សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀសឆ្ងាយពីបញ្ហាផ្សេងៗ? ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ផ្តល់សំណើម គ្នាយើងគួរលាបឡេផ្តល់សំណើមជាប្រចាំ មិនថានៅពេលថ្ងៃ ឬមុនពេលចូលគេងនោះទេ។ មួយវិញទៀត ការជ្រើសម៉ាស៊ីនផ្តល់សំំណើមក៏ជាជម្រើសដ៏ល្អ ដើម្បីជួយឱ្យខ្យល់មានសំណើមផងដែរ។ ២. ញ៉ាំទឹក ចូលដល់រដូវរងា អ្នកខ្លះញ៉ាំទឹកតិចជាងរាល់ដង ដែលជាហេតុនាំឱ្យស្បែកស្ងួត និងស្រអាប់។ អ៊ីចឹងហើយ! គ្នាយើងគួរញ៉ាំទឹកឱ្យបានច្រើន មិនមែនជ្រើសរើសយកកាហ្វេ ឬគ្រឿងស្រវឹងមកជំនួសនោះទេ! [embed-health-tool-ovulation] ៣. របបអាហារ ដឹងអត់ថារបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលដល់សម្រស់ខាងក្រៅយើងដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជាត្រសក់ ស្ពៃពួយឡេង និងក្រូចថ្លុង ដែលមានជាតិទឹកច្រើន និងល្អចំពោះស្បែក។ ៤. ជម្រុះកោសិកា ការជម្រុះកោសិកាប្រចាំសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង ព្រមទាំងជួយឱ្យយើងលាបឡេផ្តល់សំណើមឆាប់ចូលស្បែក។ ៥. ឡេការពារកម្តៅថ្ងៃ ឡេការពារកម្តៅថ្ងៃ ចាំបាច់ត្រូវប្រើជារៀងរាល់ថ្ងៃ មិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាកាំរស្មីUVនៅតែអាចបំផ្លាញស្បែក ដោយអាចធ្វើឱ្យស្បែកឆាប់យារធ្លាក់ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ចំណុចសំខាន់ រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀងឆ្ងាយពីបញ្ហាផ្សេងៗ? ១. ផ្តល់សំណើម ២. ញ៉ាំទឹក ៣. របបអាហារ ៤. […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​

ការ​ថែរក្សា​ស្បែក និង​របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ពន្យារ​ភាព​ចាស់​បាន​ និង​បង្ការ​បញ្ហា​ស្បែក​ផ្សេងទៀតផង។ ស្រីៗ​យើង​ដឹងតែ​គិត​ច្រើន​ពី​បញ្ហា​ស្បែក​នេះ​មិនខាន បើ​អ៊ីចឹង​សាក​​តិចនិកទាំង​នេះ​​មើល៍​អាច​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បានយ៉ាង​​ម៉េច​ដែរ​? ១. ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ ការ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក។ ពេល​យើង​​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​អាច​បង្ក​ស្នាម​ជ្រីវជ្រួញ ស្នាមអុជៗ បញ្ហា​ស្បែក និង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ស្បែក​ទៀតផង​។ យើង​អាច​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​ដោយ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​៖ ជ្រើសរើស​ឡេការពារ​កម្ដៅ​ថ្ងៃដែល​មាន SPF យ៉ាងតិច ១៥ (មាន​សរសេរ​លើ​សម្បកផលិត​ផល)។ ជ្រក​ក្រោម​ម្លប់៖ គួរ​ចៀសវាង​កម្ដៅថ្ងៃ​ចន្លោះ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​៤ល្ងាច ព្រោះ​ចន្លោះ​ពេល​នេះ​គឺមាន​​កម្ដៅថ្ងៃ​ខ្លាំង។ ពាក់​អាវ​ការពារ៖ យើង​គួរ​ពាក់អាវ​ដៃ​វែង ​ខោ​ជើង​វែង និង​មួកពេល​ចេញ​ទៅ​ក្រៅ​​។ ២. កុំ​ជក់បារី ជក់បារី​អាច​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​ជាងវ័យ និង​មាន​ស្នាម​ជ្រួញ ហើយការ​​ជក់បារី​ក៏​ធ្វើឲ្យ​សរសៃឈាម​នៅ​​ស្រទាប់​លើ​បង្អស់​របស់​ស្បែក​តូច​ជាងមុន​ដែល​នេះ​បន្ថយ​លំហូរ​ឈាម និង​ធ្វើឲ្យ​ស្បែក​ស្លេកស្លាំង។ ម៉្យាងទៀត​នេះ​ក៏​ធ្វើឲ្យ​ស្បែក​បាត់បង់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាពស្បែក។ ក្រៅពីនេះ ជក់បារី​ក៏​បំផ្លាញ​ខូឡាជែន និងភាពយឺត​របស់​ស្បែក​ ហើយ​ក៏​បង្កើន​ហានិភ័យ​ជំងឺមហារីកស្បែក​ដែរ។ ៣. សម្អាត​ស្បែក​យក​ចិត្តទុក​ដាក់​ ការ​លាង​សម្អាត​ស្បែក​ប្រចាំ​ថ្ងៃ​អាច​ប៉ះពាល់​ដល់​ស្បែក​បាន ដូចនេះ​គួរ​សម្អាត​ដោយ​យក​ចិត្ត​ទុក​ដាក់៖ កំណត់​រយៈពេល​ងូតទឹក៖ ការ​ងូតទឹក​ក្ដៅ និង​យូរ​ពេកអាច​ធ្វើឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​ពី​ស្បែក។ ដូចនេះ​គួរ​ងូតទឹក​ក្ដៅ​ឧណ្ហៗ និង​កុំ​យូរ​ពេក។ ចៀសវាងប្រើ​​សាប៊ូ​ដែល​ខ្លាំង៖ សាប៊ូ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ជាតិ​ខ្លាញ់ យក​ល្អ​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដែល​ខ្សោយ ជា​ធម្មតា​សាប៊ូ​ដែលត្រូវ​នឹង​ធម្មជាតិ​របស់​ស្បែក​គឺមាន​ pH​៥,​៥។ ជូត​ឲ្យ​ស្ងួត៖ ក្រោយ​ពី​លាង​សម្អាត​មុខ ឬ​ងូតទឹក​ហើយ គួរ​ប្រើ​កន្សែង​ផ្ដិត​ថ្នមៗ​ដើម្បី​រក្សា​ជាតិ​សំណើម​នៅ​លើ​ស្បែក។ ផ្តល់​សំណើម​ដល់​ស្បែកស្ងួត៖ […]


ជំងឺឆ្លងរោគលើស្បែក

ជំងឺទាំងនេះ សុទ្ធតែជាមូលហេតុចម្បងនាំឲ្យស្បែកប្រអប់ជើងរមាស់ខ្លាំង

ការរក្សាអនាម័យ​ជាផ្លូវនាំមកនូវសុខភាពល្អ ពិសេសសុខភាពស្បែក។ បើយើងមិនថែទាំស្បែកឲ្យបានល្អទេ​មិនត្រឹមតែគ្មានអ្នកចង់នៅជិតទេ យើងផ្ទាល់ក៏រងផលវិបាកដូចគ្នា។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកឡើងពីបញ្ហាសុខភាពមួយចំនួន បង្កឲ្យរមាស់ និងរបក ឬពងបែកនៅប្រអប់ជើង ព្រោះបញ្ហាសុខភាពនេះ ឧស្សាហ៍កើតមានណាស់។ ចង់ដឹងមូលហេតុចម្បងមានអ្វីខ្លះ​ខាងក្រោមនេះអាចពន្យល់បាន។ ១- ជំងឺប្រព័ន្ធប្រសាទតូចៗ​ នៅ​ពេញ​រាង​កាយ (Peripheral neuropathy) យោងតាមវិទ្យាស្ថានជាតិអាមេរិកសម្រាប់ជំងឺប្រព័ន្ធប្រសាទ និងស្ត្រូក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺប្រព័ន្ធប្រសាទតូចៗ (Peripheral neuropathy) កើតមាន​​​នៅពេលប្រព័ន្ធប្រសាទរងការខូតខាតដោយសារអ្វីមួយ ដែលវានឹងបង្កបញ្ហារាលដាលទៅដល់ផ្នែកផ្សេងៗទៀតពេញរាងកាយ។ ការខូចខាតប្រព័ន្ធប្រសាទ អាចបង្កទៅជាបញ្ហាមួយចំនួនពាក់ព័ន្ធផ្លូវអារម្មណ៍ ដូចជា រមាស់ស្បែក ឈឺចាប់នៅផ្នែកជាច្រើន លើ រាងកាយ រាប់បញ្ចូលទាំងលើប្រអប់ជើងទៀតផង ដែល​មូលហេតុ​នេះនាំឲ្យកើត​មាន​អាលែកហ្ស៊ី​ប្រអប់​ជើង​។ អត្ថបទពាក់ព័ន្ធ៖ បញ្ហា​រមាស់​ពេល​យប់ និង​វិធី​ដោះ​ស្រាយ បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ២- បញ្ហាស្បែកស្ងួត ស្បែកស្ងួតពេលខ្លះ ក៏ជាមូលហេតុនាំឲ្យកើតជាអាលែកហ្ស៊ីប្រអប់ជើងដូចគ្នា ដែលបង្កជារមាស់ស្បែក ខណៈកត្តាសំខាន់ៗនាំឲ្យយើងប្រឈមបញ្ហាស្បែកស្ងួតមានដូចជា៖​ – អាយុ – រស់នៅក្នុងកន្លែងមាន​បរិយាកាស​ស្ងួត – ប៉ះពាល់ជាតិទឹកច្រើនពេក។ ឧទាហរណ៍ គ្នាយើងធ្វើការក្នុងវិស័យសុខាភិបាល ឬសេវាឧស្សាហកម្ម ដែលតម្រូវឲ្យលាងដៃគ្រប់ពេល នាំឲ្យស្បែកបាត់បង់សំណើម។ – ហែលទឹកក្នុងអាងមានជាតិក្លររីន (chlorinated water) ចំពោះគ្នាយើងមានបញ្ហាស្បែកស្ងួតនៅប្រអប់ជើង គ្នាយើងក៏ប្រហែលជាឡើងរមាស់ស្បែកនៅត្រង់នោះដែរ ដូច្នេះអាចប្រើក្រែម ឡូសិន […]


ស្បែក

ស្រីៗបើដុះពុកមាត់អាចជារឿងធម្មតា តែក៏អាច​មកពី​បញ្ហាសុខភាពទាំងនេះដែរ

ស្រីៗ​យើង​មិនតិចនាក់ទេ​មានពុកមាត់។ ទោះបីជាវត្តមានរោមពុកមាត់នេះ ពេល​ខ្លះ​បាន​ធ្វើឲ្យស្រីៗ​យើង​មានការអន់ចិត្តមែនប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ។ ក្នុងករណីភាគច្រើនពុកមាត់គឺបង្កឡើង​ដោយ​កត្តាហ្សែន និងអ័រម៉ូន។ យ៉ាង​ណាមិញ​ការដុះពុកមាត់នេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺដែលស្រីៗ​យើង​មិនដឹងខ្លួនថាមានផងដែរ។ ១. ជំងឺដុះរោម ជំងឺដុះរោមគឺជាវិបត្តិនៃការដុះរោមលើចង្ការ និងលើបបូរមាត់ ហើយរោម​ក៏អាចលេចឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។ ជំងឺនេះគឺបង្កដោយការកើនឡើងនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនបុរស)។ ជំងឺដុះរោមនេះមានមកពីតំណរពូជដែលបញ្ជាក់ថាម្នាក់ក្នុងចំណោមសមាជិកគ្រួសារមានវិបត្តិនេះដែលធ្វើឲ្យយើង​ងាយនឹងកើត។ ម្យ៉ាងទៀតគឺស្ត្រីនៅក្នុងតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងអ្នក​ជំនាន់ក្រោយនៃ​ជនជាតិអាស៊ីគឺ​ងាយនឹងកើតវិបត្តិនេះ។ ២.​ខូចក្រពេញអាដ្រេណាល់ (Adrenal ) ពីកំណើត វិបត្តិមួយ​នេះក៏ជាស្ថានភាពតំណរពូជផងដែរ។ អាការៈនេះ​នាំឲ្យ​មាន​ការបង្កើន​ការផលិតអ័រម៉ូនស្តេរ៉យ (cortisolនិង​androgen)​ដែលចេញពីក្រពេញអាដ្រេណាល់ហើយ​រំញោចដល់ការលូតលាស់រោមលើផ្ទៃមុខ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ស្រីៗ​គួរ​ដឹង! របៀប​ត​រោម​ភ្នែក​ឲ្យ​ស្អាត ហើយ​សុវត្ថិភាព តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់ ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ ៣. គីសច្រើននៅក្រពេញអូវែ ចំពោះ​ស្រីៗ​​យើង​ដែលមានវិបត្តិគីស​នៅក្រពេញ​អូវែ តែងតែមានរោមមុខខ្មៅដោយសារអតុល្យភាពអ័រម៉ូន។ ក៏មាន​ដែរ​ស្រីៗយើង​ផ្សេង​ទៀត ​ក៏អាចមានគីសច្រើននៅក្រពេញអូវែដែរ ទោះបីជាមិនបង្ករ​ឲ្យដុះពុកមាត់ តែបង្កឲ្យ​មានការឡើងទម្ងន់ខុសធម្មតា​ មានបញ្ហាមិនអាចពរពោះ និងរដូវមកមិនទៀងទាត់​ជាដើម​។ ៤. ជំងឺ Cushing’s syndrome ជំងឺនេះគឺសម្គាល់ដោយការកើនឡើងនូវកម្រិតអ័រម៉ូនករទីសុល(cortisol) ដែលជាអ័រម៉ូនស្តេរ៉យ (steroid) ធ្វើការបញ្ចេញតប​នឹងភាពស្ត្រេស។ ជំងឺនេះបង្កឲ្យមានអតុល្យភាពអ័រម៉ូន និងជំរុញការដុះរោមលើផ្ទៃមុខ។ ស្រីៗ​ដែលប្រើថ្នាំអ័រម៉ូនករទីសុលរយៈពេលយូរអាចនឹងកើតជំងឺcushing’ssyndromeព្រមទាំងដុះពុកមាត់ផងដែរ។ ៥. ដុំពកមហារីក ដុំពកមហារីកលូតលាស់ក្នុងក្រពេញអាដ្រេណាល់ ឬក្រពេញអូវែដែលអាចជំរុញការបញ្ចេញអ័រម៉ូនភេទបុរសនៅលើស្ត្រីដែល​ធ្វើ​ឲ្យ​មាន​ការ​ដុះរោម​លើមុខ​ក្រាស់។ ប្រសិនបើស្រីៗ​យើង​សង្កេតឃើញមានការផ្លាស់ប្ដូររោមលើផ្ទៃមុខ រដូវមកមិនទៀងទាត់ ឬសំឡេង​ឡើងគ្រលរ […]


ស្បែក

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ដើម្បីថែរក្សាសម្រស់និងសុខភាពស្បែកឲ្យបានស្រស់ស្អាតយូរអង្វែង យើងត្រូវតែបន្ថែមវីតាមីនKទៅក្នុងរបបអាហារប្រចាំថ្ងៃ។វីតាមីនKមានផ្ទុកនៅក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ ​ស្ពៃក្ដោប ជីនាងវង និង​ភ្លៅកង្កែប ជាដើម។ វីតាមីន K ពិតជាមាន​ប្រសិទ្ធភាពចំពោះសុខភាព​ និង​សម្រស់។ ខាងក្រោមនេះគឺជាការ​ពន្យល់​អំពីវីតាមីននេះឲ្យកាន់ច្បាស់សម្រាប់​គ្នា​យើង​បាន​ដឹង​។ ១. វីតាមីនK ជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក នៅក្នុងយុគសម័យទំនើប ស្ត្រេសពីកន្លែងធ្វើការ និងជីវិតរស់នៅបង្កឲ្យស្រីៗ​យើង​ជាច្រើនមានភាពតានតឹង និងគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់។ ជាលទ្ធផលស្នាមខ្មៅក្រោមភ្នែកបានលេចឡើងដែលធ្វើឲ្យបាក់សម្រស់អស់មួយចំណែក។ ក្នុងករណីនេះប្រសិនបើ​ស្រីៗយើង​មាន​របបអាហារសម្បូរទៅដោយវីតាមីនK ឬប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញ និងពណ៌ស្បែកត្រលប់មករកដូចដើមវិញ។ បន្ថែមរបបអាហារដែលសម្បូរវីតាមីនKនោះ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សហើយយើង​នឹងមានភ្នែកដែលមានសុខភាពល្អ និងស្រស់ថ្លា។ អត្ថបទគួរអាន៖ បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព ២. វីតាមីនK ជួយរក្សាភាពរលាស់របស់ស្បែក អាយុកាន់តែច្រើនគឺជារឿងដែលស្រីៗយើង​ចាប់ផ្ដើម​ខ្វល់ខ្វាយបំផុតជាមួយ​នឹង​សម្រស់។ ស្បែកដែលមានភាពរលាស់តិចគឺជាមូលហេតុនៃការវិវត្តទៅ​រកភាព​ចាស់នៃ​ស្បែក​ ហើយស្នាមជ្រីវជ្រួញគឺជាការបង្ហាញមុនដំបូងលើស្បែកដែលបាត់បង់ភាពរលាស់បន្ដិចម្ដងៗដោយសារកង្វះប្រូតេអ៊ីន។ ដើម្បីកម្ចាត់ចេញនូវរោគសញ្ញាទាំងនេះស្រីៗយើង​អាចទាញគុណសម្បត្តិបានយ៉ាងច្រើនពីវីតាមីនK ដែលមានផ្ទុកក្នុងអាហារ ជាពិសេសបន្លែបៃតងដែលជួយរក្សាសារធាតុចិញ្ចឹមរបស់ប្រូតេអ៊ីនក្នុងស្បែកព្រមទាំងជួយបង្កើនភាពរលាស់ និងជួយឲ្យស្បែកកម្ចាត់ចេញ​នូវ​​សញ្ញានៃភាពចាស់នេះ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ ៣. វីតាមីនK ជួយកំណកឈាម ស្នាមជាំអាចបង្កដោយការទង្គិចស្បែក និងសរសៃឈាមដែលប៉ះពាល់ដោយសារកំណកឈាម។ ស្នាមជាំ​នឹងបង្កឲ្យស្បែកឡើងស្រអាប់​មួយរយៈពេល។ នៅដំណាក់កាលនេះវីតាមីនKគឺជាថ្នាំដែលល្អបំផុតក្នុងការកម្ចាត់ឈាមកក។ យើង​អាចប្រើវីតាមីន​K​ដោយលាបផ្ទាល់លើស្បែកសម្រាប់បង្កើនពណ៌​ស្បែក​ឬប្រើអាហារដែលមានផ្ទុកទៅដោយវីតាមីនKដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមហើយ​នៅ​ពេល​នោះ​ស្នាមជាំឬស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញដោយខ្លួនឯង។​ ៤. វីតាមីនK ជួយកម្ចាត់បញ្ហាស្បែក គុណសម្បត្តិនៃវីតាមីនK ចំពោះស្បែក​ដែល​យើង​អាច​មើល​ដឹង​គឺ​ជួយ​កម្ចាត់ចេញនូវបញ្ហាស្បែកទូទៅ។ ជាឧទាហរណ៍មានដូចជាស្នាមជាំ ស្នាមផ្លែ និងស្នាមសង្វារ ជាដើម។ ជាពិសេសទៅទៀតការមានអាហារបំប៉នវីតាមីនK គ្រប់គ្រាន់នឹងជួយពន្លឿនរបួសស្នាមឲ្យជាសះលឿន និងជួយ​ស្បែកប្រឆាំងនឹងការរលាក និងឆ្លងផុតការលេចចេញនូវសរសៃវ៉ែនប៉ោងធំលើស្បែក។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃវីតាមីនKហេតុនេះត្រូវចេះថែរក្សាស្បែកខ្លួនយើង​ឲ្យបានត្រឹមត្រូវ។


ស្បែក

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ប៉ុន្មាន​ឆ្នាំមកនេះ​យុវវ័យ​កម្ពុជា​ពេញ​និយម​បក​ស្បែក​ខ្លាំង​ណាស់ ហើយ​រហូត​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​មាន​អ្នក​មាន​ធ្វើ​បែប​នេះ​ដដែល ព្រោះ​តែ​ចង់​បាន​សម្រស់​ស្បែក​ស​ស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​ដោយ​ជ្រើសរើស​វិធី​មួយ​នេះ គឺជាបំផ្លាញខ្លួនឯង។ លោក​បន្ត​ទៀត​ថា យុវតី​ដែល​កំពុង​និយម​បក និងចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ក្រោយ​បក​ស្បែក​ហើយ​មិន​បាន​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​កម្ដៅ​ព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា ដែល​ស្បែក​ដើម​មាន​សុខភាព​រឹងមាំ​ជាង។ ម្យ៉ាង​វិញ​ទៀត​ពន្លឺ​ព្រះអាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន ហើយ​ការ​បក​ស្បែក​នេះ​ទៀតសោត អាច​មិន​បាន​ធ្វើ​តាម​បច្ចេកទេស ព្រោះ​ចេះ​តែ​នឹក​ឃើញ និង​ធ្វើ​ត្រាប់​ត​ៗ​គ្នា​ប៉ុណ្ណោះ។ ចំពោះ​ថ្នាំ​ធ្វើឲ្យ​ស្បែក​ស​ដែល​លក់​លើ​ទីផ្សារ​វិញ នៅ​លើ​សម្បកដប​ថ្នាំ មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត នាំឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​ថ្នាំ​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ប្រព័ន្ធ​ការពារ។


ក្រចក

ចង់ឲ្យក្រចកដុះវែងលឿនមានសុខភាពល្អ កុំរំលងវិធីទាំង៤នេះ

យើង​អាច​នឹង​ចង់​បាន​ក្រចក​ដែល​ស្រស់​ស្អាត ហើយ​ក៏​ចង់​ឲ្យ​ក្រចក​វែង​លឿន​ដែរ។ ទោះបីជាយើង​មិន​អាច​ធ្វើ​ឲ្យ​ក្រចក​ដុះ​លឿន​ភ្លាមៗ ប៉ុន្តែ​យើង​អាច​ជួយ​ពង្រឹង​សុខភាព​ក្រចក​ដែល​អាច​ជួយ​ឲ្យ​ក្រចក​ដុះ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ១. ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីន B7 (Biotin) ការ​ញ៉ាំ​អាហារ​សម្បូរ​ដោយ​វីតាមីន B7 ធ្វើ​ឲ្យ​ក្រចក​រឹងមាំ។ អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើកឡើង​ថា​ការ​ទទួល​បាន​វីតាមីន B7 ២,៥មិល្លីក្រាម​អាច​ពង្រឹង​ក្រចក​បាន​ក្នុង​រយៈពេល​២ទៅ៣​សប្ដាហ៍។ អាហារ​ដែល​មាន​វីតាមីន B7 មាន​ដូចជា ពោត ស៊ុត​ពណ៌​លឿង ទឹកដោះគោ សណ្ដែកសៀង ផ្លែបឺរ ផ្លែ​ចេក ផ្កាខាត់ណាខៀវ ផ្សិត ឈីស សាច់ត្រី សាច់​មាន់ និង​សាច់​ជ្រូក។ ២. ចៀសវាង​ការ​ត្រូវ​ទឹក និង​សាប៊ូ​ច្រើន យក​ល្អ​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក​ច្រើន​ពេក​លើកលែង​តែ​ពេល​លាងដៃ និង​ពេល​ងូតទឹក។ នៅ​ពេល​លាង​ចាន ឬ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ផ្សេងៗ យើង​គួរ​ពាក់​ស្រោមដៃ​ដើម្បី​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក និង​សាប៊ូ​ច្រើន។ ការ​ការពារ​កុំ​ឲ្យ​ក្រចក​ត្រូវ​ទឹក​ ឬ​សាប៊ូច្រើន​អាច​រក្សា​សំណើម និង​បន្ថយ​ហានិភ័យ​នៃ​ការ​បាក់​ក្រចក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ៣. ឈូស​ក្រចក​ជាប្រចាំ យើង​គួរ​ឈូស​ក្រចក​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្តាហ៍ និង​នៅពេល​ក្រចក​រហែក។ ដើម្បី​ឲ្យ​ក្រចក​រឹងមាំ​មិន​ងាយ​បាក់​គួរ​ឈូស​ជា​រាង​មូល​ទ្រវែង។ ក្រៅ​ពី​នេះ​យើង​ត្រូវ​សម្អាត​ក្រចក​ឲ្យ​បាន​ស្អាត និង​ចៀសវាង​កុំ​ខាំ​ក្រចក ឬ​កាត់​ក្រចក​ខ្លី​ពេក។ [embed-health-tool-ovulation] ៤. លាប​ថ្នាំក្រចក​ថ្លា និង​ចៀសវាងការ​ត​ក្រចក ការ​លាប​ថ្នាំ​ក្រចក​ថ្លា​​អាច​ជា​របាំង​ការពារ​ក្រចក និង​ធ្វើ​ឲ្យ​ក្រចក​រឹងមាំ​មិន​ងាយ​បាក់។ យើង​អាច​លាប​ត្រឹម​តែ​មួយ​ជាន់​ក៏​​អាច​ការពារ​ក្រចក​បាន​ដែរ។ ការ​សិក្សា​បាន​រកឃើញ​ថា​ការ​ប្រើ​កាវ​ត​ក្រចក​អាច​ធ្វើ​ឲ្យ​ក្រចក​យើង​ខ្សោយ និង​ងាយ​បាក់ […]


សក់និងស្បែកក្បាល

ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ជួបបញ្ហា​សក់​ឡើង​ប្រេង​ ហើយ​តែង​ចំណាយ​លុយ​ទៅ​លើ​សាប៊ូ ឬ​កក់​សក់​ញឹកញាប់។ ក្រៅ​ពី​វិធីទាំងនេះ របប​អាហារ​ក៏​អាច​ជា​ចំណែក​មួយ​បង្ក​បញ្ហា​សក់​ឡើង​ប្រេង និងដោះស្រាយ​បញ្ហានេះ​ដែរ។ ការ​ញ៉ាំ​អាហារ​ខ្លះ​ក៏​អាច​​បង្កើន​ការ​ផលិត​ប្រេង ឬ​ខ្លាញ់ និង​អាហារ​មួយ​ចំនួន​ជួយ​បន្ថយ​ការ​ផលិត​ប្រេង ឬ​ខ្លាញ់​វិញ​ដែរ​។ អាហារ​ធ្វើឲ្យ​សក់ឡើង​ប្រេង​ ១. ស្ករ អ័រម៉ូន​ក្នុង​រាងកាយ​គឺ​ជួយ​រាងកាយ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ទាំងអស់​ដែល​មាន​ក្នុង​រាងកាយ​របស់​យើង។ ហេតុ​នេះ​ហើយ​ទើប​ការ​រក្សា​តុល្យភាព​អ័រម៉ូន​សំខាន់ណាស់។ ដោយឡែក​ស្ករ​គឺ​អាហារ​ដែល​មិន​ជួយ​ដល់​ការ​រក្សា​តុល្យភាព​អ័រម៉ូន​តែ​បែរ​ជា​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ទៅ​វិញ​ ព្រោះ​ស្ករ​មាន​ឥទ្ធិពល​ទៅ​លើ​ដំណើរ​នៃ​ការ​រលាក​ក្នុង​រាងកាយ និង​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ដែល​ជំរុញ​ដល់​ការ​ផលិត​ប្រេង​បន្ថែម។ ២. កាបូអ៊ីដ្រាត​សាមញ្ញ (Refined carbs) កាបូអ៊ីដ្រាត​មាន​កាបូអ៊ីដ្រាតល្អ (Complex) និង​កាបូអ៊ីដ្រាតអាក្រក់ (simple)។ កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​ជា​កាបូអ៊ីដ្រាត​អាក្រក់។ អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​នំប៉័ង​ដែល​ធ្វើ​ពី​គ្រាប់ធញ្ញជាតិ​ចម្រាញ់​។ គ្រាប់ធញ្ញជាតិ​ចម្រាញ់​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​គេ​កែច្នៃ​ដើម្បី​ឲ្យ​ទន់ និង​ស្រាល​ជាមុន។ កាបូអ៊ីដ្រាត​សាមញ្ញ​ទាំងនេះ​ធ្វើ​ឲ្យ​រាងកាយ​ធ្វើ​ការ​ធ្ងន់​ក្នុង​ដំណើរការ​បំបែក​កាបូអ៊ីដ្រាត។ ដំណើរការនេះដែរ​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ផលិត​ប្រេង​ច្រើន ហើយ​ស្បែកក្បាល​យើង​មាន​ប្រេង​ច្រើន។ ៣. អាហារ​បំពង ប្រភេទ​អាហារ​បំពង ឬ​ប្រភេទអាហារ Fast foods ផ្សេងទៀត​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ប្រេង​ច្រើន​ព្រោះ​តែ​មាន​ការ​ជំរុញ​ដល់​ក្រពេញ​ប្រេង​ហួស​ហេតុ។ ប្រេង​ដែល​ផលិត​មក​មាន​នៅ​លើ​ស្បែក​រួមទាំង​ស្បែក​ក្បាល។ ដូចនេះ ការ​ញ៉ាំ​បឺរហ្គឺរ​នៅ​ពេល​ល្ងាច​អាច​នឹង​ធ្វើឲ្យ​សក់​យើង​ស្អិត​ក្នុង​ពេល​មួយ​យប់។ ការ​ចៀសវាង​អាហារ​ប្រភេទ​នេះ​មិនត្រឹម​តែ​ជួយ​ដល់​សុខភាព​ទេ​ នៅ​ធ្វើ​ឲ្យ​សក់​មើល​ទៅ​ស្អាត​ផង​ដែរ។ ៤. ផលិតផល​ទឹកដោះគោ ផលិតផល​ទឹកដោះគោ​អាច​បង្ក​ឲ្យ​មាន​ការ​ផលិត​ខ្លាញ់​បន្ថែម នេះ​មក​ពី​ផលិតផល​ទឹកដោះគោដូចជា​ទឹកដោះគោ បឺរ និង​ឈីស​នឹង​ត្រូវរាងកាយ​​រំលាយ​ជា​ប្រេង និង​ខ្លាញ់។ ដូចនេះ​ហើយ​ធ្វើ​ឲ្យ​សក់​យើង​មាន​ភាព​ស្អិត និង​ធ្វើ​ឲ្យ​មុខ​ឡើង​មុន​ដែរ។ ម៉្យាងទៀត​ផលិតផល​ទឹកដោះគោ​ផ្ទុក​សារធាតុ​ទាក់ទង​ទៅ​នឹង​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ដែល​មាន​ឥទ្ធិពល​លើ​ការ​ផលិត​ខ្លាញ់​បន្ថែម។ ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​ទឹកដោះគោស្រស់​មួយ​​កែវ​នៅ​ពេល​ល្ងាច​អាច​តម្រូវ​ឲ្យ​យើង​កក់សក់​នៅ​ព្រឹក​បន្ទាប់។ ៥. អំបិល ការ​ញ៉ាំ​អំបិល​ហួស​កំណត់​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម ស្នាមដក់​ក្រោយ​ភ្នែក អង្គែ និង​បាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ។ ក្រៅពីនេះ​ក៏​បង្ក​ឲ្យ​រាងកាយ​ផលិត​ប្រេង​ច្រើន​ដើម្បី​ប្រឆាំង​នឹង​ការ​ខ្វះ​ជាតិទឹក។ […]


ក្រចក

មូលហេតុ ៥ យ៉ាង គ្រប់គ្នាគួរកាត់​ក្រចកដៃ ក្រចកជើងឲ្យ​បានទៀងទាត់

ការធ្វើអនាម័យរាងកាយ ជាចំណុចសំខាន់ដើម្បីសុខភាពល្អ ក្នុងនោះគ្នាយើងក៏ត្រូវចាប់អារម្មណ៍ឲ្យបានច្រើននៅកន្លែងណា​មួយ​លើរាងកាយដែលងាយបង្កផលប៉ះពាល់សុខភាព ក្នុង​នោះមាន​ដូចជា​ក្រចកដៃ និង​ក្រចកជើងជាដើម។ គ្នាយើងមួយចំនួន​ហាក់មិនសូវយកចិត្តទុកដាក់សម្អាតក្រចក ឬកាត់ក្រចកឲ្យបានទៀងទាត់ ប៉ុន្តែតែដឹងទេ​ថាការ​ទុកក្រចកវែងៗ មិនត្រឹមមើលទៅគ្មានអនាម័យទេ ថែមទាំងប៉ះពាល់សុខភាពទៀត។ ចំណុចខាងក្រោមនេះ អាចដាស់តឿនគ្នាយើងឲ្យ​ងាកមក​កាត់​ក្រចក​ដៃ ​ក្រចកជើងបានទៀងទាត់គ្រប់ៗគ្នា។ ១- ក្រចកបង្កឲ្យងាយឆ្លងមេរោគ និង​បាក់តេរី ទុកក្រចកវែងៗ អាចនាំឲ្យបាក់តេរីងាយឆ្លងចូលក្នុងរាងកាយ ព្រោះថាភាពកខ្វក់អាចលាក់ខ្លួនក្នុងក្រចករបស់យើង។ គ្នាយើងទាំងអស់ច្បាស់ជាដឹងច្បាស់ហើយនូវពពួកបាក់តេរី និងមេរោគដែលមានក្នុងរបស់កខ្វក់ ហើយពួកវាងាយតោងជាប់ក្នុងក្រចកជើងរបស់យើងបំផុត។ នៅពេលយើងពាក់ស្បែកជើង ជើងរបស់យើងនឹងបញ្ចេញញើស ព្រោះថាស្បែកមិនមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីដកដង្ហើម ហើយបើយើងមិនកាត់ក្រចកឲ្យបានស្អាតទេនោះ បាក់តេរី មេរោគតូចៗ នឹងចាប់ផ្តើមលូតលាស់ក្នុងក្រចកជើងយើង នាំឲ្យឆ្លងចូលក្នុងរាងកាយបានយ៉ាងងាយ។ ២- ឆ្លងមេរោគផ្សិត ការឆ្លងមេរោគផ្សិត ត្រូវចាត់ទុកជាករណីឧស្សាហ៍កើតមានបំផុត ពិសេសនៅលើស្បែកត្រង់ប្រអប់ជើង ចន្លោះរវាងប្រអប់ជើង និងក្រចក នៅពេលក្រចកជើងយើងកាន់តែវែង អត្រាហានិភ័យឆ្លងក៏កាន់តែខ្ពស់។ ពពួកមេរោគផ្សិតហៅថា Fungi សម្បូរនៅកន្លែងមានភាពកខ្វក់ ហើយភាពកខ្វក់មានក្នុងក្រចករបស់យើង គឺដូចគ្នាទៅនឹងពពួកបាក់តេរី ឬមេរោគតូចៗដែរ នាំឲ្យពពួកមេរោគផ្សិតងាយតោងជាប់បំផុត។ អត្ថបទពាក់ព័ន្ធ៖ ​ទឹកក្រូចឆ្មារមាន​គុណសម្បត្តិច្រើន​ជួយសម្អាត និងថែក្រចកដៃ​ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព​ ៣- បង្កឲ្យពុលអាហារ នៅពេលយើងទុកក្រចកដៃវែងៗ មានន័យថាយើងបានផ្ទុកមេរោគ បាក់តេរីជាច្រើនប្រភេទនៅក្នុងនោះ ហើយពេលយើងប្រើដៃញ៉ាំអាហារទាំងមិនបានកាត់ក្រចកឲ្យស្អាត ដូចកំពុងចម្លងបាក់តេរីទាំងនោះចូលក្នុងប្រព័ន្ធរាងកាយយើងអ៊ីចឹង ដែលជាលទ្ធផលនាំឲ្យងាយពុលអាហារ។ អ្នកជំនាញបានទទូចណែនាំគ្នាយើង គួរសម្អាតដៃ និងក្រចកឲ្យបានត្រឹមត្រូវ ទាំងមុនពេលរៀបចំចម្អិន និងញ៉ាំអាហារ។ ៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ