សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​ គឺ​ជា​ការ​បង្ក​រោគ​ផ្សិត​នៅ​លើ​ស្បែក​ក្បាល​​ និង​សក់​របស់​កុមារ ហើយ​ក៏​អាច​រាលដាល​ដល់​រោម​ភ្នែក និង​ចិញ្ចើម​។ ជា​ទូទៅ ជំងឺ​សើ​ស្បែក​មួយ​នេះ ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ៣ ដល់​ ១៤​ ឆ្នាំ ហើយ​ក៏​អាច​កើត​លើ​មនុស្ស​ពេញ​វ័យ​ ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគសញ្ញា​ និង​ការ​បង្ក​រោគ ភាគច្រើន​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាលកុមារ​​កើត​នៅ​ក្នុង​អាកាសធាតុ​ក្តៅ ហើយ​សើម តួយ៉ាង​ដូចជា​នៅ​ទ្វីប​អាមេរិក​កណ្តាល​ អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​៖ ស្បែក​ក្បាលឡើងបន្ទះពណ៌ក្រហម និង​ហើម កមរមាស់​នៅ​លើ​​ស្បែក​ក្បាល រមាស់​ខ្លាំង ជ្រុះ​សក់​​នៅ​ត្រង់​កន្លែង​កើត​ផ្សិត ក្រម​រ ​គ្រុន​ក្តៅ​តិច​តួច​ ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​រាលដាល​លឿន​ណាស់​ ហើយ​កុមារ​​អាច​កើត​ជំងឺ​នេះ តាម​រយៈ​ការ​ប៉ះពាល់​នឹង​អ្នក​ជំងឺ សត្វ និង​ដី​ដែល​មាន​ផ្ទុក​មេរោគ​នេះ។ ជាមួយ​គ្នា​នេះ​ដែរ ក្មេង​ៗ​ក៏​អាច​ឆ្លង​ជំងឺ​ផ្សិត​នេះ នៅ​ពេល​ដែល​​​ពួក​គេ​ចាប់​កាន់​វត្ថុ និង​ផ្ទៃ​​ដែល​​មាន​ផ្សិត​ដូច​គ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើ​ម៉េច​ទើប​អាច​បង្ការ​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​កើត​លើ​កុមារ​បាន? ជៀសវាង​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា​មួក ក្រាស់​សិត​សក់​ ខ្នើយ​ និង​មួក​សុវត្ថិភាព ជៀសវាង​ឲ្យ​កូន​លេង​​នៅ​កន្លែង​ដែល​មាន​មេរោគ បោក​សម្អាត​ខ្នើយ សម្រាល​ពូក​ឲ្យ​បាន​ទៀងទាត់ លាង​សម្អាត​ដៃ​​នៅ​ពេល​ដែល​ប៉ះពាល់​ជាមួយ​នឹង​សត្វ​ចិញ្ចឹម។​ [embed-health-tool-baby-poop-tool] ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​អាច​ព្យាបាល​ដោយ​របៀបណា? ប្រសិនបើ​កុមារ​កើត​ជំងឺ​ផ្សិត​លើ​ស្បែក​ក្បាល​ គ្រូពេទ្យ​ជំនាញ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​កម្ចាត់​រោគ​ផ្សិត ដោយ​​ការ​លេប យ៉ាង​ហោច​ណាស់​៦ សប្តាហ៍ និង​ប្រើ​ជា​ប្រភេទ​សាប៊ូ​កម្ចាត់​រោគ​ផ្សិត​ ចំនួន​ […]

ស្វែងរក សុខភាពស្បែក

ជំងឺមុន

លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ

អាចម៍រុយ​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ត្រូវ​កម្តៅ​ថ្ងៃ​យូរ ហើយ​វា​ក៏​ផ្តល់​ផល​ពិបាក​ក្នុង​ការ​បំបាត់​វា​វិញ​ដែរ តែ​កុំ​បារម្ភ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ បាន​ណែនាំ​ឲ្យ​អនុវត្ត​វិធី​ការពារ និង​ព្យាបាល​ទាំង​នេះ មិន​ថា​អាចម៍រុយ​នៅ​លើ​ខ្នងដៃ ឬ​នៅ​កន្លែង​ណា​នោះ​ទេ​ក៏​អាច​កម្ចាត់​បាន​ទាំងអស់។ ១.វិធី​ការពារ – ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ៖ ការ​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​គឺ​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។ – ពាក់​ស្រោម​ដៃជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​ទី​ខាង​ក្រៅ។ – ជៀស​វាង​ត្រូវ​កម្តៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្តេសផ្តាស​ទេ ពេល​មេឃ​ក្តៅ​ហែង។ ២.វិធី​ព្យាបាល – ព្យាបាល​ដោយ​ឡាស៊ែរ៖ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​ជា​ការ​ប្រើ​ប្រាស់ ពន្លឺកាំរស្មី​បាញ់​ផ្ដោត​ទៅ​លើ​ទី​តាំង​ដែល​ស្បែក​ខូច។ ជាទូទៅ ការ​ព្យាបាល​ដោយ​ឡាស៊ែរ គឺ​មាន​សុវត្ថិភាព​ធម្មតា និង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​រក្សា​ស្លាក​ស្នាម ប៉ុន្តែការព្យាបាលនេះគឺត្រូវមានការផ្តល់ប្រឹក្សាពីគ្រូពេទ្យជំនាញជាមុនសិន។ – ប្រើ​គ្រីម​បំបាត់​ស្នាម៖ គ្រីម​បំបាត់​ស្នាមមួយចំនួនអាចជួយ​​ធ្វើ​ឲ្យ​ស្បែក​ដែល​ខ្មៅ​អាច​សភ្លឺ​ឡើង​វិញ។ –  ប្រើ​រូបមន្ត​ធម្មជាតិ៖ វិធី​កម្ចាត់​អាចម៍រុយ​តាម​បែប​ធម្មជាតិ​មាន​ច្រើន​ណាស់ តែ​មនុស្ស​ជាច្រើន​ជឿ​ថា ទឹក​ក្រូចឆ្មារ ទឹកឃ្មុំ យ៉ាអ៊ួរ និង​ខ្ទឹមបារាំង មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​អាចម៍រុយ។ អត្ថបទពាក់ព័ន្ធ៖ វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​ អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន ស្បែក​​​ប្រែប្រួល បញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាព​ធ្ងន់​អត់​ដឹង​ខ្លួន ក្រោយព្យាបាល​មុន ​​នៅមាន​ស្នាម​ក្រហម​​ទៀត​ ត្រូវធ្វើ​ម៉េច? ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? រលាកស្បែក​ដោយពន្លឺព្រះអាទិត្យ ចេះវិធីនេះអាចជួយកែខៃបាន ពេលកន្ទាលត្រអាករើឡើង ធ្វើយ៉ាងម៉េចកុំឲ្យរីករឹតតែធំ? បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ […]


សក់និងស្បែកក្បាល

បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ

បញ្ហាសរសៃសក់ គឺអាច​ធ្វើ់ឲ្យ​សក់ជ្រុះ​ក្នុង​ចំនួន​ច្រើន និង​អាចធ្វើឲ្យមានស្នាមនៅ​លើស្បែក​ក្បាល​ផង។ អ្នក​ជួប​បញ្ហា​ជ្រុះសក់ជាច្រើន​បាន​លើកឡើងថា​ការជ្រុះសក់​បានជួប​បញ្ហាប្រែប្រួល​ស្បែក​ក្បាល​ដូចជា​ឡើង​ក្រហម មានស្នាមពកៗ ស្ងួត រមាស់ និង​មាន​ការឈឺចាប់​ ជាដើម។ បញ្ហា​សរសៃ​សក់​ឧស្សាហ៍​ជួប​ប្រទះ​ បញ្ហា​សរសៃសក់​ដែល​ជួប​ញឹកញាប់​ជាង​គេ​គឺ​ជំងឺ​ជ្រុះ​សក់(ហៅ​ថា​ទំពែក)និង​ជំងឺ​ជ្រុះ​សក់​ដុំ​ៗ​តាម​កន្លែង។ ជំងឺ​ដទៃ​ទៀត​មាន​ដូចជា scalp psoriasis seborrhoeic dermatitis និងការ​ក​រោគ​ដោយ​សារ​ផ្សិត (កម​រមាស់)។ ជំងឺ​ជ្រុះ​សក់​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​អ័រម៉ូន​តេតូស្តេរ៉ូន​ និង​បញ្ហា​តំណ​ពូជ។ ចំពោះ​ស្រីៗ​កើត​ឡើង​ពេល​មាន​ការ​កើន​ឡើង​នូវ​អ័រម៉ូន​អង់ដ្រូសែន ​និង​ក្នុង​​ពេល​​មាន​​បញ្ហា​គីស​ក្នុង​ក្រពេញ​អូវែ​ច្រើន។ ជំងឺ​មុន ការ​ដុះ​រោម​លើ​ផ្ទៃ​មុខ​ច្រើន និង​រដូវ​មក​មិន​ទៀង​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជ្រុះ​សក់​នេះ​ផង​ដែរ។ ជំងឺ​ជ្រុះ​សក់​ដុំ​ៗ​វិញ​គឺ​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួនឯង​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តំណ​ពូជ​ដែល​មាន​យ៉ាង​តិច​ក៏​២០​%​​ដែរ​ចំពោះ​សមាជិក​គ្រួសារ​ដែល​ជួប​បញ្ហា​នេះ។ បញ្ហាជ្រុះសក់​​ក៏​ជាប់​ទាក់​ទង​ជាមួយ​ជំងឺ​ផ្សេង​ទៀត​ដូចជា​វិបត្តិ​ទីរ៉ូអ៊ីត​ ជំងឺ​លុយពុស ​និង​ឃ្លង់​ល្ពៅ​ផង​ដែរ។ អត្ថបទ​គួរអាន៖ តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! មុខសម្បូរខ្លាញ់! ត្រូវចេះតិចនិក ៣ យ៉ាងនេះ ធានាថាមុខសស្អាត គ្មានមុន… វិធី​សម្រាប់​ព្យាបាល​វិបត្តិ​សរសៃ​សក់ សូលុយស្យុង​ Minoxidil ឬ​ហ្វូម​គឺ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​សរសៃ​សក់​ជ្រុះ​នេះឯង។ បុរស​ភាគ​ច្រើន​ជ្រើសរើស​យក​ថ្នាំ​លេប​finasteride ចំណែក​ស្ត្រី​វិញ​​គិត​ថា​ការ​ប្រើប្រាស់​ថ្នាំ​អាច​បង្អាក់​ដំណើរ​ការ​អ័រម៉ូន​ឌីអ៊ីដ្រូតេតូស្តេរ៉ូន​ដូចជា​ថ្នាំ​គ្រាប់​spironolactoneនិង ​cyproterone acetae ជា​ដើម។ អ្នកមាន​បញ្ហាជ្រុះសក់​​ត្រូវ​ជៀសវាង​​ប៉ះនឹងកម្ដៅ​ថ្ងៃ​។ យើង​​អាច​ប្រើ​ប្រាស់​សក់​ពាក់ ​ឬ​មួក​ និង​លាប​ក្រែម​ការពារ​កំដៅ​ថ្ងៃ​បាន។ ម្យ៉ាង​វិញ​ទៀត​យើង​​អាច​ធ្វើ​ការ​វះកាត់​ស្បែក​ក្បាល​ និង​បណ្ដុះ​ឫស​សក់​បាន​ ដូចជាវះកាត់​បណ្ដុះ​ និង​ដក​ឬស​សក់។ វិធី​ព្យាបាល​ផ្សេង​ទៀត​ដូច​ជា​បាញ់​កាំ​រស្មី ​ឬ​ស្អំ​ដោយ​ជាតិ​ផ្លា​ស្មា​​ជា​ដើម ប៉ុន្តែ​ផល​នៃ​ការ​ទទួល​យក​ជម្រើស​ទាំង​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ ការ​ប្រើ​ប្រាស់​សក់​ក្លែង​ក្លាយ​ ឬ​វត្ថុ​បិទបាំង​គឺ​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សម្រស់​របស់​យើង។ នៅ​ពេល​ដែល​ព្យាបាល​សក់​ជ្រុះ ឲ្យ​ដុះ​ៗ​វិញ​​ក្រែម​​ស្តេរ៉ូអ៊ីត​​ត្រូវ​​យក​មក​ប្រើ​យ៉ាង​ញឹកញាប់។ ការ​ចាក់​ក៏​បង្ហាញ​ថា​មាន​ប្រសិទ្ធភាព​ដែរ។ […]


ស្បែក

ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាក៏មិនបារម្ភខ្លាចខូចស្បែកដែរ!

នៅ​ក្នុង​រដូវ​ក្តៅ​បែប​នេះ ស្រ្តីៗ​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ញឹក​ញាប់​ពេក​ទេ ព្រោះ​បារម្ភ​ខ្លាច​ខូច​ស្បែក ឡើង​ជាំ​ស្បែក ពិបាក​ថែទាំ​ឲ្យ​បាន​ស្អាត​ល្អ​វិញ។​ តែ​កុំ​បាច់​បារម្ភ​ពេក​អី! ដឹង​តែ​វិធី​ថែ​ទាំ​ស្បែក​សាមញ្ញៗ​បែប​ធម្មជាតិ​ទាំង​នេះ ចង់​ចេញ​ទៅ​ខាង​ក្រៅ​ពេល​ណា​ក៏​បាន​មិន​បារម្ភ​ខា្លច​ខ្មៅ​ខូច​ស្បែក។ ១.លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ  លាប​ឡេ​ការពារ​កម្តៅ​ដែល​មាន SPF ខ្ពស់ (SPF30-50) មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​អោយ​កម្តៅ​ព្រះអាទិត្យ​ប៉ះ​ពាល់​ដល់​ស្បែក។ នៅ​ពេល​ដែល​បែក​ញើស​ ឬ​ទើប​ចេញ​ពី​ហែល ឬ​ងូត​ទឹក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​រៀង​រាល់​ពីរ​ម៉ោង​ម្តង​។ ២.ចៀសវាង​ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​ម៉ោង​១០ព្រឹក-​២​ថ្ងៃ​ត្រង់ ចន្លោះ​ម៉ោង​នេះ​គឺ​ជា​ពេល​ដែល​ព្រះអាទិត្យ​ក្តៅ​ខ្លាំង​បំផុត ហើយ​បង្កើត​ឱកាស​ដ៏​ល្អ​សម្រាប់​កម្តៅ​ព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​ប្រែប្រួល​ផង​ដែរ។ ប្រសិន​បើ​ចាំ​បាច់​ត្រូវ​ចេញ​ទៅ​ក្រៅ​នៅ​ម៉ោង​នេះ គួរ​ប្រើ​ឆ័ត្រ ឬ​ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ការពារ​ស្បែក​បាន​ពី​កម្តៅ​ព្រះអាទិត្យ។ អត្ថបទពាក់ព័ន្ធ៖ គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង ចង់ឲ្យស្បែកមានសុខភាពល្អ កុំភ្លេចញ៉ាំទឹកតាមចំនួន​កំណត់នេះ ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន ៣.ខាត់​ស្បែក ការ​ខាត់ស្បែក​ជា​វិធី​ល្អ​មួយ​ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​ភាព​ស​ម៉ត់​រលោង។ ពេល​អាកាសធាតុ​ក្តៅ​ ដើម្បី​ធានា​ថា​ស្បែក​នៅ​តែ​ស្អាត​នោះ គួរ​ធ្វើ​ការ​ខាត់​ស្បែក​ឲ្យ​បាន​១-២​ដង​/​សប្តាហ៍​ដោយ​ប្រើ​រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ដូចជា ម្សៅរមៀត ពន្លៃ កាកកាហ្វេ ម្នាស់ ឬ​អាច​ប្រើ​ថ្នាំ​ខាត់​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ច្រើន មិន​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​ក៏​បាន។ [embed-health-tool-ovulation] ៤.រក្សាសំណើម ការ​រក្សា​សំណើម​គឺ​សំខាន់​ណាស់​សម្រាប់​ស្បែក និង​សុខភាព​ជារួម​តែ​ម្តង ហើយ​វា​កាន់​តែ​សំខាន់​ទៀត​នៅ​ក្នុង​រដូវ​ក្តៅ។ យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​៨កែវ​/ថ្ងៃ​ទើប​វា​ល្អ​ដល់​សុខភាព​ទូទៅ និង​រាងកាយ​ផងដែរ​។ អត្ថបទពាក់ព័ន្ធ៖ សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ


ជំងឺមុន

អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

​មាន​ស្បែក​មុខ​ម៉ត់ និង​រលោងអាចថាជា​ក្តី​សុបិនរបស់​មនុស្ស​គ្រប់​គ្នា។ ស្បែក​ល្អ​ឥត​ខ្ចោះ​ ​គ្មាន​ស្នាម​អ្វី​ទាំង​អស់​លើ​មុខ​គឺ​ជា​អ្វី​ដែល​មនុស្ស​រាល់​គ្នា​ចង់​បាន​ពិសេស​លើ​មនុស្ស​ពេញ​វ័យ និង​យុវវ័យ។ ការ​មាន​មុនលើ​មុខ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​បែប​ធម្ម​ជាតិ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​បានជួប​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ជីវិត។ កត្តា​ដែល​បង្កើត​ឲ្យ​មាន​មុន​​គឺ​ការ​កើន​ឡើង​នៃ​ការ​ផលិត​របស់​ក្រពេញ​សេបូម (sebaceous gland) ការ​កកើត​នៃ​កោសិការ​របស់​ក្រពេញ sebaceous keratosis follicular ការ​ជំរុញ​ឲ្យ​មាន​រលាក និង​ភាព​មិន​ធម្មតា​នៃ​ការ​បញ្ចេញ​អរម៉ូន​ក្នុង​ខ្លួន។ ការ​បន្សល់​ទុក​នូវ​ស្នាម និង​សន្លាក់​បន្ទាប់​ពី​មាន​ការ​កើតមុន​គឺ​បណ្តាល​មក​ពី​ការ​កកើត​នៃ​សរសៃ collagen ដែល​ស្ថិត​នៅ​ក្នុង​ស្រទាប់​ជ្រៅ​ខាង​ក្នុង​របស់​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​ ទម្រង់​របស់​មុន​មាន ដុំ​ពក macules ការ​ប្រែ​​ពណ៌លើ​ស្បែក (skin discolouration) មាន​ស្នាម​ជាលិកា (tissur scar) និង​ការ​បាត់​បង់​នូវ​ជាលិកា (Loss of tissue) ។ Macules មាន​រាង​សំប៉ែត​មាន​ចំណុច​ពណ៌​ក្រហម​តូច​ៗ កើត​លើ​តំបន់​ដែល​ធ្លាប់​មាន​មុន​ពី​មុន។ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ​ហើយ វា​ត្រូវ​បាន​គេ​ហៅ​ផង​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ ស្នាម​ជាលិកា​គឺ​ជា​ស្នាម​ដែល​មើល​ទៅ​ដូច​ជាលិកា​ដែល​បាន​រីក​ធំ។ ស្នាមនេះ​​ក៏​ត្រូវ​បាន​គេ​ហៅថា​ផ្លែ (keloids) ឬ​ស្នាម hypertrophic ដែល​ជា​លទ្ធ​ផល​នៃ​ការ​ដុះ​ជាលិកា collagen ច្រើន​ខ្លាំង​ពេក។ ឯ បាត់​បង់​ជាលិកា វិញ​គឺ​កើត​មាន​ច្រើន​ជាង ស្នាម​ជាលិកា។ ស្នាម​​ប្រភេទ​នេះ​មើល​សភាព​ក្រាស […]


ស្បែក

សាកតិចនិកនេះ បើមានបញ្ហារបកស្បែកដោយសារកម្ដៅព្រះអាទិត្យ

ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ (Sunburn) គឺ​ជា​ពាក្យ​សម្ដៅទៅ​លើ​ការ​ប៉ះពាល់​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេ(Ultraviolet) ឬ UV ដែល​មាន​ប្រភព​ពី​ពន្លឺ​ព្រះអាទិត្យ​ និង​អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​ហើម ក្រហម និង​ឈឺ។ កម្មរស្មីនេះ​អាច​បំផ្លាញ​ដល់​កោសិកា​ផ្នែកខាង​​លើ​នៃ​ស្បែក (epidermal cells) និង​កោសិកា​បាត​ស្បែក​មេឡាណូស៊ីត (melanocytes) ។ ​ពន្លឺ​កាំ​រស្មី​អ៊ុលត្រាវីយូឡេក៏​អាច​ធ្វើ​ឲ្យ​កោសិកា​លែនជែលហាន (Langerhans cells) ដែល​ជា​កោសិកា​ប្រូតេអ៊ីន និងនុយក្លីផូទីន​បាត់​បង់​ជា​បណ្តោះ​អាសន្ន​ផង​ដែរ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) នៃ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា​ជាង​មួយ​ភាគ​បី​នៃ​មនុស្ស​ពេញ​វ័យ និង​កុមារ​ជិត ៧០ ភាគ​រយ បាន​ផ្ដល់ព័ត៌មាន​ថា​​​សុទ្ធ​តែ​ធ្លាប់​កើត​មានការរលាកស្បែក​ដោយ​ពន្លឺព្រះអាទិត្យ​ ក្នុងរយៈពេល​មួយ​ឆ្នាំ​ក​ន្លង​មក។ បរិមាណ​នៃ​កាំរស្មី​យូវី​ដែល​អាច​ធ្វើ​ឲ្យ​រលាក​បាន​គឺ​អាស្រ័យ​លើ​កម្រិត និង​ពេល​ដែល​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​​ប៉ះពាល់​ផ្ទាល់​ដល់​ស្បែក​របស់យើង។ អត្ថបទពាក់ព័ន្ធ៖  បើ​ចេះតែរមាស់ស្បែក​មិន​ដឹងមូល​ហេតុ អាចបណ្ដាលមកពីជំងឺមួយ​​ប្រភេទនេះ វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក ព្រះអាទិត្យ​បញ្ចេញ​កាំ​រស្មីយូវី​បី​ប្រភេទគឺ UVC  UVB និង UVA ។ កាំ​រស្មី UVC មិន​អាច​ចូល​មក​ដល់​ផែន​ដី​បាន​ទេ​ដោយ​សារ​តែ​មាន​ស្រទាប់​អូហ្សូន​ការពារ។ ប្រភេទ​ពីរ​ផ្សេង​ទៀត​គឺ​កាំ​រស្មី UVA និង UVB អាច​ឆ្លង​កាត់​តាម​បរិយាកាសចូល​ទៅ​ក្នុង​ស្រទាប់​ស្បែកផ្នែក​ខាង​លើ (epidermis) និង​ស្រទាប់​ស្បែក​ផ្នែកខាង​ក្នុង (dermis) របស់យើង​បាន។ ថាមពលនញ្ចេញដោយកាំ​រស្មី​អ៊ុលត្រាវីយូ​ឡេទាំង​នេះ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្បែក​យើងឆាប់​ចាស់ ជ្រីវ​ជ្រួញ អាច​ប៉ះពាល់​ដល់​ភ្នែក […]


ស្បែក

ញ៉ាំអាហារទាំងនេះជាប្រចាំ អាចជួយឲ្យស្បែកភ្លឺរលោងបាន

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិតផលទាំងនោះ ​អាហារ​មួយ​ចំនួន​គឺ​ល្អ​ជា​ពិសេស​សម្រាប់​ជំនួយ​សុខភាព​ស្បែក​យើងណាស់ដែរ។ អាហារ​ទាំងនោះមានដូចជា៖ ម្ទេស​ប្លោក​ក្រហម ម្ទេស​ប្លោក​ក្រហម​គឺ​ជា​ប្រភព​វីតាមីន C។ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ Joan Salge Blake បាន​ឲ្យ​ដឹង​ថា​រាងកាយ​ត្រូវ​ការ​វីតាមីន C ដើម្បី​ផលិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​រាងកាយ​និង​ជួយ​ផ្តល់​រចនាសម្ព័ន្ធ​ដល់​ស្បែក។ វីតាមីន C នេះ​ក៏​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់សេរី​ដែលអាច​បំផ្លាញខូឡាជេន និង​elastin (ផ្តល់​ភាព​យឺត​ដល់​ស្បែក)។ ពពួក​ផ្លែ​ក្រូច ដូច​បាន​ដឹង​ហើយ​ថា​វីតាមីន Cមាន​ប្រយោជន៍​យ៉ាង​ណា​សម្រាប់​ស្បែក ហើយ​ពពួក​ផ្លែ​ក្រូច​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន C ។ វីតាមីន​នេះ​ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់! ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់ ពិសេសគេចផុតពីមហារីក ផ្លែ​ប្លូប៊ឺរី ផ្លែ​នេះ​មាន​កាឡូរី​ទាប​ ប៉ុន្តែ​មាន​សារធាតុចិញ្ចឹម​ខ្ពស់ និងសំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដែល​ជួយ​ប្រឆាំង​នឹង​ការខូចខាត​កោសិកា និង​រ៉ាឌីកាល់សេរី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក។ យើង​អាចញ៉ាំ​ជា​ផ្លែប្លូប៊ឺរីស្រស់ ក្លាសេកក ឬធ្វើជា​ទឹក​ក្រឡុកបាន។ ដំឡូងជ្វា ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។ ការ៉ុត ការ៉ុត​សំបូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។ ផ្លែស្វាយ ផ្លែស្វាយ​ជា​ប្រភព​វីតាមីន A  C និង B6​ ដែល​គេ​និយាយ​ថាអាច​កាត់បន្ថយ​ជាតិខ្លាញ់​លើ​ស្បែក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ […]


ជំងឺមុន

ប៉ាម៉ាក់មានកូនវ័យជំទង់កំពុងកើតមុន គួរណែនាំកូនវិធីទាំងនេះ

ក្មេង​ជំទង់​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​គេចមិនផុតពី​ការ​កើត​មុន​នោះទេ។ នេះជារឿងធម្មតា​ដែល​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​នៃ​អ័រម៉ូន ហើយ​កើត​ជាពិសេស​លើ​ក្មេង​ប្រុសៗ។ បញ្ហាកើតមុននេះអាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែលក្មេងៗទាំងនោះ​ជិត​ឆ្លង​ផុត​វ័យ​ជំទង់។ សម្រាប់​ក្មេង​ជំទង់​ជាច្រើនការកើតមុន​​គឺ​ជា​ដំណាក់​កាល​ដ៏​លំបាក​មួយ​ជា​ពិសេស​នៅ​ក្នុង​មជ្ឈដ្ឋាន​សង្គម​ព្រោះ​ថា​មុន​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍សមីខ្លួន​ និង​អាច​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​បាន។ ការ​ព្យាបាល​មុន​ត្រូវ​បាន​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញឯកទេស​ខាងជំងឺ​សើ​ស្បែក។ ជា​ធម្មតា​ការ​ព្យាបាល​ផ្តោត​លើ​ការ​ជា​នៃ​ដំបៅ និង​ការពារ​ការ​កើត​មុន​បន្ថែម​ទៀត។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ជាច្រើន​ក្នុង​ការ​គ្រប់​គ្រង​ថែរក្សា​ស្បែក​ដើម្បី​កុំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​នៃ​មុន​លើ​ក្មេង​ជំទង់។ អត្ថបទពាក់ព័ន្ធ៖  កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង ពិត​ទេ ញ៉ាំ​គ្រឿង​ផ្អាប់ ឬ​ពង​ទា​កូន ធ្វើ​ឲ្យ​មុខ​ឡើង​មុន? ១- របៀបថែទាំប្រចាំថ្ងៃ លាង​សម្អាត​មុខ​យើង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយ​នឹង​ផលិត​ផល​សម្អាត​ដែល​ត្រូវ​នឹង​ស្បែក​របស់​យើង។ សំរាប់​ប្អូនៗណាមាន​ស្បែក​ខ្លាញ់​គួរ​ជៀស​វាង​ប្រើ​ផលិត​ផល​សម្អាត​ណាដែលមើលទៅងាយនឹងប្រតិកម្មជាមួយស្បែក។ ត្រូវ​ចាំ​ថា​ត្រូវ​លាង​សម្អាត​មុខយើង​ថ្នម​ៗ ប៉ុន្តែ​ត្រូវ​លាង​ឲ្យ​បាន​ហ្មត់​ចត់​ព្រោះ​ថាមាន​សារៈសំខាន់​ក្នុង​ការ​ការពារ​កុំឲ្យ​កើត​មុន​សបន្ថែមទៀត។ ផ្តល់​សំណើម​ដល់​ស្បែក​យើង​ភ្លាម​ៗ​បន្ទាប់​ពី​បាន​លាង​សម្អាត​ព្រោះ​ថាអាច​ចិញ្ចឹម និង​ផ្តល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ដល់​ស្បែកយើង​បាន។ ស្បែក​ដែល​មាន​សុខ​ភាព​ល្អ​អាច​ការពារ​ពី​ការ​វាយ​ប្រហារ​របស់​បាក់តេរី និង​ជួយ​ឲ្យ​មាន​ការ​ផលិត collagen បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ភាព​យារ​របស់​ស្បែក។ ព្យាបាល​ស្នាម​មុន​ក្រោយ​ពេល​ផ្តល់​សំណើម​អាច​ជួយ​ពន្លឿន​ដល់​ការ​វិវត្ត​នៃ​បាក់តេរី​នៅ​តំបន់​ដែល​ឆ្លង​មេរោគ ហើយ​ក៏​អាច​ការពារ​ការ​រាល​ដាល​មុន​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​ស្បែក​ផង​ដែរ។ ២-វិធីព្យាបាលមុនមានប្រសិទ្ធភាព  ប្រើ​ក្រណាត់​ក្តៅឧណ្ឌ​ៗដើម្បី​បន្ថយ​មុន​កប់ដែលអាច​បណ្តាល​ឲ្យ​មាន​ការ​រលាក។ លាប​ផលិតផល​ដែល​មាន​អាស៊ីត salicylic 2% នៅ​លើ​មុន។ អ្វី​ដែល​សំខាន់ ត្រូវ​ជៀស​វាង​ការ​យក​ដៃ​ផ្ទាល់​ទៅ​ប៉ះ​មុន​ព្រោះ​ថា​អាច​មាន​បាក់តេរី​ផ្សេង​ៗ​ជាប់​ដៃ ប្អូនៗ​គួរ​ប្រើ​សំឡី​កប្បាស​វិញ។ មិន​ត្រូវ​ច្របាច់ ឬ​អេះមុន​ឡើយ។  ប្រើ​ផលិតផល​ផាត់​មុខ​ដែល​មាន​អាស៊ីត salicylic ដើម្បី​បិទ​បាំង​មុន។ អត្ថបទពាក់ព័ន្ធ៖ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? ៣- ប្រើ Benzoyl Peroxide Benzoyl peroxide គឺ​ជា​ផលិតផល​ចម្បង​ក្នុង​ការ​ព្យាបាល​សំរាប់​សម្លាប់​បាក់តេរី​ដែល​មាន​នៅ​ខាង​ក្នុង​រន្ធ​ញើស និង​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន។ តាម​រយៈ​ការ​ធ្វើ​បែប​នេះ​ការ​មាន​មុន​កប់ មុន​ក្បាល​ខ្មៅ មុន​ខ្សាច់ និង​ការ​រលាក​នឹង​អាច​ត្រូវ​បាន​កាត់​បន្ថយ​បាន។ ៤- កាត់បន្ថយការកោររោម (សម្រាប់ក្មេងប្រុស) ចំពោះ​ក្មេង​ប្រុស​គួរ​កាត់​បន្ថយ​ការ​កោរ​រោម​នៅ​ពេល​ដែល​មាន​ការ​កើត​មុន ប៉ុន្តែ​ប្រសិន​បើ​ចាំចាប់​ប្អូនៗ​ត្រូវ​កោរ​ថ្នម​ៗ​ដើម្បី​ការពារ​ការ​កាត់​ដាច់ និង​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត។ បាក់តេរី​អាច​ចូល​ទៅ​ក្នុង​មុខតាម​ការ​ដាច់​ដែល​មាន​នៅ​លើ​ស្បែកយើង ហើយ​អាច​ធ្វើ​ឲ្យ​មុន​លើ​មុខ​អ្នក​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង ​វិល​មុខ​រឿង​​កើត​មុន […]


ស្បែក

គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង

របៀប​របប​រស់​នៅ​ប្រចាំថ្ងៃ​របស់​យើង​មាន​ឥទ្ធិ​ពល​យ៉ាង​ច្រើន​លើ​សុខភាព​ស្បែក​។ ប្រសិន​បើ​គ្នា​យើង​មិនទាន់​ពេញចិត្ត​នឹង​ស្បែកដែលខ្លួនមាន​នៅពេលនេះទេ សូម​សាក​ល្បង​គន្លឹះទាំងប្រាំ​ខាង​ក្រោមនេះ ដែលទំនងជាអាចជួយ​ឲ្យ​ស្បែង​យើង​មើលទៅ​ក្មេងជាងវ័យ​បាន។ ១- ញ៉ាំ​អាហារត្រឹមត្រូវ អ្នក​ជំនាញ​ជាច្រើន​បាន​ជឿ​ជាក់​ថា​របប​អាហារ​ដែល​សំបូរ​វីតាមីន C និង​មាន​កំរិត​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត​ទាប​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ​បាន។ ដើម្បី​បាន​រនាំងការ​ពារ​ស្បែក​ យើង​ត្រូវ​បង្កើន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម (antioxidants)។ ដើម្បី​ការ​ការពារ​ល្អ ​យើង​គួរ​ញ៉ាំ​អាហារ​ណា​ដែល​មាន​សារ​ធាតុ​កាបូអ៊ីដ្រាត​(complex carbohydrates) ដូច​ជា​គ្រាប់​ធញ្ញ​ជាតិ និង​ប៉ាស្តា និង​ប្រូតេអ៊ីន​ដែល​មាន​សុខ​ភាព​ល្អ។ ​យើងត្រូវ​ចងចាំ​ថា​អាហារ​ដែល​យើង​បាន​ញ៉ាំ​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​ឡើង​មុន​លើ​មុខ​របស់​យើង​បាន។ ដូច្នេះ​ប្រសិន​បើ​យើង​មាន​កើត​មុន​នោះ​យើង​ត្រូវ​ធ្វើ​ការ​សង្កេត​មើល​ពី​អាហារ​ដែល​​បាន​បរិភោគ​ប្រចាំថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក) ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន ២- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ស្បែក​របស់​យើងអាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ហាត់​ប្រាណ​ប្រចាំថ្ងៃ។ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់ ជួយ​ជំរុញ​ដល់​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​ស្បែក​។ការហាត់ប្រាណ​ក៏​ជួយ​ជំរុញ​នូវ​ការ​ផលិត​សារ​ធាតុ collagen សំរាប់​ឲ្យ​ស្បែកមាន​ភាព​ភ្លឺ​រលោង និង​គ្មាន​ស្នាម​ជ្រួញ។ មនុស្ស​ជាច្រើន​គិត​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ធ្វើ​ឲ្យយើង​បែក​ញើស​និង​ស្ទះ​រន្ធ​ញើស​បាន។ ការ​ពិត​ទៅ​គឺ​​មិន​ពិត​ទេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រូវ​លាង​មុខ​ឲ្យ​ស្អាត​បន្ទាប់​ពី​​បាន​ហាត់​ប្រាណ​រួច។ ​ អត្ថបទគួរអាន៖ វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង ៣- គេងឲ្យបានគ្រប់គ្រាន់ នៅពេល​យើង​គេង​មិន​លក់​រយៈពេល​ប៉ុន្មាន​យប់​ជាប់គ្នា ​យើង​នឹង​សង្កេត​ឃើញ​ពី​រង្វង់​ខ្មៅ ស្បែក​ស្រអាប់ និង​ខូង​នៅ​ជុំវិញ​ភ្នែក​របស់​យើង​យ៉ាង​ច្បាស់។ ដើម្បី​ឲ្យ​ស្បែក​​យើង​ស្រស់​ស្អាត​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង​ជា​រៀង​រាល់​យប់។ទម្លាប់​ក្នុង​ការ​គេង​របស់​យើង​ក៏​សំខាន់​ដែរ។ ប្រសិន​បើ​យើងមាន​ទម្លាប់​គេង​ចំហៀង នោះ​​យើង​នឹង​ឃើញ​មាន​ស្នាម​ជ្រួញ​យ៉ាង​ច្បាស់​ក្រោយ​ពេល​ភ្ញាក់​ពី​គេង។ បើ​យើង​គេង​ផ្កាប់​វិញ នោះ​នឹង​មាន​ស្នាម​ដ៏​ច្រើន​នៅ​ជុំវិញ​ភ្នែក​យើង។ ​ស្រីៗយើង​ត្រូវ​ព្យាយាម​ដេក​ផ្ងារ​ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​សំរាប់​ស្បែក​របស់​​យើង។ ៤- លាបឡេការពារកម្តៅថ្ងៃ មនុស្ស​ភាគ​ច្រើន​មាន​ការ​ខូច​ខាត​ស្បែក​បណ្តាល​មក​ពី​កម្តៅ​របស់​ព្រះអាទិត្យ។ ការ​ប៉ះ​ពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​យូរ​អាច​ធ្វើ​ឲ្យ​មាន​កាកើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​បាន។ ដើម្បី​ការពារ​ស្បែក​យើងត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​គ្រប់​ពេល​វេលា។ ជ្រើស​រើស​ឡេ​ដែល​មាន​ជាតិ​ស័ង្ក​សី​អុក​ស៊ីត ទីតាញ៉ូម​ឌី​អុកស៊ីត ឬ avobenzone និង​មាន​កម្រិត SPF […]


ក្រចក

សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព​

​ការ​ពិតណាស់ បញ្ហា​កើត​លើ​​ក្រចក អាច​ប្រាប់​ពី​សុខភាព​​​យើង​បាន​ពិត​មែន។ បញ្ហា​លើ​ក្រចក​នេះ ​អាច​បណ្ដាល​មក​ពី​មាន​ការ​បង្ក​រោគ ឬ​អាច​ជា​ផ្នែក​មួយ​នៃ​បញ្ហា​រលាក​ស្បែក។ រោគ​សញ្ញា​ចម្បង​មួយ​ចំនួននៃការខូចក្រចក​ មាន​ដូច​ជាបម្រែ​បម្រួល​ផ្នែក​ខាងក្រៅ មាន​ដូច​ជា​ប្ដូរ​ពណ៌ ខូច​រូប​រាង ក្រាស់​ជាង​មុន មាន​ស្នាម​ឆ្នូត​បណ្ដាយ​ក្រចក ឬ​ក្រចក​ស្រួយ​ងាយ​បាក់។ មាន​ករណី​ខ្លះ​ទៀត​ក្រចក​អាច​មាន​​ស្នាម​ឡើង​លឿង ស ខ្មៅ ឬ​ពណ៌​ត្នោត ចំណែក​អ្នក​ខ្លះ​ផ្សេង​ទៀត ក្រចក​មាន​ស្នាម​ឆ្នូត​ខ្មៅ​លេច​ឡើងក៏មាន។ ១-សញ្ញាទាំងនោះប្រាប់យើងឲ្យដឹង​អ្វីខ្លះ? ភាគ​ច្រើន​នៃ​បញ្ហា​បម្រែ​បម្រួល​ក្រចក គឺ​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ដោយ​ពពួក​ផ្សិត គេ​ហៅ​វា​ថា onychomycosis។ រោគផ្សិត​នេះ​​អាច​បង្ក​ដោយ​ពពួក dermatophytes (ពពួក​ផ្សិត​ត្រូវ​ការ​ជាតិ​កេរ៉ាទីន​ដើម្បី​លូត​លាស់) ឬ​ពពួក Candida albicans។ បញ្ហា​ក្រចក​ឃើញ​ច្រើន​ជាង​គេ​មាន​ដូចជា ក្រចក​​ដុះ​កប់​ ក្រចក​បង្ក​រោគ​ដោយ​ពពួក Pseudomonas, psoriasis តាអក (eczema) lichen planus និង alopecia areata។ បម្រែ​បម្រួល​ផ្សេង​ទៀត​លើ​ក្រចក អាច​បញ្ជាក់​អំពី​បញ្ហា​កង្វះ​សារធាតុ​ចិញ្ចឹម បញ្ហា​ថ្លើមនិង​បញ្ហា​តម្រង​នោម​ជាដើម។ Acral melanoma គឺ​ជា​ប្រភេទ​ជំងឺ​មហារីក​លើ​ស្បែក​មួយ​ប្រភេទ ដែល​វា​លេច​សញ្ញា​ជា​ស្នាម​អុច​ខ្មៅ​ ឬ​បន្ទាត់​ខ្មៅ​លើ​ម្រាម​ដៃ និង​ក្រចក ជា​ពិសេស​បើ​​កើត​លើ​គល់​ក្រចក។ កត្តា​ប្រឈម​​ធ្វើ​ឲ្យ​កើត​មេរោគ​ផ្សិត​លើ​ក្រចក​មាន​ដូចជា ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​ខ្សោយ មាន​ជំងឺ​ស្បែក​ ដូច​ជា atopic eczema […]


ស្បែក

ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន

ជាំ​មុខ​ ឬ​ហៅ​បែប​វេជ្ជសាស្ត្រ​ថា​ការ​កើន​ឡើង​ជាតិ​ពណ៌​ខ្លាំង​គឺ​ជា​បញ្ហា​ដែល​ឧស្សាហ៍​ជួប​ប្រទះ។ ជាំ​មុខ​គឺ​ស្នាម​បន្ទះ​ពណ៌​ត្នោត​លើ​ស្បែក​ខ្លួន​ឬ​ស្បែក​មុខ​ដែល​បណ្ដាល​មក​ពី​បញ្ហា​ផលិត​ជាតិ​ពណ៌​ខុស​ប្រក្រតី។ ជាំ​មុខ​គឺ​បញ្ហា​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​។ ​ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែលយើង​​អាច​យក​ទៅ​អនុវត្ត​បាន៖ ទឹក​ក្រូច​ឆ្មារ ទឹក​ក្រូច​ឆ្មារ​គឺ​មាន​ជាតិ​កាត់​ជួយ​ធ្វើ​ឲ្យ​ស្បែក​ថ្លា​មិន​សូវ​ឃើញ​ជាំ​ដោយ​សារ​តែ​ជាតិ​ផ្សំ​ដ៏​ពិសេស​របស់​វា។ ​សារធាតុ​ពិសេស​របស់​ក្រូចឆ្មារ​​គឺ​មានជាតិ​អាស៊ីដ​ធម្មជាតិ​​ដែល​អាច​ជួយ​ជម្រុះ​ស្រទាប់​ស្បែក​ខាង​ក្រៅ​ហើយ​នាំ​យក​ជាតិ​ពណ៌​ត្នោត​ទៅ​ជាមួយ​ដែរ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ច្របាច់​យក​ជាតិ​ទឹក​វា​ហើយ​លាប​លើ​កន្លែង​ដែល​មាន​ជាំ​។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ វិធី​នេះ​គឺ​ណែនាំ​ឲ្យ​ប្រើ​ពីរដង​ក្នុង​មួយ​​ថ្ងៃ​។ ក្នុង​ពេល​បី​អាទិត្យ​អ្នក​នឹង​ឃើញ​លទ្ធផល។ អត្ថបទបាក់ព័ន្ធ៖ ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច? ទឹក​ខ្មេះ​ប៉ោម ដោយ​ជាតិ​អាស៊ីដ​អាសេទិច​នៅ​ក្នុង​ទឹក​ខ្មេះ​មាន​សារ​ជាតិ​កាត់​ដូច​​នៅ​ក្នុង​សាប៊ូ​កាត់​(BleachProducts)វា​អាច​ជួយ​លុប​ស្នាម​ជាំ​ពណ៌​ត្នោត​បាន​ហើយ​ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​និង​ជួយ​ស្បែក​ក្មេង​ជាង​វ័យ។ អ្នក​ត្រូវ​លាយ​ទឹក​ខ្មេះ​ជាមួយ​ទឹក​រួច​យក​សូលុយស្យុង​លាយ​នោះ​លាប​លើ​ស្បែក​ដែល​ជាំ​រួច​ទុក​ឲ្យ​ស្ងួត​បន្ទាប់​មក​លាង​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចេញ​រួច​ជូត​មុខ​ថ្នម​ៗ​។ យើង​អាច​ធ្វើ​មួយ​ថ្ងៃ​ម្ដង​គឺ​គ្រប់​គ្រាន់។ រមៀត រមៀត​គឺ​ជា​សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​ម្យ៉ាង​ទៀត​ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ជាំ​ដោយ​សារ​តែ​មុខងារ​សកម្ម​របស់​វា​ជួយ​ឲ្យ​ស្បែក​ថ្លា​និង​បន្ថយ​អុកស៊ីតកម្ម​នៃ​កោសិកា​។ គ្រាន់​តែ​លាយ​ម្សៅ​រមៀត​ប្រាំស្លាប​ព្រា​បាយ​និង​ទឹក​ដោះ​គោ​១០​ស្លាប​ព្រា​បាយ​។ លាយ​វា​កូរ​ឲ្យ​ទៅ​ជា​ល្បាយ​ប៉ិ​ៗ ​(យើង​អាច​លាយ​ម្សៅ​ក្រៅ​បាន​១​ក្រាម) រួច​លាប​លើ​ស្បែក​ដែល​ជាំ។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បន្ទាប់​ជូត​មុខ​ថ្នម​ៗ​។ អ្នក​អាច​អនុវត្ត​បាន​រៀង​រាល់​ថ្ងៃ។ ទឹក​ខ្ទឹម​បារាំង សារធាតុ​ស៊ុលហ្វ័រ​នៅ​ក្នុង​ខ្ទឹម​បារាំង​អាច​ទៅ​ជា​ថ្នាំ​ព្យាបាល​មុខ​ដ៏​មាន​ប្រសិទ្ធភាព​។ សារធាតុ​នេះ​ហើយ​ដែល​មាន​ឥទ្ធិពល​ជួយ​កាត់​ជាតិ​ជាំ​លើ​ស្បែក​នេះ​បាន​។ យើងគ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​៣​មើម​ជា​ចំណិត​ៗ,រួច​ដាក់​វា​ក្នុង​ស្បៃ​ដើម្បី​ច្របាច់​យក​ទឹក​វា​ បន្ទាប់​មក​ដាក់​លាយ​ជាមួយ​ទឹក​ខ្មេះ​ប៉ោម​ក្នុង​កម្រិត​ស្មើ​គ្នា។ ប្រើ​សំឡី​ជ្រលក់​ក្នុង​សូលុយស្យុង​ដើម្បី​ផ្ដិត​លើ​មុខ​ដែល​មាន​ជាំ ហើយ​២០​នាទី​ក្រោយ​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ​យើង​​អាច​អនុវត្ត​តាម​វិធី​នេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេលពី​ពីរ​ទៅ​បី​អាទិត្យ​។ ស្រូវ​សាឡី (Oatmeal) ស្រូវសាឡីមាន​​ផ្ទុក​ទៅ​ដោយ​សារធាតុ​សម្អាត​ដ៏​ល្អ​សម្រាប់​ស្បែក​ដែល​មាន​ការ​ផលិត​ជាតិ​ពណ៌​លើស​លុប។ សារធាតុ​នៃ​ស្រូវ​សាឡី​ប្រភេទ​នេះ​អាច​ជួយ​កាត់​ជាតិ​ពណ៌​លើ​ស្បែក​ធ្វើ​ស្បែក​ភ្លឺ​ចែង​ចាំង​។ យើង​​គ្រាន់​តែ​លាយ​ម្សៅ​ស្រូវ​សាឡី​ពីរ​ស្លាប​ព្រា​បាយ​ ទឹក​ដោះ​គោ​ពីរ​ស្លាប​ព្រា​បាយ ​និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​។ ការ​អនុវត្ត​គឺ​ដូច​គ្នា​គឺ​លាប​លើ​ស្នាម​ជាំ​និង​ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ចេញ។ វិធី​នេះ​អាច​អនុវត្ត​បាន​ពីរទៅ​បី​​ដង​ក្នុង​មួយ​សប្ដាហ៍។ អត្ថបទពាក់ព័ន្ធ៖  ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? តិចនិកថែរក្សាស្បែកមុខ​ងាយៗសម្រាប់ប្រុសៗ Makeup ញឹកញាប់ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស