សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ស្វែងរក សុខភាពស្បែក

ស្បែក

សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

ក្នុង​ករណី​យើង​មាន​សញ្ញាមិន​ប្រក្រតីលើ​ស្បែក ការទៅជួបគ្រូពេទ្យជំនាញ​ខាង​ជំងឺសើស្បែក​​គឺជា​រឿង​សំខាន់ ព្រោះថា​គ្រូពេទ្យជំនាញនេះ​អាចមានលទ្ធភាព​សម្គាល់ពី​ភាពមិន​ប្រ​ក្រតីមាន​នៅលើស្បែក​យើងថាអាច​ទាក់ទងទៅនឹងជំងឺណាមួយ។​ ការ​ទៅជួប​គ្រូពេទ្យជំនាញខាង​សើ​ស្បែក​អាច​ថា​ត្រូវ​ចំណាយ​ថ្លៃ​ខ្ពស់​បន្តិច តែ​ក្រោយពី​បាន​ជួយ​ប្រឹក្សា​រួច​ហើយ​និង​ដឹង​ពី​សញ្ញា​ដូច​ខាង​ក្រោម​នេះ​គឺ​រឹត​តែ​សំខាន់ទៅទៀត។ អត្ថបទពាក់ព័ន្ធ៖ នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ ១- ប៉ោងហើមក្រោមភ្នែក ការ​ញ៉ាំ​អាហារមានជាតិ​ប្រៃ​​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​រាង​កាយ​យើង​ប្រមូល​ផ្តុំ​នូវ​ជាតិ​ទឹក​ទៅ​ក្រោម​ភ្នែក​របស់​យើង​ ដែល​បណ្តាល​ឲ្យ​ក្រោម​ភ្នែក​​មាន​សភាព​ប៉ោងហើម។ មូល​ហេតុ​មួយ​ទៀត​នៃ​ការ​ប៉ោង​នៅ​ក្រោម​ភ្នែក​គឺ​ប្រតិកម្ម​អាលែកហ្សី។ ប្រតិកម្ម​អាលែកហ្សី​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក​រីក​ធំ និង​ងាយ​ធ្វើ​ឲ្យ​ចេញ​ឈាម​តិច​តួច​នៅ​ជុំវិញ​ភ្នែក​យើង​ដែល​បណ្តាល​ឲ្យ​ឡើង​ខ្មៅ​នៅ​ក្រោម​ភ្នែក។ ២- ស្បែកពណ៌ប្រផេះ ស្បែក​ពណ៌​ប្រផេះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខ​ភាព​ជាច្រើន។ ភាគ​ច្រើន​នៃ​អ្នក​មាន​ស្បែក​ពណ៌​ប្រផេះ​គឺ​បណ្តាល​មកពី​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​គាំង​បេះដូង ជំងឺ​រលាក​សួត ជំងឺ​របេង​សួត និង​មហារីក​មួយ​ចំនួន​ទៀត​ផង​ដែរ។ ៣- ការប្រែពណ៌ និងបាត់ពណ៌សម្បុរលើស្បែក ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដែល​អាច​ផ្លាស់​ប្តូរ​ពណ៌​ស្បែក​របស់យើងនោះ​ទេ។ ស្នាម​ពណ៌​ត្នោត និង​ពណ៌​ប្រផេះ​នៅ​ក្លៀក ឬ​ក្រលៀន​អាច​ជា​សញ្ញា​នៃ​ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ៤- ស្បែកស្ងួត ស្បែក​ស្ងួត​ដែល​អម​ជាមួយ​នឹង​សក់​ស្ងួត និង​ក្រចក​ផុយ​អាច​បង្ហាញ​ថា​យើង​​មាន​បញ្ហា​ជាមួយ​នឹង​ក្រពេញ​ទីរ៉ូអ៊ីត។ ជា​ធម្មតា​ស្បែក​របស់​យើង​​មាន​សភាព​ទន់ និង​មាន​សំណើម។ ស្បែក​ដែល​មាន​សភាព​ស្ងួត​ធ្ងន់​ធ្ងរ​អាច​បណ្តាល​មក​ពី​កង្វះ​នៃ​វីតាមីនA និង​ អាស៊ីត​ខ្លាញ់​សំខាន់​ៗ​ដូច​ជា​អូមេហ្គា ៣ ឬ​ស័ង្កសី។ ៥- ការរលាកដោយពន្លឺព្រះអាទិត្យ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​ប៉ះពាល់​ដោយ​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ ប៉ុន្តែ​ការ​ប៉ះពាក់​នេះ​​អាច​មាន​បញ្ហា​ដល់​សុខ​ភាព​​ប្រសិនបើ​ស្បែក​របស់​យើង​ងាយ​នឹង​រលាក​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពេក​។ Photosensitivity ឬ​ការ​មាន​ប្រតិកម្ម​ខ្លាំង​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពី​កាំរស្មី​យូវី​អាច​មាន​លើ​អ្នក​ដែល​មាន​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ lupus erythematosus ។ អត្ថបទពាក់ព័ន្ធ៖ រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ៦- កន្ទួលរមាស់ ស្នាមកន្ទួល​ដែលធ្វើឲ្យ​យើង​រមាស់ និង​មាន​ពង​បែក​អាច​ជា​ទម្រង់​មួយ​នៃ​ជំងឺ dermatitis herpetiformis ដែល​ជា​ជំងឺ​ស្បែក​​បណ្តាល​​មក​ពី​ជំងឺ​ពោះវៀន​ធំ (celiac disease)។ ជំងឺនេះ​ច្រើន​កើត​មាន​លើ​អ្នក​ដែល​មានប្រតិកម្មជាមួយ​សារជាតិ gluten […]


ស្បែក

ខូឡាជេន​ជួយ​​ឲ្យស្បែក​ក្មេងជាងវ័យ និង​គ្មានស្នាមជ្រីវជ្រួញ​

គ្នា​យើង​​ភាគ​ច្រើន​ប្រាកដ​ជា​ដឹង​ហើយ​ថា​ខូឡាជេនគឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ការ​វិវឌ្ឍ​របស់​ស្បែក។ មនុស្ស​យើងគ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ស្បែក​ដែល​មើល​ទៅ​ក្មេង​ជាង​វ័យ។ អ៊ីចឹង​ខូឡាជេន​ជួយ​ពួក​យើង​ដោយ​របៀប​ម៉េច​ទៅ? បើ​ចង់​ដឹង​​ច្បាស់​គួរ​តែ​យល់​អំពី​មុខងារ​របស់​ខូឡាជេន​ដើម្បី​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។ ការ​ណ៍​ដែល​មាន​ខូឡាជេន​មាន​សុខភាព​ល្អ​កាន់​តែ​ច្រើន​នោះ​ស្បែក​ក៏​កាន់​តែ​មាន​សុខភាព​ល្អតាមហ្នឹង​ដែរ​។ តើ​ខូឡាជេនមាន​មុខងារ​​អ្វី​ក្នុង​រចនា​សម្ព័ន្ធ​ស្បែក? ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​ដែល​មាន​ចំនួន​២៥%​នៃ​ចំនួន​ប្រូតេអ៊ីន​សរុប​ក្នុង​រាងកាយ​របស់មនុស្សយើង​។ ខូឡាជេន​មាន​មុខងារ​បឋម​គឺ​ភ្ជាប់​ជាលិកា​ក្នុង​រាងកាយ​ចូល​គ្នា។​ សរសៃ​ខូឡាជេននៅ​ក្នុង​ស្បែក​មាន​សភាព​ធូរ​រលុង​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ភាព​រលាស់​នៃ​ស្បែក។ ខូឡាជេនរបស់​ស្បែក​ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ល្អ គ្មាន​ស្បែក​យារ​ធ្លាក់​ក្រោយ​ពេល​ស្រក​ទម្ងន់​ គ្មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យើង​ធ្វើ​ចលនា​ចុះ​ឡើងៗ​ គ្មាន​ការ​គាំង​មុខ​មួយ​ចំហៀង ​និង​គ្មាន​ស្លាក​ស្នាម​ក្រោយ​ត្រូវ​របួស។ បន្ថែម​ពី​នេះ​ទៀត​ខូឡាជេន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​សុខភាព​រាង​កាយ​និង​សម្រស់។ បច្ចុប្បន្នជាមួយ​នឹង​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន​មនុស្ស​យើង​បាន​រក​ឃើញ​ថាពី​សារសំខាន់​ដែលខូឡាជេន​អាច​ផ្ដល់​ឲ្យ​ស្បែក។ សារធាតុ​នេះ​គឺ​ជា​កូន​សោ​សម្រាប់​ទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក​ជាមួយ​នឹង​បណ្ដាញ​សរសៃ​ដែល​ផ្ដល់​ឲ្យ​នូវ​គ្រោង​សម្រាប់​ការ​លូតលាស់​នៃ​កោសិកា​ និង​សរសៃ​ឈាម។ តើ​ទំនាក់ទំនង​រវាង​ខូឡាជេន​និង​ស្បែក​​​មាន​ល្ខណៈ​យ៉ាង​ដូច​ម្ដេច? បំបាត់​ស្នាម​ជ្រីវជ្រួញ ផលិតផល​ធម្មជាតិ​នៃ​ខូឡាជេន​នឹង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ បន្ថែម​ពី​នេះ​ទៀត​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ ផ្សែង​ពុល​និង​ការ​ថែ​ទាំ​ស្បែក​មិន​បាន​ល្អ​អាច​ជះ​ឥទ្ធិពល​ក្នុង​ការ​ទទួលបានខូឡាជេន។ ខូឡាជេនត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រទាប់​ខាង​ក្រោម​នៃ​ស្បែក​ដែល​មាន​ឈ្មោះ​ថា dermis។ ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន​អាច​ជួយ​ស្រទាប់​ស្បែក​dermis​ រក្សា​ភាព​តឹង​ណែន​និង​ភាព​រលាស់​សម្រាប់​ស្បែក​ស្អាត​ឥត​ខ្ចោះ។ បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក សម្បុរ​ស្បែក​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្បុរ​ស្បែកអាច​មាន​ការ​ពិបាក​ក្នុង​ការ​រក្សា​ថែ​ទាំ​ស្រប​ពេល​ដែល​កម្រិត​ខូឡាជេន​ចាប់​ផ្ដើម​ធ្លាក់​ចុះ។ នៅ​ពេល​ដែល​យើង​មាន​វ័យកាន់តែចាស់​ ​ឬ​ស្បែក​របស់យើង​មិន​បាន​ការពារ​ពី​ព្រះ​អាទិត្យ​ ស្បែក​នឹង​ក្លាយ​ទៅ​ជា​គ្រើម​និង​យារ​ធ្លាក់។ ការ​រក្សា​ថែ​ទាំ​កម្រិត​ផលិត​ខូឡាជេន​អាច​ជួយ​រក្សា​សរសៃ​ឈាម​ឲ្យ​រួម​តូច ​និង​មិន​ធ្វើ​ឲ្យ​ឃើញ​សរសៃ​អាកទែ​ក្រោម​ស្បែក ​និង​ជួយ​ឲ្យ​យើង​រក្សា​ភាព​ក្មេង​ជាង​វ័យ។ ពង្រាប​ស្លាកស្នាម ការ​កើត​មាន​ស្លាកស្នាម​គឺ​ជា​ការ​ដែល​រាងកាយ​ឆ្លើយ​តប​ទៅ​នឹង​របួស​ ឬ​បញ្ហា​ខ្លះ​ទៀត​ដូចជា​មុន។ ស្លាកស្នាម​ភាគ​ច្រើន​កកើត​ពី​ខូឡាជេន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ខូឡាជេន​នៅ​ក្នុង​ស្លាកស្នាម​ជួនកាល​មាន​សភាព​រឹង ​និង​មិន​សូវ​រលាស់​ជាង​ជាលិកា​ធម្មតា។លើស​ពី​នេះ​ទៅ​ទៀត​ស្នាម​មុន​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ធ្លាក់​សម្រស់​បាន​ផង​ដែរ។ នៅ​ពេល​ដែល​មាន​ស្លាកស្នាម​យើង​អាច​ទទួលទាន​អាហារ​បំប៉នខូឡាជេន​ដើម្បី​ជួយ​ជួសជុល​ស្បែក​ដែល​ខូចខាត។ សារធាតុ​អាមីណូ​អាស៊ីតដែល​មាន​នៅ​ក្នុង​ខូឡាជេន​អាច​ជួយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ។ យោង​ទៅ​តាម​ការ​សិក្សា​ការ​ប្រើប្រាស់​ខូឡាជេន​​ជួយ​ឲ្យ​មាន​ការ​កកើត​ជាលិកា​ដែល​មាន​សុខភាព​ល្អ​ និង​ជួយ​ពន្លឿន​ក្នុង​ដំណាក់​កាល​សះស្បើយ។ តើ​ធ្វើ​ដូច​ម្ដេច​ទើប​បង្កើត​បាន​ខូឡាជេន​តាម​បែប​ធម្មជាតិ? យោង​តាម​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ កង្វះ​ខូឡាជេន​ជួនកាល​ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​លើ​ការ​ជា​សះស្បើយ​នៃ​ដំបៅ​រលាក​អញ្ចាញ​ធ្មេញ​ និង​ស្បែក​ឆាប់​ចាស់។ ការញ៉ាំ​​អាហារ​បំប៉ន​វីតាមីន​C​ និង​ការ​ជ្រើសរើស​អាហារ​បាន​ម៉ត់ចត់​យើង​​អាច​បង្កើន​ផលិតកម្មខូឡាជេន​ធ្វើ​ឲ្យ​សុខភាព​រាងកាយ និង​ស្បែក​មាន​ភាព​ប្រសើរ​ឡើង​ ។ វីតាមីន​C​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ឈើ ​បន្លែ​និង​អាហារ​សរីរាង្គ។ គុណ​សម្បត្តិ​របស់​ខូឡាជេន​​ក្នុង​រាងកាយ​គឺ​ពិត​ជា​មិន​អាច​ប្រកែក​បាន​ ដែល​ប្រយោជន៍​ភាគ​ច្រើន​បាន​ទៅ​លើ​ស្បែក​គួរ​ឲ្យ​កត់​សម្គាល់។ យើង​មិន​អាច​គេច​ពី​ដំណាក់​កាល​នៃ​ភាព​ចាស់​បាន​ទេ​ប៉ុន្តែយើងអាច​ធ្វើ​ឲ្យ​សុខភាព​ប្រសើរ​ឡើង​និង​មាន​ស្បែក​ស្អាត​ដោយ​ការ​ទទួលទាន​អាហារ​បំប៉ន​ខូឡាជេន។


ក្រចក

តើការលាបថ្នាំក្រចកទុក​រយៈពេលយូរមានផល​ប៉ះពាល់ដែរឬទេ?

ស្រីៗយើង​​ភាគច្រើនដឹង​តែ​​ចូលចិត្ត​លាប​ថ្នាំ​ក្រចកហើយ និងមាន​គ្នា​យើង​ស្រីៗ​ខ្លះ​ចូល​ចិត្ត​លាប​ក្រចក​ទុក​​​រយៈពេល​យូរទៀត​ផង។ ​តើ​ការ​លាប​ថ្នាំ​ក្រចក​រយៈពេល​យូរ​រហូត​ដល់​មួយ​ខែអី​​មាន​សុវត្ថិភាព​ឬ​យ៉ាងណា?  អត្ថបទពាក់ព័ន្ធ៖ ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ ១. ​ការ​លាប​ថ្នាំ​ក្រចក​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​រយៈពេល​យូរ​អាច​ធ្វើ​ឲ្យ​ក្រចក​ស្ងួត និង​ស្រួយ។ នៅ​ពេល​ក្រចក​ផុយ​ស្រួយ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដោយសារ​ក្រចក​គឺ​ជា​រនាំង​ការពារ​បាក់តេរី និង​ផ្សិត។ ២. ​ថ្នាំ​ក្រចក​ពណ៌​ក្រមៅៗ​ធ្វើឲ្យ​ក្រចក​ឡើង​ពណ៌ និង​ទៅ​ជា​លឿង ប្រសិន​ជា​យើង​លាប​ថ្នាំ​ក្រចក​ពណ៌ក្រមៅ​អាច​ធ្វើ​ឲ្យ​ជាតិ​ពណ៌​នេះ​ជ្រាប​ចូល​ក្រចក​ដែល​ក្រចក​នឹង​ទៅ​ជា​ពណ៌​លឿង។ ទោះបីជា​ជាតិ​ពណ៌​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​អាច​ត្រូវ​ការ​រយៈពេល​១​ឆ្នាំ​រហូត​ក្រចក​ត្រលប់​មក​សភាព​ដើម​វិញ។ ម៉្យាងទៀត​ក្រចក​ជើង​ដុះ​យឺត​ជាង​ក្រចក​ដៃ​ដែល​ត្រូវ​ការ​រយៈពេល​៩​ខែ​ក្នុង​ការ​ត្រលប់​មក​សភាព​ធម្មតា រីឯ​ក្រចក​ដៃ​ត្រូវ​ការ​តែ​៤​ទៅ​៦​ខែ​។ ៣. ការ​លាប​ថ្នាំ​ក្រចក​អាច​បង្ក​ឲ្យ​មាន​ផ្សិត​នៅ​ក្រចក​ជើង ការ​ប្រែប្រួល​នៃ​ពណ៌​ក្រចក​អាច​មក​ពី​ថ្នាំ​លាប​ក្រចក ឬ​មក​ពី​ផ្សិត​នៅ​ក្រចក​ជើង ដើម្បី​កាន់តែ​ច្បាស់​យើង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ផ្សិត​នៅ​ក្រចក​ជើង​ភាគច្រើន​ងាយ​ក្នុង​ការ​ព្យាបាល ប៉ុន្តែ​គួរ​ប្រយ័ត្ន​ក្នុង​ការ​ចម្លង​ទៅ​អ្នក​ដទៃ។  ៤. ការ​លាប​ថ្នាំ​ក្រចកដោយ​សុវត្ថិភាព យើង​អាច​លាង​ថ្នាំ​ក្រចក​ចេញ​រៀង​រាល់​ពីរ​សប្តាហ៍ និង​ទុក​ក្រចក​ចោល​មួយ​ថ្ងៃ ឬ​អាច​ប្តូរ​មក​លាប​ពណ៌​ស្រាលៗ​វិញដែល​យើងមិន​ចាំ​បាច់​ផ្លាស់​ប្តូរ​ពណ៌​ថ្នាំ​ក្រចក​ញឹក​ញាប់​ទេ​ព្រោះ​ពណ៌​ស្រាល​មិន​ធ្វើ​ឲ្យ​ក្រចក​ឡើង​ពណ៌​ទេ។ អ្នក​ឯកទេស​អវយវៈ​ខាងក្រោម​បាន​ណែនាំ​ថា​ការ​លាប​ថ្នាំ​ក្រចក​ និង​ទុក​ពីរ​ទៅ​បី​ខែ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ ប៉ុន្តែ​យក​ល្អ​គួរ​ទុក​ក្រចក​មិន​លាប​អ្វី​ពណ៌អ្វីទាំងអស់​នៅ​ប៉ុន្មាន​ខែ​បន្ទាប់។ គួរ​បញ្ជាក់​ដែរ​ថា​ថ្នាំ​ក្រចក​គឺ​មិន​មាន​ផុត​កាល​កំណត់​ទេ ហើយ​ការ​ប្រើ​ថ្នាំ​ក្រចក​ដែល​មាន​រយៈពេល​យូរ​ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​ដែរ គ្រាន់​តែថា​​ថ្នាំ​ស្ងួត និង​លាប​ទៅ​មិន​ស្អាត​ប៉ុណ្ណោះ។  អត្ថបទពាក់ព័ន្ធ៖ នេះ​វិធី​ថែ​​ក្រចក​ឲ្យស្អាត ហើយ​សុខភាពល្អ ស្រីៗភាគច្រើន​អត់​ដឹង ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព​ ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់? រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សក់និងស្បែកក្បាល

ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ (វីដេអូ)

បញ្ហា​ជ្រុះ​សក់ ច្បាស់​ណាស់​ជា​កង្វល់​សម្រាប់​យើង​គ្រប់​គ្នា ហើយកង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះៗ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។   អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ គីមឈី ក្រៅ​ពី​រសជាតិ នៅអាចជួយឲ្យសក់ដុះល្អទៀត បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?


ក្រចក

ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ

ក្រៅ​ពី​សក់ និង​ស្បែក ក្រចកក៏ជា​អ្វីដែល​យើង​ត្រូវយក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​ដែរ ព្រោះ​ថា​ក្រ​ចក​ក៏​រួមចំណែក​ក្នុងការ​ផ្ដល់​សម្រស់​ដល់រូបរាងរបស់​យើង​ដូចគ្នា។ យើងអាច​ថែរក្សា​ក្រចក​តាម​វិធីសាមញ្ញៗបាន និងថែមទាំងសន្សំសំចៃទៀត​ផង។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សម្រាប់គ្នា​យើង​ចង់​​ទទួល​បាន​ក្រចក​ស្អាត និង​មាន​សុខ​ភាព​ល្អ។ ១- បន្ថែម Biotin ប្រសិន​បើ​របប​អាហារ​មាន​សុខ​ភាព​ល្អ និង​មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះក្រចក​របស់​យើង​នឹង​មានភាព​រឹង​មាំ​ដោយ​មិន​ចាំបាច់​ប្រើ​អាហារ​បំប៉ន​ផ្សេង​ទៀត​ឡើយ។ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្រចក​រឹង​មាំ​នោះ​ទេ អ្នក​ខ្លះ​កើត​មក​គឺ​មាន​ក្រចក​ខ្សោយ។ ក្នុង​ករណី​នេះ Biotin ដែល​ជា​វីតាមីន B complex អាច​ជួយ​ដល់​គ្នា​យើង​ដែលមានបញ្ហាបែបនេះ​បាន។ Biotin មាន​នាទី​អាច​ធ្វើ​ឲ្យ​ក្រចក​យើង​រឹងមាំ និង​លូត​បាន​លឿន​ជាង​មុន។ អត្ថបទគួរអាន៖ រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C កូនមានទម្លាប់ខាំក្រចកដៃ ប៉ាម៉ាក់ត្រូវធ្វើម៉េច? ២- ប្រើថ្នាំលាបក្រចក ទោះបីជា​យើង​មិនគួរ​ប្រើ​ផលិត​ផល​​ថែរក្សាសម្ផស្សមានសារធាតុគីមី​នៅ​លើ​ក្រចក​របស់​យើង​ក៏​ដោយ តែការលាបថ្នាំក្រចក​មិន​មាន​ផល​ប៉ះពាល់អ្វី​ដល់សុខភាព​​ក្រចក​នោះទេ។ ប៉ុន្តែ​នៅពេល​យើ​ង​ចង់​សម្អាត​ថ្នាំក្រ​ចក​ចេញ​វិញ យើង​ត្រូវ​ជ្រើស​រើស​ថ្នាំ​ជម្រះ​​ណា​ដែល​មិន​​មាន​ជាតិ​អាសេតូន (acetone)​ សម្រាប់​យកមក​លាងជម្រះក្រចករបស់​យើង​​​​។ ៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក ជា​ធម្មតា​ស្បែក​គល់​ក្រចក (cuticles) ដែល​ស្ងួត​ងាយ​នឹង​ប្រេះ​បែក។ ដូច្នេះ​ការ​ផ្តល់​សំណើម​ដល់ ស្បែកនៅគល់​ក្រចក​ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ក្រចករបស់​យើង​មិន​ប្រេះ​បែក​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ក្រចក​យើងមើល​ទៅ​ស្រស់​ស្អាត​បាន​ទៀត​ផង។ ៤- កាត់ក្រចកឲ្យបានទៀងទាត់ កាត់​ក្រចក​ដៃយើង​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ការពារ​ក្រចក​​ពី​ការ​ប្រេះ ឬ​រហែក។ យើង​គួរ​តែ​កាត់​ក្រចក​តាម​កម្រិត​ជាក់​លាក់​ដែល​ផ្អែក​លើ​ការ​រីក​លូត​លាស់​នៃ​ក្រចក​របស់​យើង។ ក្រោយ​កាត់ក្រ​ចក​រួច​យើង​ក៏​អាច​សម្អាតចុងក្រចក​របស់​យើង​ដោយ​រូសវា​ឲ្យ​រលោង​បាន​។ ៥- ពាក់ស្រោមដៃ ដើម្បី​កែ​លំអ​ក្នុង​ការ​ថែរក្សា​ក្រចក​ យើង​គួរ​តែ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ដែលយើង​ត្រូវ​ការ​ធ្វើអ្វី​មួយ​ដោយ​ប្រើ​ដៃ​ច្រើន ឧទាហរណ៍​ពេល​ថែ​សួន ឬ​លាង​ចាន។ នៅ​ពេល​ដែល​យើង​មាន​ការ​ប៉ះ​ពាល់​ច្រើន​ជា​មួយ​នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ទឹក​សាប៊ូ​នៅ​ពេល​លាង​ចាន​នោះ​ទោះ​បី​ជា​ក្រចក​យើង​រឹង​មាំ​ ក៏​អាច​ធ្វើ​ឲ្យ​ងាយ​នឹង​ខូច​ដែរ។ ការ​ពាក់​ស្រោម​ដៃ​គឺ​ដើម្បី​ការពារ​ក្រចករបស់​យើង។ រឿង​ពិតមួយ​ដែលគ្នា​យើង​គួរដឹងដែរ សំរាប់អ្នក​ដែល​តែង​តែ​ត្រាំ​ដៃ​ក្នុង​ទឹក​ត្រជាក់​ដូច​ជា​ហែល​ទឹក ក្រចក​របស់​អ្នកទាំងនោះ​​​គឺ​​មាន​សភាព​រឹង​មាំ […]


ស្បែក

នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់

ប្រសិនបើ​ស្រី​ៗ​នៅ​ផ្ទះ​ទំនេរ​ៗ មិន​ដឹង​ថា​ធ្វើ​អ្វី​ច្រើន គួរ​ងាក​មក​ធ្វើ​រឿង​ទាំង​នេះ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សម្រស់​របស់​យើង។ បើ​មិន​ចង់​នៅ​ផ្ទះ​ខាត​ពេលវេលា យើង​អាចសាកល្បងវិធីថែរក្សាស្បែក​ឲ្យ​មាន​សំណើម ទន់​រលោង​ស្អាត ដូចខាងក្រោម។ ដែល​ណែនាំ​ដោយ​មិត្តនារីៗមួយ​ចំនួន។ ១- ឧស្សាហ៍​ខាត់​ស្បែក កញ្ញា ខៀវ ម៉ារី បាន​ឲ្យ​ដឹង​ថា នៅ​ទំនេរ​ពី​ការងារ​ផ្ទះ ឬ​ការងារ​ដទៃ យើង​គួរតែ​យក​ពេល​សេសសល់​ថែរក្សា​ស្បែក​មុខ ស្បែក​ខ្លួន​ឲ្យ​ភ្លឺ​រលោង។ មាន​ស្កាប់​ជាច្រើន​លក់​នៅ​លើ​ទីផ្សារ​អនឡាញ ឬ​យើង​អាច​ធ្វើ​ដោយខ្លួន​ឯង​បាន ដោយ​គ្រាន់តែ​លាយ​ម្សៅ​រមៀត និង​ម្សៅ​ពន្លៃ ទឹក​ដោះ​គោ​ឆៅ អម្ពិល​ទុំ និង​ទឹក​ឃ្មុំ​ជាដើម ក្រោយ​លាយ​ក្នុង​បរិមាណ​សម​ល្មម រួច​យក​មក​ដុស​លើ​ខ្លួន​ឲ្យ​សព្វ​កន្លែង ព្រម​ទាំង​ទុក​ចោល មួយ​សន្ទុះ យើង​នឹង​បាន​ស្បែក​ទន់​ល្មើយ​គួរ​ឲ្យ​ស្ទាប​អង្អែល។ ២- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ទាន់​មាន​ពេល​វេលា​ទំនេរ​ច្រើន​បាន​នៅ​ផ្ទះ យើង​គួរតែ​ស្វែង​រក​បន្លែ​ផ្លែឈើ​ល្អ​ៗ សម្បូរ​ជីវជាតិ ដែល​ល្អ​ជំនួយ​ដល់​ស្បែក​ដូចជា​ឪឡឹក ប៉ោម ទំពាំងបាយជូរ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ដទៃ​ទៀត​ដើម្បី​ជំនួយ​ដល់​ស្បែក​មាន​សំណើម។ ចំណែក​បន្លែ​វិញ ប្រភេទ​ណា​ក៏​ល្អ​ចំពោះ​ស្បែក​ដែរ ឲ្យតែ​ជា​របស់​ធម្មជាតិ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីកញ្ញា ចាន់ ដានី។ ៣- ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ បើ​តាម​ការ​ឲ្យ​ដឹង​របស់អ្នកនាង ជៀវ លក្ខិណា ម្ចាស់​ហាង​សាឡន​មួយ​កន្លែង បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ធ្វើ​ការ​នៅ​ខាងក្រៅ​ផ្ទះ ភាគច្រើន​យើង​ស្លៀកពាក់​សម្លៀកបំពាក់​មិន​សូវ​ស្រណុក​ដល់​ស្បែក ដូចជា​រឹប តឹង ចង្អៀត នាំឲ្យ​កកិត បណ្ដាល​ឲ្យ​ក្រហម ឬ​រលាក​ជាដើម។ […]


ជំងឺមុន

មុនលើមុខជាហើយ តែនៅសល់ស្នាមខ្មៅ ធ្វើម៉េចទើប​បាត់?

ស្នាម​មុន​! ស្នាម​ខ្មៅ​លើ​មុខ​!​ ខ្មាស​គេ​ណាស់! ទុក​យូរ​មិន​កើត​ទេ​ បើ​ទោះ​បី​ជា​ដឹង​យើង​ថា​ស្នាមនេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួន​ឯង​ក៏​ដោយ​។ ​គ្នា​យើង​​ត្រូវ​ដឹង​ថា​ ស្នាម​ខ្លះ​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ ៦​ខែ​ដើម្បី​បាត់​ទាំង​ស្រុង​ពី​លើ​មុខ​ ហើយ​ទម្រង់​ខ្លះ​នៃ​ស្នាម​ដូច​ជា​ស្នាម​មក​ពី​ អាលែកហ្សុី​ ឬ​អាយុ​ នឹង​មិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​​កាន់​តែ​ខ្មៅទៅវិញ​។​​ ដូច​នេះ គ្នាយើង​ចូរ​ក្រឡេក​មក​មើល​វិធីសាស្រ្តមួយ​ចំនួន​ក្នុង​ការ​លុប​ស្នាម​លើ​មុខ​នេះ​។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ ១- ការអត់ធ្មត់​ គន្លឹះ​សំខាន់​​ គឺ​ការ​អត់​ធ្មត់​។ ពីរ ឬ បី​អាទិត្យ​ក្រោយ​ឡើង​មុន​ សសៃ​ឈាម​ថ្មី​នឹង​ត្រូវ​បង្កើត​នៅ​ស្បែក​​ដែល​ខូច​ ដើម្បី​ចិញ្ចឹម​កន្លែងនោះ​​ ដែល​នេះ​ជា​មូល​​ហេតុ​​យើង​ឃើញ​ស្នាម​មាន​ពណ៌​ផ្កាឈូក​។ ប៉ុន្មាន​ខែ​ក្រោយ​ ខូឡាជេន​ នឹង​ចាប់​ផ្តើម​បង្កើត​ ចាក់​បំពេញ​ស្បែក​ដែល​ខូច​នោះ។ ស្នាម​ដែល​កើត​ពី​មុន​មាន​ខ្ទុះ​ (cystic acne)​ នឹង​ត្រូវ​ការ​រយៈពេល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដើម្បី​បាត់​ទៅ​វិញ​ ដោយ​សារ​មុន​ប្រភេទ​នេះ​នឹង​ទៅ​បំផ្លាញ​ជាតិ​ខ្លាញ់​និង​ស្បែក​​។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ ២- ក្រែមការពារកម្តៅថ្ងៃ ការ​ប្រើ​ប្រាស់​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ពិត​ជា​សំខាន់ ទាំង​ពេលដែល​យើង​ព្យាយាម​ព្យាបាល​ស្នាម​មុន​ ឬ​សូម្បី​តែ​ពេល​គ្មាន​ស្នាម​។ ក្រែមការពារកម្ដៅថ្ងៃ​​មិន​ត្រឹម​តែ​ជួយ​ការពារ​ស្បែក​យើងពី កាំរស្មី​UV ទេ​ ប៉ុន្តែ​ថែមទាំងការពារ​​បញ្ហា​មហារីក​ទៀត​ផង​។ យើងគួរ​ប្រើ​ក្រែមការពារ​កម្តៅ​ថ្ថ្ងៃ​ឲ្យ​បាន​ជាប់​លាប់​ ប្រសិន​យើង​ចង់​ឲ្យ​ស្នាម​លើ​មុខ​​បាត់​លឿន​។ ក្រែមក៏​អាច​ជួយ​ការ​ពារ​ស្នាម​មុន​ចាស់​ៗ​ និង​ស្នាម​ខ្មៅ​ដទៃ​ទៀត​មិន​ឲ្យ​ខ្មៅ​ជាង​មុនដែរ​។ អត្ថបទពាក់ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? ៣- ការខាត់ស្បែក​ ការ​ខាត់​ស្បែក​អាច​ជួយ​ឲ្យ​បាត់​ស្នាម​លឿន​ ដោយ​ការ​ជម្រុះ​នូវ​ស្បែក​ចាស់​ៗ និង​បង្កើត​ស្បែក​ថ្មី​។ ជា​ការ​ពិត​ណាស់​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ខាត់​ស្បែក​ ដូចជា​ផលិតផល​ខាត់​ស្បែក​(scrub) […]


ស្បែក

ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ

នៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ចង់​មើល​ទៅ​មុខ​ចាស់​ជាង​អាយុ​នោះ​ទេ។ អ្នក​ខ្លះ​ឆ្ងល់​ថា ខ្លួន​មាន​អាយុ​តិច​ទេ តែ​ហេតុ​អី​បាន​ជា​មុខ​មើល​ទៅ​ចាស់​ជាង​អាយុ​ដល់ ទៅ ២-៣ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ​ចម្លើយ អាច​បណ្តាល​​មក​​ពី​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១.មិនហាត់ប្រាណ ប្រសិន​បើ​យើង​មិន​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ទេនោះ នឹង​ជំរុញ​ឲ្យ​រាងកាយ​ឆាប់​ចាស់​មុនអាយុ​។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែជំនួយ​ដល់​លំហូរ​ចរន្តឈាម​ទេ វា​ជួយ​ឲ្យ​ស្បែក​តឹង​ណែន មើល​ទៅ​ក្មេងជាង​វ័យ និយាយ​រួម​ការ​ហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ។ ២.ផឹក​ស្រា​ច្រើន អ្នក​ណា​ដឹង​ដែរ​ថា ស្រា​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ ហើយ​បើ​មាន​ទម្លាប់​ផឹក​ស្រា​រាល់​ថ្ងៃ ឬញឹក​ញាប់ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​សំយោគ ​Collagen ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ជ្រីវ​ជ្រួញ និង​យារ​ធ្លាក់​កាន់​តែ​ខ្លាំង​នៅ​ពេល​អនាគត។ ៣.ជក់​បារី ទម្លាប់​មួយ​នេះ គ្មាន​អី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។ ការ​ជក់បារី ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ ប៉ះពាល់​ដល់ស្បែក និង​អាច​បណ្តាល​ឲ្យ​មាន​ស្បែក​ជ្រីវ​ជ្រួញ​ទាំង​វ័យ​ក្មេង។ មិនតែ​ប៉ុណ្ណោះ វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ខ្លួនដោយសារជាតិពុលរាប់ពាន់ប្រភេទនៅក្នុងថ្នាំជក់ និង​មនុស្ស​នៅ​ក្បែរ​ខ្លួន។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ ៤.ស្រ្តេសពេក មូល​ហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​ឆាប់​ចាស់ គឺ​ស្រ្តេស និង​ការ​គិត​ច្រើន​ពេក​នេះ​ឯង។ ការ​កើត​ស្រ្តេស​ធ្វើ​ឲ្យ​យើង​ស្មុគ​អារម្មណ៍ ពិបាក​ចិត្ត គិត​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់ មុខ​ស្រពោន បណ្តាល​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ​បាន​យ៉ាង​លឿន។ ៥. គេង​មិន​គ្រប់​គ្រាន់ ​ការ​គេង​បាន​ឆ្អែត​ភ្នែក គឺ​សំខាន់​ណាស់ គ្នា​យើង​មិន​គួរ​មើល​ងាយ​រយៈ​ពេល​គេង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ។ ការ​គេង​បាន​ឆ្អែត ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ជំនួយ​ខួរក្បាល មិន​តែប៉ុណ្ណោះ​ជួយ​រក្សា​សម្រស់​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា​ថែម​ទៀត។ ៦.ផឹកកាហ្វេច្រើន ផឹក​កាហ្វេ​មួយ​កែវ​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃថ្មី​របស់​យើង​មិន​អី​ទេ តែ​បើ​ផឹក​កាហ្វេ​ច្រើន​ហួស​ប្រមាណធ្វើឲ្យមានការបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួនដោយសារជាតិកាហ្វេអុីន​ ដែលជាតិហេតុធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម ​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ […]


សក់និងស្បែកក្បាល

គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?

សក់​ គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​មនុស្ស​គ្រប់​រូប ដូចនេះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ ទាំង​ការ​ជ្រើសរើស​ផលិតផល​ប្រើបាន​ត្រឹមត្រូវ និង​ការ​ថែទាំ​សុខភាព​ទូទៅ​របស់​យើង។ ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា ​មាន​បញ្ហា​សក់​ជ្រុះ ហើយ​មាន​ទម្លាប់​ចូល​ចិត្ត​គេង​យប់ៗ​ជ្រៅ តើ​បញ្ហា​សក់​ជ្រុះ​អាច​បណ្តាល​មក​ពី​ទម្លាប់​នេះ​ទេ? យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា កាល​ណា​យើង​គេង​មិន​បាន​គ្រប់​គ្រាន់ វា​អាច​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ជ្រុះ​សក់​ពិត​មែន ទាំង​ប្រយោល និង​មិន​ប្រយោល។ ម្យ៉ាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​កម្រិត​នៃ​ស្រ្តេស​ក៏​អាច​ធ្វើ​ឲ្យសក់​ជ្រុះ និង​សក់​ស្តើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ដែរ។ ដូច​នេះ ដើម្បី​ឲ្យ​បាត់​បញ្ហា​សក់​ជ្រុះ​នេះ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​សុខភាព​សក់ និង​សុខភាព​ទូទៅ​ជារួម​ផងដែរ។ ប្រសិន​បើ គេង​បាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ជ្រុះ​សក់​មិន​បាត់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​កំណត់​មូលហេតុ​បាន​ត្រឹម​ត្រូវ។ យើងក៏​មិន​ត្រូវ​ប្រើ​ថ្នាំប្រឆាំង​សក់​ជ្រុះ​ផ្តេសផ្តាស ដោយ​មិន​មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ឯកទេសផ្នែកជំងឺស្បែក​ជា​មុន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្ ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់! អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ ​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ? ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ស្បែក

ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ

ការ​ថែ​ទាំ​ស្បែក​គ្រប់​ផ្នែក​នៃ​រាង​កាយ ចាំ​បាច់​ណាស់​ចំពោះ​ស្រីៗ ដើម្បី​មើល​ទៅ​ឲ្យ​មាន​ភាព​ទាក់ទាញ។ ក្នុង​នោះ ប្រអប់​ដៃ​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង​មិនស្ងួត​ប្រេះ ដូចនេះ ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ អាច​ការពារ​ប្រអប់ដៃ​មិន​ឲ្យ​​ស្ងួត និង​ជួយ​ឲ្យ​មាន​ភាព​ទន់ល្មើយ។ ១.ពាក់​ស្រោម​ដៃ បងស្រី​ជា​មេ​ផ្ទះ​ម្នាក់​ឈ្មោះ លីន បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ប្រអប់​ដៃ​ឧស្សាហ៍​ត្រូវ​ទឹក​ដោយសារ​លាង​ចាន ឬ​បោក​ខោ​អាវ អ្នក​គួរ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ធ្វើ​កិច្ចការ​ទាំងនោះ ព្រោះ​ស្រោម​ដៃ​ការពារ​មិន​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​លើ​ប្រអប់​ដៃ​ពេល​ត្រូវ​ទឹក​ច្រើន។ ២.ការពារ​ស្បែក នៅ​ក្នុង​អាកាស​ធាតុ​ក្តៅ​បែប​នេះ វា​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត ដូច​នេះ និស្សិត​ស្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សកល​វិទ្យា​ល័យ បញ្ញាសាស្រ្ត​បាន​ឲ្យ​ដឹង​ដែរថា វិធី​មួយ​ជួយ​ឲ្យ​ប្រអប់​ដៃ​ទន់​រលោង មិន​ស្ងត​គឺ ពេល​ប្រើ​ឡេ​ការពារ​កម្តៅ​មិន​ត្រូវ​ភ្លេច​លាប​ទៅ​លើ​ប្រអប់​ដៃ និង​ត្រូវ​ឃ្លុំ​ឲ្យ​ជិត​ការពារ​ពី​កម្តៅ​ព្រះ​អាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន ៣.ជៀសវាង​ប្រើ​សាប៊ូ​ញឹកញាប់ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​សាប៊ូ​អាច​ធ្វើ​ឲ្យ​ស្បែក​នៅ​លើ​ប្រអប់​ដៃ​ស្ងួត​បាន។ បើ​អាច​គួរ​ជៀសវាង​ការ​លាង​ដៃ​ញឹកញាប់ ដើម្បី​កុំ​ឲ្យ​សារធាតុ​គីមី​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ប្រអប់​ដៃ។ ៤.ជៀសវាងប្រើមាស៊ីនសម្ងួត ម៉ាស៊ីន​សម្ងួត​ដៃ​ដែល​មាន​នៅ​ក្នុង​បន្ទប់​ផ្សារទំនើប ឬ​កន្លែង​ធ្វើ​ការ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ប្រអប់​ដៃ​ស្ងួត ដោយសារ​ម៉ាស៊ីន​ទាំង​នោះ​បញ្ចេញ​ខ្យល់​សម្ងួត​ក្តៅ​។ បើ​អាច​គួរ​ប្រើ​កំណាត់ កន្សែង ឬ​ក្រដាស​ជូត​ដៃ​ជំនួស​វិញ ដើមើ្ប​រក្សា​សំណើម​របស់​ប្រអប់​ដៃ។ ៥.ប្រើ​ឡេ ឬគ្រីម​ផ្តល់​សំណើម បងស្រី លីន ជា​មេ​ផ្ទះ​ដដែល បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​លាង​ដៃ​រួច គួរ​ប្រើ​លាប​ឡេ ឬគ្រីម​ផ្តល់​សំណើម ដើម្បី​ឲ្យ​ប្រអប់​ដៃ​ទន់ល្មើយ និង​មិន​ងាយ​ឆាប់​ស្ងួត​ប្រេះ។ អត្ថបទពាក់ព័ន្ធ៖ លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់! អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ក្នុង​ករណី​មាន​សំណួរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ