សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

បញ្ហារលាកស្បែក

បូសក្លៀកកើតឡើងដោយសារអី? ភាគច្រើនជាបុរស ឬស្រី?

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគច្រើន​តែង​កើត​​បូស ហើយកន្លែងដូចគ្នាដែលយើង​ធ្លាប់​កើត​នោះ គឺ​ក្លៀក​ដោយសារ​តែ​ទី​នោះ​មាន​សភាព​គគ្រិច ហើយ​បូក​រួម​ជាមួយ​កត្តា​ដទៃ​ទៀត។ វេជ្ជបណ្ឌិតឯកទេសទូទៅ​រូបនោះបាន​ឲ្យ​ដឹង​ទៀតថា បូស​ក្លៀក​កើត​ឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង​ហៅ​ថា Staphylococcus ហើយអ្នកមាន​រោម​ក្លៀក​ច្រើន បូក​រួម​អាកាស​ធាតុ​ក្ដៅ នាំ​ឲ្យ​បែកញើស​ផ្អាប់​ជាប់​រហូត ងាយ​នឹង​មាន​ការ​បង្ក​រោគ។ មួយ​វិញ​ទៀត អ្នក​មាន​រោម​ក្លៀក​វែង ក្រាស់ ហើយ​មិន​បាន​សម្អាត​ញឹកញាប់ ក៏​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​នេះ​ឡើង។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅរូប​នោះ​បាន​បន្ត​ថា ប្រភេទ​បូស​​ខ្មែរ​យើង​ច្រើន​ហៅ​ថា បូស​ទ្រនិច។ វា​មិន​ត្រឹមតែ​កើត​ឡើង​នៅ​ក្លៀក​ប៉ុណ្ណោះ​ទេ វា​កើត​នៅ​ភ្លៅ កញ្ចឹងក ពុក​ចង្កោ កំប៉េះ​គូទ ហើយ​បណ្ដាល​ឲ្យ​ឡើង​ក្រហម ឈឺចាប់ ហើម​ប៉ោង និង​មាន​ខ្ទុះ ព្រម​ទាំង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ទៀត​ផង។ ចំណែក​ការ​កកើត​វិញ ដំបូង​ឡើយ​វា​អាច​ចាប់ផ្ដើម​ត្រឹម​ការ​រលាក ឬ​ស្ទះ​គល់​រន្ធ​តូច​ៗ​រួច​បន្ត​ស៊ី​ទៅ​ខាង​ក្នុង ហើយ​បង្ក​ជា​ដុំ​តូច​មួយ​មាន​ខ្ទុះ។ ចំណែក​ឯ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត គឺ​មនុស្ស​ប្រុស​ច្រើន​ជាង​នារី ដូចនេះ​ដើម្បី​អនាម័យ​គួរតែ​កោរ ឬ​បក​ទោះ​ស្រី ឬ​ប្រុស រោមក្លៀក ពុកមាត់ ពុក​ចង្កា រោម​ប៊ីគីនី ចៀសវាង​ងាយ​មាន​ការ​រលាក និង​ការ​បង្ក​រោគ​ផ្សេង​ៗ។ – កោរ​រោម​ក្លៀក កាត់​បន្ថយ​ការ​ធុំ​ក្លិន​ក្លៀក រលាក និង​បូស​ក្លៀក – កោរ​រោម​គូទ កាត់​បន្ថយ​ការ​នាំ​ឲ្យ​កើត​បូស រលាក​គូទ និង​ការ​ឆ្លង​រោគ​ដោយ​លាមក​ជាប់​នឹង​រោម​គូទ – កោរ​រោម​ប៊ីគីនី កាត់​បន្ថយ​ការ​រលាក​តំបន់​ប្រដាប់​បន្តពូជ […]


សក់និងស្បែកក្បាល

ហេតុផល ២​ យ៉ាងគួរចៀសវាងពាក់កៅស៊ូចងសក់នៅកដៃ

គ្នាយើង​អាច​នឹង​ធ្លាប់​ឮ​ហើយ​ថា​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​ក​ដៃ​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​យើង​អាច​នឹង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។ ​តើ​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​នឹង​ក​ដៃ​អាច​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ? ១. បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ ស្បែក​គឺជា​របាំង​ការពារ​ពពួក​មេរោគ​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​មាន​ការ​រលាត់​ស្បែក​អាច​ធ្វើ​ឲ្យ​មាន​មេរោគ​ឆ្លង​ចូល​បាន​យ៉ាង​ងាយ។ កៅស៊ូ​ចង​សក់​ធម្មតា​គឺ​មិន​ធ្វើឲ្យ​មាន​ការ​ខូចខាត​លើ​ស្បែក​ច្រើន​ទេ ប៉ុន្តែ​ពពួក​កៅស៊ូ​ចង​សក់​ដែល​មាន​ការ​រចនា​ជាមួយ​គ្រាប់​តូច​ភ្លឺផ្លេក ឬ​មាន​ដែក​ ​អាច​បង្កើត​មាន​ស្នាម​រលាត់​តូចៗ​  ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ឆ្លង​ចូល​ក្នុង​ស្បែក​បាន​ទោះបីជា​មាន​ការ​រលាត់​តូច​ក៏​ដោយ។ កៅស៊ូ​ចង​សក់​អាច​មាន​បាក់តេរី​ច្រើន​ប្រភេទ​ព្រោះ​យើង​ប្រើ​វា​ចង​សក់​ញឹកញាប់ ហើយ​កៅស៊ូ​ចង​សក់​ថ្មី​មិនទាន់​ប្រើ​ក៏​មាន​បាក់តេរី​ដែរ។ ជាពិសេស​ពេល​យើង​លាង​ដៃ​ និង​​សម្ងួត​ដៃ​ហើយ​ កៅស៊ូ​ចង​សក់​នៅ​តែ​សើម​ដដែល ហើយ​បាក់តេរី​ចូលចិត្ត​បរិយាកាស​សើម​បែបនេះ​ដែល​វា​អាច​លូតលាស់​បាន​។ នៅ​សហរដ្ឋអាមេរិក​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ដៃ​របស់​នាង​មាន​ដុំ​ពក​មួយក្រោយពី​ពាក់​កៅស៊ូចងសក់​នៅ​កដៃ​។ នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​បាន​ទទួល​ការ​ព្យាបាល​តែ​ដុំ​ពក​នៅ​​ដដែល​ដែល​នេះ​តម្រូវ​ឲ្យ​នាង​ធ្វើ​ការ​​វះកាត់ដុំ​ពក​នេះ​ ហើយ​ដុំ​ពក​នេះ​បង្ក​ដោយ​ការ​ឆ្លង​មេរោគ​។ ២. បញ្ហា​ចរន្ត​ឈាម កៅស៊ូ​ចង​សក់មាន​សភាព​តឹង​​ពេល​ពាក់​ជាប់​នៅ​នឹង​ដៃយូរ​​អាច​​បង្ក​ឲ្យ​មាន​បញ្ហា​ចរន្ត​ឈាមបាន។ ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​រឹត​សរសៃ​ឈាម​ ដែល​នេះ​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ក្នុង​រាងកាយ ហើយ​យើង​អាច​មាន​ Carpal Tunnel Syndromeដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់ និង​ស្ពឹក​ម្រាម​ដៃ។ ការ​មិន​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ឬ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​យើង​អាច​ដោះ​ចេញ​ពេល​លាង​ដៃ ឬ​ធ្វើ​កិច្ចការផ្ទះ​ផ្សេងៗ។ ប្រសិនជា​យើង​គិត​ថា​កៅស៊ូ​ចង​សក់​ចាស់​មាន​បាក់តេរី​ច្រើន យើង​អាច​បោក​សម្អាត ឬ​បោះចោល​តែ​ម្ដង។


បញ្ហាស្បែកផ្សេងទៀត

បើ​ឃើញអាការៈ ១២ ប្រភេទនេះកើតលើដៃ អាចថាយើងកំពុង​មាន​បញ្ហាសុខភាពហើយ​

ប្រអប់​ដៃ ពិសេស​ទៅ​លើ​​​ក្រចក​ដៃ ដែលមាន​ការ​ប្រែ​ប្រួល​ប្លែក​ៗ ជា​សញ្ញា​មួយ​បង្ហាញ​ពី​​សុខភាព​ប្រចាំ​កាយ​របស់​មនុស្ស​​យើង​។ អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​ អាច​កត់​សម្គាល់​ និង​បាន​បង្ហាញ​​ពី​អាការៈ​ជំងឺ​របស់​មនុស្ស​​តាម​រយៈ​ទម្រង់​ដៃ​ ដូច​ខាង​ក្រោម​​នេះ​៖ ១. ចុង​ម្រាម​ដៃពណ៌​ខៀវ​ ចុងម្រាម​ដៃ​ពណ៌ខៀវ​​ជា​សញ្ញា​បង្ហាញ​ថា ឈាម​នៅ​ក្នុង​ខ្លួន​យើង​ដើរ​មិន​សូវ​ល្អ ​សរសៃ​ឈាម​ងាយ​ប្រតិកម្ម​ និ​ងពី​​ការ​ប្រែ​ប្រួល​​​សីតណ្ហភាព​ក្នុង​ខ្លួន​​។ លោក​វេជ្ជបណ្ឌិត Russell ផ្នែក​សុខភាព​ទូ​ទៅ បាន​​ឱ្យ​ដឹង​ថា ចុង​ម្រាម​ដៃខៀវ ក៏​ជា​​សញ្ញាណ​​នៃ​កង្វះ​អុកស៊ីសែន​ក្នុង​រាង​កាយ​ផង​ដែរ។ ២. ឆ្នូត​ក្រចក​ ស្នាម​ឆូត​ត្រង់​ៗ ទទឹង​ឬ​បណ្តោយ​ក្រចក​ គឺ​ជា​សញ្ញា​បង្ហាញ​ថាយើង​​ទើប​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ដោយ​សារ​មូលហេតុ​ ក្រចក​ដៃ​យើង​​មិន​​ដុះ​​លូត​​​ឡើយ​នៅ​ពេល​យើង​កំពុង​ឈឺ​។ អត្ថបទពាក់ព័ន្ធ៖  ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ តិចនិកយកអាចម៍ត្រចៀកក្មេងត្រឹមត្រូវ កុំឲ្យមានរបួស ៣. ក្រចក​ដៃ​ស​ស្លេក​ ធម្មតា​​នៅ​ពេល​យើង​យក​ដៃ​ចុច​សង្កត់​លើ​ក្រចក​ដៃ វានឹង​​មាន​ពណ៌​ស និង​ប្រែ​ជា​ពណ៌​ផ្កា​ឈូក (ឈាម​រត់) វិញ​ពេលយើង​​​លែង​ដៃ​សង្កត់​។ តែ​បើ​មួយ​​សន្ទុះ វា​នៅ​តែ​ដដែល សភាព​បែប​នោះ គឺ​មាន​ន័យ​ថា ខ្វះ​កោសិកា​ឈាម​​ក្រហម ខ្វះ​ជាតិ​ដែក ឈាម​រត់​មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​ ធ្វើ​ឱ្យ​​​វិល​មុខ​ញឹក​ញាប់ អស់​កម្លាំង និង​មាន​បញ្ហា​បេះ​ដូង។ ៤. ក្រចក​ដៃ​មាន​ឆ្នូត​ពណ៌​ខ្មៅ ប្រសិន​​ជា​មាន​អាការៈ​បែប​នោះ យើង​​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ។ ករណី​មួយ​ចំនួន​អាចជា​ការ​ហើម​ជាំ ឬ​កោសិកា​ស្បែក​ងាប់​។ ៥. ញ័រ​ដៃ (ញ័រ​សាច់) អាការៈនេះ​បណ្តាល​មក​ពី​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន និង​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ថ្នាំ​ហឺត​ជា​ដើម។ អាការៈ​ញ័រ​ដៃ គឺ​​បញ្ជាក់​ថាយើង​​មាន​ជំងឺ​ ឬ​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​និង​ខួរ​ក្បាល​។ ៦. […]


សក់និងស្បែកក្បាល

បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

សម្រាប់​គ្នា​យើង​​​ស្រី​ៗ ពិត​ណាស់​ការ​កក់​សក់ គឺ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រុស​ៗវិញ​សក់​ក៏​ជា​រឿង​សំខាន់​ដែរ​ ព្រោះ​ថា​ជា​​ផ្នែក​មួយ​នៃ​សម្រស់ និង​សុខភាព​ដែល​ត្រូវ​ថែ​រក្សា​​ជា​ប្រចាំ​។ យ៉ាង​ណា​មិញ ក៏​​មាន​ចំណុច​មួយ​ចំនួន​ ដែល​យើង​គួរ​ស្វែង​យល់​ថា​​អ្វី​អាចជា​បញ្ហា​​​បង្ក​ឱ្យ​​សក់​យើង​ឆាប់​ខូច និង​អាច​បង្ការ​បាន។​ ១. កក់​សក់​ប្រញាប់​ពេក​ ជា​ធម្មតា​នៅ​ពេល​កក់​សក់ យើង​គួរ​មាន​ពេល​វេលា​សម្រាប់​កក់​សក់ឲ្យបានត្រឹមត្រូវ​។ នៅ​ពេល​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ គួរ​ឈ្លី​ឱ្យ​សព្វ​ស្បែក​ក្បាល​រួច​ទុក​​រយៈ​ពេល​ ៥ ទៅ​ ១០ ​នាទី​ ដើម្បី​ឱ្យ​ជាតិ​សាប៊ូ​ជ្រាប​បាន​ល្អ ​ជួយ​ធ្វើ​ឱ្យ​សក់​ទន់ និង​មាន​ប្រសិទ្ធភាព​។ ការ​កក់​ដោយ​ប្រញាប់​ពេក​នឹង​ក្លាយ​ជា​ការ​ខាត​ពេល​យើង ហើយ​គ្មាន​ប្រសិទ្ធភាព​ទៀត​​ផង​។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង ២. កក់​សក់​ដោយ​ដុស​ ឬញី​ខ្លាំង​ៗ​ពេក ឫស​សក់​គឺ​មាន​លក្ខណៈ​ទន់ ដូច​នេះ​នៅ​ពេល​ដែល​យើង​កក់​សក់​ដោយ​ប្រើ​កម្លាំង​ដៃ​ដុស​ខ្លាំង​ៗ​នឹង​ធ្វើ​ឱ្យ​សក់​ប្រែ​​ជា​ឆាប់​ខូច​។ ការ​កក់​សក់​ត្រឹម​បី​ដង​ ក្នុង​មួយ​សប្តាហ៍​គឺ​ជា​ការ​ប្រសើរ​។ ជំនួស​ពី​ការ​កក់​សក់​ ដែល​ដុស​ឬញី​​ខ្លាំងៗ​​ យើង​អាច​ឈ្លី​ដុស​សក់​ថ្នម​ៗ ដែល​ធ្វើ​ឱ្យ​សក់​​យើង​មិន​ឆាប់​ខូច​។ ៣. ចូល​ចិត្ត​ប្រើ​ទឹក​ក្តៅ​ច្រើន គ្នា​យើង​ខ្លះ​​​ចូល​ចិត្ត​លាយ​ទឹក​ក្តៅ​ងូត និង​កក់​សក់ តែ​ការ​កក់​សក់​ជា​មួយ​ទឹក​ក្តៅ​លាយបែប​នេះ​​​ញឹក​ញាប់​អាច​ធ្វើ​ឱ្យ​សក់​ស្ងួត​ និង​ងាយ​ខូច​។ ផ្ទុយ​ទៅ​វិញ​ ការ​ប្រើ​ទឹក​ត្រជាក់​កក់​សក់​ជា​ការ​ល្អ ដោយ​ហេតុ​ថា​វា​ជួយ​រក្សា​សំណើម​ស្បែក​ក្បាល និង​ធ្វើ​ឱ្យ​សុខភាព​សក់​​ល្អ​ប្រសើរ​។ ៤. ប្រើ​ប្រាស់​ផលិត​ផល​សម្រាប់​សក់​ច្រើន​មុខ ការ​ប្រើ​ប្រាស់​ផលិត​ផល​​សម្រាប់​ថែរក្សា​សក់​ក្បាល​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​ ក៏​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច​ដែរ​​។ គប្បី​ប្រើ​ប្រាស់​ផលិត​ផល​បំប៉ន​សក់​តែ​មួយ​ដែល​ត្រូវ​នឹង​សក់​ក្បាល​ គឺ​ជា​​ជម្រើស​ប្រសើរ​​។ ៥. […]


ស្បែក

ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន

មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​បើស្រ្តេស​យូរ​​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ត្រេស​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​ស្បែក​មុខ​ផង​ដែរ។ ១. បញ្ហា​មុន នៅ​ពេល​យើង​ស្ត្រេស រាងកាយ​យើង​នឹង​ផលិត​អ័រម៉ូន cortisol ច្រើន។ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​ផលិត​អ័រម៉ូន corticotrophin-releasing ដែល​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​ច្រើន​។ ការ​បញ្ចេញ​ខ្លាញ់​ច្រើន​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​បង្ក​ឲ្យ​មាន​មុន។ ការ​សិក្សា​ឆ្នាំ​២០១៧ បាន​សិក្សា​ពី​ឥទ្ធិពល​ស្ត្រេស​ទៅ​លើ​បញ្ហា​មុន ដោយមាន​​និសិ្សត​ស្រី​អាយុ​ចន្លោះ ២២​ទៅ​២៤​ឆ្នាំចូលរួម​​។ ការ​សិក្សា​​បាន​រក​ឃើញ​ថា​កម្រិត​ស្ត្រេស​កាន់​តែ​ខ្ពស់​ ការ​កើត​មុន​កាន់​តែ​មាន​​បញ្ហា​​ធ្ងន់ធ្ងរ។ អត្ថបទ​ពាក់ព័ន្ធ៖ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា ២. ស្នាម​ដក់​ក្រោម​ភ្នែក ស្នាម​ដក់​ក្រោម​ភ្នែក​កើត​មាន​នៅ​ពេល​មាន​ការ​ហើម​នៅ​ក្រោម​ភ្នែក។ អាការៈ​ភាគ​ច្រើន​កើត​មាន​នៅ​ពេល​យើង​ចាស់​ទៅ​ដោយសារ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក​ចុះ​ខ្សោយ។ ចំណែក​ឯ​ស្បែក​យារ​ដែល​បង្ក​ដោយ​ការ​បាត់បង់​ភាព​យឺត​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ដែរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្ត្រេស​ដែល​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ពន្លឿន​ភាព​ចាស់​ដូចជា​បាត់បង់​ភាព​យឺត និង​ការ​ឡើង​ពណ៌​ស្បែក​ជាដើម។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​រួម​ចំណែក​ក្នុង​ការ​បង្ក​ស្នាម​ដក់​ក្រោម​ភ្នែក។ ៣. ស្បែក​ស្ងួត ស្រទាប់​ស្បែក​ខាង​ក្រៅ​ stratum corneum មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ដល់​ស្បែក និង​ជា​របាំង​​ការពារ​ស្រទាប់​ស្បែក​ខាងក្រោម។ នៅ​ពេល​ស្រទាប់​ស្បែក​ខាង​លើ​ដំណើរការ​មិន​ត្រឹមត្រូវ ស្បែក​របស់​យើង​នឹង​ទៅ​ជា​ស្ងួត និង​រមាស់។ ៤. កន្ទួល​ក្រហម ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​ស្បែក (​ដែល​គេ​ហៅ​ស្ថានភាព​នេះ​ថា dybiosis)។ នៅ​ពេល​មាន​អតុល្យភាព​កើត​មាន​លើ​ស្បែក​របស់​យើង​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម ឬ​​កន្ទួល​ក្រហម។ ស្ត្រេស​ក៏​អាច​ភ្ញោច​ស្ថានភាព​ផ្សេងៗ​ជាច្រើន​ដែល​បង្ក​កន្ទួល​ក្រហម ឬ​ការ​រលាក​ស្បែក​ដូចជា​ជំងឺ​ស្បែក​ Psoriasis ជំងឺ​ត្រអក […]


ស្បែក

ធ្វើរឿង ៨ យ៉ាងនេះ អាចធ្វើឲ្យស្បែកមុខរលាក និងរន្ធញើសកាន់តែរីកធំ

មុខ​ឡើង​ខ្លាញ់ កោសិកា​ងាប់ ធូលី និង​បាក់តេរី​សុទ្ធតែ​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ។ ការ​ថែរក្សា​ស្បែក​មុខ​គឺ​សំខាន់ ប៉ុន្តែ​បើ​ថែរក្សា​ខ្លាំង​ពេក​ក៏​មិន​ល្អ និង​អាច​ប៉ះពាល់​ដល់​រន្ធញើស​ទៀត​ផង។ តើ​ទម្លាប់​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ? ១. ការ​ប្រើ​ក្រដាស​ផ្ដិត​ខ្លាញ់ ក្រដាស​ផ្ដិត​ខ្លាញ់​លើ​មុខ​អាច​ជា​ជម្រើស​ល្អ​អំឡុង​ពេល​ថ្ងៃ​ក្ដៅហើយស្បែក​បញ្ចេញ​ខ្លាញ់​ច្រើន និង​មាន​ញើស​។ ប៉ុន្តែ​ការ​ប្រើប្រាស់​ញឹកញាប់​ពេក​អាច​ធ្វើ​ប៉ះពាល់​ដល់​ស្បែក។ តាមពិតទៅ​ស្រទាប់​ខ្លាញ់​ស្ដើងៗ​គឺ​សំខាន់​សម្រាប់​ស្បែក ហើយ​បើ​យើង​ជូត​ចេញ​មិន​ឈប់​អាច​ធ្វើឲ្យ​ស្បែក​ផលិត​ខ្លាញ់​បន្ថែម​ដែល​នាំឲ្យ​កកស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​រីក​ធំ។ ២. ការ​ញេច​មុន ការ​ញេច​មុន​ទាំង​មុន​មិន​ទាន់​មាន​មុខ​អាច​ធ្វើ​ឲ្យ​បាក់តេរី​នៅ​លើ​ស្បែក​ឆ្លង​ទៅ​ក្នុង​ស្រទាប់​ខាង​ក្នុង​របស់​ស្បែក​។ នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​រាលដាល រួម​ទាំង​រន្ធញើស​រីកធំ និង​មាន​ស្នាម​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ៣. ការ​ប្រើ​ប្រដាប់​ខាត់​មុខ​ ការ​ប្រើ​ប្រដាប់​ខាត់​មុខ​អាច​ជួយ​កម្ចាត់​ធូលី កោសិកា​ងាប់ និង​ខ្លាញ់​ដែល​កក​នៅ​រន្ធញើស។ សកម្មភាព​នេះ​អាច​ជួយ​ឲ្យ​ស្បែក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើឲ្យ​រន្ធញើស​រួម​តូច។ ប៉ុន្តែ​យកល្អ​យើង​គួរ​ធ្វើ​១ទៅ២​ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ការ​ប្រើ​ប្រដាប់​ខាត់​មុខ​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​រីក​រន្ធ​ញើស​។ បន្ថែម​ពី​នេះ​ទៀត ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​បាត់បង់​ស្រទាប់​ខ្លាញ់​ធម្មជាតិ​ដែល​បង្ក​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​នឹង​ធូលី​ដី និង​អាច​ឈាន​ទៅ​មាន​ការ​រលាក និង​មុន។ ៤. ការ​ទុក​ឲ្យ​ស្បែក​ស្ងួត ស្បែក​ស្ងួត​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​មើល​ទៅ​ចាស់​ជាងវ័យ។ ម៉្យាងទៀត ស្បែក​ស្ងួត​ធ្វើឲ្យ​រន្ធញើស​មើល​ទៅ​ធំ​ជាង​មុន។ ប៉ុន្តែ​យើង​អាច​បង្ការ​បាន​ដោយ​ជ្រើសរើស​ទឹក​ជូត និង​ទឹក​ផ្តល់​សំណើម (moisturizer) ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់​យើង។ ៥. ការ​ប្រើប្រាស់​ផលិតផល​ដែល​អាច​កក​នៅ​រន្ធញើស ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​គឺ​មិន​គួរ​ប្រើ​ប្រាស់​លើ​ស្បែក​មុខ។ ជាពិសេស​ផលិត​ផល​ដែល​មាន​សារធាតុ​បឺរកាកាវ (cocoa butter) ប្រេង​ដូង និង​គ្រីម lanolin ដែល​អាច​​កក​ស្ទះ​​ក្នុង​​រន្ធញើស​​បាន​។ សារធាតុ​ទាំង​នេះ​អាច​​ជួយ​​ផ្ដល់​​សំណើម​​ដល់​ស្បែក ប៉ុន្តែ​ក៏អាច​បង្កឲ្យ​មាន​​មុន […]


ស្បែក

ស្រីៗ​​ធ្លាប់ដឹង​អត់! ស្ទីមមុខដោយចំហាយទឹកជួយស្បែកមុខបាន​ច្រើនយ៉ាង

រាល់ថ្ងៃ​យើង​តែង​ការពារ​ស្បែក​មុខ​របស់​យើង​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ផលិតផល​ថែរក្សា​ស្បែក​ផ្សេងទៀត។ ក្រៅ​ពី​ប្រើប្រាស់​ផលិតផល​ខាងលើ យើង​ក៏​អាចចំណាយ​ពេល​​ស្ទីមមុខ​ដោយ​ចំហាយ​ទឹក​ត្រឹម​៥​ទៅ​១០​នាទី​​ដើម្បី​ទទួល​បាន​ប្រយោជន៍​​សម្រាប់​​ស្បែក​​មុខ​​ដែរ​។ ១. សម្អាត​ធូលី និង​ផលិតផល​ផ្សេង​ទៀត​ចេញ​ពី​រន្ធញើស នៅ​ពេល​យើង​ស្ទីម​មុខ​នឹង​ចំហាយ​ទឹក​ក្ដៅ​ឧណ្ហៗ​នឹង​ជួយ​ពង្រីក​រន្ធញើស​ដែល​អាច​បញ្ចេញ​ធូលី​ដី និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រន្ធញើស។ ជាទូទៅ ធូលី​ដែល​មាន​ក្នុង​រន្ធញើស​បង្ក​ពី​ផ្សែង​នៅ​ក្នុង​ទីក្រុង ផលិតផល​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ដូចជា​ទឹក​ផ្តល់​សំណើម គ្រឿង​ផាត់​មុខ និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ រួមទាំង​ខ្លាញ់​នៅ​លើ​ស្បែក។ ស្បែក​មុខ​យើង​ត្រូវការ​ជាតិខ្លាញ់​ដើម្បី​រក្សា​សំណើម និង​ការពារ​ស្បែក ប៉ុន្តែ​នៅ​ពេល​ជាតិ​ខ្លាញ់​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​មុន​បាន។ ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​អាច​កំណត់​បរិមាណ​ជាតិ​ខ្លាញ់ និង​សម្អាត​រន្ធញើស​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​រលោង​ស្អាត។  អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ២. កម្ចាត់​បាក់តេរី និង​កោសិកា​ងាប់​ដែល​បង្ក​មុន ស្បែក​របស់​យើង​គឺ​ឆ្លងកាត់​​ដំណើរការ​មិន​ឈប់ឈរ​នៃ​ការ​ផលិត​ឡើង​វិញ​ដែល​នេះ​បណ្ដាល​ឲ្យ​បាក់តេរី​ងាប់​ និង​ផ្តុំ​ច្រើន​នៅ​លើ​មុខ។ បាក់តេរី​នេះ​គឺ​ល្អ​ និង​មិន​មាន​បង្ក​ផល​ប៉ះពាល់​ទេ។ ប៉ុន្តែ​បាក់តេរី​ងាប់​នេះ​ច្រើន​អាច​ធ្វើ​ឲ្យ​ស្បែក​មិន​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​។ ដូចនេះ​នៅ​ពេល​ស្ទីម​មុខ យើងបាន​​កម្ចាត់​បាក់តេរី​ងាប់​ខ្លះៗ​ចេញ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ជាង​មុន។ ៣. ទទួល​បាន​អុកស៊ីសែន​បន្ថែម សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​អាលែកហ្សី និង​បញ្ហាស្បែក​មុខ​ឡើង​ក្រហម( rosacea ) អាច​នឹង​មិន​ចង់​ស្ទីម​មុខ​ទេ​ព្រោះ​ពេល​ស្ទីម​ហើយ​មុខ​អាច​មើល​ទៅ​ក្រហម និង​រលាក។ ប៉ុន្តែ​នេះ​ជា​ផល​ប្រយោជន៍​មួយ​នៃ​ការ​ស្ទីម​មុខ​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​​រីក និង​ផ្ដល់​អុកស៊ីសែន​បន្ថែម​ដល់​ស្បែក​មុខ។ នៅ​ពេល​មុខ​មាន​អុកស៊ីសែន​គ្រប់គ្រាន់​ នោះ​ស្បែក​មុខ​នឹង​រលោង​ស្អាត។ ៤. បង្ការ​ស្នាម​ជ្រួញ គ្នាយើង​គ្រប់គ្នា​សុទ្ធ​តែ​មិន​ចង់​ឲ្យ​មុខ​មាន​ស្នាម​ជ្រួញនោះទេ​។ តាម​ភស្តុតាង​វិទ្យាសាស្ត្រ​ ខូឡាជែន​ និង​ភាព​យឺត​ (elastin) គឺ​ជា​សារធាតុ​អាច​ជួយ​ពន្យារ​ការ​ឡើង​នៃ​ស្នាម​ជ្រួញ​បាន។ ប្រសិនជា​គ្នាយើង​មិន​ចូលចិត្ត​ញ៉ាំ​ខូឡាជែន ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​ជា​ជម្រើស​ល្អ​មួយ​។ ការ​ស្ទីម​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ជួយ​ដល់​ការ​ផលិត​ខូឡាជែន និង​ភាពយឺត​។ នេះ​អាច​​ផ្ដល់​​ភាព​យឺត​​ដល់​ស្បែក […]


ស្បែក

សាប៊ូលាងមុខមិនមែនចេះតែទិញទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវនឹងស្បែកមុខយើង

ផលិតផល​សម្រាប់​លាង​សម្អាត​មុខ​គឺ​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ក្នុង​ការ​ប្រើប្រាស់។ ប៉ុន្តែ​យក​ល្អ​គ្នាយើង​គួរ​ជ្រើសរើស​សាប៊ូលាងមុខ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ។ តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​សាប៊ូលាងមុខ​ណា​ល្អ​សម្រាប់​ស្បែក​មុខ​យើង? ១. សាប៊ូ​លាង​មុខ​ប្រភេទ​ហ្វម  ប្រភេទ​សាប៊ូ​លាង​មុខ​នេះ​គឺ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ក្រោយ​ពី​លាង​សម្អាត​ចេញ​។ សាប៊ូ​លាង​មុខ​បែប​ហ្វម​នេះ​ដែរ​គឺ​ល្អ​សម្រាប់​កម្ចាត់​ជាតិ​ខ្លាញ់ សម្អាត​មុខ​ក្រោយ​ពេល​តុបតែង និង​សម្អាត​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ ប៉ុន្តែ​សាប៊ូ​ប្រភេទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ទោះបីជា​ផលិត​ពី​ប្រេង ឬ​សារធាតុ​ផ្តល់​សំណើម​ដល់​ស្បែក​ក៏​ដោយ។ ក្រោយ​ពី​ប្រើ​សាប៊ូ​លាង​មុខ​ប្រភេទ​នេះ យកល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ ប្រភេទ​សាប៊ូ​នេះ​ល្អ​សម្រាប់​គ្នាយើង​ដែល​មានស្បែក​​មុខ​ខ្លាញ់ និង​ងាយ​នឹង​មាន​មុន។ សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ស្ងួត និង​ស្បែក​ងាយ​ប្រតិកម្ម​យក​ល្អ​គួរ​កុំ​ប្រើ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ២. សាប៊ូ​លាងមុខ​ប្រភេទ​គ្រីម សាប៊ូលាងមុខ​បែប​គ្រីម​គឺ​មាន​ភាព​ស្រាល ផ្តល់​សំណើម​ដល់​ស្បែក​មុខ និង​មិន​មាន​ពពុះ​ទេ។ គេ​ប្រើ​សាប៊ូលាងមុខ​ប្រភេទ​នេះ​ដើម្បី​សម្អាត​គ្រឿង​តុបតែង​លើ​មុខ និង​ធូលី​ដី​។ ពេល​ខ្លះ​សាប៊ូ​ប្រភេទ​នេះ​មិន​ត្រូវការ​ប្រើ​ទឹក​ក្នុង​ការលាង​សម្អាត​ទេ​ដោយ​គ្រាន់​តែ​លាប​ទៅ​លើមុខ និង​ជូត​ចេញ​ដោយ​ប្រើ​ក្រដាស​ជូត​មាត់។ ក្រោយ​ពី​ប្រើ​សាប៊ូលាងមុខ​នេះ​ យើង​គួរ​ប្រើ​ទឹក toner។ សម្រាប់​សាប៊ូលាងមុខ​បែប​គ្រីម​ដែល​ត្រូវការ​ប្រើ​ទឹក យើង​ត្រូវ​លាប​ទៅ​មុខ​សើម និង​ម៉ាស្សា​ថ្នមៗ។ ក្រោយ​ពី​លាង​សម្អាត​ចេញ យក​ល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ សាប៊ូ​នេះ​ល្អ​សម្រាប់​អ្នក​មាន​ស្បែកមុខ​ងាយ​ប្រតិកម្ម ស្បែក​ស្ងួត និង​អ្នក​មាន​ជំងឺ​ rosacea (ស្បែក​មុខ​ឡើង​ក្រហម)។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ស្បែក​មាន​ខ្លាញ់​យក​ល្អ​គួរ​ចៀសវាង។ [embed-health-tool-bmr] ៣. សាប៊ូលាងមុខ​ប្រភេទ​ទឹក (Water-based cleanser) សាប៊ូ​ប្រភេទ​នេះ​ជួយ​សម្អាត​ភាព​កខ្វក់​ចេញ​ពី​ស្បែក។ ប៉ុន្តែ​សាប៊ូ​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង […]


ស្បែក

តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​

ការ​ថែរក្សា​ស្បែក និង​របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ពន្យារ​ភាព​ចាស់​បាន​ និង​បង្ការ​បញ្ហា​ស្បែក​ផ្សេងទៀតផង។ ស្រីៗ​យើង​ដឹងតែ​គិត​ច្រើន​ពី​បញ្ហា​ស្បែក​នេះ​មិនខាន បើ​អ៊ីចឹង​សាក​​តិចនិកទាំង​នេះ​​មើល៍​អាច​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បានយ៉ាង​​ម៉េច​ដែរ​? ១. ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ ការ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក។ ពេល​យើង​​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​អាច​បង្ក​ស្នាម​ជ្រីវជ្រួញ ស្នាមអុជៗ បញ្ហា​ស្បែក និង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ស្បែក​ទៀតផង​។ យើង​អាច​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​ដោយ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​៖ ជ្រើសរើស​ឡេការពារ​កម្ដៅ​ថ្ងៃដែល​មាន SPF យ៉ាងតិច ១៥ (មាន​សរសេរ​លើ​សម្បកផលិត​ផល)។ ជ្រក​ក្រោម​ម្លប់៖ គួរ​ចៀសវាង​កម្ដៅថ្ងៃ​ចន្លោះ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​៤ល្ងាច ព្រោះ​ចន្លោះ​ពេល​នេះ​គឺមាន​​កម្ដៅថ្ងៃ​ខ្លាំង។ ពាក់​អាវ​ការពារ៖ យើង​គួរ​ពាក់អាវ​ដៃ​វែង ​ខោ​ជើង​វែង និង​មួកពេល​ចេញ​ទៅ​ក្រៅ​​។ ២. កុំ​ជក់បារី ជក់បារី​អាច​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​ជាងវ័យ និង​មាន​ស្នាម​ជ្រួញ ហើយការ​​ជក់បារី​ក៏​ធ្វើឲ្យ​សរសៃឈាម​នៅ​​ស្រទាប់​លើ​បង្អស់​របស់​ស្បែក​តូច​ជាងមុន​ដែល​នេះ​បន្ថយ​លំហូរ​ឈាម និង​ធ្វើឲ្យ​ស្បែក​ស្លេកស្លាំង។ ម៉្យាងទៀត​នេះ​ក៏​ធ្វើឲ្យ​ស្បែក​បាត់បង់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាពស្បែក។ ក្រៅពីនេះ ជក់បារី​ក៏​បំផ្លាញ​ខូឡាជែន និងភាពយឺត​របស់​ស្បែក​ ហើយ​ក៏​បង្កើន​ហានិភ័យ​ជំងឺមហារីកស្បែក​ដែរ។ ៣. សម្អាត​ស្បែក​យក​ចិត្តទុក​ដាក់​ ការ​លាង​សម្អាត​ស្បែក​ប្រចាំ​ថ្ងៃ​អាច​ប៉ះពាល់​ដល់​ស្បែក​បាន ដូចនេះ​គួរ​សម្អាត​ដោយ​យក​ចិត្ត​ទុក​ដាក់៖ កំណត់​រយៈពេល​ងូតទឹក៖ ការ​ងូតទឹក​ក្ដៅ និង​យូរ​ពេកអាច​ធ្វើឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​ពី​ស្បែក។ ដូចនេះ​គួរ​ងូតទឹក​ក្ដៅ​ឧណ្ហៗ និង​កុំ​យូរ​ពេក។ ចៀសវាងប្រើ​​សាប៊ូ​ដែល​ខ្លាំង៖ សាប៊ូ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ជាតិ​ខ្លាញ់ យក​ល្អ​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដែល​ខ្សោយ ជា​ធម្មតា​សាប៊ូ​ដែលត្រូវ​នឹង​ធម្មជាតិ​របស់​ស្បែក​គឺមាន​ pH​៥,​៥។ ជូត​ឲ្យ​ស្ងួត៖ ក្រោយ​ពី​លាង​សម្អាត​មុខ ឬ​ងូតទឹក​ហើយ គួរ​ប្រើ​កន្សែង​ផ្ដិត​ថ្នមៗ​ដើម្បី​រក្សា​ជាតិ​សំណើម​នៅ​លើ​ស្បែក។ ផ្តល់​សំណើម​ដល់​ស្បែកស្ងួត៖ […]


ជំងឺឆ្លងរោគលើស្បែក

ជំងឺទាំងនេះ សុទ្ធតែជាមូលហេតុចម្បងនាំឲ្យស្បែកប្រអប់ជើងរមាស់ខ្លាំង

ការរក្សាអនាម័យ​ជាផ្លូវនាំមកនូវសុខភាពល្អ ពិសេសសុខភាពស្បែក។ បើយើងមិនថែទាំស្បែកឲ្យបានល្អទេ​មិនត្រឹមតែគ្មានអ្នកចង់នៅជិតទេ យើងផ្ទាល់ក៏រងផលវិបាកដូចគ្នា។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីបញ្ហាសុខភាពមួយចំនួន បង្កឲ្យរមាស់ និងរបក ឬពងបែកនៅប្រអប់ជើង ព្រោះបញ្ហាសុខភាពនេះ ឧស្សាហ៍កើតមានណាស់។ ចង់ដឹងមូលហេតុចម្បងមានអ្វីខ្លះ​ខាងក្រោមនេះអាចពន្យល់បាន។ ១- ជំងឺប្រព័ន្ធប្រសាទតូចៗ​ នៅ​ពេញ​រាង​កាយ (Peripheral neuropathy) យោងតាមវិទ្យាស្ថានជាតិអាមេរិកសម្រាប់ជំងឺប្រព័ន្ធប្រសាទ និងស្ត្រូក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺប្រព័ន្ធប្រសាទតូចៗ (Peripheral neuropathy) កើតមាន​​​នៅពេលប្រព័ន្ធប្រសាទរងការខូតខាតដោយសារអ្វីមួយ ដែលវានឹងបង្កបញ្ហារាលដាលទៅដល់ផ្នែកផ្សេងៗទៀតពេញរាងកាយ។ ការខូចខាតប្រព័ន្ធប្រសាទ អាចបង្កទៅជាបញ្ហាមួយចំនួនពាក់ព័ន្ធផ្លូវអារម្មណ៍ ដូចជា រមាស់ស្បែក ឈឺចាប់នៅផ្នែកជាច្រើន លើ រាងកាយ រាប់បញ្ចូលទាំងលើប្រអប់ជើងទៀតផង ដែល​មូលហេតុ​នេះនាំឲ្យកើត​មាន​អាលែកហ្ស៊ី​ប្រអប់​ជើង​។ អត្ថបទពាក់ព័ន្ធ៖ បញ្ហា​រមាស់​ពេល​យប់ និង​វិធី​ដោះ​ស្រាយ បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ២- បញ្ហាស្បែកស្ងួត ស្បែកស្ងួតពេលខ្លះ ក៏ជាមូលហេតុនាំឲ្យកើតជាអាលែកហ្ស៊ីប្រអប់ជើងដូចគ្នា ដែលបង្កជារមាស់ស្បែក ខណៈកត្តាសំខាន់ៗនាំឲ្យយើងប្រឈមបញ្ហាស្បែកស្ងួតមានដូចជា៖​ – អាយុ – រស់នៅក្នុងកន្លែងមាន​បរិយាកាស​ស្ងួត – ប៉ះពាល់ជាតិទឹកច្រើនពេក។ ឧទាហរណ៍ គ្នាយើងធ្វើការក្នុងវិស័យសុខាភិបាល ឬសេវាឧស្សាហកម្ម ដែលតម្រូវឲ្យលាងដៃគ្រប់ពេល នាំឲ្យស្បែកបាត់បង់សំណើម។ – ហែលទឹកក្នុងអាងមានជាតិក្លររីន (chlorinated water) ចំពោះគ្នាយើងមានបញ្ហាស្បែកស្ងួតនៅប្រអប់ជើង គ្នាយើងក៏ប្រហែលជាឡើងរមាស់ស្បែកនៅត្រង់នោះដែរ ដូច្នេះអាចប្រើក្រែម ឡូសិន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ