំង​មុន ឬ​ក្រោយ​ពេល​កក់​សក់​អាស្រ័យ​លើ​ប្រភេទ​សក់​របស់​យើង។ បើ​សក់​យើង​ជា​ប្រភេទ​សក់​មាន​ខ្លាញ់​ យើង​អាច​ប្រើ​ប្រេង​​​ដូង​​​​ពីរបី​ម៉ោង​មុន​ពេល​កក់​សក់​ ដោយ​ម៉ាស្សា​ប្រេង​ដូង​ឲ្យ​សព្វ​ស្បែក​ក្បាល​ និង​សក់​របស់​យើង​ ។ បើ​យើង​មាន​សក់​ប្រ​ភេទ​សក់​ស្ងួត​វិញ យើង​អាច​ប្រើ​ប្រេង​ដូង​មុន ឬ​ក្រោយ​ពេល​កក់​សក់​ប៉ុន្មាន​ម៉ោង​ក្រោយ​។ យ៉ាងណា​ ការ​ប្រើ​ប្រេង​ដូង​នេះ ក៏​មាន​ការ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទៀត​ដើម្បី​ដឹង​ច្បាស់​ថា​ពិត​ជា​ជួយ​ដល់​ការ​លូត​លាស់​សក់​បាន​ច្រើន​កម្រិត​ណា។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ទឹក​​ខ្ទឹម​បារាំង ​បើ​គ្នា​យើង​អាច​ទ្រាំ​នឹង​ក្លិន​របស់​ខ្ទឹម​បារាំង​បាន យើង​នឹង​អាច​រក​ឃើញ​ពី​ប្រយោជន៍​របស់​វា​មិន​ខាន។ ទឹក​ខ្ទឹម​បារាំង មាន​ប្រសិទ្ធ​ភាព​ព្យាបាល​បញ្ហា​ជ្រុះ​សក់ដុំៗ ឬ​ដោយ​កន្លែង​បាន ដោយ​ជួយ​ឲ្យ​កន្លែង​ជ្រុះ​នោះ​ដុះសក់​ឡើង​វិញ។ ទឹក​ខ្ទឹម​បារាំង​ក៏​ជួយ​បង្កើន​ចរន្ត​ឈាម​ផង​ដែរ​។ យើង​អាច​កិន ឬគាប​ដើម្បី​យក​ទឹក​ខ្ទឹម​បារាំង រួច​យក​ទឹក​ខ្ទឹម​បារាំង​មក​លាប​លើ​ស្បែក​ក្បាល និង​សក់​ ទុក​ចោល​ចំនួន​១៥​នាទី ចាំ​កក់​សាប៊ូ​សម្អាត​ចេញ​វិញ។​​​​​​ [embed-health-tool-heart-rate] ៣. ក្រូ​ចឆ្មារ ប្រេង ឬ​ទឹក​ក្រូច​ឆ្មារ​ស្រស់ គឺ​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ពង្រឹង​គុណភាព​ និង​ការ​លូត​លាស់​នៃ​សក់ ដែល​ជួយ​រក្សា​សក់ និង​ជួយ​ឲ្យ​សក់​ដុះ​បាន​ល្អ​។ […]


សក់និងស្បែកក្បាល

ចង់​ឲ្យ​សក់​​មាន​សុខភាព​ល្អ កុំ​រំលង​អាហារ​មាន​វីតាមីន B

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​មាន​ជួប​បញ្ហា​សក់ជ្រុះ អាច​ថា​មក​ពី​យើង​ខ្វះ​វីតាមីន​ណាមួយ​ដែរ​ហើយ​ ក្នុង​នោះ​ការ​ខ្វះ​វីតាមីន​ B​ ក៏ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​សក់​របស់​យើង​ជ្រុះ​ដែរ។​​ ​វីតាមីន​B គឺ​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ការ​លូត​លាស់​សក់​របស់​យើង​។ ការ​សិក្សាមួយ​ចំនួន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ការ​ខ្វះ​​​វី​តាមីន​​ B និង​ការ​ជ្រុះ​សក់។ វី​តាមីន B មាន​សារៈ​សំខាន់​​ជួយ​ដល់​ការ​ធ្វើ​មេ​តាប៉ូលិស និង​ដំណើរ​ការ​ប្រព័ន្ធ​ប្រសាទ​របស់​យើង។ វីតាមីន​ B ជួយ​គ្រប់​គ្រង​​ការ​ធ្វើ​មេតាប៉ូលិស និង​គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ​កណ្ដាល។ មួយ​វិញ​ទៀត​ ពពួក​វីតាមីនB ក៏​ជួយ​ដល់​ការ​បង្កើត​​កោសិកា​ឈាម​ក្រហម ដែល​ជា​កោសិកា​ជួយ​ដឹក​នាំ​អុក​ស៊ីសែន​ និង​សារធាតុ​ចិញ្ចឹមស្បែក​ក្បាល និង​ឫស​សក់ ដែល​ដំណើរការ​នេះ​មាន​សារៈសំខាន់​ដល់​ការ​លូត​លាស់​របស់​សក់។​​​​ ដូច​គ្នា​ដែរ​កន្លង​មក​ទាំង​វិបសាយ​សម្រស់​ជា​ច្រើន​ក៏​បាន​អះអាង​ដែរថា​ពពួក​វីតាមីនB ដូច​ជា​វីតាមីន B12 សុទ្ធ​តែ​អាច​ជួយ​ពង្រឹង​សុខ​ភាព​សក់​។ ​យ៉ាងណា​មនុស្ស​យើង​ភាគ​ច្រើន​មិន​ងាយ​ខ្វះ​វីតាមីនB​ ទេ ដោយសារ​ថា​វីតាមីន​ប្រភេទ​នេះ​សម្បូ​រនៅ​ក្នុង​អាហារ​យើង​ញ៉ាំ​រាល់ថ្ងៃ។ ​គ្នា​យើង​អាច​ទទួល​បាន​វីតាមីន​B តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​គ្រាប់ធញ្ញជាតិ គ្រឿង​សមុទ្រ ត្រី និង​បន្លែស្លឹក​បៃ​តង​ ជាដើម​។


សក់និងស្បែកក្បាល

មកពី​សិតសក់បែប​នេះហើយ បានជា​សក់​ចេះតែដាច់ខូច​នោះ​

គ្នា​យើង​​ទំនង​ជា​គិត​ថា​គ្រាន់​តែ​សិត​សក់​ ចាំ​បាច់​អី​មា​ន​បែប​បទច្រើន​ដែរ​នោះ។ យ៉ាង​ណា​គ្នា​យើង​ដឹង​ទេ កា​រសិត​សក់ និង​ជ្រើស​រើស​ក្រាស​សិត​សក់​មិន​ត្រឹម​ត្រូវ​ ក៏ជា​កត្តា​មួយ​ធ្វើឲ្យ​សក់​យើង​ខូច​បានដែរ។ ១. ​ក្រាសសិតសក់កខ្វក់ គ្នា​យើង​ដឹងទេ បើ​យើង​ប្រើក្រាស​កខ្វក់ មិនបាន​លាង​សម្អាត​ក៏​ធ្វើ​ឲ្យ​សក់​យើង​មាន​បញ្ហា​ដែរ។ ពេល​យើង​សិត​សក់​ម្ដងៗ​​កម្ទេច​ស្បែក​ងាប់​នឹង​ជាប់​នៅ​លើ​ក្រាស​របស់​យើង បើទោះ​ជា​យើង​មើល​មិន​ឃើញ​នឹង​ភ្នែក​ទទេ​ក៏​ដោយ​។ កោសិកា​ស្បែក​ងាប់​ទាំង​នោះ​ជា​បរិស្ថាន​ល្អ​មួយ​សម្រាប់​បាក់​តេរីលូត​លាស់ និង​ទ្រឡប់​ទៅ​នៅ​លើ​ស្បែក​ក្បាល​យើង​វិញ និង​ធ្វើឲ្យ​សក់​យើង​មាន​បញ្ហា។ ដូច​នេះ​ត្រូវ​សម្អាត​ក្រាស​ឲ្យ​បាន​ស្អាត​ជានិច្ច។ រឿង​មួយ​ទៀត​ដែរ ក្រាស​សិត​សក់​យើង​ត្រូវ​ប្រើ​ក្រាស​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ​បន្តិច ដើម្បី​កុំឲ្យ​ពេល​សិត​សក់​ធ្វើ​ឲ្យ​ដាច់​សក់​របស់​យើង។ ២. របៀប​សិត​សក់ ស្រីៗ​យើង​ខ្លះ​ទំនង​ជា​ពេល​សិត​សក់​គឺចាប់​សិត​ពី​គល់​សក់​មក​ខាង​ចុង​សក់​មិន​ខាន​។ តាមពិត​ទៅ​បើ​សក់​យើង​ដាញ់ទៀត​នោះ ការ​សិត​បែបនេះ​នឹង​ធ្វើ​ឲ្យ​សក់​ដាច់​មិន​ខាន ពោល​គឺ​យើង​ត្រូវ​សិត​សក់​ពី​ខាង​ចុង​សក់​បន្តិច​ម្ដងៗ​ ទៅ​កាន់​គល់​សក់​វិញទើប​ជួយ​កុំឲ្យ​សក់​យើង​ខូច​ខាត​។​ មួយ​វិញ​ទៀត​ពេល​ងូត​ទឹក​រួច យើង​គួរ​ទុក​សក់​ឲ្យ​ស្ងួត​បន្តិច​សិន​ មុន​នឹង​សិត​សក់ថ្នមៗ​​ជាមួយ​នឹង​ក្រាស​​ដែល​មាន​គម្លាត​ធ្មេញ​ក្រាស​ទូលាយ។ ពេល​យើង​ងូត​ទឹក​រួច សក់​យើង​សើម ហើយ​បើ​សិត​សក់ទាញ​ខ្លាំងៗ​​នៅ​ពេល​សក់​សើម​​ទៀត​​ នោះ​សក់​យើង​នឹង​បាក់​ខូច​មិន​ខាន។


ស្បែក

កំហុស​ថែស្បែកមុខទាំងនេះ អាចធ្វើឲ្យមានបញ្ហាលើសដើម

​ស្បែក​មុខ​គ្នា​យើង​ដែល​មាន​មុន​ច្រើន ពិបាក​ក្នុង​ការ​ថែ​ទាំ​មែន​ទែន មិន​មែន​គ្រាន់​តែ​លុប​មុខ​ច្រើន​ដង​អាច​ជួយ​ឲ្យ​បាត់​មុន​បាន​ទេ។ គ្នា​យើង​ខ្លះ ទោះ​ខំ​ព្យាយាម​ប្ដូរ​ផលិត​ផល​ច្រើន​មុខ​ក៏​ដោយ មុខ​មិន​ព្រម​បាត់​មុន​សោះ។ ជួន​កាល មិន​មែន​មក​ពី​ផលិត​ផល​ដែល​យើង​ប្រើ​មិន​ត្រូវ​ទេ តែ​វា​មក​ពី​យើង​ខ្លួន​ឯង​មិន​ចេះ​តិចនិក​ថែ​ស្បែក​មុខមាន​​មុន​ឲ្យ​ត្រឹម​ត្រូវ ចេះ​តែ​ប្រើ​តាម​គេ​តាម​ឯង។ ខាង​ក្រោម​នេះ ជា​តិចនិក​ថែ​មុខ​មុន​ខុស​ឆ្គង ដែល​កាន់​តែ​ធ្វើ​ឲ្យ​កើន​មុន ហើយ​ស្បែក​ក៏​ខូច​ទៀត៖ ១.​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់​ខ្លាំង ពេល​យើង​មាន​មុន យើង​និយម​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់ មាន​ម្សៅ​លាយ ឬ​ស្ក្រាប់​មុខ (Scrub) ​ដែល​ជួយ​សម្អាត​រន្ធ​ញើស ដើម្បី​កុំ​ឲ្យ​ដី​កក​ក្នុង​រន្ធ​ញើស​ធ្វើ​ឲ្យ​កើត​មុន​លើស​ដើម។ យើង​ត្រូវ​ជ្រើស​យក​ផលិត​ផល​ប្រើ​ឲ្យ​សម​នឹង​ស្បែក​មុខ បើ​យើង​ប្រើ​ស្ក្រាប់​ផ្ដេសផ្ដាស វា​អាច​រំខាន​ដល់​ស្បែក​មុខ ឬ​ធ្វើ​ឲ្យ​ខូច​ស្បែក​មុខ ជា​ហេតុ​បណ្ដាល​មាន​បញ្ហា​កាន់​តែ​យ៉ាប់។ ២.មិន​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ ឬ​លាប​តិច​ៗ​ពេក ការ​លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ចាំ​បាច់​ក្នុង​ការពារ​ស្បែក​យើង​ពី​ពន្លឺ​UV និង​អាច​កាត់​បន្ថយ​មហារីក​ស្បែក​ផង​ដែរ។ តែ​កំហុស​ដែល​យើង​ច្រើន​ធ្វើ​នោះ​គឺ លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គ្រីម​ចូល​ទៅ​ក្នុង​រន្ធញើស មិន​អាច​ឲ្យ​ស្បែក​ដក​ដង្ហើម​បាន ឬ​លាប​តិចៗ​មិន​សព្វ​មុខ ធ្វើ​ឲ្យ​មុខ​ងាយ​នឹង​ខូច​ខាត​ដោយ​សារ​កម្ដៅ​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​កើត​មុន​បាន។ ៣.កេះ ឬ​ញេច​មុន គ្នាយើង​ខ្លះ​មុន​ទុំ​មិន​ទាន់​ទេ រពឹស​ដៃ​កេះ ឬ​ញេច​ចេញ​ហើយ តែ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​បាក់តេរី​រាលដាល បណ្ដាល​ឲ្យ​មុន​កាន់​តែ​កើន​ឡើង។ ហើយ​បើ​យើង​ញេច​មុន​ដែល​មិន​ទាន់​ទុំ វា​កាន់​តែ​ធ្វើ​ប្រេង និង​បាក់តេរី​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។ បើ​យើង​យក​ដៃ​ញេច ដូច​ស្វាគមន៍​ពពួក​មេរោគ​នៅ​លើ​ដៃ​ឲ្យ​ទៅ​ទុំ​នៅ​ស្បែក​មុខ​អ៊ីចឹង​ដែរ។ ៤.ប្រើ​តិចនិក​លាង​មុខ​ខុស គ្រាន់​តែ​លុប​មុខ​មាន​ខុស មាន​ត្រូវ​ដែរ? ការ​លុប​មុខ​សម្រាប់​ស្បែក​មុខ​មាន​មុន​ច្រើន មិន​មែន​ដូច​អ្នក​ដែល​មាន​មុខ​ធម្មតា​ទេ។ កំហុស​មួយ​ដែល​យើង​តែង​ធ្វើ​នោះ​គឺ​ជ្រើស​រើស​ហ្វូម​លាង​មុខ​ខុស ដែល​បង្ក​ឲ្យ​មុន​កាន់​តែ​ឡើង មុខ​កាន់​តែ​មាន​បញ្ហា​។ ចំពោះ​គ្នា​យើង​ខ្លះ ដែល​មាន​មុន​ច្រើន ប្រហែល​ប្រើ​ហ្វូម​ដែល​មាន​សារធាតុ​កម្ចាត់​មុន​ហើយ តែ​ហ្វូម​ប្រភេទ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ជ្រាប​ចូល​ស្បែក​បាន​សព្វ […]


ជំងឺឆ្លងរោគលើស្បែក

ងាកភ្លៀងៗ! មិនប្រយ័ត្ន កើតទឹកស៊ីជើងស្រួលណាស់

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អ្នក​ណា​ដែល​ថា​មិន​ធ្លាប់​ឮពាក្យ ទឹក​ស៊ី​ជើង​ៗ​នោះ ជា​ពិសេស​គ្នា​យើង​ណា​ឧស្សាហ៍​នៅ​កន្លែង​សើម ពាក់​ស្បែក​ជើង ឬ​ស្រោម​ជើង​សើម​មិន​ស្ងួត​ល្អ​ហើយ​បើ​មាន​ទឹក​លិច​បែប​នេះ​ផង ងាយ​ប្រឈម​បំផុត។ ជំងឺ​ទឹក​ស៊ី​ជើង​អាច​បណ្ដាល​ឲ្យ​ស្បែក​ប្រេះ និង​ឡើង​ក្រហម​នៅ​ចន្លោះ​ម្រាម​ជើង ឬ​លើ​ខ្នង​ជើង​។ ជំងឺ​នេះ​កើត​ឡើង​បាន​ដោយ​សារ​ពពួក​ផ្សិត​ដូច​គ្នា​ជាមួយ​ផ្សិត​បង្ក​ឲ្យ​កើត​ជំងឺ​ស្រែង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ធ្វើ​ឲ្យ​រមាស់ ឈឺ ឬ​ក្រហាយ​ផ្សារ​បាន ហើយ​វា​អាច​ឆ្លង​រាល​ដាល​បាន​រយៈ​ឥដ្ឋ កន្សែង ឬ​ក្រណាត់​ដែល​ប៉ះពាល់​ជាមួយ​របួស​។ល។ ពេល​កើត​ជំងឺ​ទឹក​ស៊ី​ជើង បង្ហាញ​រោគ​សញ្ញា​បែប​ណា? គ្នា​យើង​ដែល​មាន​បញ្ហា​នេះ តែង​បង្ហាញ​រោគ​សញ្ញា​ដូច​ជា៖ - ស្បែក​រមាស់ -​ ស្បែក​ឡើង​បែក​ស្រកា - ជើង​ឡើង​ក្រហម។ល។ ទឹក​ស៊ី​ជើង​ខ្លះ អាច​បណ្ដាល​ឲ្យ​ឡើង​ពង​បែក ឬ​ដំបៅ​ដែល​ជា​រោគ​សញ្ញា​រួម​ផ្សំ​។ មេរោគ​នៃ​ជំងឺ​ទឹក​ស៊ី​ជើង អាច​កើត​ឡើង​ទៅ​លើ​ជើង​ម្ខាង ឬ​អាច​ម្ដង​ទាំង​សង​ខាង ហើយ​វា​ក៏​អាច​រាល​ដាល​ដល់​ដៃ ជា​ពិសេស ពេល​យើង​យក​ដៃ​ទៅ​កេះ ឬ​អេះ​កន្លែង​មាន​មេរោគ​នោះ។ គួរ​ទៅ​ជួប​ពេទ្យ​អត់? ពេល​ណា​ទៅ​ជួប? បើ​យើង​កើត​ទឹក​ស៊ីជើង ហើយ​ប្រើ​ថ្នាំ​រមាស់​លាប​២​សប្ដាហ៍​នៅ​តែ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ទៅ។ ក្នុង​ករណី​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​សង្ស័យ​ថា​កើត​ទឹក​ស៊ីជើង ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ជា​ពិសេស ​បើ​ឃើញ​មាន​សញ្ញា​ដូច ឡើង​ក្រហម​ខ្លាំង ឡើង​ហើម ឬ​មាន​ក្ដៅ​ខ្លួន។ ត្បិត​ជំងឺ​ទឹក​ស៊ី​ជើង អាច​ឆ្លង​រាល​ដាល​បាន​មែន តែ​យើង​អាច​ការពារ ឬ​កាត់​បន្ថយ​បញ្ហា​ទឹក​ស៊ី​ជើង​នេះ​បាន​ជាមួយ​តិចនិក​ខាង​ក្រោម៖ ១. ជូត​ជើង​ឲ្យ​ស្ងួត​ល្អ ជាពិសេស​ចន្លោះ​ម្រាម​ជើង ២. ផ្លាស់​ប្ដូរ​ស្រោម​ជើង​ទៀង​ទាត់ ៣. ចៀស​វាង​ស្បែក​ជើង​ធ្វើ​ពី​កៅស៊ូ ៤. […]


ស្បែក

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិត​ផលទាំងនោះ ​គ្នា​យើង​ដឹងទេថា​​អាហារ​ និង​វីតាមីន​មួយ​ចំនួនក៏​​ល្អ​ចំពោះ​​សុខភាព​ស្បែក​យើងណាស់ដែរ។ តោះ​ចាំអីទៀត​ស្វែង​យល់​ទាំងអស់​គ្នា៖ ១.ដំឡូងជ្វា ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។ ២.ការ៉ុត ការ៉ុត​សម្បូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។ អត្ថបទពាក់ព័ន្ធ៖ ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន ៣.ផ្លែ​ប៉េងប៉ោះ ផ្លែ​ប៉េងប៉ោះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopeneដែល​សារធាតុ​នេះ​នឹង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ខូចខាត​ដោយ​សារ​កម្ដៅថ្ងៃ។ ៤. ផ្លែ​ល្ហុង ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។ ៦.ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។ ៧. វីតាមីនC វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ […]


ជំងឺមុន

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

ត្បិត​តែ​រូប​រាង​ខាង​ក្រៅ​មិន​អាច​យក​ឈ្នះ​សម្រស់​ពី​ខាង​ក្នុង​របស់​យើង​បាន តែ​វា​ក៏​សំ​ខាន់​ដែរ បើ​យើង​មាន​ភាព​ជឿ​ជាក់​លើ​សម្រស់​ខាង​ក្រៅ ហើយ​មុន​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​មាន​លើ​ខ្លួន​ទេ ជា​ពិសេស​លើ​មុខ។ គ្នា​យើង​ខ្លះ មុខ​ឡើង​មុន​ខ្លាំង​ប្រើ​ផលិត​ផល​ណា​ក៏​មិន​បាត់ ធុញ​ទ្រាន់​នឹង​ការ​មិន​ឃើញ​លទ្ធផល​ផង ហើយ​ស្ដាយ​លុយ​ទៀត។ ប៉ុន្តែយើង​ត្រូវ​ដឹង​ថា ទម្លាប់​អាក្រក់​តូច​តាច​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ក៏​អាច​ឲ្យ​មុន​កើត​ម្ដង​បន្តិចៗ​លើ​មុខ​ដោយ​មិន​ដឹង​ខ្លួន​ដែរ​ដូច៖ ១.ស្ត្រេស កាល​ណា​យើង​ស្ត្រេស រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ប្រេង​ច្រើន​លើ​ស្បែក ដែល​ជា​កត្តា​បណ្ដាល​ឲ្យ​កើត​មុន។ ២.ជក់​បារី ការ​ជក់​បារី​ប៉ះពាល់​ទៅ​ដល់​ Collagen និង Elastin ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ងាយ​កើត​មុន ឬ​​ពិបាក​បំបាត់​ស្នាម​មុន​ជាដើម។ មួយ​វិញ​ទៀត ការ​ជក់​បារី​ក៏​ឆាប់​ឲ្យ​យើង​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក បណ្ដាល​ឲ្យ​មើល​ទៅ​ចាស់​ជាង​អាយុ​មិន​ខាន។ ៣.គេង​ទាំង​មិន​លុប​មុខ បើ​យើង​មិន​លុប​មុខ ហើយ​ចូល​គេង​ទាំង​មុខ​សុទ្ធ​តែ​ដី ឬ​ make up ធូលី ឬ​គ្រឿង​សម្អាង​ដែល​នៅ​ជាប់​មុខ​យើង​មួយ​ថ្ងៃ​​ហើយ​នោះ នឹង​កក​ក្នុង​រន្ធ​ញើស ហើយ​កកើត​ជា​បាក់តេរី បណ្ដាល​ឲ្យ​មុខ​ឡើង​មុន។ ៤.លាង​​មុខ​ញឹក​ញាប់​ពេក មួយ​ថ្ងៃៗ​លាង​មុខ ៣-៤ដង ក៏​មិន​ល្អ​ដល់​ស្បែក​មុខ​ដែរ។ ការ​លាង​មុខ​ច្រើន​ដង​ពេក​កម្ចាត់​ប្រេង​ល្អៗ​លើ​មុខ​យើង ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​មុខ​កាន់​តែ​ផលិត​ប្រេង​ច្រើន​លើស​ដើម មក​បំពេញ​ប្រេង​ដែល​បាត់​បង់​ទៅ។ ការ​ដែល​យើង​ដុស​មុខ​ខ្លាំង​ៗ ក៏​បង្ក​ជា​ផល​រំខាន​ដល់​ស្បែក​មុខ​ដែរ។ ៥.អត់​បោក​ស្រោម​ខ្នើយ យើង​មិន​សូវ​ចាប់​អារម្មណ៍​ទេ អា​រឿង​ស្រោម​ខ្នើយ​នេះ តែ​ស្រោម​ខ្នើយ​នឹង​អាច​ផ្ទុក​បាក់តេរី​កខ្វក់ ហើយ​ពេល​យើង​គេង​លើ បាក់តេរី​ទាំង​នោះ អាច​តោង​ជាប់​នឹង​ស្បែក​មុខ​យើង​បង្ក​ជា​មុន​បាន។ ស្រោម​ខ្នើយ​មិន​គួរ​ប្រើ​ទាល់​តែ​រាប់​ខែ​បាន​ប្ដូរ​ទេ គួរ​ប្ដូរ​២ដង/សប្ដាហ៍។ ៦.គេង​មិន​គ្រប់​គ្រាន់ ការ​គេង​មិន​គ្រប់​គ្រាន់ បង្កើន​កម្រិត​ស្ត្រេស​ដែល​ធ្វើ​ឲ្យ​យើង ងាយ​នឹង​កើត​មុន​លើ​មុខ។ មិន​តែ​ប៉ុណ្ណោះ បើ​យើង​គេង​មិន ​៧-៨ម៉ោង/យប់​ទេ ភ្នែក​នឹង​ឡើង​ដក់ ឬ​អាច​ឡើង​ខ្មៅ​ក្រោម​ភ្នែក ធ្វើ​ឲ្យ​បាក់​សម្រស់​មួយ​កម្រិត​ថែម​ទៀត។ ៧.របប​អាហារ​ប្រចាំ​ថ្ងៃ ចំពោះ​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មាន​ចំណែក​ក្នុង​ការ​បង្ក​ឲ្យ​កើត​មុន​បាន​ដែរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ