សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 07/05/2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ក្រចក

ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?

គ្នា​យើង​មួយ​ចំនួន​ប្រហែលជា​ធ្លាប់​មាន​ចម្ងល់​ទាក់ទង​ទៅ​នឹង​ស្នាម​អុជ​ពណ៌​សៗនៅ​លើ​ក្រ​ចក។ តើស្នាម​នេះ​អាច​មាន​ផល​ប៉ះពាល់​អ្វី​ដល់​សុខភាពឬ​ទេ?​។ មូលហេតុ​បង្ក​ ស្នាម​ពណ៌ស​លើ​ក្រចក​នេះ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ៖ ប្រតិកម្ម៖ នេះ​អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​លាប​ក្រចក ឬ​ទឹក​លាង​ក្រចក​ជាដើម។ ការ​ត​ក្រចក​ក៏​អាច​បង្ក​ការ​ខូចខាត​ដល់​ក្រចក និង​ជា​មូលហេតុ​បង្ក​មួយដែរ។ ពពួកផ្សិត៖ ជាទូទៅ​ពពួក​ផ្សិត​បង្ក​រោគ​នៅ​ក្រចក​ឈ្មោះ onychomycosis អាច​បង្ក​ឲ្យ​មាន​ស្នាម​លើ​ក្រចក​ដែល​ដំបូង​ជា​ស្នាម​តូច​មួយ ហើយ​យូរ​ទៅ​នឹង​រាលដាល​ និង​​ធ្វើឲ្យ​ក្រចក​ផុយ​ស្រួយ។ របួស​ក្រចក៖ របួស​នៅ​ក្រចក​ក៏​អាចបង្ក​ឲ្យ​មាន​ស្នាម​ពណ៌​ស​នៅ​លើ​ក្រចក​ពេល​ក្រចក​ដុះ​ចេញ​មក។ ប៉ុន្តែ​យើង​អាច​នឹង​មិន​ចាំ​ថា​តើ​យើង​ប៉ះ​នឹង​អ្វី​ព្រោះ​ស្នាម​នេះ​អាច​ចេញ​មក​ក្រោយ​៤​សប្ដាហ៍ ឬ​យូរ​ជាង​នេះ។ ការ​ធ្វើ​ក្រចក​ញឹកញាប់​ក៏​ជា​មូលហេតុ​បង្ក​ដែរ។ កង្វះ​ជាតិរ៉ែ៖ ជាទូទៅ​នៅពេល​មាន​ស្នាម​លើ​ក្រចក យើង​អាច​នឹង​មាន​បញ្ហា​កង្វះ​ជាតិរ៉ែ​ដូចជា​ខ្វះ​ជាតិ​កាល់ស្យូម និង​ស័ង្កសី​ជាដើម។ ក្រៅពី​មូលហេតុ​ខាងលើ​ ស្នាម​ពណ៌​ស​នៅ​លើ​ក្រចក​នេះ​ក៏​អាច​បណ្ដាល​មក​ពី​មូលហេតុកម្រ​ផ្សេងៗ​មាន​ដូចជា​ជំងឺ​បេះដូង សុខភាព​មិន​ល្អ ខ្សោយ​តម្រងនោម ជំងឺ​រលាក​សួត និង​psoriasis និង​តាអក (eczema)។ ការ​ព្យាបាល ការ​ព្យាបាល​គឺ​ផ្អែក​ទៅ​លើ​មូលហេតុ​បង្ក។ ប្រតិកម្ម៖ ផ្អាក​ប្រើប្រាស់​ថ្នាំ​លាប​ក្រចក ឬ​ផលិតផល​ក្រចក​ផ្សេងៗ​ដែល​យើង​គិត​ថា​អាច​មាន​ប្រតិកម្ម។ ប៉ុន្តែ​បើ​នៅ​តែមាន​​បញ្ហា​នេះ​កើត​ឡើង​ក្រោយពី​ឈប់​ប្រើ​ផលិតផល​ក្រចក គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ពពួកផ្សិត៖ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា​ឲ្យយើង​ក្នុង​ករណីនេះ ហើយ​ការ​ព្យាបាល​ជាមធ្យម​អាច​នឹង​ត្រូវ​ប្រើ​រយៈពេល​៣ខែ។ របួស​ក្រចក៖ របួស​ក្រចក​ភាគច្រើន​ត្រូវការ​ពេល​ក្នុង​ការ​ជា​សះស្បើយ។ នៅ​ពេល​ក្រចក​ដុះ​ចេញ ការ​ខូចខាត​នៃ​ក្រចក​នេះ​នឹង​ដុះ​ចេញ​មក​ ដែល​យូរ​ទៅ​ស្នាម​ពណ៌​ស​នេះ​ក៏បាត់​ទៅដែរ​​។ អត្ថបទពាក់ព័ន្ធ៖ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច? ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច ​នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង មកដឹងពីអនាម័យពេលកាត់ក្រចកទារក ចៀសវាងឆ្លងមេរោគ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


សក់និងស្បែកក្បាល

ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង ៧ យ៉ាងនេះ

ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើម​មាន​ផល​ប៉ះពាល់​ច្រើន​ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនជាគ្នា​យើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ។ ១. រលាក​ស្បែក​ក្បាល តើ​គ្នាយើង​ធ្លាប់​មាន​បញ្ហា​រមាស់​ និង​រលាក​ស្បែក​ក្បាល​ទេ? ភាគច្រើននៅ​ពេល​មាន​បញ្ហា​នេះ​​យើង​បន្ទោស​ទៅ​លើ​សាប៊ូ​កក់​សក់ ប៉ុន្តែ​តាមពិត​ទៅ​នេះក៏អាច​បណ្ដាល​មក​ពី​ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើមដែរ។ ជំងឺ​ស្បែក​ក្បាល​ដូចជា​ការ​ឡើង​អង្គែ​អាច​កើត​មាន​នៅ​ពេល​យើង​គេង​លើ​ស្រោម​ខ្នើយ​ដែល​សើម។ នៅ​ពេល​យើង​គេង​ទាំង​សក់សើម សភាពក្ដៅ និង​សំណើម​​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​បាន។ ២. ធ្វើ​ឲ្យ​សក់​ដាញ់ សក់សើម​គឺ​មាន​ភាព​ផុយស្រួយ​ងាយ​នឹង​ខូចណាស់។ នៅ​ពេល​យើង​ចូល​គេង​ទាំង​សក់​សើម នោះ​សក់​អាច​នឹង​ជំពាក់​គ្នា​អំឡុង​ពេល​គេង​។ នៅ​ពេល​ព្រឹក សក់​របស់​យើង​នឹង​រញ៉េរញ៉ៃ ហើយ​ពិបាក​សិត​។ ៣. ឈឺក្បាល ប្រសិនជា​យើង​ចូល​គេង​ទាំង​សក់​សើម ពេល​ភ្ញាក់​ឡើង​យើង​អាច​នឹង​មាន​អាការៈ​ឈឺក្បាល។ អ្នក​ជំនាញ​ថែទាំ​សក់​បាន​លើក​ឡើង​ថា​ការ​គេង​ទាំង​សក់​សើម​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ដែល​បង្ក​ឲ្យ​មាន​អាការៈ ឈឺក្បាល​ដោយ​សារ​តែ​រាងកាយ​ព្យាយាម​តំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ។ អ្នកឯកទេស​ថែទាំ​សក់​ផ្សេង​ទៀត​ជឿ​ថា​ការ​ចូល​គេង​ដោយ​រុំ​សក់​នឹង​កន្សែង​ក៏​អាច​បង្ក​ការ​ឈឺចាប់ និង​រំខាន​ដល់​ដំណេក​ទៀត។ ៤. សក់​រួញ និង​ខ្វះ​សំណើម ការ​ចូល​គេង​ទាំង​សក់សើម​​មិន​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរមែន ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​ទម្រង់​សក់។ សក់សើម​បង្កើត​ឲ្យ​មាន​ការ​កកិត​ខ្លាំង​ជាមួយ​នឹង​ស្រោម​ខ្នើយ​ដែល​ធ្វើ​ឲ្យ​សក់​រួញ និង​ខ្វះ​សំណើម។ ដូចនេះ​យក​ល្អ​គួរ​ចំណាយ​ពេល​ជូត​សក់​ឲ្យ​ស្ងួត​មុន​ចូល​គេង​​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផលិតផល​ថែទាំ​សក់​សម្រាប់​បញ្ហា​សក់​នេះ។ ៥. សក់​មិន​មាន​ទម្ងន់ សក់​ស្តើង​គឺ​មក​ពី​សក់​មិន​មាន​ទម្ងន់។ ការ​គេង​ទាំង​សក់សើម​គឺ​អាច​ធ្វើ​ឲ្យ​សក់​ខូច​សម្រាប់​ប្រភេទ​សក់​ស្តើង។ ប្រសិន​ជា​យើង​ទម្លាប់​គេង​ទាំង​សក់​សើម នោះ​សក់​នឹង​​មើល​ទៅ​កាន់តែ​​ស្តើង​ជាង​មុន។ ៦. សក់​បែក​ចុង ទម្លាប់​គេង​ទាំង​សក់​សើម​គឺ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​សក់​បែក​ចុង​ព្រោះ​សក់​សើម​គឺ​មាន​ភាព​ផុយ​ស្រួយ ហើយ​ការ​រើចុះរើឡើង​ពេល​គេង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សក់បែក​ចុង។ ៧. រលាក​ស្បែក ការ​គេង​ទាំង​សក់​សើម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែកក្បាល​ទេ ប៉ុន្តែ​នៅ​ប៉ះពាល់​ដល់​ស្បែក​ទៀត។ នៅ​ពេល​យើង​គេង​រើ​ចុះ​រើ​ឡើង​ សក់​អាច​មក​នៅ​លើ​មុខ។ សក់សើម និង​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​គេង​ជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​សម្រាប់​ការ​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ការ​រលាក​លើ​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង ជ្រុះសក់ […]


ស្បែក

ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ

មាន​មិត្ត​នារី​ជាច្រើន​ចង់​បាន​ស្បែក​ស​ស្អាត ហើយអ្វី​ដែល​សំខាន់​បច្ចុប្បន្ន​មាន​ផលិតផល​ជាច្រើន​ដាក់​លក់​លើ​ទីផ្សារ​ ខណៈផលិតផលខ្លះ​​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អ្នក​ចង់​លាប​ឡេ​ស្បែក ត្រូវ​គិត​ពី​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម៖ – ចៀសវាង​ផលិតផល​គ្មាន​ម៉ាក សញ្ញា – ពិនិត្យ​មើល​ប្រវត្តិក្រុមហ៊ុន​នាំ​ចូល – ចៀសវាង​ផលិតផល​ដែល​មិន​មាន​រាយ​ឈ្មោះ​ពី​សារធាតុ​ផ្សំ – ដាក់​កាល​បរិច្ឆេទ​ផលិត និង​ផុត​កំណត់ – មាន​ការ​ទទួល​ស្គាល់​ជា​សកលឬ​ទេ? – មើល​ការ​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​នៅ​ក្រសួង​សុខាភិបាល – ពិនិត្យ​មើលទីតាំង​ក្រុមហ៊ុន​ផលិត។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ផលិតផល​ល្អ គ្មាន​ជាតិ​កាត់ លាប​ទៅ​ជួយ​ឲ្យ​ស្បែក​ប្រែប្រួល​ម្ដង​បន្តិច​ៗ មិនមែន​លេប ៣ ឬ ៧ ថ្ងៃ​ដឹង​លទ្ធផល​ឡើយ។ ចំណែក​ផលិតផល​ដែល​គេ​ប្រកាស​លាប​ភ្លាម​សភ្លាម អាច​មិន​ល្អ​ទៅ​ថ្ងៃ​មុន ហើយ​ប៉ះពាល់​ដល់​សុខភាព​ច្រើន​យ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។ មួយ​វិញ​ទៀត​លោក​វេជ្ជបណ្ឌិតក៏​បានហាម​​មិន​ឲ្យ​ប្រើ​ផលិតផល​លាយ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះ​យើង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​តម្រង​នោម ប៉ះពាល់​សួត ប្រព័ន្ធ​រំលាយ​អាហារ រលាក​ស្បែក កន្ទួល​ស្បែក និង​ឆាប់​មាន​ស្នាម ជាំ ហើយ​ជាពិសេស​ស្ត្រីមាន​ផ្ទៃពោះ បើប្រើ​ឡេ​មាន​ជាតិ​បារត នាំឲ្យ​ប៉ះពាល់​ខួរក្បាល និង​​ការ​ចងចាំ​របស់​ទារក។ អត្ថបទពាក់ព័ន្ធ៖ អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ? និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ […]


ស្បែក

វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ

ទោះបីជា​យើង​មិន​អាច​បញ្ឈប់​រាងកាយ​មិន​ឲ្យ​វិវត្តទៅ​រកវ័យចំណាស់​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ពន្យារ​ភាព​ចាស់​បាន​ដោយ​អនុវត្ត​វិធី​តាម​បែប​ធម្មជាតិមួយចំនួន​បាន​ដែរ​​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗ​ដើម្បី​ពន្យារ​ភាព​ចាស់​នៃ​រាងកាយរបស់​យើង​។ ១. បញ្ចូល​ផ្លែប៊្លូបឺរី​ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ នៅ​ពេល​យើង​ឈាន​ចូល​វ័យ​ចំណាស់ ស្បែក​របស់​យើង​នឹង​យារ​ដែល​បង្ក​ដោយ​​ការ​ខូចខាត​ DNA ដោយសារ​អុកស៊ីតកម្ម។ ការ​ខូចខាត​នេះ​គឺ​មិន​អាច​ចៀស​បាន​ទេ ប៉ុន្តែ​យើង​អាច​ពន្យឺត​ដំណើរការ​នេះ​បាន​ដោយ​ការ​ញ៉ាំ​ផ្លែប៊្លូបឺរី។ ផ្លែ​នេះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ប្រឆាំង​នឹង​សញ្ញា​នៃ​ភាព​ចាស់​ទៀត​ផង។ ២. កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ ការសិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ជាតិស្ករ​អាច​ពន្លឿន​ភាព​ចាស់​ និង​បង្ក​ឲ្យ​មាន​ស្នាមខ្មៅ​ក្រោម​ភ្នែក បាត់បង់​ជាតិ​ទឹក និង​ស្នាមជ្រួញ។ ដើម្បី​ប្រឆាំង​នឹង​ភាពចាស់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​កំណត់​ការ​ញ៉ាំ​ជាតិស្ករ និង​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​ផ្អែម​ ហើយ​ងាក​មក​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​វិញ។ ៣. ចៀសវាង​គេង​ផ្អឹប​មុខ​នឹង​ខ្នើយ ប្រសិនជា​គ្នាយើង​មួយ​ចំនួន​ចូលចិត្ត​គេង​ផ្កាប់មុខ​នឹង​ខ្នើយ យក​ល្អ​គួរ​កែ​ទម្លាប់​នេះចេញ​។ តាម​ការ​សិក្សា​ និង​អ្នកជំនាញ​ជាច្រើន​បាន​លើកឡើង​ថា​ការ​គេង​យក​មុខ​ផ្អឹប​នឹង​ខ្នើយ​អាច​បង្ក​ស្នាម​ជ្រួញ​លើ​មុខ​ជា​រៀង​រហូត។ វិធី​ដែល​ល្អ​គឺ​បង្ការ​​ដោយ​ទម្លាប់​​ខ្លួន​ឲ្យ​គេង​ផ្ងារ​វិញ។ ៤. ត្រួតពិនិត្យ​កម្រិត​ជាតិ​កាល់ស្យូម យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយថា​កាល់ស្យូម​គឺ​ល្អ​សម្រាប់​ឆ្អឹង ប៉ុន្តែ​​គ្នា​យើង​តិច​នាក់​ណាស់​ដែល​ដឹង​ថា​កាល់ស្យូម​សំខាន់​ក្នុង​ការ​ការពារ​យើង​ពី​ការ​ចាស់​មុនអាយុ។ នៅ​ពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​អាច​នឹង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ទៀត។ ៥. ផឹក​តែ​បៃតង តែបៃតង​អាច​ជួយ​រាងកាយ​ទាំង​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ។ តែបៃតង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ជួយ​ជួសជុល​កោសិកា​ស្បែក និង​ធ្វើឲ្យ​យើង​ក្មេង​ជាង​វ័យ។ មិនត្រឹមតែប៉ុណ្ណោះ តែ​បៃតងជួយ​បន្ថយ​ភាព​ក្រហម និង​ការ​រលាក​នៅ​លើ​ស្បែក​ព្រោះ​តែ​បៃតង​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែរ។​ ការ​ផឹក​តែបៃតង​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្បែក​តឹង និង​មាន​សុខភាព​ល្អ។ យើង​ក៏​អាច​ដាក់​កញ្ចប់​តែ​បៃតងដែលឆុងរួច​នៅ​លើ​ភ្នែក​របស់​យើង​រយៈពេល​២ទៅ៣​នាទី​ដើម្បី​ចៀសវាង​ស្នាមខ្មៅ​ក្រោម​ភ្នែក និង​ការ​ហើម​ភ្នែក។ ៦. កុំ​ងូតទឹក​យូរ​ពេក ដើម្បី​ពន្យារ​ភាពចាស់ យើង​មិន​គួរ​ងូតទឹក​យូរ​ពេក​ទេ។ មានការសិក្សា​ឃើញ​ថា​ការ​ងូតទឹក​យូរ​​អាច​បំផ្លាញ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​ស្បែក​យារ​ទៀត​ផង។ ដូចនេះ​យកល្អ​គួរ​ងូតទឹក​ដោយ​ប្រើ​តិច ប៉ុន្តែ​ចំណាយ​​ពេល​​ច្រើន​​លើ​ការ​ថែទាំ​ស្បែក​វិញ​។ ៧. ការពារ​កម្ដៅ​ថ្ងៃ កម្ដៅ​ថ្ងៃ​គឺ​ជា​ចំណែក​ធំ​មួយ​ដែល​ពន្លឿន​ភាព​ចាស់។ បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​នៃ​ការ​ចាស់​មុនអាយុ​ក៏​កាន់​តែ​​ខ្លាំង​​ដែរ។ ដូចនេះ​យក​ល្អ​គ្នាយើង​គួរ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​រាល់ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ​ […]


ស្បែក

អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ

ជារៀងរាល់ថ្ងៃស្បែករបស់យើងតែងតែប៉ះពាល់ជាមួយបរិយាកាសខាងក្រៅដែលអាចមាន​សារធាតុបង្កគ្រោះថ្នាក់ដូចជាធូលី សារធាតុគីមីកាចគ្រោះថ្នាក់​ កាំរស្មី UV និងបរិស្ថានជុំវិញផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ស្បែកយើង​បាន។ ការ​ប៉ះពាល់ជាមួយ​នឹង​សារធាតុទាំងនេះយូរៗទៅនឹងបណ្តាលឲ្យស្បែកយើង​មានការផ្លាស់ប្តូរ និងវិវឌ្ឍទៅជាកើត​មុន ស្លាកស្នាម ខូង ស្នាមជ្រួញ និងការខូចខាតផ្សេងៗទៀត ហើយនឹង​ត្រូវចំណាយពេលច្រើនដើម្បីព្យាបាល និងបំបាត់ស្នាមទាំងនោះ។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាងដើម្បី​ថែរក្សាស្បែកយើង​​មុនពេលចូលគេង។ ១- លាងសម្អាតមុខ នៅពេលយើង​គេងពេលយប់ស្បែករបស់យើង​នឹងមានធ្វើការជួសជុលកន្លែងមាន​បញ្ហា​ដោយខ្លួនឯង ហើយរន្ធញើសនឹងបើកផងដែរ។ ប្រសិនបើ​គ្រឿង​តុបតែងមុខរបស់យើង​ដូចជា ម៉ាស្ការ៉ា (mascara) ម្សៅទ្រនាប់ (foundation) ហាយឡាយ (highlighter) និង គូល័រភ្នែក (eyeshadow) ដែលយើង​បានប្រើប្រាស់មិនត្រូវបាន​លាងសម្អាត​ចេញ​នោះទេ នឹងបង្កឲ្យមានការស្ទះរន្ធញើស ហើយរំខានដល់ដំណើរការធម្មជាតិនៃការជួសជុលទាំងនោះ។ កត្តាទាំងនេះ​ជាហេតុបណ្តាលឲ្យស្បែកយើង​មិនរលោង បែរជា​មានស្នាម និងមានមុនទៅវិញ​។ តាមរយៈការលាងសម្អាត​គ្រឿងសម្អាងចេញពីមុខ អាចជួយឲ្យស្បែករបស់​យើ់ង​មានដង្ហើម និងរក្សាឲ្យនៅធម្មជាតិបាន។ អត្ថបទពាក់ព័ន្ធ: នេះទើបជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យពីប្រទាលកន្ទុយក្រពើ តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ ២- ប្រើទឹក toner បន្ទាប់ពីយើង​បានតុបតែងមុខរួច ចាំបាច់ត្រូវធ្វើការលាងសម្អាតវិញជាមួយនឹងទឹក Toner។ Toner អាចជួយឲ្យកម្រិត pH ធម្មជាតិរបស់ស្បែកត្រឡប់មកវិញ ដែលអាចឲ្យស្បែកយើង​មានភាពធន់នឹងបាក់តេរី និងមីក្រូសរីរាង្គផ្សេងទៀត។ Toner មានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងមុខមុន។ យើង​អាចបន្តក់ Toner ពីរបីដំណក់លើ​សំឡី​ជូតមុខ […]


ស្បែក

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត

មាន​មិត្ត​នារី​ជាច្រើន​បាន​ជ្រើសរើស​ផលិតផល​ខូឡាជេន​ស្រាប់​មក​ញ៉ាំ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មើល​ទៅ​មាន​សំណើម​ស្រស់​ស្អាត។ ប៉ុន្តែ​នៅ​ពេល​យើង​ទិញ​ផលិតផល​កំប៉ុង ឬ​ប្រអប់​ស្រាប់ យើង​មិន​ដឹង​ប្រភព និង​អាច​ជឿជាក់​បាន​កម្រិត​ថា ថា​ផ្សំ​ពី​វត្ថុ​ធាតុ​ដើម និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ចង់​ផឹក​ខូឡាជេន​ទិញ​ស្រាប់ ស្រីៗ​គួរតែ​ងាក​មក​ញ៉ាំ​ពពួក​បន្លែ​ផ្លែឈើ​មួយ​ចំនួន​វិញ ជា​ពិសេស​ពពួក​បន្លែ​ពណ៌​លឿង គឺ​សម្បូរ​ទៅ​ដោយ​ខូឡាជេន​ជាង​បន្លែ ផ្លែ​ឈើ​ដទៃ។ ១- ត្របែក វីតាមីន C ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ប្រូសេស្តេរ៉ូន​ដែល​ជា​ប្រភព​កូឡាជែន​ដល់​ស្បែក ដូច្នេះ​ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ចាំបាច់ ហើយ​ពពួក​ស្វាយ ក្រូច​គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​មួយ​នេះ ជាពិសេស​ត្របែក​នេះ​តែម្ដង។ ២- ត្រី យើង​ដឹង​ហើយ​ថា ខូឡាជែន​ដែល​លក់​លើ​ទីផ្សារ​ផ្សំ​ឡើង​ពី​ត្រី និង​សាច់​ជាដើម ដូចនេះ​ស្រីៗ​អាច​ញ៉ាំ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ឲ្យ​បាន​ច្រើន​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ដូចគ្នា។ ៣- ស៊ុត ផ្នែក​ពណ៌​ស​របស់​ស៊ុត មាន​ផ្ទុក​អាមីណូ​អាស៊ីដបរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​វា​ជា​សមាសធាតុ​ចាំបាច់ សម្រាប់​ផលិត​កម្ម​ខូឡាជែន។ ៤- សណ្ដែក សណ្ដែក គឺជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​រឿយៗ​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ចាំបាច់​សម្រាប់​ការ​សំយោគ​ខូឡាជែន។ លើស​ពី​នេះ​​សណ្ដែក​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ទង់ដែង ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ទៀត សម្រាប់​ផលិត​ខូឡាជែន។ ៥- គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ស្វាយ​ចន្ទី​សម្បូរ​ស័ង្កសី និង​ទង់ដែង​ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បង្កើត​ខូឡាជែន។ ៦- ប៉េងប៉ោះ ប្រភព​វីតាមីន C មួយ​នេះ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ទៅ​ជិត ៣០ ភាគរយ​នៃ​សារធាតុ​ខូឡាជែន។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​សារជាតិ​លីកូទីន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​រលាក​ដល់​ស្បែក។ ៧- ម្ទេស​លឿង ម្ទេស​លឿង​ក៏​សម្បូរ​វីតាមីន C ខ្ពស់ ព្រម​ទាំង​ផ្ទុក​សារធាតុ Capsaicin […]


ស្បែក

វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទ

គ្នាយើង​មាន​បញ្ហា​មុខ​ឡើង​មុន មុខ​មាន​ខ្លាញ់ ឬ​ស្នាមជ្រួញ​មែន​ទេ? ការ​មាន​ស្បែក​ស្អាត​មិន​មែន​មក​ពី​កត្តាហ្សែន​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ការ​ថែទាំ​ស្បែកជាប្រចាំ​​ក៏​ជួយ​ដល់​សុខភាព​ស្បែក​ដែរ​ដោយ​ជួយ​សម្អាត កម្ចាត់​កោសិកា​ងាប់ និង​ផ្តល់​សំណើម​ដល់​មុខ។ យើង​អា​ចថែទាំ​ស្បែក​មុខបាន​ដោយ​ធ្វើ​​​ម៉ាសបិទ​មុខ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​របស់​យើង។ ១. ម៉ាស​សម្រាប់​មុខ​ឡើង​មុន មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មុន​កើត​ឡើង​នៅ​ពេល​ខ្លាញ់ កោសិកា​ស្បែក​ងាប់ និង​បាក់តេរី​ស្ទះ​នៅ​នឹង​រន្ធ​ញើស។ ប៉ុន្តែ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ពណ៌​ស​អាច​កម្ចាត់​បាក់តេរី​នៅ​លើ​ស្បែក និង​ជួយ​បំបាត់​ស្នាម​ជាំ​បាន។ គ្រឿង​ផ្សំ​៖ ​ស៊ុត​ពណ៌​ស​ ២ ទៅ ៣​ គ្រាប់។ របៀប​ធ្វើ៖ ​យក​ស៊ុត​ពណ៌​ស​ដាក់​ក្នុង​ចាន​ រួច​យក​សំឡី​ជ្រលក់​នឹង​ស៊ុត​ពណ៌ស ហើយ​ជូត​ថ្នមៗ​លើ​មុខ។ ក្រោយ​ពី​ជូត​ហើយ​ទុក​ចោល​ ១០ ​ទៅ ១៥ ​នាទី និង​ជូត​សម្អាត​ជាមួយ​កន្សែង​សើម​។ បន្ទាប់​ពី​នេះ​លាប​ទឹក​សំណើម (moisturizer)លើ​ផ្ទៃមុខបន្ថែម។ ២. ម៉ាស​សម្រាប់​មុខ​ឡើង​ពណ៌​ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ សម្រាប់​បញ្ហា​ស្បែក​បែបនេះ​យើង​អាច​ធ្វើ​ម៉ាស​ល្មៀត​ដោយ​ខ្លួន​ឯង​ដើម្បី​កាត់បន្ថយ​ការរលាក។ គ្រឿង​ផ្សំ៖ ​ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ ១ ទៅ ២​ស្លាបព្រាកាហ្វេ។ របៀប​ធ្វើ៖ ​​យក​ម្សៅ​ល្មៀត​ទៅ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​មុខ និង​ទុក​ចោល​ ១០ នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។ ៣. ម៉ាស​សម្អាត​រន្ធញើស Oatmeal […]


ស្បែក

ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា?

ស្បែក​បាត់​បង់​សំណើម​​អាស្រ័យ​លើ​លក្ខខណ្ឌ​ពិសេស​ពីរ​គឺ​ការ​ខ្វះ​ជាតិ​ទឹក ​ឬ​ស្ងួត។ ស្បែក​ខ្សោះ​ជាតិ​ទឹក​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​ខ្វះ​ជាតិ​ទឹក ឯ​ស្បែក​ស្ងួត​វិញ​គឺ​សំដៅ​ទៅ​លើ​ស្ថាន​ភាព​ដែល​ស្បែក​កង្វះ​ជាតិ​ប្រេង​ធម្មជាតិ​ហើយត្រូវបានគេស្គាល់ថាជាសេបូម (sebum)។ ប្រភេទ​នៃ​ស្បែក​ត្រូវបានគេចែកជាស្បែកធម្មតា ស្បែកស្ងួត ស្បែកប្រតិកម្ម និងស្បែកដែលសម្បូរខ្លាញ់ ​ជា​ធម្មតាមនុស្សយើងកើតមកមានស្បែកតែមួយប្រភេទ ហើយ​ស្ថានភាព​នៃស្បែក​គឺអាចខុស​គ្នាទៅ​តាម​ពេលវេលា និងរដូវកាល។ រោគសញ្ញានៃស្បែកដែលបាត់បង់សំណើមមានរបកស្បែក ស្បែក​ឡើងជ្រួញ ក្រហម និងរលាក។ តើអ្វីដែលបណ្តាលឲ្យស្បែក​បាត់​បង់សំណើមពិតប្រាកដនោះ? ១– កត្តាវ័យ ភាពចាស់ជរា​គឺ​ជាដំណើរ​ការ​ខាង​ក្នុងមួយរបស់​មនុស្សយើង​គ្រប់រូប ហើយរាងកាយយើង​នឹងមាន​ភាពចាស់ទៅៗ​ទោះបីជាយើង​មិនបានត្រៀមខ្លួនរួចរាល់ក៏ដោយ។ នៅ​ពេលដែល​មុខងារនៃក្រពេញ sebaceous របស់ស្បែកមាន​ការ​ថយ​ចុះ​ នោះសំណើម​របស់​ស្បែក​ក៏ត្រូវ​​ថយចុះ​ដែរ​។ ស្រទាប់ស្បែក​មាន​នាទី​ក្នុង​ការផលិតជាតិខ្លាញ់សម្រាប់​ជា​រណាំង​ការពារ Stratum Corneum និងបន្ថយ​ភាព​ចាស់។ លំហូរ​ឈាម​ទៅកាន់​ស្បែកក៏ត្រូវ​បាន​ថយចុះដែរ​នៅពេល​ដែល​ការផលិត​ប្រេងធម្មជាតិ​ ឬខ្លាញ់​របស់ស្បែក​ត្រូវ​កាត់បន្ថយ។ អត្ថបទពាក់ព័ន្ធ៖  ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ២- កត្តាអាកាសធាតុ ឬបរិស្ថាន ការត្រូវពន្លឺព្រះអាទិត្យយូរអា​ចធ្វើឲ្យ​ជាតិទឹកដែល​មាននៅ​លើស្បែករបស់​យើង​អាចហួតបាន ដែលជាហេតុបណ្តាលឲ្យស្បែកយើងស្ងួត។ ក្រៅពីនេះ ការធ្លាក់ខ្យល់ ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ កំដៅដែលចេញពីម៉ាស៊ីនកម្តៅ និងសីតុណ្ហាភាពដែល​ទាប​ក៏អាចបណ្តាល​ឲ្យ​ស្បែក​ស្ងួតបានផងដែរ។ សីតុណ្ហាភាពដែលខ្ពស់ ឬទាបពេកសុទ្ធតែអាចបណ្តាលឲ្យស្បែកយើង​បាត់បង់សំណើម និងឆាប់ចាស់បាន។ ៣- ការងូត និងត្រាំទឹកក្តៅ ការងូត ឬត្រាំទឹកក្តៅអាចជាជម្រើសដ៏ល្អមួយពិសេសក្នុងអំឡុងពេលអាកាសធាតុ​ចុះ​ត្រជាក់ ឬរដូវរងា ប៉ុន្តែមិនចាំបាច់ត្រូវប្រើក្នុងរយៈពេលយូរឡើយ។ […]


ជំងឺឆ្លងរោគលើស្បែក

ទាំងនេះជាមូលហេតុនាំឲ្យកើតផ្កាស្បូន​ និងវិធីព្យាបាល

ផ្កាស្បូន​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​ចេញ​ជា​ដុំ​ស​តូចៗ ហើយ​ភាគ​ច្រើន​កើត​នៅ​បរិវេណ​ភ្នែក មាន​លើ​ត្របក​ភ្នែក ក្រោម​ភ្នែក និង​លើ​ទ្រូង។ ស្រីៗ​ឧស្សាហ៍​កើត​មាន​ជំងឺ​នេះ​ច្រើន​ជាង​បុរស ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​បាត់បង់​សោភណ្ឌ​ភាព​លើ​ផ្ទៃ​មុខ។ ១. មូលហេតុ​នាំ​ឲ្យ​កើត​ផ្កា​ស្បូន បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសមៈ ផ្កា​ស្បូន​មិន​មែន​ជា​ជំងឺ​មហារីក​នោះ​ទេ ហើយ​ក៏​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ គ្រាន់​តែ​វា​ធ្វើ​ឲ្យ​បាត់​បង់​សោភ័ណ​ភាព​លើ​ផ្ទៃ​មុខ​ប៉ុណ្ណោះ។ ពាក់ព័ន្ធ​នឹង​មូលហេតុ​នាំ​កើត​ផ្កា​ស្បូន​វិញ លោក​វេជ្ជបណ្ឌិត​ថា មិន​ទាន់​មាន​​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​នេះ ដូចជា​​កត្តា​តំណពូជ ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​ខុស​ប្រក្រតី មាន​ជំងឺ​ទឹកនោម​ផ្អែម វិបត្តិ​នៃ​ជំងឺ Down Syndrome ជា​ដើម។ ២. វិធី​ព្យាបាល​​ផ្កាស្បូន ជំងឺ​ផ្កា​ស្បូន​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នោះ កាលណា​យើង​ញេច​នោះ​ផ្កា​ស្បូន​រឹត​តែ​រាល​ដាល​ខ្លាំង​ឡើង។ មាន​វិធី ២ យ៉ាង​ដែល​គ្រូពេទ្យ​សើ​ស្បែក​យក​ព្យាបាល​អ្នក​ជំងឺ​ផ្កាស្បូន អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ដែល​ក្នុង​នោះ​មាន​ការ​កោស​កោសិកា​ចេញ​ពី​ក្នុង​ស្បែក និង​ការ​បាញ់​កាំរស្មី ។ ក្រោយ​ទទួល​ការ​ព្យាបាល​រួច អ្នក​កើត​ជំងឺ​ផ្កា​ស្បូន​មួយ​ចំនួន​អាច​កើត​ជំងឺ​នេះ​សារ​ជាថ្មី។ ៣. វិធី​ការពារ​ជំងឺ​ផ្កា​ស្បូន បើ​យើង​កើត​ជំងឺ​ផ្កា​ស្បូន​ដោយសារ​កត្តា​តំណពូជ ច្បាស់​ជា​មិន​មាន​វិធី​ការពារ​នោះ​ទេ ត្រឹម​តែ​ថែទាំ​ស្បែក ដោយ​ការ​សម្អាត​ឲ្យ​​ស្អាត​ល្អ​រៀង​រាល់​ថ្ងៃ ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ ពេលកន្ទាលត្រអាករើឡើង ធ្វើយ៉ាងម៉េចកុំឲ្យរីករឹតតែធំ? បញ្ហា​រមាស់​ពេល​យប់ និង​វិធី​ដោះ​ស្រាយ មិន​ចង់​កើត​មុន​ពេញ​មុខ ត្រូវ​ចេះ​សម្រួល​ផ្លូវ​អារម្មណ៍​ជាមុន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក […]


ស្បែក

ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ

ជាទូទៅ​ស្បែករបស់មនុស្សយើង​មានបួនប្រភេទសំខាន់ៗ។ តើយើងអាច​កំណត់​ប្រភេទស្បែករបស់​យើង​បាន​យ៉ាង​ដូចម្តេច? តោះស្វែង​យល់​ពី​ព័ត៌មានលម្អិត​អំពីស្បែក​របស់​យើង​នៅក្នុងអត្ថបទនេះទាំងអស់គ្នា​។ ១- ស្បែកធម្មតា សភាពស្បែក៖ មិនស្ងួត គ្មានខ្លាញ់។ មានអារម្មណ៍ថាមាន​ផាសុកភាព។ លក្ខណៈ៖ – សមាមាត្រប្រេង  ទឹកនៅលើស្បែកមានតុល្យភាពល្អ។ – មានភាព​ខូចខាតស្បែកតិចតួច ឬគ្មាន។ – ស្ទើរតែមើលមិនឃើញរន្ធញើស។ – មិនងាយមានប្រតិកម្មនឹងផលិតផលថ្មី។ របៀប​ថែទាំ៖ – ផ្តោតលើការថែរក្សាស្បែកបែបមូលដ្ឋាន (ការលាងមុខ  ផ្តល់សំណើម  ការពារកម្តៅថ្ងៃ) ដើម្បីរក្សាស្បែកឲ្យតឹងល្អ​។ – ផលិតផលប្រឆាំងភាពចាស់អាចប្រើបាននៅពេលចាំបាច់។ អត្ថបទពាក់ព័ន្ធ៖  ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ២- ស្បែកប្រតិកម្ម សភាពស្បែក៖ ស្ងួតថ្ពាល់ ថ្ងាស តែ​តំបន់ខ្លះទៀតមានសភាពធម្មតា។ លក្ខណៈ៖ – សមាមាត្រប្រេង  ជាតិទឹកចែកចាយមិនស្មើគ្នា។ – ស្បែកមានភាពខូចខាតតិចតួច។ – តំបន់ដែលសំបូរជាតិខ្លាញ់នឹងមានការរីករន្ធញើស ងាយមានមុនក្បាលខ្មៅ ឬក្រពេញខ្លាញ់ sebaceous។ ប្រភេទស្បែកសំខាន់ៗមានពីរគឺស្បែកខ្លាញ់ប្រតិកម្ម (ស្បែកមានជាតិប្រេងច្រើនកន្លែង ពិសេសនៅតំបន់ T នៅ​លើ​ផ្ទៃមុខ) និងស្បែកស្ងួតប្រតិកម្ម (តំបន់ស្បែកស្ងួតច្រើនជាងតំបន់ផ្សេងទៀត) ។ របៀប​ថែទាំ៖ – ជ្រើសរើស​ផលិតផលប្រើប្រាស់​ត្រូវផ្អែកលើប្រភេទនៃជាតិ​ខ្លាញ់ ឬភាព​ស្ងួតរបស់ស្បែក​។ – ផលិតផលដែលត្រូវប្រើចម្បងគឺផលិតផលសម្រាប់​ស្បែកមាន​ខ្លាញ់ មានសាប៊ូលាងសម្អាតស្បែកសំរាប់រដូវក្តៅ និងផលិតផលផ្តល់សំណើមនៅរដូវរងា។ ៣- ស្បែកស្ងួត សភាពស្បែក៖ ស្បែកស្ងួត តឹង និង​មានអារម្មណ៍មិនស្រួលក្នុង​ខ្លួន។ លក្ខណៈ៖ – មានអារម្មណ៍ថាស្បែកតឹង មិនស្រួល រមាស់ ពិសេសក្រោយពេលលាងសម្អាតរួច។ – ស្បែកងាយមានផ្សិត។ – ងាយប្រតិកម្មជាងធម្មតា។ – រន្ធញើសតូច។ – មានស្នាមជ្រួញដែលមើលមិនសូវដឹង។ របៀបថែទាំ៖ – ផ្តល់សំណើម និងប្រេងឲ្យបានទៀងទាត់។ – យើង​ត្រូវផ្ដល់សំណើមឲ្យ​ស្បែក ដោយ​អាចប្រើម៉ាស់ពេលគេង សេរ៉ូម និង​ផលិត​ផល​ផ្ដល់​សំណើម​ដល់ស្បែក។ – បន្ថែមក្រែមលាបជុំវិញភ្នែក ព្រោះកន្លែងនេះងាយស្ងួតជាងតំបន់ផ្សេងទៀតនៃស្បែក។ – ប្រើផលិតផលប្រឆាំងភាពចាស់ឲ្យបានឆាប់។ ៤- ស្បែកខ្លាញ់ សភាពស្បែក៖ ជាតិប្រេងមាន​គ្រប់កន្លែងនៃស្បែក។ ស្បែក​តែងតែមើលទៅរលោងដោយសារខ្លាញ់ និងភ្លឺចាំង។ លក្ខណៈ៖ – ផ្ទៃមុខមើលទៅភ្លឺចែងចាំង។ – កង្វះជាតិទឹកដែលបណ្តាលឲ្យមានការផលិតជាតិខ្លាញ់កាន់តែច្រើន។ – រន្ធញើសធំៗ។ – មានមុនក្បាលខ្មៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ