សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពស្បែក

ជំងឺមុន

ស្វែងរក សុខភាពស្បែក

ស្បែក

ស្វែងយល់ពីការវះកាត់កែសម្ផស្សពេលមានការរលាក ឬរបួសផ្សេងទៀត

របួសធ្ងន់ធ្ងរអាចនាំឲ្យការធ្វើចលនាមានកម្រិត ការ​បាត់បង់ការទទួលដឹងដោយញាណ និងរូបរាងមិន​គួរឲ្យទាក់ទាញចិត្ត។ ជាសំណាងល្អ ប្រការអស់ទាំងនេះអាចកែកុនប៉ះប៉ូវបានរហូតដល់កម្រិតល្អ ជាមួយនឹងការវះកាត់កែសម្ផស្ស។ របួសដែលមានការខូចខាតខ្លាំងពេកទាមទារត្រូវការទម្រង់ការមួយដែលមានឈ្មោះថាវះកាត់សម្អាតយក​កោសិ​កាចាស់ងាប់ចេញដែលមានន័យថាយកចេញនូវជាលិកាងាប់ដើម្បីត្រៀមរៀបចំសម្រាប់ការវះកាត់ស្តារកសាង​ឡើងវិញ។ បន្ទាប់ពីនោះមក វេជ្ជបណ្ឌិតអ្នកអាចនឹងណែនាំផ្តល់អនុសាសន៍ប្រការមួយក្នុងចំណោមប្រការដូចតទៅនេះ៖ ១- ការផ្សាំស្បែក នៅក្នុងទម្រង់ការផ្សាំស្បែកវេជ្ជបណ្ឌិតវះកាត់យកស្បែកចេញពីចំណែកមួយនៃរាងកាយ ហើយគ្របផ្សាំវាទៅលើផ្នែក​ដែល​ខូចខាតដែលបានបាត់បង់ស្រទាប់ការពាររបស់វា ដោយសារការរលាក ឬរបួស។ ការផ្សាំស្បែកត្រូវ​តែធ្វើឡើងនៅក្នុងមន្ទីរពេទ្យ។ អ្នកជំងឺត្រូវដាក់ថ្នាំសណ្តំមានន័យថាពួកគេនឹងបាត់បង់ស្មារតី​ក្នុង​អំឡុងពេលវះកាត់នោះ។ ការផ្សាំស្បែកស៊ីពេលរាប់សប្តាហ៍នៃការត្រៀមរៀបចំ។ អ្នកគួរតែជម្រាបវេជ្ជបណ្ឌិតនូវឱសថណាមួយដែលអ្នក​កំពុងប្រើប្រាស់។ ប្រភេទខ្លះនៃឱសថអាចនឹងបន្ទុចបង្អាក់យន្តការរាងកាយនៃការបង្កើតកំណកឈាម(ឱសថអាស្ពីរីន ជាឧទារហណ៍)។ អ្នកអាចនឹងត្រូវការលៃតម្រូវ ឬបញ្ឈប់ទាំងស្រុងឱសថអស់ទាំងនោះមុនទម្រង់ការផ្សាំស្បែក។ ក្រៅពី​នេះ ការប្រើប្រាស់ថ្នាំជក់ អាចនឹងពន្យឺតល្បឿននៃការជាសះស្បើយរបស់អ្នក។ ហេតុនេះ អ្នកនឹងត្រូវផ្តាច់បារីមួយរយៈ​កាល​មុនពេលវះកាត់។ ២- វះកាត់ដោយឧបករណ៍តូច ម្រាមដៃ ត្រចៀក ឬបបូរមាត់ដែលដាច់ចេញពីគ្នាអាចភ្ជាប់គ្នាឡើងវិញបានដោយវះកាត់ដោយឧកករណ៍តូច ទម្រង់​ការ​​នេះ វេជ្ជបណ្ឌិតវះកាត់ប្រើប្រាស់មីក្រូទស្សន៍ដើម្បីដេរសរសៃឈាមឬសរសៃប្រសាទតូចៗចូលគ្នា ដោយផ្សារភ្ជាប់ឡើង​វិញនូវសរសៃប្រសាទដែលខូចខាត និងសរសៃ​អាកទែរដែលខូចខាត។ ការវះកាត់នេះបញ្ចូលគ្នាជាមួយទម្រង់ការវះកាត់ដទៃទៀតដូចជាទម្រង់ការផ្ទេរជាលិកាសេរី។ ៣- វះកាត់ការផ្ទេរជាលិកា ក្នុងអំឡុងទម្រង់ការផ្ទេរជាលិកាសេរី វេជ្ជបណ្ឌិតវះកាត់បានកាត់យកចេញនូវសាច់ដុំ ស្បែក ឬឆ្អឹងដែលមានការផ្គត់ផ្គង់​ឈាមដើមរបស់វាពីផ្នែកមួយនៃរាងកាយទៅកាន់តំបន់ដែលត្រូវវះកាត់ ដើម្បីកសាងតំបន់នោះឡើងវិញ។ ទម្រង់ការនេះ​ជារឿយៗទាមទារត្រូវការការវះកាត់ដោយឧបករណ៍តូច។ វាស៊ីពេលសំរាប់​ទម្រង់ការផ្ទេរជាលិកាសេរីនេះដើម្បីជាសះ​ឲ្យ​បានត្រឹមត្រូវ។ អ្នកអាចនឹងត្រូវការពេលរហូតដល់៨សប្តាហ៍ ឬយូរជាងនេះដើម្បីបានជាសះស្បើយវិលត្រលប់ដូចដើម​វិញយ៉ាងពេញបរិបូរណ៍។ ៤- វះកាត់ពង្រីកជាលិកា ការពង្រីកជាលិកាអនុញ្ញាតឲ្យរាងកាយអ្នកដុះស្បែកក្រៅបន្ថែមដែលអាចនឹងប្រើប្រាស់នៅក្នុងស្តារឡើងវិញ។ វេជ្ជបណ្ឌិតវះកាត់ស៊កបញ្ចូលឧបករណ៍តូចមួយដែលមានឈ្មោះហៅថាប៉េងប៉ោងសំរាប់​ពង្រីកនៅក្រោមតំបន់ស្បែកដែល​រងប៉ះពាល់។ ប៉េងប៉ោងនេះស្រូបយកទឹកអំបិលបន្តិចម្តងៗ ហើយធ្វើឲ្យស្បែកនៅជុំវិញវាយារសន្ធឹង ដែលជំរុញ​វាឲ្យដុះលូតលាស់។ យន្តការដំណើរការ គឺស្រដៀងគ្នាខ្លាំងទៅនឹងការយារសន្ធឹងពោះរបស់ស្ត្រីមានផ្ទៃពោះដូច្នោះឯង។ ពេលដែលអ្នកជំងឺមានដុះស្បែកគ្រប់គ្រាន់ហើយ ស្បែកនោះអាចនឹងប្រើប្រាស់ដើម្បីកែកុនប៉ះប៉ូវរបួស។ ការពង្រីកជាលិកាផ្តល់នូវស្បែកដែលមានសម្បុរ និងទ្រង់ទ្រាយប្រហាក់ប្រហែល​គ្នាទៅដល់តំបន់នៃរបួស។ ដូចគ្នានេះ​ផង​ដែរ វាមិនបន្សល់ទុកនូវការឡើងសម្លាកធំធេងទេព្រោះស្បែកមិនត្រូវបានយកចេញមកពីតំបន់ផ្សេងនោះឡើយ។ យ៉ាង​នេះក្តី ការពង្រីកជាលិកាមានរយៈពេលយូរអាចរហូតដល់ ៤ខែ។ […]


សក់និងស្បែកក្បាល

នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ

១- តើសក់ប្រែជាព៌ណប្រផេះដោយរបៀបណា? សក់យើងទាំងអស់ប្រែជាប្រផេះនៅដំណាក់កាលខ្លះនៅក្នុងជីវិតយើង។ ចំពោះមនុស្សមួយចំនួន វាកើតឡើងឆាប់រហ័សមុន​កំណត់ជា​ជាងកើតឡើងយូរនៅពេលក្រោយ។ សក់ទៅជាប្រផេះ ពេលកោសិកាដែលទទួលខុសត្រូវចំពោះការផលិតជាតិ​ព៌ណខកខាន​មិន​បាន​បំពេញការងារខ្លួន។ ចំពោះមនុស្សផ្សេងទៀតពួកគេនោះមានសារធាតុអ៊ីដ្រូសែន​ពីរ៉ុក​ស៊ីតប្រមូលផ្តុំ​ចាល់​នៅក្នុងសក់ជាប្រភេទសារធាតុឲ្យសតាមធម្មជាតិ។ ជាទូទៅសក់ប្រផេះកើតឡើង​ ចំពោះជន​ជាតិ​ស្បែក​សនៅក្នុងវ័យពាក់កណ្តាល ៣០ឆ្នាំ ខណៈដែលជនជាតិដែលជាកូនចៅ​បុព្វបុរសជនជាតិអាស៊ីបានកត់សម្គាល់ឃើញសក់ប្រផេះនៅក្នុងវ័យ៣០ ឆ្នាំក្រាស់របស់ពួកគេ ហើយអស់អ្នកទាំង​ឡាយ​ដែលជាជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមិនទំនងនឹងមានសក់ប្រផេះឡើយរហូតទាល់តែដល់វ័យពាក់កណ្តាល​៤០ឆ្នាំ។ វាត្រូវបានគេចាត់ទុកថាជាការឡើងប្រផេះមុនកាលកំណត់ប្រសិនបើជនជាតិស្បែកសមានសក់ប្រផេះ​នៅត្រឹមអាយុ២០ឆ្នាំ ឬប្រសិនបើជនជាតិអាមេ៉រិក​កំណើតដើមអាហ្វ្រិចមានពណ៌នេះ​នៅ​មុនអាយុ ៣០ឆ្នាំ។ ២- តើអ្វីបណ្តាលឲ្យសក់អ្នកប្រែជាប្រផេះលឿនពេកមុនកំណត់? កត្តាសេនេទិច ហ្សែនចូលរួមចំណែកយ៉ាងច្រើនសម្បើមទៅនឹងពេលណាដែលសក់ប្រែជាប្រផេះ។​ ប្រសិនបើមានប្រវត្តិ​ក្រុមគ្រួសារដែលមានសក់ឡើងប្រផេះលឿនមុនកាលកំណត់ នោះវាទំនងដែលថាអ្នកដើរតាមគន្លងមាគ៌ានេះ​ដូច​គ្នា។ បន្ថែមពីនេះហ្សែនផ្តល់ការឡើងពណ៌ប្រផេះនឹងដំណើរវិវឌ្ឍរហ័សប៉ុនណាដែលសក់ប្រែជាព៌ណប្រាក់ ឬគ្រាន់តែព៌ណស។ បញ្ហាសុខភាព សក់ពណ៌ប្រផេះមុនកាលកំណត់បង្កដោយជំងឺស្លេកស្លាំងជំងឺស្បែកបាត់ព៌ណស (Vitiligo) ឬកង្វះវីតាមីន បេ១២ (B12)។ មនុស្សដែលមានបញ្ហាក្រពេញ pituitary ឬក្រពេញទីរ៉ូអ៊ីត (Thyroid) ក៏ឆាប់នឹង​មាន​ការឡើងប្រផេះសក់មុនកាលកំណត់ផងដែរ។ ការប្រើប្រាស់ថ្នាំជក់ ការសិក្សាបានរកឃើញនូវទំនាក់ទំនងផ្សារភ្ជាប់រវាងសក់ឡើងប្រផេះមុនកាលកំណត់ និងការជក់បារី។ ការសិក្សាក្នុង​ឆ្នាំ២០១០បានលើកឡើងថាអ្នកដែលជក់បារី គឺមានពីរដងកន្លះច្រើនកើត​មានសក់ប្រផេះនៅក្នុងវ័យក្មេងខ្ចី។ ដោយសារតែជាតិគីមីនៅក្នុងផ្សែងអាចបំផ្លាញកោសិកា​​សក់បាន។ ការជក់បារីក៏មាននូវហានិភ័យកើនឡើងខ្ពស់ប្រឈមនឹងការទំពែកផងដែរ។ ការថប់បារម្ភ ថ្វីបើគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីភ្ជាប់ការថប់បារម្ភទៅនឹងសក់ឡើងប្រផេះលឿនមុនកំណត់ក្តីក៏អ្នកវិទ្យាសាស្ត្រជឿ​ថាស្រេស្តអ័រម៉ូនមាន​ផលប៉ះទង្គិច​អវិជ្ជមានទៅលើកោសិកាដែលទទួលបន្ទុកផលិតជាតិព៌ណនៅក្នុង​សក់​បណ្តាលឲ្យវាប្រែជាប្រផេះលឿនមុនកំណត់។ ការថប់បារម្ភ នាំឲ្យមានការជ្រុះសក់ដែរ។ ហេតុនេះប្រសិនបើចង់រក្សាសក់ឲ្យស្ថិតនៅក្នុងរូបរាងល្អវាប្រសើរបំផុតដែលត្រូវគ្រប់គ្រងកម្រិតតាន​តឹង។ តើអ្នកអាចធ្វើអ្វីបានខ្លះទាក់ទងនឹងសក់ប្រផេះ? ចង់បិទបាំងសក់ប្រផេះមែនទេ? នេះគឺជាជម្រើសមួយចំនួន៖ · ថ្នាំលាបសក់ជាប់យូរ ឬមិនយូរ អាចបានពីរបីសប្តាហ៍ ហើយជាជម្រើស​ល្អសម្រាប់​អស់​អ្នកទាំងឡាយណាដែលទើបតែមានសក់ប្រផេះ។ · ការលាបពណ៌សក់ដោយកន្លែងអាចប្រើប្រាស់ដើម្បីច្របល់ឡូកឡំសរសៃសក់ប្រផេះជាមួយសក់​ទាំងឡាយដែលនៅសេសសល់ធ្វើឲ្យពណ៌ប្រផេះមិនសូវលេចធ្លោខ្លាំងពេក។ · ថ្នាំលាបសក់ជាប់បានយូណែនាំឲ្យប្រើបើអ្នកមានសក់មានពណ៌ប្រផេះរួច​ទៅហើយ។ · ផលិតផលសំរាប់ថែទាំសក់ខ្លះផ្តល់នូវការបិទបាំងបណ្តោះអាសន្នតែប៉ុណ្ណោះ។ អ្នកគ្រាន់តែបាញ់វា​នៅ​លើសក់​ដើម្បីបិទបាំងសក់ប្រផេះពេលអ្នកចង់ហើយក៏អាចលាងជម្រះវាចេញដោយសាប៊ូកក់សក់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។​Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


ជំងឺមុន

មាន​ស្នាមមុននៅលើមុខ កុំចេះតែនៅ​ហាល​ថ្ងៃតិចស្ដាយក្រោយ

អ្នក​ខ្លះ​ខំណាស់​ទិញ​ថ្នាំ​ថ្លៃ​ៗ​ ហើយ​ចូល​សុទ្ធ​តែ​គ្លីនិច​ brand ៗដើម្បី​ព្យាបាល​មុន​ ប៉ុន្តែ​ចេញ​ក្រៅ​ម្តង​ៗ​ មិន​ដែល​ប្រើ​ក្រែមម​ការពារកម្តៅ​ថ្ងៃ​ទេ​។ អ្នក​ត្រូវ​ដឹង​ថា​ មុន អាច​​​នឹង​មានជា​​ស្នាម​ដែល​ពិបាក​នឹង​បាត់​ទៅ​វិញ​ដោយសារ​តែ​ពន្លឺ​ព្រះ​អាទិត្យ។ ​ដូច​នេះ​ វា​ពិត​ជា​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ពី​មូល​ហេតុ និង​របៀប​ដែល​ពន្លឺ​ព្រះអា​ទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែកអ្នក​​​ខូចបាន​​។ ១- យល់ដឹងពីស្នាមមុននិងការបំផ្លាញពីពន្លឺព្រះអាទិត្យ មុខ​នឹង​មាន​ស្នាម​បន្ទាប់​ពី​មុន​ដែល​រលាក​​ជា​សះ​ស្បើយ​។​ មុន ​អាចនឹង​​កើត​មាន​ឡើង​នៅ​ពេល​ដែល​រន្ធ​រោម​​ស្ទះ​ដោយ​សារ​សារធាតុ​ខ្លាញ់​លើស​ កម្រិត​ កោសិកា​ចាស់​ៗ​ និង​ពួក​បាក់​តេរី​ ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ស្បែក​ ហើយ​រាងកាយ​​​ចាប់​ផ្តើម​​ជួស​ជុល​។ នៅ​ពេល​ស្បែក​របស់​អ្នក​មាន​ការ​ជួស​ជុល​ ស្នាម​នឹង​អាច​កើត​មាន​ឡើង​។ ស្នាម​មាន​ ពីរ​ប្រភេទ​គឺ​ ស្នាម​ដែល​ពក​ឡើង​ (Keloid/ hypertropic scarring) និង​ ស្នាម​ដែល​ផត​ទៅ​ក្រោម​ (Atrophic/Depressed scarring)។ ២- ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្នាមមុនធ្ងន់ដូចម្តេច? វា​ជាគំនិត​មួយ​មិនត្រឹមត្រូវទេ ដែលថា​ការ​​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដើម្បី​ឲ្យ​ស្បែក​ខ្មៅ​អាច​បន្លំ​ស្នាម​មុន​បាន​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​បញ្ហា​មុនកាន់​​តែ​ធ្ងន់​​ទៅ​វិញ​​។ អ្នក​ត្រូវ​ដឹង​ថា ជាលិកា​ដែល​មាន​ស្នាម​ខុស​ពី​ជាលិកា​ធម្មតា​ ជាពិសេសការ​សុាំ​ជាមួយ​ពន្លឺ UV គឺ​តិច​ជាង​មុន​ដែល​មាន​ន័យ​ថា​វា​ងាយ​ខូច​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ឯក​ទេស​ស្បែក​ឲ្យ​អ្នក​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​រាល់​ពេល​អ្នក​ចេញ​ពី​ផ្ទះ។ អ្នក​គួរ​ប្រើ​ ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ណា​ដែល​អាច​បិទ​ទាំង​ពន្លឺ UVA និង​ UVB ដែល​មាន​ប្រសិទ្ធ​ភាព​ការពារ​ពន្លឺ​ថ្ងៃ​ (SPF)​ ៥០ ឬ​ច្រើន​ជាង​នេះ​។ អត្ថបទពាក់ព័ន្ធ៖ កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ ៣- គន្លឹះដើម្បីឲ្យមានស្បែកមានសុខភាពល្អ ស្នាម​មុន​កើត​មាន​ពេល​មុន​រលាក ​ឬ​មិន​មាន​ការ​គ្រប់​គ្រង​​បាន​ល្អ​ ទោះ​មាន​ការ​ព្យាបាល​មួយ​ និង​ការ​ថែ​ទាំ​ស្បែកដែល​ត្រឹមត្រូវ​​។ […]


ស្បែក

វិធីងាយៗតាមបែបធម្មជាតិ​ធ្វើ​​ឲ្យ​ស្បែកសលឿន និងអស់ថវិកាតិច

កត្តា​ជា​ច្រើន​បាន​រួមចំណែក​ធ្វើ​ឲ្យ​ស្បែក​យើងឡើង​ប្រែ​ពណ៌​ស្រអាប់​ មាន​ដូចជា​ដូចជា​ពន្លឺ​ព្រះ​អាទិត្យ​ គ្រឿង​សម្អាង​ និង​សារធាតុ​គីមី​ផ្សេង​ៗ។ អ្នក​ត្រូវ​ជៀសវាង​កត្តា​ប្រឈម​ទាំង​នេះ។ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​តាម​បែប​ធម្មជាតិ​សូម​ងាក​មក​មើល​វិធី​ងាយ​ៗ​ដែល​ជួយ​បំប៉ន​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​បាន។​ ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​គោ​ស្រស់​គឺ​ឋិត​ក្នុង​លំដាប់​កំពូល​នៃ​អាហារ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្អាត។ ទឹក​ដោះ​គោ​ស្រស់​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា​ប្រូតេអ៊ីន​ ជាតិ​ខ្លាញ់​ វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​​ និង​ប្រឆាំង​នឹង​ឥទ្ធិពល​អាក្រក់​នៃ​បរិយាកាស។ រូបមន្ត​ពិសេស​នៃ​ទឹក​ដោះ​គោ​ស្រស់​សម្រាប់​ជួយ​ស្បែក​មាន​ច្រើន​បែប​តែ​អ្វី​ដែល​ងាយ​ជាង​គេ​នោះ​គឺ​គ្រាន់​តែ​យក​ទឹក​ដោះ​គោ​ដែល​គ្មាន​ជាតិ​ស្ករ​មក​លាង​មុខ ​និង​ម៉ាស្សា​ថ្នម​ៗ​រហូត​ដល់​ស្ងួត​រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច។ ការ​ធ្វើ​បែប​នេះ​ជា​ប្រចាំ​​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់​ជា​មិន​ខាន។ ត្រសក់ កាត់​ត្រសក់​ជា​ចំណិត​ៗ​រួច​បិទលើ​មុខ​រយៈពេល​១៥​នាទី។ ការ​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​​មួយសប្ដាហ៍​អ្នក​នឹង​បាន​ស្បែក​មុខ​រលោង​ស្រស់​ថ្លា​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ត្រសក់​អាច​ជួយ​បំបាត់​ស្នាម​​ជាំ​ ស្នាម​អុច​ខ្មៅ ​និង​ស្នាម​ស្រអាប់​ក្រោម​ភ្នែក​យ៉ាង​មាន​ប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដំឡូង​បារាំង ស្ងោរ​ដំឡូង​បារាំង​រួច​ចិត​សំបក​ឲ្យ​ស្អាត​ រួច​ក្រឡុក​ជាមួយ​ទឹកដោះ​គោ​ដែល​គ្មាន​ជាតិ​ស្ករ​ហើយ​​ដាក់​ទឹក​ឃ្មុំ​បន្តិច​ជា​ការ​ស្រេច។ យក​សាច់​ក្រឡុក​បាន​ទៅ​បិទ​លើ​មុខ​ដូច​បិទ​ម៉ាស​ទុក​រយៈពេល​២០​នាទី រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច​។ ម៉ាស​ធម្មជាតិ​នេះ​ធ្វើ​ឲ្យ​ស្បែក​រលោង​ស​និង​ស៊ី​ជម្ពូ។ ក្រូច​ឆ្មារ ក្រូច​ឆ្មារ​មាន​សម្បូរ​ជាតិ​វីតាមីន​សេ​ដែល​ជា​សារធាតុ​ប្រឆាំង​ភាព​ចាស់​ បង្ការ​ជាំ​មុខ ​និង​បន្ថយ​ស្នាម​ខ្មៅ​ក៏​ដូច​ជា​អាចម៍​រុយ​លើ​ស្បែក។ បន្ថែម​លើ​នេះ​ទៀត​ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​ធម្មជាតិ។ គ្រឿង​សម្អាង​ដែល​ជួយ​ឲ្យ​ស្បែក​ស​ភាគ​ច្រើន​គឺ​ចម្រាញ់​ចេញ​ពី​ក្រូច​ឆ្មារ។ លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​បើយកក្រូចឆ្មារ​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ និង​ស៊ុត​ធ្វើ​ជា​ម៉ាស​នោះ​អ្នក​នឹង​ទទួល​បាន​រូបមន្ត​ម៉ាស​ធម្មជាតិ​មួយ​ដ៏​មាន​ប្រសិទ្ធភាព។ លោកអ្នកា​​គ្រាន់​តែ​លាយ​ទឹក​ក្រូច​ឆ្មារ​នឹង​ម្សៅ​សាច់​ជូរ​កូរ​ឲ្យ​សព្វ​បន្ទាប់​មក​យក​សំឡី​ទៅ​ជ្រលក់​រួច​យក​មក​ជូត​លើ​មុខ​ទុក​ចោល​២០​នាទី​រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច។ [embed-health-tool-ovulation] ប្រេង​ដូង ប្រេង​ដូង​អាច​រក​បាន​ក្នុង​តម្លៃ​ថោក​ហើយ​សំខាន់​នោះ​គឺ​វា​ធម្មជាតិ​ពិត​ៗ​។ សម័យ​ដើម​ប្រេង​ដូង​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ទន់​ ការពារ​សង្វារ​ ប្រឆាំង​ភាព​ចាស់​ និង​សំរាប់ថែ​រក្សា​ស្បែក។ ប្រេង​ដូង​ផ្ទុក​ជាតិ​អាស៊ីដ​ឡូរីក​៥០ភាគរយដែល​ជា​សារធាតុ​ប្រឆាំង​ផ្សិត​ បាក់តេរី ​និង​វិរុស​យ៉ាង​ល្អ​ដែល​ជួយ​ដល់​កន្លែង​មាន​របួស​ទៀត​ផង។វា​ប្រើ​ល្អ​សំរាប់​​អ្នក​មាន​មុន​ មាន​ការ​រលាក​ និង​មាន​ត្រអក​ជាដើម។ លាប​ប្រេង​ដូង​លើ​មុខ​១៥​ទៅ​២០​នាទី​រួច​លាងនឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច​ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ថ្លា។ ដើម្បី​ទទួល​បាន​ស្បែក​តឹង​ណែន​ស​ស្រស់​ថ្លា​អ្នក​គួរ​តែ​ផ្ដោត​សំខាន់​លើ​ចំណី​អាហារ​ និង​ការ​សម្រាក​របស់​លោក​អ្នក។ ថែ​ទាំ​ស្បែក​ឲ្យ​ល្អ​ដោយ​បរិភោគ​អាហារ​ល្អ​ៗ ​និង​ជៀសវាង​អាហារ​មិន​ល្អ​ព្រម​ទាំង​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ គេង​ឲ្យ​គ្រប់​គ្រាន់​និង​ឈរ​លើ​ស្មារតី​វិជ្ជមាន​ជានិច្ច។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ […]


ស្បែក

ចង់បាន​ស្បែកភ្លឺស្រស់ស្អាត អនុវត្ត​តិចនិក​ទាំង ៥ នេះ

របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃរបស់​យើង​គឺមានឥទ្ធិពល​ធំធេងទៅលើស្បែក។ ប្រសិនបើអ្នកមិនរីករាយសប្បាយ​ចិត្តជាមួយស្បែកអ្នកនៅឡើយទេ អាចសាកល្បងគន្លឹះខ្លះៗនៃគំនិតទាំងនេះ ដើម្បីស្បែកកាន់តែមានភាព​ក្មេងដូចយុវភាព។​ ១- បរិភោគឲ្យបានល្អ អ្នកជំនាញជឿថារបបអាហារដែលសម្បូរវីតាមីន C ការបរិភោគអាហារមានជាតិខ្លាញ់ទាប និងកាបូអ៊ីដ្រាត​អាចនឹងជួយរក្សាស្បែកអ្នកឲ្យមានសុខភាពល្អបាន។ ដើម្បីកាត់បន្ថយឱកាសកើតមាន​យ៉ាងកក្រើកនូវកន្ទួលរោល​ស្បែក​ អ្នក​គួរបរិភោគអាហារដែលមាន​សារធាតុកាបូអ៊ី​ដ្រាតសមាសសាំញ៉ាំ ដូចជាគ្រាប់ធញ្ញជាតិសម្រូប និងប៉ាស្តាធ្វើពីគ្រាប់ធញ្ញជាតិសម្រូប និង​ប្រូតេអ៊ីនដែលជួយឲ្យមាន​សុខភាពល្អ។ សូមចាំទុកក្នុងចិត្តថាផលិតផលធ្វើពីទឹកដោះមានទំនាក់ទំនងទៅនឹងការធ្វើឲ្យ​កើត​មុន។ ហេតុនេះ ប្រសិនបើអ្នកជាមនុស្ស​ងាយនឹង​កើតមុនទេ អ្នកអាចនឹងតាមដាន​ការបរិភោគរបស់​អ្នក​ទាក់ទង​នឹផលិត​ផលធ្វើពីទឹកដោះទាំងនោះ​។ ២- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ស្បែកអ្នកទទួលបានផលចំណេញយ៉ាងច្រើនលើសលប់ពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ។ ការធ្វើលំហាត់ប្រាណបាន​ភ្ញោចរបត់ឈាម រុញច្រានអុកស៊ីសែន និងជីវជាតិចិញ្ចឹមទៅកាន់ស្បែករបស់អ្នក។ វាក៏ផ្តល់ផងដែរនូវការពង្រឹងដល់ការ​ផលិតជាតិខូឡាជែនរបស់អ្នក ដែលនាំ​មកនូវស្បែកភ្លឺចែងចាំង និងគ្មានភាពជ្រីវជ្រួញ។ មនុស្សជាច្រើនបានស្មានថាការ​ធ្វើលំហាត់ប្រាណធ្វើឲ្យអ្នកបែកញើស នឹងធ្វើឲ្យស្ទះរន្ធរោមរបស់អ្នក តែ​នេះមិនពិតទាល់តែសោះឡើយ។ អ្វី​គ្រប់យ៉ាងដែលអ្នកត្រូវធ្វើនោះគឺលាងមុខរបស់អ្នកឲ្យបានគ្រប់ជ្រុងជ្រោយក្រោយលំហាត់ប្រាណ។ រឿងមួយ​ទៀត​ដែលអ្នក​គួរ​ដឹងកឺ​ កុំប្រើប្រាស់បន្ទះឈ្នួតក្បាលតឹង ដែលត្រូវបានគេស្គាល់ថាបានធ្វើឲ្យញើសជាប់គាំង និង​ធ្វើឲ្យរោលរាលស្បែក។ ៣- គេងឲ្យបានគ្រាប់គ្រាន់ ក្រោយពីប៉ុន្មានយប់ដែលមិនបានគេងសោះអ្នកនឹងកត់សម្គាល់ឃើញយ៉ាងងាយនូវ រង្វង់ក្រម៉ៅ ស្បែកគ្មានជីវិត​ជី​វ៉ា និងភ្នែកឡើងប៉ោងមានថ្នក់ប៉ោង។ ដើម្បីរក្សាស្បែករបស់អ្នកឲ្យមានសភាពល្អវាសំខាន់ដែលត្រូវទទួលបានដំណេកប្រាំបីម៉ោងរៀងរាល់យប់។ ស្ថានភាពដំណេករបស់អ្នកក៏សំខាន់ផងដែរ។ ប្រសិនបើអ្នកមានទម្លាប់ដាក់មុខរបស់អ្នកនៅលើ​ខ្នើយ អ្នកនឹងទទួលបានភាពជ្រីវជ្រួញនៅតំបន់ដែលប៉ះផ្អិបនៅទីបំផុត។ អ្នក​ចូលចិត្ត​ដេក​​ពោប វានឹងធ្វើឲ្យ​​ភ្នែកអ្នកលេចចេញ​នូវថ្នក់ដែលអាចឃើញ​ច្បាស់តែម្ដង​។ ដើម្បីស្បែករបស់អ្នក​សូមព្យយាមដេកផ្ងារជានិច្ច​។ អត្ថបពាក់ព័ន្ធ៖ តិចនិកម៉ាស្សាត្របកភ្នែក ជួយបំបាត់ស្នាមជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព ៤- លាបក្រែមការពារកម្តៅថ្ងៃ មនុស្សសឹងគ្រប់គ្នាមានការខូចខាតស្បែកដោយសារពន្លឺព្រះអាទិត្យ។ ការរងការ​ប៉ះពាល់កាន់តែយូរជាមួយ​នឹងព្រះអាទិត្យ​មានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងហានិភ័យកើនឡើងកាន់តែខ្ពស់នៃជំងឺមហារីកស្បែក។ ដើម្បីការពារស្បែករបស់អ្នក អ្នកត្រូវតែលាបក្រែមការពារកម្តៅថ្ងៃដែលមានប្រសិទ្ធភាពការពារពន្លឺថ្ងៃបានធំគ្រប់ពេលទាំងអស់។ ការជ្រើសរើសក្រែមការ​ពារ​កម្តៅថ្ងៃមួយដែលមានស័ង្កសីអុកស៊ីត ទីតាន្យូមឌីអុកស៊ីត ឬ អាវ៉ូបង់ហ្សូននិង​មានកត្តាការពារកម្តៅព្រះអាទិត្យ​(SPF) អប្បបរមាចំនួន ៣០។ ដូចគ្នាផងដែរ […]


បញ្ហាស្បែកផ្សេងទៀត

ព្យួរសេរ៉ូម ឬចាក់ថ្នាំឲ្យស្បែកស មានគ្រោះថ្នាក់ចំពោះសុខភាពទេ?

ការ​លក់​​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​អនឡាញ បាន​ទាក់ចិត្ត​នារី​ៗជាច្រើន ហើយភាគច្រើន​យើងមិនដឹង​រូបមន្ត​​របស់​វា​នោះ​ទេ រឹតតែមិន​ដឹង​ពី​ប្រភព​ច្បាស់លាស់នៃផលិតផល​យកមកលាយ​នោះដែរ។ ឡេ​លាយ​ពេល​លាប​យូរ​ទៅ​​ធ្វើឲ្យ​បំផ្លាញ​សុខភាព​ស្បែក ប្រសិនបើ​លាយ​ជាមួយ​ជាតិ​គីមី ឬ​ផលិតផល​គ្មាន​គុណភាព។ ក្រៅពី​ឡេ​លាយ ឥឡូវ​ក៏​ពេញ​និយម​ការ​ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ផង ហើយ​វិធី​នេះ​ឆាប់​មាន​ប្រសិទ្ធភាព​ជាង​លាប​ឡេ​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យួរ​សេរ៉ូម ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ស្អាត ប្រសិនបើ​គេ​ប្រើ​ពពួក​វីតាមីន B1 B2 B កំប្លេច វីតាមីន C ខូឡេជេន មិន​សូវ​ប៉ះពាល់​នោះ​ទេ។ តែ​ភាគច្រើន​ចង់​ឲ្យ​ស​ឆាប់​គេ​ប្រើ ក្លុយតាស្យូន ដែល​ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​មហារីក ហើយ​អ្នក​ប្រើ​នោះ​ទៀត​សោត​ក៏​មិនមែន​ជា​គ្រូពេទ្យ​ទើប​មិន​ដឹង​ថា​ថ្នាំ​នោះ​ប៉ះពាល់​ទៅ​លើ​អ្វី​ខ្លះ។ ក្លុយតាស្យូន ប្រសិនបើ​ប្រើ​ច្រើន និង​មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ផ្សេង​ៗ​ក្នុង​ខ្លួន ជាពិសេស​អាច​ប៉ះពាល់​ដល់​តម្រង​នោម។ ដូចនេះប្រសិនបើ​យើង​ពិតជា​ចង់បាន​ស្បែក​សស្អាត​ដោយ​សុវត្ថិភាព គួរតែ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកស្បែកដែល​មានជំនាញ​ច្បាស់លាស់ ចៀសវាង​មាន​បញ្ហា​នា​ពេល​ក្រោយ។ ឡេលាយវិញ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ក៏បាន​ឲ្យ​ដឹង​ទៀតថា បើ​យើង​លាប​ឡេដែល​ដឹង​ពី​ផលិតផល និង​បរិមាណ​ត្រូវ​លាយ​ជាមួយ​ឡេ នោះ​វា​មិន​មាន​ផល​ប៉ះពាល់​ចំពោះ​ស្បែក​ឡើយ។ ក្នុង​នោះ​ដែរ​របៀប​ដែល​យើង​លាប​នោះ ក៏​ជា​មូលហេតុ​មួយ​បំផ្លាញ​ស្បែក​ខ្លួនឯង​ដែរ ប្រសិនបើ​លាប​គ្រប់​ពេល​វេលា និង​រយៈពេល​យូរ។ ជា​ទូទៅ​ឡេ​លាយ​ធ្វើ​ឲ្យ​ស្បែក​ស​ដែល​គេ​ពេញ​និយម​លក់ មាន​លាយ​ជាមួយ​សារធាតុ​ស្តេរ៉យ ហើយ​សារធាតុ​នោះ​បើ​យើង​លេប​ឆ្នាំ​ច្រើន​នឹង​ជ្រាប​តាម​ស្បែក​ចូល​ក្នុង​ខ្លួន និង​ជ្រាប​ចូល​សរសៃ​ឈាម ហើយ​យូរ​ៗ​ទៅ​នឹង​ធ្វើឲ្យ​ខូច​តម្រង​នោម មុខ​ប៉ោង បាត់បង់​ខូឡាហ្សេន។ ប្រសិនបើ​ឡេ​លាយ​ដែល​ប្រើ​ពពួក​ថ្នាំ​វីតាមីន​ក៏​មិន​មាន​ផល​ប៉ះពាល់​ដែរ តែ​បើ​លាយ​សារធាតុ​កាត់ និង​សារធាតុ​គីមី​ដទៃ​ទៀត​ពិតជា​បំផ្លាញ​ស្បែក​ហើយ។ អត្ថបទពាក់ព័ន្ធ៖ […]


ស្បែក

ដំបូន្មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម គួរតែ​ដឹង​ដើម្បី​កុំឲ្យ​មាន​របួស

អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម ប្រសិន​បើ​មាន​របួស​ពិតជា​ពិបាកព្យាបាល​ហើយ​ដោយ តែ​អ្នក​មាន​​ជាតិ​ស្ករ​មិន​សូវ​ខ្ពស់អាច​ព្យាបាល​ជា រីឯ​អ្នក​កម្រិតស្ករខ្ពស់ ​អាច​ព្យាបាលមិន​ជា​។ ជាពិសេស​ត្រូវ​ចិត្ត​ទុក​ដាក់​ជាមួយ​ជើង ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត វី ឌុច្ជដា ឯកទេស​ជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​នឹង​ណែនាំ​វិធី​ការពារ​ខ្លួន​ងាយ​ៗ។ ១- គួរ​លាង​សម្អាត​ជើង​ជាមួយ​សាប៊ូ​រាល់ថ្ងៃ ហើយ​បន្ទាប់​ពី​លាង​រួច​ត្រូវ​ជូត​សម្អាត​ជើង​ឲ្យ​ស្ងួត ជាពិសេស​តាម​ចន្លោះ​ម្រាម។ ២- ត្រូវ​តាមដាន​ជើង​ជាប្រចាំ ប្រសិនបើ​ឃើញ​មាន​លេច​ឡើង​ស្នាម​កន្ទួល ស្នាម​មុត ជាំ ហើម ឬ​ជាំ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។ ៣- ថែទាំ​ក្រចក​តាម​គ្រូពេទ្យ​ជំនាញ​ប្រាប់ ចៀសវាង​កាត់​ក្រចក​តាម​ចិត្ត​ឯង ព្រោះ​អាច​ដាច់ ឬ​មុត​ជាមួយ​កន្ត្រៃ។ ៤- ត្រូវ​ពាក់​ស្បែក​ជើង​ឲ្យ​ជិត​ជើង ហើយ​ត្រូវ​ពាក់​ស្រោម​ជើង​ជា​មុន​សិន ដោយ​សភាព​ស្រោម​ទន់ ល្មម មិន​តឹង មិន​រលុង​ពេក។ មុន​ពេល​ពាក់​ស្បែក និង​ស្រោម​ជើង​ត្រូវ​ពិនិត្យ​រក​មើល​ដុំ ឬ​វត្ថុ​អ្វី​ដែល​ជាប់​ ហើយ​បើ​មាន​ត្រូវ​យក​ចេញ ចៀសវាង​ពាក់​ទៅ​ធ្វើ​ឲ្យ​របួស។ ៥- កុំ​ដើរ​ដោយ​ជើង​ទទេ ព្រោះ​អាច​បណ្ដាល​ឲ្យ​មុត​។ ៦- សម្រាប់អ្នក​​ត្រូវ​ធ្វើ​អាហារ ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​មុត​ដៃ​ដោយ​កាំបិត ឆ្អឹង និង​បន្លា​របស់​បន្លែ។ ៧- ប្រសិនបើ​ត្រូវ​រៀបចំ​ទុក​ដាក់​សម្ភារៈ ត្រូវ​រក​ស្រោម​ដៃ​មក​ពាក់ ចៀសវាង​កុំ​ឲ្យ​មុត។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំងឺទឹកនោមផ្អែមបើមានឧបករណ៍មួយនេះ ជួយសម្រួលបានច្រើន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ស្បែក

ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ

ជាធម្មតា ស្រុកខ្មែរ​យើង ចាប់ពី​ខែនេះទៅ អាកាសធាតុ​ចាប់ផ្ដើម​ចុះត្រជាក់ និងមាន​សំណើមតិច ដោយ​បាតុភូតនេះ បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ស្ងួត របក ឬអាច​ប្រែជា​បែកស្រកា​ផងដែរ។ ១. ម៉េចបាន​ស្បែកស្ងួត? តាមពិតទៅ នៅពេល​ស្បែក​របស់យើង ពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វាបណ្ដាល​ឲ្យ​ស្ងួតស្បែក ហើយ​បញ្ហានេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់ខ្យល់ ដែល​សំណើម​ក្នុង​បរិស្ថាន មាន​កម្រិត​ទាប។ ក្រៅពីនេះ ក៏មាន​កត្ដា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែកស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬទឹកក្តៅ​ច្រើនពេក ការប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺស្បែក និង​ការវិវត្ត​វ័យ។ បញ្ហា​ស្បែកស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះស្បែក រលាកស្បែក និង​ងាយ​ឆ្លងមេរោគ​ផងដែរ។ ២. វិធីព្យាបាល​ស្បែកស្ងួត ជំហានដំបូង ដើម្បី​ព្យាបាល​ស្បែកស្ងួត គឺត្រូវកំណត់​មូលហេតុបង្ក តែ​បញ្ហា​អាកាសធាតុ​ត្រជាក់ ជាមូលហេតុ​ចម្បង​មួយ ដែល​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត។ ក្នុង​ករណី​ស្បែក​របស់​យើង​ស្ងួត​ខ្លាំង យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន ខាងក្រោមនេះ ជាវិធី​មួយ​ចំនួន ដែល​យើង​អាច​ប្រើ ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត៖ ងូតទឹក​ក្នុង​រយៈពេល​ខ្លី ត្រឹម ១០​នាទី ឬតិចជាងនេះ ហើយ​ប្រើទឹក​ឧណ្ហៗ​បាន​ហើយ ប្រើ​សាប៊ូ […]


ជំងឺឆ្លងរោគលើស្បែក

ធ្លាប់រមាស់ចន្លោះម្រាមជើងទេ? នេះមូលហេតុបង្ក

ប្រហែល​មាន​គ្នាយើង​ខ្លះ ធ្លាប់ជួប​បញ្ហា​រមាស់​ចន្លោះម្រាម​ជើងនេះ​ហើយ ដោយ​វារំខាន ធ្វើ​ឲ្យ​​នៅ​មិនសុខ​។ មាន​មូលហេតុ​បង្កជាច្រើន ដូចជា ការ​ប៉ះពាល់​ជាមួយ​ពពួក​ផ្សិត (Fungus) ឬសត្វល្អិត​ខាំ ឬ​ស្ថានភាព​រ៉ាំរ៉ៃ ដូចជា ជំងឺសើរស្បែក​ជាដើម។ ក្រៅពីនេះ នៅមានដើមចមមួយ​ចំនួន​ទៀត។ ១. ការឆ្លងមេរោគផ្សិត(ទឹកស៊ីជើង) ជំងឺទឹកស៊ីជើង (Athlete’s Foot) អាចបណ្ដាល​ឲ្យស្បែក​ប្រេះ និង​ក្រហមនៅ​ចន្លោះ​ម្រាមជើង និង​លើខ្នងជើង។ វាក៏អាច​បណ្ដាល​ឲ្យ​រមាស់​នៅ​ចន្លោះម្រាម​ជើង​ផងដែរ ហើយ​បើមេរោគ​នេះ រាលដាល​ទៀត បញ្ហា​រមាស់ និង​រលាក ក៏រាលដាល​ដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជំងឺត្រអក Dyshidrotic Eczema ជាជំងឺ​ត្រអក​មួយប្រភេទ ដែល​កើតឡើង​លើ​មនុស្ស​ពេញវ័យ ពី​អាយុ ២០-៤០​ឆ្នាំ។ ជំងឺនេះ បណ្ដាល​ឲ្យ​រមាស់ ឡើងពងបែក លើ​ម្រាមជើង និង​លើខ្នងជើង ហើយ​ក៏អាច​កើត​លើដៃផងដែរ។ ករណី​ខ្លះ វាបណ្ដាល​ឲ្យ​ក្រហម និង​ប្រេះស្បែក​ផងដែរ។ [embed-health-tool-vaccination-tool] ៣. រលាកដោយសារស្បែកជើង ស្បែកជើងខ្លះ មាន​ផ្ទុក​សមាសធាតុ​គីមី​មួយ​ចំនួន ដែល​បណ្ដាល​យើង​រលាក​ជើង នៅពេល​យើង​ពាក់​វា ហើយ​ករណី​ខ្លះ វាបណ្ដាល​មកពី​ស្បែកជើង​មាន​ផ្ទុក​សមាសធាតុ ដែល​យើង​មាន​បញ្ហា​អាលែហ្ស៊ី​ជាមួយ។ បញ្ហា​រលាកដោយសារស្បែកជើង​នេះ បណ្ដាល​ឲ្យ​ជើងរបស់​យើង​រមាស់។ ៤. សត្វល្អិតខាំ បញ្ហា​រមាស់​ចន្លោះ​ម្រាមជើង​ខ្លះ បណ្ដាល​មកពី​សត្វល្អិត​ខាំ ឬទិច។ […]


ជំងឺឆ្លងរោគលើស្បែក

ធ្លាប់ជួបទេ ស្បែកជើងស៊ីជើង! នេះវិធីការពារ និងព្យាបាលរបួស

“ស្បែកជើងស៊ីជើង” ជា​សំនួរ​មួយ សំដៅ​លើ​បញ្ហា​ឈឺ ពង ឬ​របួស​ជើង​ត្រង់​ចំណុច​ណាមួយ បណ្ដាល​មកពី​ការកកិត​ជើង ជាមួយ​ស្បែកជើង ហើយ​ប្រហែល​ជាមាន​គ្នាយើង​មួយ​ចំនួន ធ្លាប់​ជួប​បញ្ហា​នេះមិនតិច​ដងទេ។ នេះដោយសារ​ស្បែកជើង​របស់​យើង តឹង ឬចង្អៀត​ពេក។ ១. វិធីការពារ​ស្បែកជើង​ស៊ីជើង វិធីល្អបំផុត យើងត្រូវ​ជ្រើសរើស​ស្បែកជើងណា ដែល​សក្ដិសម​ជាមួយ​ជើង​របស់​យើង កុំឲ្យ​វាតឹង ឬចង្អៀតពេក ដែល​បណ្ដាល​ឲ្យ​យើង​ឈឺជើង ពេល​ពាក់​វា។ ប៉ុន្ដែ​ប្រសិនបើ​យើង ស្រលាញ់​ស្បែកជើង ១​គូ ដែល​តឹង ឬចង្អៀត មាន​ដំណោះស្រាយ​ខ្លះ អាច​ជួយ​កាត់បន្ថយ​ការកកិត​បាន ដូចជា ពាក់ស្រោមជើង ប្រដាប់​ការពារ​ម្រាមជើង ប្រដាប់ទ្រាប់​កែងជើង ឬប្រើ​ស្កុត​ក្រដាស​ដែល​ទន់ បិទ​លើ​ជើង​ក៏បាន។ ជាមួយ​គ្នានេះ មាន​វិធី​មួយចំនួនទៀត ដែល​យើង​អាចធ្វើឲ្យ​ស្បែកជើង ងាយស្រួលពាក់ និង​មិន​បណ្ដាល​ឲ្យ​ជើង​របស់​យើងឈឺ។ វិធីទាំងនោះ មាន​ដូចជា៖ យើង​អាច​ប្រើ​ប្រដាប់​ពង្រីក​ស្បែកជើង​ជាឈើ ឬប្លាស្ទិក រយៈពេល ២-៣​យប់ ដើម្បី​ធ្វើឲ្យ​ស្បែកជើង ធំជាងមុន​បន្ដិច យើងអាច​ប្រើប្រេង​លាប​លើស្បែកជើង ត្រង់ទីតាំង​ដែល​បណ្ដាល​ឲ្យ​ជើង​របស់​យើង​ឈឺ ដើម្បី​ឲ្យ​ស្បែកជើង​ទន់ជាងមុន យើងអាច​ពាក់​ស្រោមជើង​ក្រាស់​ក្នុង​ស្បែកជើង ហើយ​យក​ប្រដាប់​សម្ងួតសក់ បាញ់ត្រង់​កន្លែង​តឹង ឬចង្អៀត រយៈពេល ៣០​វិនាទី។ បន្ទាប់មក ដើរសាកមើល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ