សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

វិធីសាមញ្ញបែបធម្មជាតិ ៥ យ៉ាង ជួយឲ្យស្បែកភ្លឺរលោង

មានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ស្បែករបស់យើង ដូចជាកាំរស្មីព្រះអាទិត្យ និង​ការផាត់មុខរៀងរាល់ថ្ងៃជាមួយនឹងម្សៅមាន​សារធាតុគីមី ជាដើម​។ ដូច្នេះហើយ​យើង​​ត្រូវតែការពារស្បែកពីកត្តាគ្រោះថ្នាក់ទាំងនេះ និង​ងាក​មក​ធ្វើឲ្យស្បែកភ្លឺ ស្រស់ស្អាត បែបធម្មជាតិវិញ​។ យើង​អាចបំប៉នស្បែកបានដោយគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ៖ ១- ទឹកដោះគោស្រស់ ទឹកដោះគោស្រស់គឺឈរនៅលើគេនៃបញ្ជីចំណី​អាហារល្អបំផុតសម្រាប់ស្បែក។ ទឹកដោះគោស្រស់សំបូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែដែលអាចជួយឲ្យស្បែកមានសុខភាពល្អ ប្រឆាំងនឹងផលប៉ះពាល់អាក្រក់នៃបរិស្ថានបាន។ ការថែសម្រស់ជាមួយទឹកដោះគោមានរូបមន្តច្រើន។ វិធី​ដែលសាមញ្ញបំផុតនោះគឺយើង​គ្រាន់តែលាងមុខ លាបទឹកដោះគោដែលគ្មានជាតិស្ករនៅលើមុខ ម៉ាស្សាថ្នមៗរហូតទាល់តែទឹកដោះគោស្ងួត។ បន្ទាប់មកលាងសម្អាត​ជា​មួយ​ទឹកក្តៅឧណ្ឌៗ។ យើង​ត្រូវធ្វើបែបនេះរៀងរាល់ថ្ងៃ ហើយ​ប៉ុន្មានថ្ងៃក្រោយមកយើង​នឹងឃើញថា​ស្បែកមុខនឹង​សបែបធម្មជាតិមិនខាន។ ២- ត្រសក់ ចិតត្រសក់ជាចំណិតស្តើងៗ បន្ទាប់មកបិទលើមុខយើង​ប្រហែល ១៥ នាទី។ ធ្វើ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ នោះ​យើង​នឹងមានអារម្មណ៍ថាស្បែកមុខរលោង និងភ្លឺថ្លាឡើងជារៀងរាល់ថ្ងៃ។ ត្រសក់ក៏អាចព្យាបាលមុនក្បាលខ្មៅ ស្នាមជាំ និងមាន​ប្រយោជន៍​ដល់ចិញ្ចើមផង​ដែរ។ ៣- ដំឡូង យើងអាចមាន​វិធីមួយទៀត គឺប្រើដំឡូង ដោយស្ងោរដំឡូង បន្ទាប់មកត្រូវបកសំបកចេញ រួចលាយជាមួយ​ទឹកដោះគោស្រស់ដែលគ្មានជាតិស្ករ និងថែមទឹកឃ្មុំបន្តិចដើម្បីធ្វើឲ្យល្បាយមានភាពស្អិត។ លាបល្បាយនេះទៅលើស្បែករបស់​យើង ហើយទុករយៈពេល ២០ នាទី បន្ទាប់មកលាងជម្រះចេញជាមួយទឹកក្តៅឧណ្ឌៗ។ ដំឡូង​អាចធ្វើឲ្យស្បែកយើង​រលោង ស និងពណ៌ផ្កាឈូកបាន​។ អត្ថបទពាក់ព័ន្ធ៖  ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ៤- ក្រូចឆ្មារ ក្រូចឆ្មារមានផ្ទុកនូវវីតាមីន […]


ស្បែក

ទម្លាប់ពាក់គ្រឿងអលង្ការជាប់ ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?

គ្នា​យើង​មួយ​ចំនួន អាច​ជា​ទម្លាប់​ទៅ​ហើយ ទាក់​ទង​នឹង​ការ​ពាក់​គ្រឿង​​អលង្ការ ដូច​ជា​ចិញ្ចៀន ក្រវិល ខ្សែ​ក ពាក់​ជាប់​ មិន​ដោះ​ចេញ ហើយ​ពាក់​ទាំង​នៅ​ពេល​ងូត​ទឹក និង​ពេល​គេង​។ ដូច​នេះ ក៏​មាន​សំនួរ​ជា​ច្រើន​ដូច​គ្នា​ថា តើ​​ការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នេះ នឹង​បង្ក​បញ្ហា​ដល់​ស្បែក​​ឬ​អត់? ទាក់​ទង​បញ្ហា​នេះ លោក​ស្រី​​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Marina Peredo អ្នក​ជំនាញ​​​​សិក្សា​ពី​ជំងឺស្បែក នៃ​មន្ទីរ​ពេទ្យ Mount Sinai ក្រុង​ញ៉ូវ​យក សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ជា​ការ​ពិតការ​ពាក់​គ្រឿង​អលង្ការ​ជាប់​បែប​នោះ ពុំ​មាន​កើត​ជា​​បញ្ហា​ខ្លាំង​​គួរ​ឱ្យ​ព្រួយ​បារម្ភ​​នោះ​ទេ ដរាប​ណាយើង​បាន​សម្អាត​របស់ទាំងនោះ​បាន​ស្អាត និង​ទៀង​ទាត់។ ប៉ុ​ន្តែ​លោក​ស្រី​បន្ថែម​ថា ​អ្វី​ដែល​​ត្រូវ​យក​ចិត្ត​​​ទុក​ដាក់​បន្តិច​នោះ​គឺ គ្រឿង​អលង្ការ​មួយ​ចំនួន​ផលិត​ឡើង​ពុំ​មាន​គុណភាព​ល្អ នឹង​បង្ក​ជាបញ្ហា​តិច​តួច​មួយ​​ចំនួន​ដូចជាបង្ក​ឱ្យ​រោល​ ឬរលាក​ស្បែក​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក​ស្រី​វេជ្ជបណ្ឌិត​​ឲ្យ​ដឹងទៀត​ថា ​គ្រឿង​អលង្ការធ្វើពីលោហៈ​​ដូច​ជា មាស ប្រាក់ ប្លាទីន ដែល​មាន​លាយ​​បន្ថែម​​​​ជាតិ​នីកែល ​អាច​បង្ក​ឱ្យ​​រោល​ស្បែក​បាន ហើយ​ពិសេស​​ធ្វើ​ឱ្យ​ស្បែក​ស្រអាប់​ខ្មៅ​ ស្រប​ពេល​ដែល​ពពួក​គ្រឿង​អលង្ការ​គុណ​ភាព​ល្អ​សុទ្ធ នឹង​​មិន​បង្ក​បញ្ហា​ទាំង​នេះ​ទេ។ [embed-health-tool-ovulation] ទោះ​ជា​យ៉ាង​ណា អ្នក​​ឯកទេស​ផ្នែក​ជំងឺស្បែកខាង​លើ បាន​បញ្ជាក់​ជា​សង្ខេប​ខ្លី​ថា ការ​ពាក់​គ្រឿង​អលង្ការ​ជាប់ នឹង​មិន​បង្ក​បញ្ហា​​ធ្ងន់​ធ្ងរ​ដល់​ស្បែក​នោះ​ទេ ទោះ​ពេល​ងូត​ទឹក ពេល​គេង​ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​​លោក​ស្រី​ណែ​នាំ​ឱ្យ​ ដោះ​ទុក​គ្រឿង​អលង្ការ​នៅ​ពេល​ខ្លះ […]


ស្បែក

លាបឡេលាយហើយ ទាល់តែធ្វើបែបនេះទើបមិនសូវខូចស្បែក

បើ​និយាយ​ពី​ឡេ​លាយ​នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា គ្មាន​ម៉ាក​សញ្ញា​ណា ឬ​ការ​ទទួល​ស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ​ឡើយច្រើន​លក់​លើ​ទីផ្សារ​អនឡាញ ដូចនេះ​ហើយ​វា​ជា​មុខ​សញ្ញា​បំផ្លាញស្បែកធ្ងន់ធ្ងរ។ បែបនេះ​បើ​យើង​ជ្រុល​ជា​លាប​ឡេ​ឡាយ​ហើយ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ខូច​ខ្លាំង និង​ព្យាបាល​ឲ្យ​ត្រឡប់​មក​សភាព​ស្អាត​គ្មាន​ជាតិ​គីមី​វិញ​បាន? លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង ឡេ​លាយ​បើ​គេ​លាយ​ពួក​ថ្នាំ វា​គ្មាន​គ្រោះថ្នាក់​អ្វី​ចំពោះ​ស្បែក​ឡើយ តែ​បើ​លាយ​សារធាតុ​កាត់​ និងសំណរវិញ ប៉ះពាល់​ដូច​សុខភាព​ស្បែក និង​សុខភាព​រាងកាយ​ខ្លាំង។ តែ​បើ​នរណា​ដែល​ជ្រុល​លាប​ឡេ​លាយ​ពី​មុន និង​កំពង់អាច​បញ្ឈប់ពីឥឡូវបាន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម ទើប​អាច​ជួយ​កែខៃ​បញ្ហា​ស្បែក​ឡើង​វិញ​ក៏​ដោយ។ – ផឹក​ទឹក​ឲ្យ​បាន​ច្រើន – បញ្ឈប់​ការ​លាប​ភ្លាម​ៗ – មិន​គួរ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ – បញ្ឈប់​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក – កុំ​ស្លៀកពាក់​តឹង​រឹប ព្រោះ​នាំ​ឲ្យ​កកិត​ស្បែក បណ្ដាល​ឲ្យ​រលាក – ជ្រើសរើស​ផលិតផល​ផ្ដល់​សំណើម​មាន​ម៉ាក​សញ្ញា និង​ការ​ទទួល​ស្គាល់​ច្បាស់លាស់ វេជ្ជបណ្ឌិត​បាន​បន្ត​ថា អ្នក​កំពុង​លាប​ឡេ​លាយ ហើយ​មិន​ទាន់​មាន​ប្រតិកម្ម​លេចឡើង កុំ​គិត​ថា​គ្មាន​បញ្ហា ហើយ​មិន​បាច់​បោះបង់ នៅ​ថ្ងៃ​ណា​មួយ​ស្បែក​ប្រាកដជា​ស្រោចស្រង់​លែងបាន។ សម្រាប់​អ្នក​ដែល​កំពុងតែ​មាន​បញ្ហា​ស្រាប់​បណ្ដាលមកពី​ឡេ​លាយ​ដូចជា​រលាក ក្រហម ជាំ ឬ​របក ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ឯកទេស​សើស្បែក​ជា​បន្ទាន់ ដើម្បី​ព្យាបាល ព្រោះ​បើ​បន្ត​ទុក​អាច​នាំឲ្យ​កើត​មហារីក​ស្បែក ដែល​ចំណាយ​អស់​ច្រើន។


ជំងឺមុន

កើតមុន-បូសលើរាងកាយច្រើន អាចជាសញ្ញាសុខភាពមានបញ្ហាមែនទេ?

មាន​មនុស្ស​មួយ​ចំនួន ឆាប់​កើត​មុន ឬបូស​លើ​រាង​កាយ មិន​ថា​នៅ​លើ​ផ្ទៃ​មុខ ឬ​ខ្នងទេ កើត​មិន​បាត់​សោះ​តែម្តង។ បើ​កើត​មុន កើត​បូស​ញឹក​ញាប់​បែប​នេះ អាច​ជា​សញ្ញា​ទាក់​ទង​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញ​ផ្នែក​ជំងឺ​ទូទៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ធម្មតា ការ​កើត​មុន ឬ​បូស ដោយ​សារ​តែ​មាន​បាក់​តេរី​តោង​ជាប់​ស្បែក ដែល​យើង​មិន​​សម្អាត​បាន​ស្អាត​ត្រឹម​ត្រូវ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើឧស្សាហ៍​កើត​បូស ឬ​មុន​មិន​បាត់ ក៏​អាច​ទាក់​ទង​នឹង​បញ្ហា​សុខភាព​បាន​ដែរ ដូចជា៖ ទី១. ដោយ​សារ​កម្រិត​អរម៉ូន​ក្នុង​ខ្លួន​កើន​ឡើង​ច្រើន​ដែរ ទី២. បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ ប្រឈម​នឹង​ជំងឺ​ស្បែក​ដូចជា មុន បូស និង​ជំងឺ​សើស្បែក​មួយ​ចំនួន​ទៀត។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​មុន ឬ​បូស​ញឹក​ញាប់ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ការពារ និង​ព្យា​បាល​ត្រឹម​ត្រូវ។ ​ តែ​កុំ​បារម្ភ​ពេក​អី! លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំនាញ​ទូទៅ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​មុន ឬ​បូស ស្ទើរ​តែ ៩០%​ទៅហើយ​ដែល​​បណ្តាល​មក​ពី​សុខភាព​ស្បែក ពោល​គឺ ភាគ​តិច​ណាស់​ដែល​បញ្ហា​​មាន​នៅ​លើ​ស្បែក​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដទៃ។ ដូច្នេះ​ហើយ ដើម្បី​ចៀស​វាង​ពី​បញ្ហា​កើត​មុន ឬកើត​បូស​លើ​ស្បែក គួរ​ធ្វើ​អនាម័យ​ស្បែក​ឲ្យ​បាន​ល្អ ញ៉ាំ​ចំណី​អាហារ​ល្អ និង​ប្រើ​ប្រាស់​ផលិត​ផល​ត្រឹម​ត្រូវ​មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ដើម្បី​ជួយ​ការ​ពារ​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ […]


ក្រចក

​ទឹកក្រូចឆ្មារមាន​គុណសម្បត្តិច្រើន​ជួយសម្អាត និងថែក្រចកដៃ​

គ្នា​យើង​ប្រាកដ​ជា​ដឹង ថា​​ទឹក​ក្រូច​ឆ្មារ ប្រៀប​ដូច​ជា​របស់​ពិសេស​នៅ​ក្នុង​ផ្ទះ​បាយ ងាយ​រក​ និង​មាន​ប្រយោជន៍​ច្រើន មិន​ថា​សម្រាប់​សុខភាព និង​​​ប្រើ​ក្នុង​ការ​ថែ​ទាំ​សម្រស់​។ តាម​រយៈ​ អ្នក​ជំនាញ​ថែ​ទាំ​ក្រចក​នៅ​សហរដ្ឋអាមេរិក​ គឺ​លោក​ស្រី Jemma Williams បាន​បង្ហាញ​ពី​ គុណ​សម្បត្តិ​​នៃ​ទឹក​ក្រូច​ឆ្មារ ដូច​ខាង​ក្រោម​នេះ៖ ក្រូចឆ្មារមាន​តម្លៃ​​​ថោក​ ហើយ​ជា​របស់​ធម្មជាតិ​ ​ងាយ​ស្រួល​រក​ និង​ពុំ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ៗ ដែល​អាច​​បង្ក​ឱ្យ​ក្រចក​យើង​ខូច​​ ងាយ​បាក់ និង​មិន​ងាយ​លូត​លាស់​ឡើង​វិញ ដូច​​ផលិត​ផល​​ថែ​ក្រចក​ផ្សំ​ពី​ធាតុ​គីមីផ្សេងឡើយ​។ អត្ថបទពាក់ព័ន្ធ៖ នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព​ ម្យ៉ាងទៀតក្រូចឆ្មារ​មាន​ផ្ទុក​​​វីតាមីន C សារធាតុ​​ប្រូតេអ៊ីន​ផ្សេង​ៗ និង​ប៉ូតាស្យូម ដែល​​អំណោយ​ផល​ដល់​​ការ​រក្សា​សំណើម និង​ជួយ​ឱ្យ​ក្រចក​យើង​​ស្អាត តាម​បែប​ធម្មជាតិ​។ ជាងនេះទៅទៀត​ ទឹក​ក្រូច​ឆ្មារ​ មាន​សារធាតុ​ពី​ធម្មជាតិ ដែល​ប្រឆាំង​​ពពួក​បាក់តេរី និង​ផ្សិត អាច​សម្លាប់​មេរោគ ដែល​នៅ​តោង​ជាប់​ម្រាម​ដៃ ឬ​គល់​​ក្រ​ចក​ដៃបាន​។ ក្រៅពីនេះ​ជាតិ​អាស៊ីត​​នៅ​ក្នុង​ក្រូច​ឆ្មារ ជា​សមាស​ធាតុ​ពិសេស​ដែល​ អាច​សម្អាត និង​ជម្រះ​ស្នាម​ជាំ ខូច​ផ្សេង​ៗ ពី​ក្រចក​ដៃផង​ដែរវ​។ អត្ថបទពាក់ព័ន្ធ៖ ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់? រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច? ដោយ​ឡែក សម្រាប់​ការ​ធ្វើ​ទឹក​ក្រូច​ឆ្មារ​សម្រាប់​ថែ​ក្រច​ក​ដៃ​នោះ អ្នក​ជំនាញ​ខាង​លើ បាន​​​បង្ហាញ​ដោយ​ការ​ប្រើ​ទឹក​ក្រូច​ឆ្មារ​បរិមាណ ៤​ស្លាប​ព្រា​បាយ […]


ជំងឺមុន

មូលហេតុ​ទាំង​នេះ​ហើយ ទើប​​ស្រីៗ​ងាយ​នឹង​ជាំ​មុខ (វីដេអូ)

មុខ​កើតមុនមធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? អត្ថបទពាក់ព័ន្ធ៖ ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ សម្រាលកូនរួច វិធីឆ្ពុងជួយអ្វីបានខ្លះ? បាត់ជាំមុខទេ?​ កុំប្រហែស! ក្ដៅ​ខ្លាំង​បែប​នេះ ស្បែក​ងាយមានបញ្ហា ៥ ប្រភេទ​នេះ​ណាស់ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​ចេះ​តែ​ឡើង​មុន Makeup ញឹកញាប់ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ


បញ្ហាស្បែកផ្សេងទៀត

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ? (វីដេអូ)

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង​ ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ តើ​វិធីទាំង​នេះមានផលប៉ះពាល់យ៉ាងណាខ្លះដល់សុខភាព? អត្ថបទពាក់ព័ន្ធ៖ ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន ស្វែងយល់ពីវិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី សម្រាលកូនរួច ម៉ាក់ៗចាក់ថ្នាំសាច់ស្អាតនោះ ទទួលបានផលអត់? លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់? ខូឡាជេន​ជួយ​​ឲ្យស្បែកមើលទៅ​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សក់និងស្បែកក្បាល

ជ្រុះសក់​ច្រើន​ប៉ុនណា​ ទើប​គួរ​ឲ្យ​បារម្ភ? (វីដេអូ)

មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​សិត​សក់​ម្តងៗ​ឃើញ​សរសៃ​សក់​ជ្រុះតាម​ក្រាស់​ដឹង​តែ​ខ្វល់ខ្វាយ ខ្លាច​ជ្រុះ​យូរៗ​ទៅ កើត​ជំងឺ​ជ្រុះ​សក់ ទៅ​ជា​ត្រងោល សក់ស្ដើង ឆក ឬទំពែក។ សក់​ជ្រុះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​នឹង​ដុះ​ឡើង​វិញ តែ​បើ​សិន​ជាសិត​ម្តងៗ​សក់​ជ្រុះ​ទាំង​ដៃៗ​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ សក់ជ្រុះ​កម្រិតណា​ទើប​ក្លាយ​ជា​ជំងឺ? មូលហេតុអ្វីបណ្តាលឲ្យជ្រុះសក់?   អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ (វីដេអូ) សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ? បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ ​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ? ផ្លែ​​ឈើ ​៥មុខ ជួយ​បង្ការ​មិន​ឲ្យ​​ជ្រុះ​សក់​


សក់និងស្បែកក្បាល

ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ

មនុស្ស​យើងមិន​ថាស្រី ឬប្រុសទេសុទ្ធតែ​ចង់​បាន​សក់​ស្អាត និង​​សក់មាន​សុខភាព​ល្អ។ គ្នា​យើង​ដឹងទេ​បញ្ហា​សក់​អាច​កើត​ឡើង​ដោយ​កត្តា​អាយុ និង​ហ្សែន​ជាដើម ​ដែល​នេះ​​មិន​អាច​ផ្លាស់ប្តូរ​បាន។ ប៉ុន្តែ​របប​អាហារ​​ជា​ផ្នែក​មួយ​អាចជួយ​ដល់​សុខភាព​សក់​ដែរ បើ​យើង​​អាច​គ្រប់គ្រងរបប​អាហារបានល្អ។ តើ​​អាហារ​ទាំង​នោះ​មាន​អ្វីខ្លះ? ១. សាច់ត្រី សាច់ត្រី​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន និង​ត្រីសាបាក (Mackerel) សុទ្ធ​តែ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ រាងកាយ​មិន​អាច​ផលិត​អាស៊ីត​ខ្លាញ់​នេះ​ទេ ដូចនេះ​ហើយយើង​ត្រូវ​ការទទួល​អ្វីទាំងនេះ​ពី​អាហារ ឬ​ពពួក​អាហារ​បំប៉ន។ អាស៊ីតខ្លាញ់​អូមេហ្គា៣​អាច​ការពារយើង​​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​សក់​ដុះចេញ​មក​មាន​សភាពភ្លឺ​រលោង។ ២. យ៉ាអួ Greek យ៉ាអួ Greek សំបូរ​ដោយ​ប្រូតេអ៊ីន​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​សក់។ យ៉ាអួ Greek ក៏​ជួយ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​ក្បាល និង​ការ​លូតលាស់​របស់​សក់​ដោយសារ​វីតាមីន B5 (អាស៊ីត pantothenic) និង​អាច​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះទៀត​ផង​។ ៣. ស្ពៃ​ពួយឡេង ស្ពៃ​ពួយឡេង​ក៏​ដូច​បន្លែ​ពណ៌​បៃតង​ផ្សេង​ទៀត​ដែរ​គឺ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម។ ស្ពៃ​នេះ​សំបូរ​ដោយ​វីតាមីន A ជាតិដែក beta-carotene folate និង​វីតាមីន C។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​សុខភាព​ស្បែកក្បាល​ដោយ​រក្សា​សំណើម​ដល់​សក់​មិន​ឲ្យ​សក់​ខូច។ ៤. ផ្លែ​ត្របែក ផ្លែត្របែក​សំបូរ​ដោយ​វីតាមីន C ដែល​ការពារ​បញ្ហា​សក់​ខូច។ ផ្លែ​ត្របែក​ទម្ងន់​ប្រហែល ១៦៥ក្រាម​មាន​វីតាមីន C ៣៧៧​មីល្លិក្រាម ដែល​នេះ​ច្រើន​ជាង​បួន​ដង​នៃ​ចំនួន​អប្បបរមា​នៃកម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ៥. សាច់​មាន់ នៅ​ពេល​ដែល​ទទួល​បាន​ប្រូតេអ៊ីន​មិនគ្រប់គ្រាន់ ការ​លូតលាស់​របស់​សក់​ក៏​យឺត​ដែរ។ នៅ​ពេល​ដែល​សក់ថ្មីៗ​ឈប់​ដុះ […]


ស្បែក

ឡេ ឬម្សៅលាយគ្មានគុណភាព ផ្សំពីសារធាតុទាំងនេះ

បច្ចុប្បន្ន​​ការ​ប្រើប្រាស់​ឡេ ឬ​ម្សៅ​លាយ​ឲ្យ​ឆាប់​ស មាន​លក់​លើ​ទី​ផ្សារ​អនឡាញ ពិតជា​សម្បូរ​បែប​ខ្លាំង​ណាស់មានទាំងធ្វើឲ្យស្បែកសក្នុងរយៈពេល ៣ថ្ងៃ ៥ ថ្ងៃ ។ ការប្រើឡេ ឬម្សៅ​លាយ​គ្មាន​គុណភាព មិន​មាន​ការ​អនុញ្ញាត​​ត្រឹមត្រូវ​​ពី​​ក្រសួង​​សុខាភិបាល​ពិតជា​ប៉ះពាល់​ចំពោះ​ទាំង​សុខភាព​ស្បែក និង​សុខភាព​ទូទៅ។ ខាងក្រោម​គឺជា​សារធាតុ​គីមី​មួយ​ចំនួន​មាន​នៅ​ក្នុង​ឡេ ឬ​ម្សៅ​លាយ ណែនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ។ ១- សារធាតុ​ស្តេរ៉យ ក្នុង​គ្រឿង​សម្អាង​ជាច្រើន​តែង​មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ក្នុង​នោះ​ដែរ​វា​ក៏​ជួយ​ព្យាបាល​មុន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​នៅ​ពេល​យើង​ឈប់​ប្រើ មុខ​ក៏​កាន់តែ​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខឡើងសរសៃ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។ ២- ជាតិ​បារត ជាតិ​បារត​ដែល​ប្រើ​ក្នុង​ឡេ ឬ​ម្សៅ​លាយ​គឺ​ជួយ​ពន្លឿន​ឲ្យ​ស្បែក​កាន់តែ​ឆាប់​ស កាត់​បន្ថយ​អាចម៍រុយ ស្លាកស្នាម និង​បំបាត់​មុន​រហ័ស។ នៅ​ពេល​ដែល​យើង​ឈប់​ប្រើ​សារធាតុ​នេះ ស្បែក​នឹង​ក្លាយ​ទៅ​ជា​ខ្មៅ​ជាង​មុន រហូត​ឃើញ​ស្រគាំ ប្រផេះ ឬ​មើល​ទៅ​គ្មាន​សំណើម។ ការ​ប្រើ​ឡេ​លាយ​សារធាតុ​នេះ​យូរ​ៗ​ទៅ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​ថែម​ទៀត​ផង។ ៣- សារធាតុ​អ៊ីដ្រូកគីនណុន (Hydroquinone ) នៅ​ក្នុង​ម្សៅ ឬ​ឡេ​លាយ គឺ​គេ​ប្រើ​អ៊ីដ្រូកគីនណុន ដើម្បី​ជួយ​ឲ្យ​ស្បែក​ស្អាត ស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ